• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

នារីឃុំង៉ុកបៀងបំផុសចលនាបងប្អូននារីចូលរួមអនុវត្ត ភារកិច្ចពង្រីកសេដ្ឋកិច្ចនិងបង្ការទប់ស្កាត់ជំងឺកូវីដ ១៩

31/08/2021 08:20

ដើម្បីធានាឱ្យការពង្រីកសេដ្ឋកិច្ចផង ហើយបំផុសចលនាបងប្អូននារីអនុវត្តល្អបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ផងនោះ បានសមាគមសហព័ន្ធនារីឃុំង៉ុកបៀង ស្រុកថ្កូវ ដាក់បញ្ចូលទៅក្នុងផែនការធ្វើសកម្មភាពជាក់ស្តែងរបស់សមាគម។

សមាគមសហព័ន្ធនារីឃុំង៉ុកបៀង សហការជាមួយបណ្តាសាខា ក្រុមស​មាគមផ្ទៀងផ្ទាត់ រួចក្តាប់ចំនួនគ្រួសារក្រ ជិតក្រដែលនារីធ្វើជាម្ចាស់នៅមូលដ្ឋានដើម្បីទាញយកផលពីបណ្តាប្រភពឥណទាន ធនាគារ គម្រោងការ ប្រភពទុនដែលមានស្រាប់ក្នុងសមាជិកាសមាគមនារីសំដៅឧបត្ថម្ភ​ពង្រីក​សេដ្ឋកិច្ច បន្ថយភាពក្រីក្រស្ថិរភាព។ គិតពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ សមាគម​សហការជាមួយធនាគារគោលនយោបាយសង្គមស្រុករំសាយប្រាក់ទុនជិត ២០០ លានដុង​ឱ្យគ្រួសារបងប្អូននារីធ្វើជាម្ចាស់ ១៤ គ្រួ អនុវត្តបណ្តាទម្រង់ចិញ្ចឹមសត្វ ដាំដុះ។

គ្រួសារបងស្រី សឺនធីសៅរ៍ នៅភូមិទឹកហូរ ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលបាន​បុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គមបាន ២០ លានដុង។ ពេលដល់សងប្រាក់ទុននោះ បាននារីភូមិប្រញាប់ប្រ​ញាល់ធ្វើសម្រេចបណ្តាសំណុំលិខិត ដើម្បីគ្រួសារបងស្រីបានបុលទុនបន្តទៀតជាមួយ​ចំនួនប្រាក់ទុនកើនឡើង ៣០ លានដុងដើម្បីវិនិយោគឱ្យការចិញ្ចឹមគោមេ។ បច្ចុប្បន្ន ទម្រង់ចិញ្ចឹមគោមេរបស់គ្រួសារបងសឺនធីសៅរ៍ រីកចម្រើនបង្គួរ ដោយមានហ្វូងគោមេ ០៤ ក្បាល។ បងស្រីសឺនធីសៅរ៍ បានឱ្យដឹងថា៖ ដោយអាស្រ័យបានការជួយឧបត្ថម្ភរបស់បង​ប្អូននារីក្នុងការកសាងគម្រោងការ សម្រេចបណ្តាសំណុំលិខិត ម៉្លោះហើយ ការស្នើ​បុលទុន​កាន់តែបានបង្រួញពេលវេលា។ រូបខ្ញុំខិតខំប្រើប្រាស់ប្រាក់ទុនឱ្យមានប្រសិទ្ធភាពដើម្បីគ្រួសារ​បានធូរធាជាង។

បច្ចុប្បន្ន ក្នុងចំណោមសមាជិកាសមាគមជាង ១.៧០០ រូប មានចំនួនសមាជិកក្រីក្រ​ ២,៤% ជិតក្រ ៤,២%​ ចំនួនសមាជិកាក្រៅពីនោះមានជីវ​ភាពធូរធា ក្នុងមួយ​ឆ្នាំមានប្រាក់ចំណូលពី ៧០‑៨០​ លានដុង។

