• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ស្រុកថ្កូវ៖ ពង្រីកមានប្រសិទ្ធភាពទូសៀវភៅច្បាប់

07/05/2021 08:05

ដោយយល់ច្បាស់ពីសារៈសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំច្បាប់តាមរយៈការកសាង និងទាញយកផលប្រយោជន៍ពីទូសៀវភៅច្បាប់ ជាច្រើនឆ្នាំកន្លង ការិយាល័យយុត្តិធម៌ស្រុកថ្កូវអនុវត្តល្អការផ្លាស់ប្តូរសៀវភៅពីទីនេះទៅទីនោះ និងបំពេញបន្ថែមសៀវភៅថ្មីដំកល់នៅ ៦១ ទូលើភូមិសាស្រ្តស្រុក បានជាង ១២ ពាន់ក្បាល ជំនួយឲ្យកម្មាភិបាល បុគ្គលិក និយោជិតនិងប្រជាជនស្វែងយល់ រៀនសូត្របង្កើនចំណេះដឹងអំពីច្បាប់ក៏ដូចជាចំណេះដឹងក្នុងវិស័យដទៃបានងាយស្រួល ។

ឃុំង៉ុកបៀងជាមូលដ្ឋានមួយដែលអនុវត្តល្អការងារកសាង គ្រប់គ្រងទូសៀវភៅច្បាប់។ បច្ចុប្បន្ន ឃុំមានទូសៀវភៅច្បាប់ ០៧ កន្លែង ដំកល់នៅទីស្នាក់ការគណៈកម្មការប្រជាជន ០៧/០៧ ភូមិនិងបណ្ណាល័យឃុំ ដោយមានសៀវភៅជិត ១.០០០ ក្បាល។ ឃុំង៉ុកបៀង មានគ្រួសារប្រជាជន ២.៦៦៨ គ្រួ ក្នុងនោះគ្រួសារជនជាតិខ្មែរជាង ៨១% ។ ដើម្បីផ្សព្វផ្សាយច្បាប់ជូនប្រជាជន ជាពិសេសគឺប្រជាជនខ្មែរសម្រេចបានប្រសិទ្ធភាពខ្ពស់ ជាច្រើនឆ្នាំកន្លង គណៈកម្មាធិការប្រជាជនឃុំបានចង្អុលការកម្មាភិបាលយុត្តិធម៌‑អត្រានុកូលដ្ឋាននិងបណ្តាអង្គការមហាជនឃុំឱ្យអនុវត្តល្អការកសាង គ្រប់គ្រងនិងទាញយកផលប្រយោជន៍ ពីទូសៀវភៅច្បាប់នៅលើភូមិសាស្រ្តឃុំ ដើម្បីសកម្មក្នុងការផ្សព្វផ្សាយច្បាប់ជូនដល់កម្មាភិបាល និងប្រជាជន។ ជាពិសេស ជូនខិត្តប័ណ្ណជាភាសាខ្មែរ ជំនួយឱ្យជនជាតិខ្មែរងាយយល់ ងាយចាំ ដើម្បីអនុវត្តជាក់ស្តែងក្នុងជីវភាព។

កម្មាភិបាលយុត្តិធម៌‑បញ្ជីគ្រួសារឃុំង៉ុកបៀងជូនខិត្តប័ណ្ណសៀវភៅច្បាប់ដល់លោកមាថាច់គីមកុង។

អ្នកស្រីត្រឹងធីហ៊ុងធ្វី ប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ុកបៀងមានប្រសាសន៍ថា៖ ក្នុងពេលប្រជុំជីវភាពសាខាសមាគម បណ្តាអង្គការមហាជន បណ្តាក្លឹប ក៏ដូចជាក្នុងពេលប្រជុំប្រជាជនម្តងៗខ្ញុំតែងរំលឹកដល់ការទាញយកផលប្រយោជន៍ពីទូសៀវភៅច្បាប់ដើម្បីកម្មាភិបាល បុគ្គលិក និយោជិត និងប្រជាជននៅលើភូមិសាស្រ្តឃុំ អញ្ជើញទៅកាន់ទូសៀវភៅច្បាប់ បណ្ណាល័យឃុំដើម្បីអានឬខ្ចីសៀវភៅទៅផ្ទះអាន។ ទូសៀវភៅច្បាប់នីមួយៗមានសៀវភៅច្បាប់ជាច្រើនប្រភេទពី ១២០-១៣០ ក្បាលហើយជារៀងរាល់ឆ្នាំ ឃុំនៅទាំងជូនកាសែតនិងខិត្តប័ណ្ណជាភាសាខ្មែររាប់ពាន់ច្បាប់សម្រាប់ជនរួមជាតិខ្មែរ អ្នកមានប្រជាប្រិយភាពនៅមូលដ្ឋានអាន។ ទន្ទឹមនឹងនោះ ឃុំចង្អុលការកម្មាភិបាលយុត្តិធម៌-អត្រានុកូលដ្ឋានឃុំឲ្យផ្លាស់ប្តូរសៀវភៅពីកន្លែងមួយទៅកន្លែងមួយដើម្បីឱ្យប្រជាជនទទួលបានសៀវភៅច្បាប់ថ្មីៗយកទៅអាន។

