• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ធានាអត្ថន័យគ្រប់គ្រាន់ និងភាពកក់ក្តៅនៃទិវាមហាសាមគ្គីទូទាំងប្រជាជាតិ

19/11/2021 09:16

ដោយជះឥទ្ធិពលអាសន្នរោគកូវីដ-១៩​ ការចាត់តាំងទិវាមហាសាមគ្គីទូទាំងប្រជាជាតិ ឆ្នាំ ២០២១​ មានការផ្លាស់ប្តូរ រូប ភាពចាត់តាំង។ ឆ្នាំមុនៗធ្លាប់ចាត់តាំងទិវាមហាសាមគ្គីចង្អុលការថ្នាក់ខេត្ត ប៉ុន្តែឆ្នាំ ២០២១ នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានប្តូររបៀបចាត់តាំងវិញ គឺគ្រាន់តែសហការជាមួយថ្នាក់ដឹកនាំខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់បណ្តាគ្រួសារគោលនយោបាយ ប្រគល់ផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រ និងជិតក្រប៉ុណ្ណោះ។ ទោះបីផ្លាស់ប្តូររបៀបចាត់តាំងដូច្នោះក៏ដោយ ប៉ុន្តែនៅតែរក្សាអត្ថន័យបានគ្រប់គ្រាន់ និងមានភាពកក់ក្តៅដូចទិវាមហាសាមគ្គី ទូទាំងប្រជាជាតិជារៀងរាល់ឆ្នាំដែរ។

លោកង្វៀងវុាំងត្រៀក ប្រធានគណៈកម្មាធិការរណសិរ្សខេត្តជូនស្លាកផ្ទះមហាសាមគ្គីដល់គ្រួសារយាយស៊ើងធីឡងនិងលោកង៉ុកយុង។

