• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

សម្បទាបញ្ជូន ជ្រើសរើសចំពោះសិស្ស និស្សិតជនជាតិភាគតិច

25/12/2020 09:44

រដ្ឋាភិបាលបានចេញផ្សាយអនុក្រឹត្យលេខ ១៤១/២០២០/NĐ-CP កំណត់របបជ្រើសរើសចំពោះសិស្ស និស្សិតជនជាតិភាគតិចមានសុពលភាពអនុវត្តចាប់ពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១។

អនុក្រឹត្យបានចែងច្បាស់ អ្នករៀនជាជនជាតិភាគតិចស្ថិតក្នុងមុខសញ្ញាបានទទួលរបបជ្រើសរើសរួមមាន៖ ជនជាតិភាគតិចមានចំនួនយ៉ាងតិច ជនជាតិភាគតិចនៅតំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកខ្លាំងមិនទាន់មានឬមានកងជួរកម្មាភិបាល និយោជិត បុគ្គលិកជាជនជាតិភាគតិចយ៉ាងតិចតួច។

ពិធីជូនអាហារូបករណ៍ដល់សិស្ស។

សម្បទាបញ្ជូនសិស្ស

អនុក្រឹត្យកំណត់ច្បាស់សម្បទារួមនៃការបញ្ជូនសិស្សត្រូវស្នាក់នៅជាអចិន្ត្រៃយ៍រយៈពេល ៥ ឆ្នាំជាបន្តបន្ទាប់ឡើងទៅគិតដល់ឆ្នាំបញ្ជូនសិស្សនៅតំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកខ្លាំង មានឪពុកម្តាយបង្កើត ឬឪពុកម្តាយចិញ្ចឹម(ឬក៏អ្នកម្ខាងក្នុងចំណោមអ្នកទាំងសងខាងជាឪពុកបង្កើត ឬម្តាយបង្កើត ឪពុកចិញ្ចឹមឬម្តាយចិញ្ចឹម) អ្នកចិញ្ចឹមថែទាំផ្ទាល់នៅតំបន់នោះ សម្រេចសម្បទាបញ្ជូនដំបូងចំពោះបណ្តាផ្នែក វិជ្ជាជីវៈ បញ្ជូនដំបូងមានវ័យមិនលើសពីអាយុ ២២ ឆ្នាំគិតដល់ឆ្នាំបញ្ជូនសិស្ស មានសុខភាពគ្រប់គ្រាន់ តាមការកំណត់ជាធរមាន។ ក្រៅពីសម្បទារួមដែលបានកំណត់ខាងលើ អ្នករៀនបានជ្រើសរើសបញ្ជូនចូលមហាវិទ្យាល័យត្រូវឆ្លើយតបបណ្តាសម្បទាជាក់ស្តែងដូចតទៅ៖ (១) មានសញ្ញាបត្រវិទ្យាល័យ (២) ចំណាត់និទ្ទេសចរិយាសម្បត្តិបណ្តាឆ្នាំសិក្សានៃកម្រិតវិទ្យាល័យសម្រេចពីនិទ្ទេសល្អ (៣) ចំណាត់និទ្ទេសចុងកម្រិតសិក្សាសម្រេចពីនិទ្ទេសគ្រាន់បើឡើងទៅ (៤) មានពេលវេលារៀនគ្រប់រយៈពេល ៣ ឆ្នាំសិក្សា និងប្រឡងយកសញ្ញាបត្រវិទ្យាល័យនៅសាលាស្ថិតក្នុងភូមិសាស្រ្តបញ្ជូនសិស្សតាមការកំណត់ ឬសាលាវិទ្យាល័យ ជនជាតិអន្តេវាសិក។

