• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

សមាគមសហព័ន្ធនារីឃុំហ្វាតឹង៖ ប្រសិទ្ធភាពពីទម្រង់ “ មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍ”

09/04/2021 08:02

អាណត្តិកាល ២០១៦ ២០២១ សមាគមសហព័ន្ធនារីឃុំហ្វាតឹង ស្រុកកូវកែតែងយកចិត្តទុកដាក់ចង្អុលការនិងផ្សព្វផ្សាយសកម្មភាពជាច្រើនដើម្បីឧបត្ថម្ភនារីពង្រីកសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រស្ថិរភាព តាមរយៈការងារជាក់ស្តែងនាំមកលទ្ធផលខ្ពស់។ ឆ្លងតាមរយៈនោះ បានឧបត្ថម្ភនារីជាច្រើននាក់ និងប្រជាជននៅមូលដ្ឋាន ពង្រីកសេដ្ឋកិច្ចបង្កើនប្រភពចំណូល លំនឹងជីវភាព។ ជាពិសេស ក្នុងតំបន់ជនជាតិខ្មែរ មានសមាជិកានារីជាច្រើននាក់បានពង្រីកប្រសិទ្ធភាពបណ្តាប្រភពទុនបុលសម្រាប់បម្រើក្នុងការផលិត ចិញ្ចឹមសត្វ ជួយឲ្យជីវភាពបានរីកចម្រើន បំផុតគឺពង្រីកសេដ្ឋកិច្ចគ្រួសារ។ ល។

ក្លឹបតម្បាញរបស់សមាគមនារីឃុំហ្វាតឹង។​ រូបថត៖ ហ៊ឺវហ្វេ

បងថាច់ធីយ៉្វៀង នៅភូមិចុងផ្នោរលេខ ០១ ឃុំហ្វាតឹងឲ្យដឹងដោយរីករាយថា៖ បងបុលទុនបាន ០៤ លើក ពីប្រភពទុន “មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍ”​ សម្រាប់ពង្រីកសេដ្ឋកិច្ចគ្រួសារ (លក់ដូរ)។ លើកដំបូង (ឆ្នាំ ២០១៧) បងបុល ៤,២ លានដុង បន្ទាប់ពីនោះកើនឡើងមកទល់ពេលនេះបុលបាន ១២ លានដុង។ អាស្រ័យបានដើមទុននោះ គ្រួសារបងទិញបន្ថែមមុខទំនិញជាច្រើនប្រភេទ (ប៊ីចេង ស្ករ ទឹកស្អីវ បន្លែបង្កា ភេសជ្ជៈជាដើម) សម្រាប់លក់ឲ្យមាមីងក្នុងភូមិ។ ចំណេញជាមធ្យមពី ១៣០‑១៥០ ពាន់ដុងក្នុងមួយថ្ងៃ ។

បងថាច់ធីកឿន នៅភូមិស៊ុករ៉ួង ឃុំហ្វាតឹងបានឲ្យដឹង៖ គ្រួសារខ្ញុំជាគ្រួសារក្រីក្រ មានដីផលិតស្រូវតែ ១,៥ កុង។ ឆ្នាំ ២០១៧ ខ្ញុំបុលបានទុន ៤,២ លានដុង ពី “ មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍ”​ សម្រាប់បង្វែរមកវិញ។ ក្នុងនោះ គ្រួសារដាំបន្លែ (ស្ពៃចង្កើះ ជន្លង់ ផ្ទី ត្រកួន) ១ កុង។ ក្នុងមួយឆ្នាំដាំបន្លែពី ០៦‑០៧ រដូវ ក្នុងមួយថ្ងៃទទួលបានប្រាក់ចំណូលពី ១៥០‑២០០ ពាន់ដុង ក្នុងមួយរដូវប្រមូលផលបានពី ១២‑១៥ ថ្ងៃ (យោងតាមប្រភេទបន្លែនីមួយៗ)។ បន្ទាប់ពីនោះ គឺគ្រួសារបុលទុនកើនឡើងជាបន្ត បច្ចុប្បន្នបុលបានជាង ១៥ លានដុង។

បងតុងធីមិញហៀង ប្រធានសាខាសមាគមនារីភូមិចុងផ្នោរលេខ ៣ ឃុំហ្វាតឹងបានឲ្យដឹង៖ សមាជិកាជនជាតិខ្មែរក្នុងភូមិមានជាង ៨០% ក្រៅពីបណ្តាប្រភពទុនដូចជាទុនបុលពីធនាគារគោលនយោបាយសង្គម ទុនបុលដោយបញ្ចាំសក្សី ទុនសមាជិកាឧបត្ថម្ភគ្នាទៅវិញទៅមក។ល។ ចំពោះប្រភពទុនបុលពី “មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍ”​