ទូសៀវភៅច្បាប់ គឺជាកន្លែងរក្សាទុកនិងគ្រប់គ្រងសៀវភៅច្បាប់ សារព័ត៌មាននិង ឯកសារស្របច្បាប់សម្រាប់អានឆ្លើយតបតម្រូវការនៃការស្វែងយល់ រៀនសូត្រនូវគោលការណ៍ គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋ ផ្សព្វផ្សាយ អប់រំច្បាប់ដើម្បីការងារសម្រុះសម្រួល របស់បណ្តាស្ថាប័ន អង្គការចាត់តាំងនៅមូលដ្ឋាន។ ការផ្សព្វផ្សាយអប់រំច្បាប់តាមរយៈ ទូសៀវភៅច្បាប់គឺជាវិធានការមួយដែលមានលក្ខណៈពិសេសគួរពង្រីកឲ្យទូលំទូលាយ។ លោកថាច់គីមកុង នៅភូមិព្រៃវល្លិ៍(អា) ឃុំង៉ុកបៀង ជាអ្នកផ្សារភ្ជាប់នឹងទូសៀវ​ភៅច្បាប់ក្នុងភូមិនិងបណ្ណាល័យឃុំង៉ុកបៀង ជាច្រើន ឆ្នាំកន្លង។ លោកថាច់គីមកុង មានប្រសាសន៍ថា៖ កាលពីមុនខ្ញុំខិតខំធ្វើស្រែចម្ការ ច្បារដំណាំមិនសូវចំណាយពេលស្វែងយល់ រៀនសូត្រច្បាប់ប៉ុន្មានឡើយ។ លុះដល់ឆ្នាំ ២០១៦ មាមីងក្នុងភូមិបានទុកចិត្តខ្ញុំ បោះឆ្នោតជ្រើសតាំងខ្ញុំជាអ្នកមានប្រជាប្រិយភាព តាំងពីនោះមក ខ្ញុំតែងទៅកាន់ទូសៀវភៅច្បាប់ក្នុងភូមិនិងបណ្ណាល័យឃុំដើម្បីខ្ចីសៀវភៅ និងទទួលយកកាសែតមកអានដើម្បីរៀនសូត្រអំពីច្បាប់ ក្តាប់ព័ត៌មានក៏ដូចជារៀន​ចំណេះ​ដឹងមានប្រយោជន៍ផ្សេងៗដើម្បីបង្កើនចំណេះដឹងអំពីច្បាប់ដើម្បីពន្យល់ជូនមាមីងក្នុងភូមិឲ្យបានយល់។

ពីព្រោះតាំងពីមាមីងទុកចិត្តខ្ញុំជាអ្នកមានប្រជាប្រិយភាពមក ពេលពួកគាត់មានចម្ងល់អ្វីម៉្យាងពាក់ព័ន្ធដល់ច្បាប់ទម្លាប់ឬទាក់ទងដល់ផលប្រយោជន៍គ្រួសារ ពួកគាត់ច្រើនមកសួរខ្ញុំ។      សៀវភៅ និងឯកសារច្បាប់ដែលដំកល់នៅទូសៀវភៅច្បាប់រួមមាន៖ ឯកសារ គម្រោងការផ្សព្វផ្សាយសំខាន់ៗឧទ្ទេសនាមអំពីច្បាប់ជាច្រើនប្រភេទ បទបញ្ញត្តិ សៀវភៅ ឯកសារសំណួរ ចម្លើយ ពិគ្រោះ ពន្យល់ណែនាំអនុវត្តច្បាប់ផ្សេងៗ ជាច្រើនឆ្លើយតបតម្រូវការអ្នកអាន។ ជារៀងរាល់ឆ្នាំការិយាល័យយុត្តិធម៌ស្រុកថ្កូវតែងចាត់តាំងទៅពិនិត្យ ទិញសៀវភៅនិងឯកសារថ្មីៗបំពេញបន្ថែមដើម្បីដំកល់សៀវភៅនៅទូសៀវភៅច្បាប់តាមការណែនាំរបស់ក្រសួងយុត្តិធម៌សម្រាប់មណ្ឌលនីមួយៗពី ១៥-២០ ក្បាល ។

សៀវភៅច្បាប់គឺជាឧបករណ៍សំខាន់ក្នុងការបញ្ជូនគោលការណ៍ គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋ និងជាប្រភពឯកសារផ្សព្វផ្សាយ អប់រំច្បាប់ជាផ្លូវការជូន​ប្រជាជនទាំងមូល។ការពង្រីកមានប្រសិទ្ធភាពទូសៀវភៅច្បាប់នៅមូលដ្ឋាន បានរួមចំណែកក្នុងការផ្សព្វផ្សាយ អប់រំច្បាប់យ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពសម្រាប់ប្រជាជននៅមូលដ្ឋាន៕

អត្ថបទ‑រូបថត៖សុជា

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.