       ជាមូលដ្ឋានដែលបានជ្រើសចាត់តាំងជូនអំណោយ ១០​ ចំណែក និងផ្ទះមហាសាមគ្គី ០២ ខ្នង នាទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម លោកង្វៀងវុាំងដុង ប្រធានគណៈកម្មាធិការរណ សិរ្សមាតុភូមិវៀតណាមឃុំថុងហ្វា ស្រុកកូវកែមាន ប្រសាសន៍ ថា៖ កាលពីថ្ងៃទី ១២ វិច្ឆិកា រដ្ឋអំណាច និងប្រជាជនឃុំថុងហ្វាមានក្តីរីករាយក្រៃ លែងដោយបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ជ្រើសចាត់តាំងជូនអំណោយ និងជូនផ្ទះមហាសាមគ្គី។ ដំបូងរណសិរ្សឃុំមានគម្រោងនឹងអញ្ជើញតំណាង ១០ នាក់ ជាគ្រួសារគោលនយោបាយ អតីតកម្មាភិបាលបដិវត្តន៍ កម្មាភិបាលរណសិរ្សជាច្រើនជំនាន់ អ្នកមានប្រជា ប្រិយភាព និងគ្រួសារក្រីក្រ ០២ គ្រួ មកចូលរួមដែរ ប៉ុន្តែដោយសារអាសន្នរោគកូវីដ-១៩ នៅរីក រាលដាលស្មុគស្មាញ ទើបយើងខ្ញុំអញ្ជើញតែតំណាង ០៥ នាក់ មកចូលរួម។ ក្នុង​នោះ​មាន តំ​ណាង ០៣ នាក់ ជាកម្មាភិបាល​បដិវត្តន៍តំណាង ០២ នាក់ជា​គ្រួសារ​ក្រីក្រ។
       បង ថាច់ធីសាលី (កើតឆ្នាំ ១៩៨២) នៅភូមិ តាអោក ឃុំថុងហ្វា ឲ្យដឹងថា៖ គ្រួសារខ្ញុំជាគ្រួសារក្រីក្រ មានកូន ០២ នាក់ គ្មានដីផលិត និងជីវភាពពឹងលើការស៊ីឈ្នួលតែប៉ុណ្ណោះ។ តាំងពីជំងឺរាតត្បាតស្មុគស្មាញរហូតមក ប្តីខ្ញុំគ្មានការងារធ្វើ អាស្រ័យបានរណសិរ្សឃុំឧបត្ថម្ភទាំងសម្ភារ និងស្មារតីទើបគ្រួសារខ្ញុំឆ្លងផុតពីការលំបាក។ ជាពិសេសក្នុងឱកាសនេះ គ្រួសារខ្ញុំបានឧបត្ថម្ភ ផ្ទះមហាសាមគ្គីទៀតផង។  គ្រួសារខ្ញុំនឹងខិតខំធ្វើការសន្សំសំចៃ ដើម្បីមានដើមទុនពង្រីកសេដ្ឋកិច្ចគ្រួសារ ។
គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន ឃុំឡុងឌឹក (ទីក្រុងត្រាវិញ) មានកិត្តិយសដោយបានលោក ង្វៀង​វុាំងត្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អញ្ជើញមកសួរសុខទុក្ខជូនអំណោយ និងចូលរួមរំលឹកឡើងវិញនូវអនុស្សាវរីយ៍ឆ្នាំទី ៩១ ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម។
       គ្រួសារយាយ ស៊ើងធីឡង ជាគ្រួសារក្រីក្រនៅភូមិស្មោញ និងគ្រួសារលោក ឡេង៉ុកយុងជាគ្រួសារជិតក្រ នៅភូមិរ៉ាច់បែវ ទទួលបានផ្ទះមហា សាមគ្គី។ យាយស៊ើងធីឡងបានឲ្យដឹងថា៖ ខ្ញុំ វ័យចាស់ហើយ ពិបាកធ្វើដំណើរទៅមក ប៉ុន្តែពេលបានឃុំអញ្ជើញមកទីនេះដើម្បីទទួលផ្ទះមហាសាមគ្គី ខ្ញុំត្រេកអរណាស់ ។ បច្ចុប្បន្នខ្ញុំរស់នៅជាមួយចៅពីរនាក់ ម្នាក់នៅផ្ទះមើលថែខ្ញុំ ម្នាក់ ទៀតទៅធ្វើការនៅខេត្តដុងណាយ ប៉ុន្តែតាំងពី មានអាសន្នរោគរហូតមកចៅខ្ញុំគ្មានការងារធ្វើ ឡើយ។ ចៅៗ​ខ្ញុំធ្វើការរកប្រាក់ទិញថ្នាំ ម្ហូប អាហារសម្រាប់​ខ្ញុំ គឺខ្វះខាតណាស់​ហើយ មាន​ប្រាក់ ​ឯណាសម្រាប់សង់​ផ្ទះរឹងមាំនឹងគេ។ ខ្ញុំត្រេកអរ និងមានសុភមង្គលណាស់ដោយបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តឧបត្ថម្ភផ្ទះ។ ផ្ទះមហាសាមគ្គីមួយខ្នងនេះ ជាថាមពលជំរុញឲ្យចៅៗខ្ញុំជម្នះរាល់ការលំបាក​ ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារលំនឹងជីវភាព។
       លោកគាងបុណ្យ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានឲ្យដឹងថា៖ អនុវត្តតាមសេចក្តីសន្និដ្ឋានរបស់អចិន្ត្រៃយ៍បក្សខេត្ត សេចក្តីប្រកាសលេខ ៦១៣ - TB/VPTU ចុះថ្ងៃទី ២១ តុលា ឆ្នាំ ២០២១ របស់ការិយាល័យនៃគណៈកម្មាធិការបក្សខេត្ត ស្តីពីការឯកភាពមិនចាត់តាំងទិវាមហាសាមគ្គីទូទាំងប្រជាជាតិឆ្នាំ ២០២១ គណៈអចិន្ត្រៃយ៍នៃគណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាមខេត្តក៏បានកសាងផែនការលេខ ៤៧/KH-MTTQ-BTT ចុះថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០២១ ស្តីពីការអញ្ជើញថ្នាក់ដឹកនាំខេត្តចូលរួមសកម្មភាពទៅសួរសុខទុក្ខជូនអំណោយ និងជូនផ្ទះ “មហាសាមគ្គី” នា អនុស្សាវរីយ៍ឆ្នាំទី ៩១  ទិវាប្រវេណីរណសិរ្សមាតុ ភូមិវៀតណាម (ទី ១៨ វិច្ឆិកា ឆ្នាំ ១៩៣០ -  ទី ១៨ វិច្ឆិកា ឆ្នាំ ២០២១)។ អចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសហ ការជាមួយថ្នាក់ដឹកនាំនៃគណៈអចិន្ត្រៃយ៍បក្សខេត្ត តែងតាំងគណៈប្រតិភូ ០៨ ក្រុម អញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងជូនផ្ទះ “ មហាសាមគ្គី "នៅ ០៨ ស្រុក ទីផ្សាររួមខេត្ត ក្រុង ក្នុង ខេត្ត ។ នៅបណ្ដាកន្លែងដែលបានអញ្ជើញទៅ ដល់ គណៈប្រតិភូ បានជូនផ្ទះ “មហាសាមគ្គី" ០២ ខ្នង ដល់គ្រួសារក្រីក្រ ជិតក្រ ផ្ទះមួយខ្នងៗ តម្លៃ ៤០ លានដុងព្រមទាំងជូនអំណោយ ១០ ចំណែក ដល់គ្រួសារគោលនយោបាយ អតីតកម្មា ភិបាលបដិវត្តន៍កម្មាភិបាលរណសិរ្សគ្រប់ជំនាន់ និងអ្នកមានប្រជាប្រិយភាពឆ្នើម អំណោយមួយចំណែកៗតម្លៃ ៥០០.000 ដុង៕                        អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.