ទន្ទឹមជាមួយការបំផុសចលនាសមាជិកាពង្រីកសេដ្ឋកិច្ច សមាគមសហព័ន្ធនារីឃុំ នៅទាំងបំផុសចលនាបងប្អូននារីចូលរួមជាមួយបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ដើម្បីអនុវត្តការងារភស្តុភារក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩​ ទៀតផង។ ជាក់ស្តែងគឺ មានបងប្អូននារីចូលរួមបំផុសចលនាជាង ១៦០ លើក បានទឹកប្រាក់ជាង ៣០ លានដុង និងគ្រឿងឧបភោគជាច្រើនទៀត។ រៀងរាល់ថ្ងៃចាត់តាំងចម្អិនរួចចែកជូនអាហារពី ១០-១៥​ ចំណែកដល់កងកម្លាំងប្រចាំការប៉ុស្តិ៍គ្រប់គ្រងអាសន្នរោគលើភូមិ​សាស្រ្ត។ ព្រមជាមួយនោះ បងប្អូន​នារីនៅទាំងបំផុស​ចលនាដល់គ្រួសារដែលមានលក្ខណៈជូនអំណោយ និងគ្រឿងឧបភោគដល់គ្រួសារក្រីក្រ គ្រួសារលំបាកក្នុងរដូវអាសន្នរោគ ជាមួយចំនួនអំ​ណោយជិត ២០០ ចំណែក គិតជាតម្លៃទឹកប្រាក់ជិត ៤០ លានដុង។

លោកស្រីថាច់គីមកេវវ៉ាញ់ ប្រធានសមាគមសហព័ន្ធនារីឃុំង៉ុកបៀងបានឱ្យដឹងថា៖ កំណត់ឃើញការរក្សាពង្រីកសេដ្ឋកិច្ចគ្រួសារ និងការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ជាភារកិច្ចសំខាន់ក្នុងកាលៈទេសៈបច្ចុប្បន្ន ម៉្លោះហើយ សមាគមតែងលើកកម្ពស់ការងារ ចលនា បងប្អូនសមាជិកាសមាគម នារីចូលរួមប្រកប ដោយស្មារតីទទួលបន្ទុក​ខ្ពស់។

លោកហ្វិញវ៉ាំងទ្រឿង លេខាបក្សឃុំង៉ុកបៀងបានឱ្យដឹងថា៖ សមាគមសហព័ន្ធនារីឃុំ ស័ក្តិសមជាកងកម្លាំងឈានមុខក្នុង​កិច្ចចលនាផ្សព្វ​ផ្សាយ។ មិនត្រឹមតែពាក្យសំដីហើយនៅទាំងមានបណ្តាសកម្មភាពជាក់ស្តែង ប្រាកដជាបង្កបានជារូបភាពស្អាតក្នុងភ្នែករបស់មហាជន។ ក្នុងលើកបង្កើនការងារបង្ការ ទប់ស្កាត់អាសន្នរោគ មិនគិតដល់ថ្ងៃសម្រាកឡើយ បងៗតែងមានមុខដើម្បីគិតគូរដល់​កង​កម្លាំងប្រចាំការនៅតាមបណ្តាប៉ុស្តិ៍គ្រប់គ្រងអាសន្នរោគ រួមជាមួយបណ្តាផ្នែកទៅសួរ​សុខទុក្ខ  ជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារលំបាកលើភូមិសាស្រ្ត។ បណ្តាសកម្មភាពរ​បស់សមាគមសហព័ន្ធនារី ជាជំហានដំបូងបានបញ្ជាក់ឱ្យឃើញថារួមចំណែក ឲ្យ​ឃុំអនុវត្ត​គោលដៅពង្រីកសេដ្ឋកិច្ច  និងបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩៕                                                                                        ​​

សម្បត្តិ

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.