• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

បទពិសោធន៍ប្រិតសំចៃអគ្គិសនីក្នុងការចិញ្ចឹមបង្កង

20/08/2021 08:04

ដើម្បីប្រិតសំចៃអគ្គិសនីបង្កើនប្រាក់កម្រៃក្នុងការចិញ្ចឹមបង្កងកសិករកូទ្រុកយ៉ាងនៅអនុសង្កាត់លេខ ១ ទីប្រជុំជនឌិញអាង ស្រុកថ្កូវ ចែករំលែកបទពិសោធន៍ វិធីសាស្រ្តដែលបងអនុវត្តមានប្រសិទ្ធភាពក្នុងដំណាក់កាលចិញ្ចឹមបង្កង។

បងយ៉ាងពិនិត្យប្រព័ន្ធបង្កើតអុកហ្សីហ្សែនឲ្យបង្កង​។
     បងកូទ្រុកយ៉ាង ចែករំលែក៖ បច្ចុប្បន្នគ្រួសារបងបានស្រះចិញ្ចឹមបង្កង ០២ សរុបផ្ទៃស្រះ ៣.៤០០ ម៉ែត្រក្រឡា។ ចាប់តាំងពីឆ្នាំ ២០១៥ មកទល់ពេលនេះ បងចិញ្ចឹមបង្គាជើងសតាម រូបភាពឧស្សាហកម្ម។ ដើម្បីការពារបរិស្ថានឲ្យបង្កងចិញ្ចឹម ធានាសុវត្ថិភាព និងសម្រេចបានលទ្ធផលខ្ពស់ បងតែងចិញ្ចឹមឆ្លាស់គ្នារវាងស្រះទាំង ០២ (ស្រះមួយសម្រាប់ចិញ្ចឹមស្រះមួយសម្រាប់ រងទឹក)។
     ចាប់តាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ បងយ៉ាងប្រមូលផលបង្កងបានមួយរដូវ បច្ចុប្បន្នកំពុងចិញ្ចឹមរដូវទី ២ ចំនួន ១០០.០០០ ក្បាល។ បណ្ដារដូវចិញ្ចឹមមុនៗនេះ ក្នុងមួយរដូវចំណេញ ប្រមាណ ១០០ លានដុង។ ហើយ ដូវបច្ចុប្បន្នចិញ្ចឹម បានជាង ០៣ ខែរួចហើយ។ ក្នុងដំណាក់កាលចិញ្ចឹមបងអនុវត្តប្រិតសំចៃអគ្គិសនីដោយវិធីបង្រួញ ពេលបើកកង្ហាក្នុងរយៈពេលចិញ្ចឹម។
     តាមបងកូទ្រុកយ៉ាង ក្នុងដំណាក់កាលចិញ្ចឹម បង្កងមិនមែនពេលណាក៏បង្រួញពេលបើកកង្ហានោះទេ យើងត្រូវកំណត់តាមអាយុកាលរបស់បង្កង។ បងប្រៀបធៀប ផ្ទៃស្រះចិញ្ចឹមដូចគ្នា រដូវចិញ្ចឹម ក៏ដូចគ្នា ប៉ុន្តែរដូវចិញ្ចឹមមុនៗ កាលមិនទាន់អនុវត្តវិធានការបង្រួញពេលវេលាបើកកង្ហាបង្កើតអុកហ្សីហ្សែនក្នុងដំណាក់កាលចិញ្ចឹម គិតជាមធ្យមក្នុងមួយរដូវចំណាយប្រាក់អគ្គិសនីពី ១៩ ដល់ ២០ លានដុង ប៉ុន្តែចាប់តាំងពីពេលអនុវត្តវិធានការនេះមក ប៉ុន្មានរដូវមកអាយនេះ  ប្រាក់អគ្គិសនីថយចុះនៅតែប្រមាណ ១៦ លានដុងក្នុងមួយរដូវ ( ០៤ ខែ)។
     បងកូទ្រុកយ៉ាងចែករំលែកបន្ថែម៖ របៀបលៃ លកកង្ហា និងពេលវេលាបើកកង្ហាត្រូវធានាគ្រប់ចំនួនអុកហ្សីហ្សែនឲ្យបង្កង។ ពេលបង្កងនៅតូច មិនចាំបាច់បើកកង្ហាឡើយ។ ដល់ពេលបង្កងមានតម្រូវការអុកហ្សីហ្សែន ទើបចាប់ផ្ដើមប្រើកង្ហា ប៉ុន្តែត្រូវថ្លឹងថ្លែងពេលវេលាសមស្របតាមអាយុកាលបង្កង។ ពេលឲ្យបង្កងស៊ីមិនគប្បីបើកកង្ហាឡើយ ទន្ទឹមនឹងនោះ ដាក់ចំណីបន្តិចចូលក្នុងកន្រ្តងរួចដាក់ចុះបាតស្រះឲ្យបង្កងស៊ីក្នុងរយៈពេលប្រហែល ៣០ នាទី ហើយលើកកន្រ្តងនោះឡើង ប្រសិនបើឃើញក្នុងកញ្ជ្រែង នៅសល់ចំណីត្រូវបើកកង្ហាភ្លាម ដើម្បីផ្គត់ផ្គង់អុកហ្សីហ្សែនសម្រើបឲ្យបង្កងស៊ីចំណីពូកែធាត់ធំរហ័ស៕      
   

           អត្ថបទ-រូបថត៖ ថាច់ហ្វាង

 

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.