• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍

23/02/2022 10:36

បងស្រី ស៊ើងង៉ុកង៉្វាង លេខាសម្ព័ន្ធយុវជនស្រុកចូវថាញ់បានឲ្យដឹងថា៖ ដោយស្មារតីស្ម័គ្រចិត្ដឈានមុខរបស់សមាជិកសម្ព័ន្ធយុវជនស្រុករួមចំណែកយ៉ាងសកម្មក្នុងបណ្តាចលនាដែលថ្នាក់លើបំផុសឡើង។ ដើម្បីបន្តការលើកកម្ពស់លទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លង ឆ្នាំ ២០២២ នេះគណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកបន្តអនុវត្តបណ្តាចលនាដែលថ្នាក់លើបំផុសភ្ជាប់ជាមួយការអនុវត្តន៍ចលនា “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” អប់រំយុវជនក្នុងស្រុកឲ្យបង្កើនការយល់ដឹង និងអនុវត្តល្អតួនាទី ភារកិច្ចរបស់ខ្លួនជូនមាតុភូមិ បង្កើតរូបភាពល្អរបស់យុវជនសម័យថ្មី។

សម្ព័ន្ធយុវជនឃុំដាឡុក សហការជាមួយអង្គការមហាជនឃុំជូនអំណោយដល់ប្រជាជនក្រីក្រ។

ឆ្នាំ ២0២១ សម្ព័ន្ធយុវជនស្រុកចូវថាញ់ដាំ និងថែទាំដើមផ្កា ដើមឈើជាង ១៨.000 ដើម តាមដងផ្លូវប្រវែង ៧៦៣ គីឡូម៉ែត្រ ប្រមូលសំរាមជាង ១0 តោន។ ចលនាយុវជនបរិច្ចាគឈាមបាន ៦៧៥ ឯកតា។ល។ ជាពិសេស សហការជាមួយសម្ព័ន្ធយុវជនមូលដ្ឋានចលនាសមាជិក បណ្តាអង្គការសប្បុរសជន ចូលរួមវិភាគទានជួសជុល កសាងផ្ទះសប្បុរសធម៌ថ្មី ផ្ទះកន្សែងក្រហមបាន ២៦ ខ្នង ជូនគ្រួសារប្រជាជន‑គ្រួសារសមាជិកក្រីក្រ ជូនអំណោយជាង ៧០០ ចំណែកដល់គ្រួសារក្រីក្រ។ល។ សរុបថវិកាជាង ២,៧ ពាន់លានដុង។ ឆ្លងតាមរយៈសកម្មភាពសប្បុរសធម៌ជាក់ស្តែងទាំងនោះទាក់ទាញយុវជននៅមូលដ្ឋានជាច្រើនចូលរួមអង្គការសម្ព័ន្ធយុវជន។

សម្ព័ន្ធយុវជនឃុំដាឡុកជាសម្ព័ន្ធយុវជនមូលដ្ឋានមួយដែលមានសកម្មភាពជាក់ស្តែងបញ្ជាក់ពីតួនាទី ភារកិច្ចរបស់យុវជនចំពោះសង្គម។ អំពីការអនុវត្តន៍សារាចរលេខ ១៥-CT/TU របស់គណៈអចិន្ត្រៃយ៍បក្សខេត្ត និងចលនា “ ថ្ងៃសៅរ៍ស្ម័គ្រចិត្ត ថ្ងៃអាទិត្យពណ៌បៃតង “ មានសមាជិកជាង ១.២០០ លើកនាក់ ចេញទ័ពអនាម័យ​បរិស្ថាន ដាំ​ដើម​ផ្កាជាច្រើនប្រភេទតាមដងផ្លូវក្នុងឃុំ​ជាង ៣.០០០ ដើម​។ ដំឡើង​អំពូលភ្លើង​ប្រើដោយថាមពល​ពន្លឺ​ព្រះ​អាទិត្យ​តាមដងផ្លូវនៅភូមិចុងទង់បាន ២០ អំពូល ប្រវែង ១,៥ គីឡូម៉ែត្រជួសជុលផ្ទះមេត្តាធម៌ ០១ ខ្នង សាងសង់ផ្ទះសប្បុរធម៌ថ្មី ០២ ខ្នង ជូនគ្រួសារក្រីក្រ សរុបថវិកាជាង ៧០០ លានដុង។

