• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

បណ្តាគំរូនារីខ្មែរជម្នះការលំបាក

23/10/2020 09:09

ជាច្រើនឆ្នាំកន្លង សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានសកម្មផ្សព្វផ្សាយចលនា “ នារីរៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារសុខដុមរមនា សុភមង្គល “ ជូនដល់សមាជិកានិងមហាជន។ ឆ្លងតាមរយៈនោះលេចធ្លោគំរូជាច្រើនក្នុងការពលកម្មផលិត ជម្នះរាល់ការលំបាកក្នុងដំណើរជីវិត។ ក្នុងនោះមានបង ស្រីថាច់ធីកួ និងបងស្រីត្រឹមធីហៀងជាដើម។ ទោះគាត់ទាំងពីរនាក់ មានស្ថានភាពគ្រួសារខុសពីគ្នាក៏ដោយ ប៉ុន្តែមានចំណុចដូចគ្នាគឺមាន “ឆន្ទៈមោះមុត ជម្នះការលំបាក “ គួរឲ្យគោរពស្ងើចសរសើរ។

*ប្តេជ្ញាខិតខំធ្វើការងារពិតជារួច​ផុតពីភាពក្រីក្រ៖

បងស្រីថាច់ធីកួ ប្រមូលផលដំណាំ។

              នោះគឺការប្តេជ្ញាចិត្តរបស់បងស្រីថាច់ធីកួ នៅភូមិរោងវាលឃុំតឹងហ៊ីបស្រុកថ្កូវ។ កាលទើបរៀបការ (ឆ្នាំ១៩៩៨)ជីវភាពគ្រួសារបងស្រីជួបការលំបាកច្រើនម៉្លោះហើយប្តីប្រពន្ធបងទៅស៊ីឈ្នួលកាត់ស្រូវ ថែចម្ការនៅទីឆ្ងាយ។ល។ ឆ្នាំ ២០០០ ប្តីប្រពន្ធបងស្រីសម្រេចចិត្តវិលមកស្រុកកំណើតដើម្បីកសាងអាជីព។ ទ្រព្យសម្បត្តិរបស់គ្រួសារគាត់ពេលនោះគ្មានអ្វីក្រៅពីដី ០៣ កុង ដែលឳពុកម្តាយទាំងសងខាងចែកឲ្យ។  

                កសាងអាជីពនៅមូលដ្ឋានដំណាក់កាលនោះ បងស្រីយល់ឃើញថាមានតែចិញ្ចឹមសត្វ និងដាំដុះសមស្របបំផុត ។ ប៉ុន្តែដំណាក់កាលនោះគាត់គ្មានដើមទុនឡើយ។ ចុងឆ្នាំ ២០០០ បងកួបានចូលរួមប្រជុំជីវភាពសាខាសមាគមនារីភូមិរោងវាលរួចបានសាខាសមាគមបង្កលក្ខណៈឲ្យបុលទុន ១០ លានដុង ពីធនាគារគោលនយោបាយសង្គមស្រុកថ្កូវ។ បានប្រាក់ទុននោះមក បងស្រីក៏ទិញគោ ០២ ក្បាលមកចិញ្ចឹម។ ដោយសារគ្មានបទពិសោធន៍ក្នុងការថែទាំម៉្យាងវិញទៀតទិញគោជាមួយតម្លៃថោក គ្មានគុណភាពដូច្នោះហើយទើបចិញ្ចឹមបានប្រហែល ២ ខែគោឈឺងាប់អស់ ០១ ក្បាល។ ពេលនោះ ប្តីប្រពន្ធបងស្រីបារម្ភខ្លាំងណាស់ ប៉ុន្តែគាត់ខិតខំថែគោ ០១ ក្បាលដែលនៅសេសសល់នោះឲ្យល្អ។ ក្រៅពីនោះប្តីប្រពន្ធគាត់នៅទាំងផ្តុំកម្លាំងដាំដំណាំទៀតផង។ រដូវដំបូង ដោយសារមិនសូវមានដើមទុននិងបទពិសោធន៍ គាត់ដាំតែបន្លែហូបស្លឹកបន្តិចបន្តួច ។ ក្រោយមកបានចូលរួមវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេសក្នុងការចិញ្ចឹមសត្វនិងដាំដុះអាស្រ័យដោយសមាកមសហព័ន្ធនារី សមាគមកសិករឃុំសហការចាត់តាំង បានជួយឲ្យបងស្រីបង្កើនចំណេះដឹងអនុវត្តជាក់ស្តែងក្នុងការដាំដំណាំចិញ្ចឹមសត្វនាំមកលទ្ធផលជាក់ស្តែង ។

