• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

នារីសង្កាត់ទី ៩ ជាមួយចលនាប៉ិនប្រសប់ការងារប្រជាចលនា

13/10/2020 19:43

អនុវត្តចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” សមាគមសហព័ន្ធនារីសង្កាត់ទី ៩ ទីក្រុងត្រាវិញមានរបៀបធ្វើល្អប្រកបដោយការច្នៃប្រតិដ្ឋជាច្រើនភ្ជាប់ជាមួយបណ្ដាសកម្មភាព ចលនាប្រឡងប្រណាំងរបស់សមាគម ផ្ដើមពីនោះជះឥទ្ធិពលយ៉ាងសកម្មដល់ការលើកកម្ពស់ជីវភាពរបស់សមាជិក កសាងអង្គការសមាគមរឹងមាំ អនុវត្តមានប្រសិទ្ធភាពគោលដៅពង្រីកសេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាន។

ពិធីប្រជុំជីវភាពរបស់សាខាសមាគមនារីអនុសង្កាត់លេខ ២។ រូបថត៖ ស៊ើងត្វៀង

           លោកស្រីគឹមធីង៉ុកម៉ាយ អនុប្រធានសមាគមសហព័ន្ធនារីសង្កាត់ទី ៩ បានឲ្យដឹងថា៖ សមាគមមានសមាជិការួម ១.៤២៨ នាក់ចូលរួមប្រជុំជីវភាពនៅ ១០ សាខាសមាគម។ កំណត់ការងារប្រជាចលនាមិនត្រឹមតែសមស្របជាមួយសមត្ថកិច្ចភារកិច្ចរបស់សមាគម ហើយនៅទាំងជាកត្តារួមចំណែកពង្រឹងកសាងអង្គការសមាគមស្អាតស្អំរឹងមាំ ជំរុញមាំបណ្ដាចលនាប្រឡងប្រណាំង រកឃើញគំរូជឿនលឿនទៀតផង។ អាស្រ័យហេតុនោះ ដើម្បីផ្សព្វផ្សាយទូលំទូលាយចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា”  ពេលកន្លងសមាគមសហព័ន្ធនារីសង្កាត់ទី ៩ តែងឆ្ពោះទៅកាន់មូលដ្ឋាន ធ្វើឲ្យសម្បូរបែបបណ្ដារូបភាពផ្សព្វផ្សាយសំដៅឲ្យរាលដាលអត្ថន័យរបស់ចលនា “ប៉ិនប្រសប់ការងារប្រជាចលនា” ដល់កម្មាភិបាល សមាជិកា។

            សមាគមបានចង្អុលការបណ្ដាសាខាសមាគមឲ្យជ្រើសរើសចុះឈ្មោះអនុវត្តបណ្ដាទម្រង់ភ្ជាប់ជាមួយបណ្ដាចលនារបស់សមាគមដូចជា៖ ប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា”​ ភ្ជាប់ជាមួយ “រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ” ចលនា “នារីសកម្មរៀនសូត្រ ពលកម្ម ច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” ចលនា “ទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី ទីក្រុងអារ្យធម៌” ចលនា “កសាងគ្រួសារគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង” ។ល។ ផ្ដើមពីនោះ បណ្ដាសាខាសមាគមបានធ្វើឲ្យលម្អិតរួចចុះឈ្មោះអនុវត្តបណ្ដាទម្រង់ជាក់ស្ដែង ពិតប្រាកដ សមស្របជាមួយស្ថានភាពជាក់ស្ដែងនៅមូលដ្ឋាន ដូចជា៖ ក្រុមប្រិតសំចៃហ៊ុនទុននារីក្នុងការងារចលនាមហាជន ក្រុមគបវាល់ទុនទិញគាំពារសុខាភិបាលទម្រង់ប្រិតសំចៃ ០៥ យ៉ាង ក្លឹបនារីជាមួយច្បាប់ ក្រុមនារីចិញ្ចឹមជ្រូកដី។ល។