ក្រៅពីសម្បទារួម អ្នករៀនបានជ្រើសរើសចូលសាលាឧត្តមសិក្សាត្រូវឆ្លើយតបបណ្តាសម្បទាជាក់ស្តែងដូចតទៅ៖ (១) មានសញ្ញាបត្រវិទ្យាល័យ (២) ចំណាត់និទ្ទេសចរិយាសម្បត្តិបណ្តាឆ្នាំសិក្សានៃកម្រិតវិទ្យាល័យសម្រេចល្អ (៣) ចំណាត់និទ្ទេសសិក្សាឆ្នាំចុងក្រោយនៃកម្រិតសិក្សាសម្រេចប្រភេទមធ្យមឡើងទៅ (៤)​ មានពេលវេលារៀនសូត្រគ្រប់ ៣ ឆ្នាំសិក្សា និងប្រឡងយកសញ្ញាបត្រនៅសាលាស្ថិតក្នុងភូមិសាស្រ្តបញ្ជូនសិស្សតាមការកំណត់ឬក៏នៅសាលាជនជាតិអន្តេវាសិក។

ក្រៅពីសម្បទារួម អ្នករៀនបានជ្រើសបញ្ជូនចូលមធ្យមសិក្សាត្រូវឆ្លើយតបបណ្តាសម្បទាជាក់ស្តែងដូចតទៅ៖ មានសញ្ញាបត្រអនុវិទ្យាល័យ ឬក៏វិទ្យាល័យចំណាត់និទ្ទេសចរិយាសម្បត្តិបណ្តាឆ្នាំសិក្សានៃកម្រិតសិក្សាចុងក្រោយសម្រេចនិទ្ទេសគ្រាន់បើឡើងទៅ ចំណាត់និទ្ទេសសិក្សាឆ្នាំចុងក្រោយនៃកម្រិតសិក្សាសម្រេចនិទ្ទេសមធ្យមភាគឡើងទៅ មានរយៈពេលរៀនគ្រប់ ៤ ឆ្នាំសិក្សា និងប្រឡងជាប់សញ្ញាបត្រអនុវិទ្យាល័យ ឬក៏រៀនគ្រប់ ៣ ឆ្នាំនិងប្រឡងជាប់សញ្ញាបត្រវិទ្យាល័យនៅសាលាស្ថិតក្នុងភូមិសាស្រ្តបញ្ជូនសិស្សតាមការកំណត់ ឬក៏នៅសាលាវិទ្យាល័យជនជាតិ។

បណ្តាករណីបានអាទិភាពក្នុងការជ្រើសរើស

អនុក្រឹត្យបានចែងច្បាស់ អ្នករៀនសម្រេចគ្រប់គ្រាន់បណ្តាសម្បទាបញ្ជូន ជ្រើសរើសខាងលើ បើស្ថិតក្នុងករណីមួយក្នុងចំណោមករណីខាងក្រោមនេះនឹងបានអាទិភាពក្នុងការជ្រើសរើសចូលមហាវិទ្យាល័យ ឧត្តមសិក្សា មធ្យមសិក្សាតាមលំដាប់គឺ៖

១- កូនយុទ្ធជនពលី យុទ្ធជនជំងឺពិការ អ្នកមានលិខិតទទួលស្គាល់បានទទួលគោលនយោបាយដូចយុទ្ធជនជំងឺ។

២- រៀននៅសាលាជនជាតិអន្តេវាសិក។

៣- ជាប់ការជ្រើសរើសចូលមហាវិទ្យាល័យ ឧត្តមសិក្សា មធ្យមសិក្សានៅឆ្នាំពិនិត្យទៅរៀនជ្រើសរើស។

៤- ទទួលបានរង្វាន់ក្នុងបណ្តាពិធីប្រឡងសិស្សពូកែពីថ្នាក់ស្រុកឡើងទៅ។

៥-ករណីអ្នករៀនស្ថិតក្នុងមុខសញ្ញាបានទទួលអាទិភាពច្រើនទន្ទឹមជាមួយគ្នានោះ បានត្រឹមតែទទួលអាទិភាពមួយខ្ពស់បំផុតក្នុងការបញ្ជូនសិស្ស ជ្រើសរើសសិស្ស៕                 ​                

ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.