មានអត្ថន័យសំខាន់សំដៅជំរុញការពង្រីកសេដ្ឋកិច្ចគ្រួសាររបស់សមាជិកា។ ក្នុងនោះ សមាជិកាដែលបានបុលទុនតែងប្រិតសំចៃប្រាក់រាល់ខែដើម្បីសងសមស្របនឹងចំនួនប្រាក់បុលក្នុងរយៈកាល ០១ ខួប (១២ ខែ)។ ដូច្នោះ  ពេលបញ្ចប់ខួប សមាជិកាមិនបារម្ភពីការរត់រកខ្ចីប្រាក់សម្រាប់សងបំណុលនោះឡើយ។ ដំបូងមានសមាជិកាក្នុងភូមិ ១៦ នាក់ (ឆ្នាំ ២០១៧) បុលទុន បច្ចុប្បន្នកើនឡើង ២៦ នាក់ បុលជាង ៤៣០ លានដុង។ សមាជិកាបុលទុនច្រើនបំផុត ១៨ លានដុងនិងតិចបំផុត ៤,២ លានដុង។ ដោយឡែកបងមិញហៀងក៏អាស្រ័យដោយប្រាក់ទុនពី “ មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍ” គាត់ក៏វិនិយោគពង្រីកមូលដ្ឋានធ្វើកៅអីគ្រោងដែកត្បាញដោយបន្ទោះជ័រ មូលដ្ឋានរបស់បងបានដោះស្រាយការងារធ្វើជូនសមាជិកា ពលការិនីវ័យចាស់ជិត ៤០ នាក់នៅភូមិចុងផ្នោរលេខ ៣ ភូមិហោយអាងជាដើម មានប្រភពចំណូលជាមធ្យមពី ១,៥‑០៣ ​លានដុងក្នុងមួយខែ។

បានដឹងថា សមាគមសហព័ន្ធនារីឃុំតឹងហ្វា ជាអង្គភាពគ្រប់គ្រងប្រើប្រាស់ប្រភពទុន” មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍ” មានប្រសិទ្ធភាព​។ តាំងពីចុងឆ្នាំ ២០១៦ ប្រភពទុនដូចពោលមកខាងលើបានបត់បែងជូនសមាគមជាង ២៩៧ លានដុង (២១ ក្រុម មានសមាជិកា ១៤១ នាក់) គិតមកទល់ពេលនេះកើន ៩០៥ លានដុង ដោយមាន ៣៦ ក្រុម និងមានសមាជិកា ២០២ នាក់របស់ ០៦/០៧ ភូមិចូលរួមបុល។ ក្រោយពេលឲ្យបុលបាន ០៥ ជុំ សរុបប្រាក់ទុនដែលឲ្យសមាជិកាបុលជាង ៤,៧ ពាន់លានដុង។

បញ្ជាក់ពីប្រសិទ្ធភាពនៃប្រភពទុននោះ អ្នកស្រីកៅធីង៉ុកហឹង ប្រធានសមាគមសហព័ន្ធនារីឃុំហ្វាតឹងបានឲ្យដឹង៖ បន្ទាប់ពីបានបុលទុនពីមូលនិធិ សមាជិកាទាំងនោះកែលម្អជីវភាពអាស្រ័យបានធ្វើអាជីវកម្ម លក់ដូរ ចិញ្ចឹមសត្វ ដាំដុះ ពង្រីកសេដ្ឋកិច្ចគ្រួសារ។ ទម្រង់ជួយគ្នាពង្រីកសេដ្ឋកិច្ចពីប្រភពទុនរបស់មូលនិធិបានជួយឲ្យបងប្អូននារី ជាពិសេសគឺបងប្អូននារីខ្មែរពង្រីកសេដ្ឋកិច្ចមានប្រសិទ្ធភាព ឆ្លងផុតការលំបាក កសាងជីវភាពគ្រួសាររីកចម្រើនស្ថិរភាព។ ឆ្លងតាមរយៈប្រភពទុនពី ”មូលនិធិឧបត្ថម្ភនារី អភិវឌ្ឍ”​ ក៏ទាក់ទាញបានបងប្អូននារីចូលរួមអង្គការចាត់តាំងសមាគម រួមចំណែកយ៉ាងសកម្មក្នុងបណ្តាចលនាបដិវត្តន៍នៅមូលដ្ឋានដូចជាចូលរួមកសាងជនបទថ្មី ចូលរួមអនាម័យបរិស្ថាន ចិញ្ចឹមអប់រំកូនបានល្អ បង្ការជៀសវាងបណ្ដាគ្រោះអបាយមុខសង្គម៕

ប្រែសម្រួល៖សុជា

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.