              ជាមួយផ្ទៃដី ០៣ កុងនោះ តាំងពីឆ្នាំ ២០០៤-២០១៦ ក្រោយពេលទូទាត់ខ្ទង់ចំណាយរួចជាមធ្យមគ្រួសារបងមានប្រភពចំណូលពី ៤០-៧០ លានដុងក្នុងមួយឆ្នាំ ។ ឆ្នាំ ២០១៦ មិនត្រឹមតែរួចផុតពីភាពក្រីក្រប៉ុណ្ណោះទេ ប្តីប្រពន្ធបងនៅទាំងទិញដីចម្ការបាន ០១ កុងទៀតផង ។ ឃើញប្តីប្រពន្ធគាត់ព្យាយាមធ្វើការរកស៊ី ហើយមានបទពិសោធន៍ក្នុងការដាំដុះ ចុងឆ្នាំ ២០១៧ គម្រោងការ AMD ត្រាវិញឧបត្ថម្ភប្រាក់ (មិនសងទៅវិញ)ឲ្យគ្រួសារបង ១០ លានដុងសម្រាប់វិនិយោគ សង់ផ្ទះសំណាញ់និងកសាងប្រព័ន្ធស្រោចស្របទឹក។ ផ្តើមពីនោះ ទិន្នផល គុណភាពបន្លែបង្ការបស់គាត់ក៏កើន ជួយឲ្យគ្រួសារគាត់បង្កើនប្រភពចំណូលពី ១០០ ដល់ ១២០ លានដុងក្នុងមួយឆ្នាំ។ ចំពោះការចិញ្ចឹមគោវិញមកទល់ ពេលនេះ គ្រួសារបងស្រីមានគោទាំងអស់ ១៤ ក្បាល (លក់អស់ ០៤ ក្បាល) ញ៉ាំងឲ្យជីវភាពគ្រួសារគាត់បានធូរធាជាលំដាប់។ សំណេះសំណាលអំពីបទពិសោធន៍ក្នុងការធ្វើសេដ្ឋកិច្ចគ្រួសារបងស្រីថាច់ធីកួ បានឲ្យដឹងថា៖ “សម្រេចបានសមិទ្ធិផលដូចសព្វថ្ងៃនេះ អាស្រ័យដោយស្មារតីព្យាយាមតស៊ូជម្នះការលំបាកផ្ទាល់ខ្លួន។ ក្រៅពីនោះ ក៏បានការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រពីសំណាក់អង្គការមហាជនជាពិសេសគឺសាខាសមាគមនារីភូមិ សមាគមសហព័ន្ធនារីឃុំបានបង្កលក្ខណៈឱ្យខ្ញុំរៀនសូត្រវិទ្យា សាស្ត្របច្ចេកទេសនិងបុលទុនពង្រីកការផលិត។

