• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩

06/08/2021 08:04

ទីក្រុងត្រាវិញ៖ ជូនប័ណ្ណទៅផ្សារដល់ប្រជាជន

កាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០២១ គណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញចេញផ្សាយសារលិខិតលេខ ២៥៩៥/UBND-KTTH  “ស្តីពីការអនុវត្តម៉ឹងម៉ាត់បណ្តាវិធានការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ លើភូមិសាស្រ្តទីក្រុង” រយៈពេលអនុវត្តបានចាប់ផ្តើមពី  ០០  ម៉ោង ថ្ងៃទី ០១ សីហា ឆ្នាំ ២០២១ រហូតដល់ពេលមានសេចក្តីប្រកាសថ្មី។

ស្ថិតលើមូលដ្ឋាននោះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញ លោកស្រីង្វៀងធីទ្រុកលី សំណូមពរឲ្យប្រធានគណៈកម្មាធិការប្រជាជនបណ្តាសង្កាត់ ឃុំម្ចាស់ការសហការជាមួយប្រធានគណៈគ្រប់គ្រងបណ្តាទីផ្សារផ្សព្វផ្សាយ អនុវត្តម៉ឹងម៉ាត់ខ្លឹមសារសារលិខិតលេខ ៥៨៥៨/BYT-MT ចុះថ្ងៃទី ២១ កក្កដា ឆ្នាំ ២០២១ របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលស្តីពីការណែនាំបង្ការទប់ស្កាត់អាសន្នរោគជំងឺនៅផ្សារដើមទង ផ្សារលក់រាយក្នុងរយៈពេលអនុវត្តសារាចរលេខ ១៦/CT-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ ចាត់តាំងជូនប័ណ្ណឲ្យទៅផ្សារ ផ្សារទំនើបដល់ប្រជាជន គ្រួសារនីមួយៗបានជូនប័ណ្ណទៅផ្សារ ០៥ សន្លឹកក្នុងរយៈពេល ១៥ ថ្ងៃ(០៣ ថ្ងៃទៅផ្សារម្តង) ក្នុងរយៈពេលអនុវត្តគម្លាតសង្គមរហូតដល់ពេលមានសេចក្តីប្រកាសថ្មី។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយឲ្យប្រជាជនដឹងរួចរួមដំណើរជាមួយក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺ។

អនុញ្ញាតឲ្យទៅផ្សារក្នុងគ្រោងផែនការសកម្មភាព និងធ្វើអាជីវកម្មមុខទំនិញសំខាន់ៗ។ គណៈកម្មាធិការប្រជាជនបណ្តាសង្កាត់ ឃុំ បង្កើនការត្រួតពិនិត្យ វិនិច្ឆ័យបណ្តាករណីលក់ដូរបំពានសេចក្តីកំណត់។ ការចាត់តាំងឲ្យមនុស្សទិញមុខទំនិញនៅទីផ្សារតាមសេចក្តីកំណត់ច្រកតែមួយ(ច្រកចេញចូលផ្សេងគ្នា)។ គណៈគ្រប់គ្រងទីផ្សារសហការជាមួយគណៈកម្មាធិការប្រជាជនសង្កាត់ ឃុំចាត់តាំងរៀបចំ ធានាស្រឡះស្រឡួនឲ្យប្រជាជន និងធានាអនុវត្តល្អការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺតាមសេចក្តីកំណត់។

កម្មាភិបាល បុគ្គលិក និយោជិត ពលករស្ថិតក្រោមឱវាទបណ្តាស្ថាប័ន អង្គភាព អាជីវកម្មពេលចេញផ្លូវអនុវត្តភារកិច្ចត្រូវជម្រាបប័ណ្ណកម្មាភិបាល បុគ្គលិក និយោជិត ប័ណ្ណផ្នែក ឬសារលិខិតបញ្ជាក់របស់អ្នកជាប្រមុខស្ថាប័ន អង្គភាព អាជីវកម្មទីកន្លែងកម្មាភិបាល បុគ្គលិក និយោជិត ពលករកំពុងប្រកបការងារពេលមានតម្រូវការ៕

