• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ភាពកក់ក្តៅនៃចលនា “អាវនិទាឃរដូវជូនមិត្ត”

19/02/2021 08:07

ដោយមានបំណងនាំមកនូវភាពកក់ក្តៅជូនដល់សិស្សក្រីក្រនានិទាឃរដូវបុណ្យតេត បណ្តាអង្គភាពសាលារៀនបានបំផុសចលនាឪពុកម្តាយសិស្ស សិស្សានុសិស្ស និងទូទាំងសង្គមចូលរួមគិតគូរឲ្យសិស្សក្រីក្រ ក្នុងនោះមានចលនា “អាវនិទាឃរដូវជូនមិត្ត”។ មានអត្ថន័យយ៉ាងក្រៃលែងពេលដល់បុណ្យតេតម្តងៗសិស្សរាប់ពាន់នាក់បានទទួល “អាវនិទាឃរដូវ” ដែលពោរពេញដោយក្តីស្រឡាញ់ពីសំណាក់លោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្តិ។

             បុណ្យតេតឆ្នាំនេះ សាលាអនុវិទ្យាល័យហ៊ីវទ្រុង ស្រុកទីវកឹងបានសមាគមនិស្សិតសាលាមហាវិទ្យាល័យឱសថសាស្រ្តទីក្រុងហូជីមិញសហការចាត់តាំងកម្មវិធី “ តេតជួបជុំ  “ ជូនអាហារូបករណ៍ ២០ ចំណែកដល់សិស្សក្រីក្រ និងជូនអំណោយជាច្រើនចំណែកទៀតដល់សិស្សមានស្ថានភាពលំបាកដើម្បីប្អូនៗអំណរនិទាឃរដូវបានសប្បាយរីករាយ សុភមង្គល។ ក្រៅពីនោះ ជារៀងរាល់ឆ្នាំ កងកុមារឈានមុខសាលានៅទាំងចលនាជូនអាវនិទាឃរដូវចំនួន ២៥ ដល់សិស្សមានស្ថានភាពលំបាកផងដែរ។

ជូន​អាហារូបករណ៍ដល់ សិស្សក្រីក្រសង្វាតរៀនសូត្រ។ រូបថត៖ ង៉ុកស្វង

       លោកគ្រូលឿងថាញ់ខើយ អ្នកទទួលបន្ទុកគ្រប់គ្រងកងកុមារឈានមុខសាលាបានឲ្យដឹង៖ សកម្មភាពជូនអំណោយបុណ្យតេត អាវនិទាឃរដូវដល់សិស្សបានអនុវត្តជារៀងរាល់ឆ្នាំ ដើម្បីបញ្ជាក់នូវសន្តានចិត្តរបស់សិស្សដែលចេះជួយចែករំលែកក្តីស្រឡាញ់ គិតគូរដល់សិស្សក្រីក្រអំណរបុណ្យតេត។ ទន្ទឹមនឹងនោះអប់រំសិស្សឲ្យមានចិត្តស្រឡាញ់ ចេះជួយគិតគូរដល់មិត្តភ័ក្តិក្រីក្រ។ ជាច្រើនឆ្នាំកន្លង ចលនានេះបានរក្សាខ្ជាប់និងអនុវត្តបានល្អ ទទួលបានការគាំទ្រពីសំណាក់ឪពុកម្តាយសិស្សនិងសិស្ស ឧបត្ថម្ភបានទាន់ពេលចំពោះសិស្សមានស្ថានភាពលំបាក។