ប្អូនវិធា (ខាងស្តាំ) ចូលរួមដាំផ្កា។

មីងថាច់ធីថាញ់ ជាមុខសញ្ញាគាំពារសង្គម នៅភូមិបាទីវ ឃុំដាឡុកបានសម្ព័ន្ធយុវជនស្រុកឧបត្ថម្ភផ្ទះមេត្តាធម៌មួយខ្នងតម្លៃ ៥០ លានដុង (កាលពីខែឧសភា ឆ្នាំ ២០២១ )។ មីងថាញ់ បានឲ្យដឹងថា៖ កាលពីមុន​រដ្ឋក៏បានសង់​ផ្ទះឲ្យខ្ញុំមួយខ្នងដែរតែទ្រុឌទ្រោម​អស់ ឥឡូវ​ក្មួយៗយុវជនឧបត្ថម្ភបន្ត​ទៀត។

តាំងពីដើមឆ្នាំ ២0២២ មកទល់បច្ចុប្បន្ន សម្ព័ន្ធយុវជនស្រុកចូវថាញ់ពង្រីកសមាជិកថ្មីបាន ១១៣ នាក់ កើនតួលេខមកទល់ពេលនេះ ទូទាំងស្រុកមានសមាជិក ៥.២៧០ នាក់ ក្នុងនោះ ជនជាតិខ្មែរជិត ៥៥% ។ ជាសមាជិកាម្នាក់បានសម្ព័ន្ធយុវជនស្រុកជូនលិខិតសរសើរសម្រេចស្នាដៃឆ្នើមក្នុងបណ្ដាចលនាឆ្នាំ ២០២១ ប្អូនថាច់ធីវិធានៅភូមិប្លុយដើមស្វាយ ឃុំដាឡុក ស្រុកចូវថាញ់បានឲ្យដឹងថា៖ បច្ចុប្បន្ន ប្អូនជានិស្សិតឆ្នាំទី ២ ផ្នែក​វេជ្ជ‑​ឱសថសាស្រ្តមហាវិទ្យាល័យ​ត្រាវិញ។ ក្រៅពីម៉ោងរៀន ពេលដែលសម្ព័ន្ធយុវជនសាលាឬក៏សម្ព័ន្ធយុវជនឃុំបំផុសចលនាប្អូនតែងស្ម័គ្រចិត្តចូលរួមជានិច្ច។

ឆ្នាំ ២0២២ គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកផ្តុំកម្លាំងផ្សព្វផ្សាយចលនាបដិវត្តន៍ 0៣ យ៉ាងនៅមូលដ្ឋានភ្ជាប់ជាមួយការរៀនសូត្រនិងធ្វើតាមអ៊ំ៖ យុវជនស្ម័គ្រចិត្ត ច្នៃប្រតិដ្ឋ និងឈានមុខចូលរួមការពារមាតុភូមិ ។ ផ្តុំកម្លាំង ត្រៀបបម្រុងឲ្យបានល្អដើម្បីអំណរមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២0២២-២0២៧​។ ចូលរួមបណ្តាចលនាសម្ព័ន្ធយុវជនជាពិសេសគឺ​ចលនា “ថ្ងៃសៅរ៍ស្ម័គ្រចិត្ត ថ្ងៃអាទិត្យពណ៌បៃតង”៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
  • ធានាអត្ថន័យគ្រប់គ្រាន់ និងភាពកក់ក្តៅនៃទិវាមហាសាមគ្គីទូទាំងប្រជាជាតិ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.