• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ត្រាវិញ៖ បណ្ដាមុខសញ្ញាបានបន្ថយប្រាក់អគ្គិសនីលើកទី ៣ អាស្រ័យរងឥទ្ធិពលពីជំងឺកូវីដ-១៩

22/06/2021 09:00

រដ្ឋាភិបាលទើបផ្សាយសេចក្ដីសម្រេចចិត្តលេខ ៥៥/NQ-CP ចុះថ្ងៃទី ០២ មិថុនា ឆ្នាំ ២០២១ ស្ដីពីវិធានការឧបត្ថម្ភបន្ថយតម្លៃអគ្គិសនី បន្ថយប្រាក់អគ្គិសនី (លើកទី ៣) ឲ្យបណ្ដាអតិថិជនប្រើប្រាស់អគ្គិសនី និងក្រសួងឧស្សាហពាណិជ្ជកម្មមានសេចក្ដីសម្រេចចិត្តលេខ ៣១៦៣/BCT-ĐTĐT ចុះថ្ងៃទី ០៣ មិថុនា ឆ្នាំ ២០២១ ស្ដីពីការណែនាំឧបត្ថម្ភបន្ថយតម្លៃអគ្គិសនី បន្ថយប្រាក់អគ្គិសនីឲ្យអតិថិជនប្រើប្រាស់អគ្គិសនីត្រូវរងឥទ្ធិពលដោយសារជំងឺកូវីដ-១៩ (លើកទី ៣)។

      យោងតាមនោះ បន្ថយតម្លៃលក់អគ្គិសនីពីកម្រិតតម្លៃលក់រាយអគ្គិសនីអនុវត្តឲ្យការធ្វើអាជីវកម្មដោយកម្រិតតម្លៃលក់រាយអគ្គិសនីអនុវត្តឲ្យបណ្ដាផ្នែកផលិតដែលបានកំណត់ក្នុងសេចក្ដីសម្រេចលេខ ៦៤៨/QĐ-BCT ចុះថ្ងៃទី ២០ មីនា ឆ្នាំ ២០១៩ របស់ក្រសួងឧស្សាហពាណិជ្ជកម្មស្ដីពីការតម្រែតម្រង់កម្រិតតម្លៃលក់រាយអគ្គិសនីមធ្យម និងកំណត់តម្លៃលក់អគ្គិសនីឲ្យអតិថិជនប្រើប្រាស់អគ្គិសនីជាមូលដ្ឋានស្នាក់នៅទេសចរណ៍តាមសេចក្ដីកំណត់របស់ច្បាប់ទេសចរណ៍ឆ្នាំ ២០១៧ និងបណ្ដាសារលិខិតដែលពាក់ព័ន្ធ។

      បន្ថយប្រាក់អគ្គិសនី (តម្លៃមុខពន្ធដារ) ផ្ទាល់ឲ្យបណ្ដាមូលដ្ឋានបម្រើការបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ មិនប្រមូលសោហ៊ុយទិញអគ្គិសនីពីក្រុមហ៊ុនអគ្គិសនីត្រាវិញ និងបណ្ដាអង្គភាពលក់រាយអគ្គិសនី ជាក់ស្ដែង៖ បន្ថយ ១០០% ប្រាក់អគ្គិសនីឲ្យបណ្ដាមូលដ្ឋានដែលកំពុងអនុវត្តធ្វើជាកន្លែងជម្លៀស ពិនិត្យព្យាបាលជំងឺប្រមូលផ្ដុំអ្នកជំ​ងឺសង្ស័យជ្រាបឬក៏បានជ្រាបជំងឺកូវីដ-១៩។ បន្ថយ ២០% ប្រាក់អគ្គិសនីឲ្យបណ្ដាមូលដ្ឋានសុខាភិបាលដែលកំពុងបានប្រើសម្រាប់ពិនិត្យ ធ្វើកោសល្យវិច័យ ព្យាបាលអ្នកជំងឺសង្ស័យជ្រាបឬមានជំងឺកូវីដ-១៩។ មិនឧបត្ថម្ភបន្ថយប្រាក់អគ្គិសនីចំពោះបណ្ដាមូលដ្ឋានបម្រើការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលប្រមូលប្រាក់ជម្លៀសសុខាភិបាលប្រមូលផ្ដុំតាមកិច្ចចង្អុលការរបស់រដ្ឋាភិបាលក្នុងសេចក្ដីសម្រេចចិត្តលេខ ១៦/NQ-CP ចុះថ្ងៃទី ០៨ កុម្ភៈ ឆ្នាំ ២០២១ ស្ដីពីខ្ទង់ចំណាយជម្លៀសសុខាភិបាល ពិនិត្យព្យាបាលជំងឺ និងរចនាច្បាប់ពិសេសមួយចំនួនក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។

       រយៈពេលឧបត្ថម្ភបន្ថយតម្លៃអគ្គិសនី បន្ថយប្រាក់អគ្គិសនីជូនអតិថិជនប្រើអគ្គិសនីប្រមាណ ០៧ ខែ ចាប់ពីខែមិថុនាដល់ខែធ្នូឆ្នាំ ២០២១។ តាមការប៉ាន់ស្មាន ក្នុងទូទាំងខេត្តត្រាវិញចំនួនប្រាក់ឧបត្ថម្ភបន្ថយតម្លៃអគ្គិសនីលើកទី ៣ ដល់អតិថិជនជាមូលដ្ឋានស្នាក់នៅទេសចរណ៍ប្រមាណ ១,៤២ ពាន់លានដុង (មិនទាន់គិតពន្ធដារ)។

       បានដឹងថា ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុនអគ្គិសនីត្រាវិញបានអនុវត្តបន្ថយតម្លៃអគ្គិសនី បន្ថយប្រាក់អគ្គិសនី ២ លើកជូនអតិថិជនចំនួន ៣៣៣.៨៨០ នាក់ សរុបទឹកប្រាក់ ៦៧,៨២ ពាន់លានដុង៕                                                                   

ហ្វីហ្វាង-ថាច់ហ្វាង

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.