            តួយ៉ាងដូចជា ក្រុមប្រិតសំចៃហ៊ុនទុនរបស់សាខាសមាគមអនុសង្កាត់លេខ ២ ទម្រង់បានអនុវត្តពីឆ្នាំ ២០១៥ ហើយបានរក្សា រហូតមកទល់ពេលនេះ។ បងង្វៀងធីធ្វី ប្រធានសាខាសមាគមនារីអនុសង្កាត់លេខ ២ ចែករំលែក៖  ០៥ ឆ្នាំមុន ជីវភាពរបស់សមាជិកានារីអនុសង្កាត់លេខ ២ នៅជួបលំបាកច្រើន បងប្អូនស្ទើរតែទាំងអស់ប្រកបរបរស៊ីឈ្នួល លក់ដូរតូចតាច ជំនួយកិច្ចការផ្ទះ សមាជិកាមួយចំនួនខ្វះទុនរកស៊ីត្រូវទៅបុលទុនខាងក្រៅដោយបង់ប្រាក់ការខ្ពស់ពី ១៥ ដល់ ២០%​ ក្នុងមួយខែ។ អាស្រ័យហេតុនោះ ការក្រលំបាកនៅតែច្បាមជាប់បងប្អូនជានិច្ច។ ដោយឃើញដូច្នោះ  សាខាសមាគមនារីអនុសង្កាត់លេខ ២ បង្កើតទម្រង់ក្រុមនារីហ៊ុន ទុនប្រិតសំចៃរៀងរាល់ខែ។ ដំបូងសាខាសមាគមចេញមុខចលនាបងប្អូនសមាជិកា ១៥ នាក់ចូលរួមហ៊ុនឲ្យខ្ចីបង្វិលជុំ សមាជិកាម្នាក់ៗគប ២០.០០០ ដុងក្នុងមួយខែ។ ដូច្នោះក្នុងមួយខែនឹងមានសមាជិកាម្នាក់បានឧបត្ថម្ភប្រាក់ ០៣ លានដុង។ ចំនួនទុនបានឲ្យខ្ចីបង្វិលរហូតដល់សព្វសមាជិកាក្នុងក្រុម។

           មានបងប្អូនជាច្រើនអាស្រ័យទទួលបានប្រាក់ពីទម្រង់នោះបានយកទៅទិញសម្ភារសម្រាប់ប្រើប្រាស់ក្នុងគ្រួសារធ្វើទុនសម្រាប់លក់ដូរតិចតួច ពង្រីកសេដ្ឋកិច្ច ដូចគ្រួសារបងឡឹមធីសុខ ប្រើប្រាស់ប្រាក់ទុនសម្រាប់ទិញត្រីលក់នៅផ្សារបាច់ដាំង  បងវិញធីញ៉ាញ់ ប្រើប្រាស់ប្រាក់ទុនសម្រាប់ជួសជុលផ្ទះ។ ​បងឡឹមធីសុខចែករំលែក៖ ប៉ុន្មានឆ្នាំមុនគ្រួសារខ្ញុំជាគ្រួសារក្រីក្រ គ្មានដីផលិត កូនពីរនាក់សុទ្ធតែនៅតូច ទៅរៀនជារៀងរាល់ថ្ងៃខ្ញុំទៅលក់ត្រីនៅឯផ្សារដើម្បីរកកម្រៃផ្គត់ផ្គង់គ្រួសារ ជីវភាពត្រដាបត្រដួសណាស់។ ខណៈនៅ (ឆ្នាំ ២០១៥) ខ្ញុំបានបងប្អូននារី ចលនាចូលក្រុមប្រិតសំចៃហ៊ុនទុន ក្នុងមួយខែគបវាល់ ២០.០០០ ដុង ខ្ញុំក៏ព្រមចូលរួម។ ព្រោះត្រូវការដើមទុនសម្រាប់លក់ត្រី ម៉្លោះហើយខ្ញុំបានបងប្អូនអាទិភាពឲ្យទទួលមុនជាមួយចំនួនប្រាក់ ០៣ លានដុង ខ្ញុំក៏ទិញត្រី បង្កង ក្ដាមបន្ថែមយកមកលក់។ អាស្រ័យដូច្នោះទើបគ្រួសារខ្ញុំបានធូរធាជាងមុន។ ឆ្នាំ ២០១៨ គ្រួសារខ្ញុំរួចផុតពីភាពក្រីក្រ។ ខ្ញុំរីករាយណាស់។ បច្ចប្បន្នខ្ញុំនៅចូលរួមក្រុមប្រិតសំចៃហ៊ុនទុននៅឡើយ ដើម្បីរួមចំណែក ឧបត្ថម្ភដល់បងប្អូនផ្សេងឲ្យឈានឡើងលំនឹងជីវភាព។