       ជីវភាពប្រជាជនបានធូរធា​ច្រើនបើប្រៀបនឹងកាលពីមុន ប៉ុន្តែនៅមានសិស្សក្រីក្រមួយ ចំនួនជាពិសេសសិស្សនៅតំបន់ជនបទត្រូវការឧបត្ថម្ភពីសំណាក់លោកគ្រូ អ្នកគ្រូនិងមិត្តភ័ក្តិដែរ។ នៅសាលាអនុវិទ្យាល័យ‑វិទ្យាល័យលឿងហ្វា(អា) សិស្សក្រីក្រ សិស្សមានស្ថានភាពលំបាកនៅមានច្រើន ម្ល៉ោះហើយគណៈចាងហ្វាង សម្ព័ន្ធយុវជនសាលានិងកងកុមារឈានមុខបានសកម្មក្នុងការចលនា​បណ្តាប្រភពកម្លាំងឧបត្ថម្ភសិស្សមានស្ថានភាពលំបាក។ អ្នកគ្រូចូវធីគីមត្រាង ទទួលបន្ទុកគ្រប់គ្រងកងកុមារឈានមុខបានឲ្យដឹង៖ ការងារចលនាឧបត្ថម្ភសិស្សក្រីក្រសាលាបានអនុវត្តជារឿយៗ ជាពិសេសគឺដំណាក់កាលដើមឆ្នាំសិស្សានិងបុណ្យតេត។ កន្លងហើយថ្មីៗនេះ សាលាបានបំផុសចលនា “អាវនិទាឃរដូវជូនមិត្ត “ សិស្សសាលាគបវាល់បានប្រាក់ ០៥ លានដុងជូនអាវនិទាឃរដូវចំនួន ៣២ ដល់សិស្សក្រីក្រ សិស្សមានស្ថានភាពគ្រួសារលំបាក។ ក្រៅពីនោះ នៅទាំងចលនាជូនអាហារូបករណ៍ដល់សិស្សក្រីក្រ ១៨ ចំណែក (៥០០.០០០ ដុងក្នុងមួយចំណែក) ដើម្បីប្អូនៗនិងគ្រួសារទទួលអំណរបុណ្យតេតសប្បាយរីករាយ។

         ទទួលបានអាវថ្មី អាហារូបករណ៍ក្នុងបុណ្យតេតជាថាមពលជំរុញឲ្យប្អូនៗខិតខំក្នុងការ រៀនសូត្រ រស់នៅ។ ទង្វើទាំងនោះមានអត្ថន័យយ៉ាងជ្រាលជ្រៅ គឺមិនត្រឹមតែចំពោះសិស្សក្រីក្រត្រេកអរទទួលបានអំណោយប៉ុណ្ណោះទេ សិស្សដែលចូលរួមគបវាល់ក៏សប្បាយរីករាយណាស់ដែរ ពីព្រោះប្អូនៗបានជួយមិត្តភ័ក្តិ បានផ្តល់នូវក្តីស្រឡាញ់​ ភាពកក់ក្តៅជូនដល់មិត្ត ភ័ក្តិក្រីក្រ។

          ប្អូនថាច់ង៉ុកត្រៀង ជាសិស្សថ្នាក់ទី ១២/២ សាលាអនុវិទ្យាល័យវិទ្យាល័យលឿងហ្វា(អា)​សំណេះដំណាលថា៖ នេះជាលើកទីពីរដែលប្អូនបានទទួល “អាវនិទាឃរដូវ “  ហេតុតែគ្រួ សារជួបការលំបាក គ្មានដីផលិត ឪពុកម្តាយទៅធ្វើការស៊ីឈ្នួលជារៀងរាល់ថ្ងៃ។ បាន លោកគ្រូ អ្នកគ្រូនិងមិត្តភ័ក្តិយកចិត្តទុកដាក់ជូនអាវដើម្បីបុណ្យតេតនេះមានអាវថ្មីពាក់និងពាក់នៅថ្ងៃគោរពទង់ដើមសប្តាហ៍។ ប្អូននឹងខិតខំរៀនឲ្យបានល្អជាងទៀតក្នុងវគ្គសិក្សាទី ២ ដើម្បីប្រឡងចុងឆ្នាំ និងប្រឡងបញ្ចប់ថ្នាក់សម្រេចបានលទ្ធផលខ្ពស់។

        សកម្មភាពឧបត្ថម្ភមិត្តភ័ក្តិក្រីក្រឲ្យមានអាវថ្មីទៅរៀនពិតជាធ្វើឲ្យប្អូនៗទាំងនោះបានសប្បាយ រីករាយទទួលបុណ្យតេតក្នុងភាពកក់ក្តៅ និងសុភមង្គល។ ឆ្លងតាមរយៈនោះ បញ្ជាក់ឲ្យឃើញ ពីទឹកចិត្តមេត្តាសន្តោសប្រណីរបស់សិស្សនិងសិស្សក៏ជាសកម្មភាពអប់រំឲ្យសិស្សចេះអាណិតស្រឡាញ់គ្នា និងឧបត្ថម្ភមិត្តភក្តិក្រីក្ររៀនសូត្របានសម្រេចដូចបំណងដើម្បីអនា គតបានរុងរឿង៕     

ប្រែសម្រួល៖ សុជា

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.