 *រស់នៅម្នាក់ឯងប៉ុន្តែមានឆន្ទៈមោះមុត ៖

បងស្រីត្រឹមធីហៀង កំពុងហាលត្រីងៀត។

                នោះគឺបងស្រីត្រឹមធីហៀង (ជនជាតិខ្មែរ) នៅភូមិបាយ៉ាម (អា) ឃុំដូងស្វឹង ស្រុកយ្វៀងហាយ។ ឆ្នាំនេះ បងហៀងមានអាយុ ៥៥ ឆ្នាំ ហើយគាត់រស់នៅម្នាក់ឯង (គ្មានប្តី) ។  គាត់មានបងប្អូនប្រុសស្រី ០៤ នាក់ដែរ ប៉ុន្តែគាត់មិនចង់រំខានបងប្អូន ឬក្មួយៗណាទេ គាត់ស៊ូនៅផ្ទះដោយឡែកម្នាក់ឯង។ ទោះបីសុខភាពមិនសូវបានល្អប៉ុន្តែគាត់នៅតែខិតខំធ្វើការរកលុយដើម្បីចិញ្ចឹមជីវិត។ ឆ្នាំ ២០១៧ គ្រួសារគាត់ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ។ រដ្ឋអំណាចមូលដ្ឋានស្នើឧបត្ថម្ភផ្ទះ ០១ ខ្នងដល់គាត់ដែរ ប៉ុន្តែគាត់មិនព្រមទទួល ។ ជាង  ០៥ ឆ្នាំកន្លង បងស្រីត្រឹមធីហៀងធ្វើការស៊ីឈ្នួលនៅអាជីវកម្មផលិតត្រីងៀតមួយនៅភូមិរំដួលឃុំដូងស្វឹងស្រុកយ្វៀងហាយ។ បងហៀងព្យាយាមធ្វើការងារបានល្អ ទើបក្រៅពីជូនប្រាក់ខែ ៥,៥ លានដុងក្នុងមួយខែដល់គាត់ ម្ចាស់អាជីវកម្មនៅទាំងឲ្យគាត់ហូបបាយបីពេលក្នុងមួយថ្ងៃទៀតផង។ សន្សំសំចៃបានប្រាក់គ្រាន់បើ ឆ្នាំ ២០១៨ បងហៀងក៏សង់ផ្ទះរឹងមាំ។ បងត្រឹមធីហៀងបានឲ្យដឹងថា៖កាលខ្ញុំនៅផ្ទះស្លឹក រដ្ឋអំណាចភូមិយកចិត្តទុកដាក់ឧបត្ថម្ភផ្ទះឲ្យខ្ញុំដែរ ប៉ុន្តែខ្ញុំមិនព្រមទទួល។ ពីព្រោះខ្ញុំរស់នៅម្នាក់ឯងអាចរកប្រាក់ចិញ្ចឹមខ្លួនឯងបាន ម្ល៉ោះហើយទុកផ្ទះនោះសម្រាប់ឧបត្ថម្ភដល់អ្នកដទៃវិញល្អជាង។  

           ចាប់តាំងពីខ្ញុំមានផ្ទះរឹងមាំមក ខ្ញុំសន្សំសំចៃបានប្រាក់ទុកសម្រាប់វ័យចាស់មួយចំណែកៗទៀតខ្ញុំសម្រាប់ធ្វើបុណ្យដាក់ទានដូចជា៖ ជូនអំណោយជូនអង្ករជាដើមដើម្បីជួយអ្នកដទៃ ដែលមានស្ថានភាពលំបាកជាងខ្ញុំ។ ថ្វីត្បិតតែអំណោយបន្តិចបន្តួច ប៉ុន្តែខ្ញុំសប្បាយចិត្តណាស់ ពីព្រោះអំណោយទាំងនោះបានមកពីកម្លាំងពលកម្មរបស់ខ្ញុំ ។ ផ្តើមពីទង្វើទាំងនោះ ញ៉ាំងឲ្យខ្ញុំមានអារម្មណ៍រីករាយ និងទទួលបានការស្រឡាញ់រាប់អានពីបងប្អូនក្នុងសហគមន៍ ញ៉ាំងឲ្យជីវិតខ្ញុំរស់នៅមានន័យជាងទៀត៕

​​​​​​​​​​​​​​​​​​​​​​​​​​​                                អត្ថបទ-រូបថត៖សុជា

 

 

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.