              បងង្វៀងធីធ្វីឲ្យដឹងបន្ថែម៖ គិតតាំងពីពេលបង្កើតក្រុមប្រិតសំចៃហ៊ុនទុនមកទល់ពេលនេះ សាខាសមាគមអនុសង្កាត់លេខ ២ មាន ០២ គ្រួសាររួចផុតពីភាពក្រីក្រស្ថិរភាព មានសមាជិកា ០៣ រូបឈានឡើងជិតក្រ។ សាខាសមាគមមានសមាជិការួមទាំងអស់ ១១៣ រូប បច្ចុប្បន្នគ្មាននៅសមាជិកាក្រីក្រឡើយ។ អាស្រ័យឃើញលទ្ធផលពីទម្រង់នោះ ម៉្លោះហើយសន្សឹមៗមានបងប្អូននារីជាច្រើនសុំចូលរួមក្រុមប្រិតសំចៃហ៊ុនទុន មកទល់ពេលនេះ មានបងប្អូននារី ៥៨ នាក់ជាសមាជិកាចូលរួម។ ទន្ទឹមនឹងនោះ ដើម្បីបងប្អូននារីបានរីកចម្រើនគ្រប់វិស័យ ផ្ដើមពីទម្រង់ក្រុមប្រិតសំចៃហ៊ុនទុន ឆ្នាំ ២០១៧ សាខាសមាគមបានបង្កើតបន្ថែមក្រុមហ៊ុនទុន ទិញគាំពារសុខាភិបាល មានសមាជិកា ២៦ នាក់ចូលរួម រៀងរាល់ខែសមាជិកាម្នាក់ៗ គបវាល់ ២០០.០០០ ដុងសម្រាប់ឧបត្ថម្ភឲ្យសមាជិកាម្នាក់បុលទិញគាំពារសុខាភិបាលដោយមិនគិតប្រាក់ការឡើយ។

           បងថាច់ធីសាបើយ សមាជិកាក្រុមហ៊ុនទុនទិញគាំពារសុខាភិបាលបានឲ្យដឹងថា៖ គ្រួសារខ្ញុំមានសមាជិក ០៥ នាក់ ក្នុងមួយឆ្នាំ ទិញគាំពារសុខាភិបាលសម្រាប់គ្រួសារជាង ០២ លានដុង។ ចំនួនប្រាក់នេះថ្វីត្បិតមិនច្រើន ប៉ុន្តែចំពោះកសិករដូចយើងខ្ញុំនេះលំបាកណាស់ អាស្រ័យចូលរួមក្រុមហ៊ុនទុន ខ្ញុំបានសាខាសមាគមនារីឲ្យបុលសម្រាប់ទិញគាំពារសុខាភិបាលដោយមិនគិតប្រាក់ការ ខ្ញុំនិងគ្រួសារអរគុណដល់បងប្អូន ហើយក្នុងមួយខែខ្ញុំគបសងវិញ ២០០.០០០ ដុងដើម្បីឲ្យបងប្អូនផ្សេងបុលវិញ។

               លោកស្រីគឹមធីង៉ុកម៉ាយឲ្យដឹងបន្ថែមទៀតថា៖ ក្រុមប្រិតសំចៃហ៊ុនទុន ក្រុមហ៊ុនទុនទិញគាំពារសុខាភិបាលជាបណ្ដាទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” សម្រេចលទ្ធផលខ្ពស់ហើយបានបងប្អូននារីជ្រោមជ្រែងចូលរួមយ៉ាងសកម្ម។ ទម្រង់បានបង្ហាញឲ្យឃើញស្មារតីជួយគ្នាទៅវិញទៅមក រស់នៅមានមនោសញ្ចេតនារវាងភូមិផងរបងជាមួយ ជួយបងប្អូនឲ្យមានថវិកាពង្រីកសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយប្រាក់ចំណាយក្នុងការពិនិត្យព្យាបាលជំងឺ រួមចំណែកគួរឲ្យកត់សម្គាល់ជាមួយរដ្ឋអំណាចមូលដ្ឋានក្នុងការអនុវត្តន៍គោលនយោបាយសុខុមាលភាពសង្គម និងបង្កើនកម្រិតគ្របដណ្ដបគាំពារសុខាភិបាលទូទាំងប្រជាជន។ នៅពេលខាងមុខ សមាគមសហព័ន្ធនារីសង្កាត់ និងបណ្ដាសាខាសមាគមនារីអនុសង្កាត់បន្តផ្សព្វផ្សាយចលនាពង្រីកទូលាយទម្រង់ដើម្បីសមាជិកានិងបងប្អូននារីចូលរួម៕

                                                                                                                             ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.