មានករណីជាច្រើនបំពានច្បាប់

*នគរបាលឃុំង៉ុកបៀង ស្រុកថ្កូវ ទើបសម្រេចសំណុំលិខិត រួចស្នើស្ថាប័នមានសមត្ថកិច្ចចេញសេចក្តីសម្រេចចិត្តពិន័យ​ជាផ្លូវការករណីល្មើសច្បាប់ចំពោះ ថាច់ V អាយុ ១៧ ឆ្នាំ នៅភូមិព្រៃវល្លិ៍(បេ) ឃុំង៉ុកបៀង អំពីអំពើគេចវេះការអនុវត្តន៍វិធានការជម្លៀសសុខាភិបាលរបស់ស្ថាប័នរដ្ឋមានសមត្ថកិច្ចជាមួយកម្រិតពិន័យ ៣,៧៥ លានដុង និងចាប់បង្ខំឲ្យប្រតិបត្តិម៉ឹងម៉ាត់បណ្តាសេចក្តីកំណត់ស្តីពីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។

បានដឹងថា កាលពីថ្ងៃទី ១៦ កក្កដា ថាច់ V ពីស្រុកបិញចាញ់ ទីក្រុងហូជីមិញមកភូមិព្រៃវល្លិ៍(បេ) ឃុំង៉ុកបៀង។ ក្រោយមកបានទៅកាន់ដំណាក់សុខាភិបាលឃុំអនុវត្តរបាយការណ៍សុខាភិបាល និងអនុវត្តការជម្លៀស ១៤ ថ្ងៃ តាមសេចក្តីកំណត់។ ដល់រសៀលថ្ងៃទី ២៤ កក្កដា ក្រុមត្រួតពិនិត្យបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ដំណើរការត្រួតពិនិត្យចំពោះបណ្តាករណីដែលជម្លៀសនៅនឹងផ្ទះក៏ពិនិត្យឃើញ ថាច់ V គ្មាននៅផ្ទះ។ កងកម្លាំងត្រួតពិនិត្យដំណើរការកត់ហេតុ ថាច់ V ក៏សារភាពទទួលកំហុសរបស់ខ្លួន។

*ក្រុមការងារនគរបាលឃុំង៉ុកបៀងយាមល្បាត ត្រួតពិនិត្យ និងផ្សព្វផ្សាយបណ្តាសេចក្តីកំណត់អំពីការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ពេលមកកាន់ផ្ទះ ពូ H ក៏ឃើញមនុស្ស ០៣ នាក់កំពុងប្រមូលផ្តុំសេពគ្រឿងស្រវឹង ក្រុមការងារបានដំណើរការកត់ហេតុបំពានសេចក្តីកំណត់រដ្ឋបាលស្តីអំពីការមិនអនុវត្តសេចក្តីសម្រេចចិត្តអនុវត្តបណ្តាវិធានការកាត់បន្ថយការប្រមូលផ្តុំមនុស្សច្រើន ករណី នីមួយៗត្រូវពិន័យជាផ្លូវការ ១៥ លានដុង។

* នគរបាលឃុំឡុងឌឹក ទីក្រុងត្រាវិញ បានសម្រេចសំណុំលិខិត ស្នើស្ថាប័នមានសមត្ថកិច្ចពិន័យជាផ្លូវការចំពោះបុគ្គល ០៦ នាក់ ម្នាក់ៗត្រូវពិន័យជាផ្លូវការ ១៥ លានដុង អំពីការមិនអនុវត្តវិធានការមិនការពារខ្លួនចំពោះមនុស្សមាននិន្នាការជ្រាបអាសន្នរោគជំងឺតាមការណែនាំរបស់ស្ថាប័នសុខាភិបាល និងមិនអនុវត្តប្តូរផ្តាច់ក្នុងការអនុវត្តន៍វិធានការកាត់បន្ថយការប្រមូលផ្តុំមនុស្សច្រើន។

មុននោះ នៅវេលាម៉ោង ១៦ និង ៤៥ នាទី ថ្ងៃទី ២៧ កក្កដា ក្រុមត្រួតពិនិត្យសហផ្នែកបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ឃុំឡុងឌឹកត្រួតពិនិត្យឃ្លាំងមួយដែលពូ P គ្រប់គ្រង។ ឆ្លងតាមរយៈការត្រួតពិនិត្យ ក្រុមការងារពិនិត្យឃើញមានមនុស្សប្រមូលផ្តុំច្រើន រួចបានដំណើរការកត់ហេតុ និងអញ្ចើញទៅកាន់ស្ថាប័ននគរបាលធ្វើការ។ នៅស្ថាប័ននគរបាល អ្នកទាំងនោះបានសារភាពទទួលកំហុសរបស់ខ្លួន៕                

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.