• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ត្រឹងធីខាញ់ញឺរៀនពូកែ និងចូលចិត្តអានសៀវភៅ

19/01/2021 09:04

នោះគឺប្អូនត្រឹងធីខាញ់ញឺ(ជនជាតិខ្មែរ) ជាសិស្សថ្នាក់ទី ៥/៣ សាលាបឋមសិក្សាលឿងហ្វា(សេ) ស្រុកចូវថាញ់ជាសិស្សម្នាក់ចូលចិត្តអានសៀវភៅ កាសែត និងរៀនពូកែ ០៤ ឆ្នាំ បន្តបន្ទាប់។

ត្រឹងធីខាញ់ញឺជាសិស្សក្រីក្រ ប៉ុន្តែប្អូនតែងព្យាយាមរៀនសូត្របានល្អជានិច្ច។ អាស្រ័យឪពុកម្តាយប្អូនបានទៅធ្វើការស៊ីឈ្នួលឆ្ងាយម៉្លោះហើយខាញ់ញឺរស់នៅផ្ទះជីដូន បានជីដូនថែទាំតាំងពីមិនទាន់ដឹងក្តីម៉្លេះ។ ក្រៅពីនោះ ខាញ់ញឺនៅទាំងទទួលបានការយកចិត្តទុកដាក់យ៉ាងពិសេសពី​សំណាក់កម្មាភិបាល គ្រូបង្រៀនសាលាបឋមសិក្សាលឿងហ្វា(សេ)ទៀតផង។ បវេសនកាលជារៀងរាល់ឆ្នាំ ខា​ញ់ញឺនៅទាំងទទួលបានអាហារូបករណ៍ ០១ ចំណែករបស់សាលារៀនមានតម្លៃពី ៣០០‑៥០០ ពាន់ដុង។ ថ្វីត្បិតឪពុកម្តាយប្អូនទៅធ្វើការស៊ីឈ្នួលឆ្ងាយ ប៉ុន្តែតែងទូរស័ព្ទមកសួរសុខទុក្ខ និងជំរុញស្មារតីខាញ់ញឺឲ្យខិតខំរៀនសូត្រជានិច្ច។ ម្ល៉ោះហើយ ដរាបណាក៏ដោយខាញ់ញឺតែងទទួលបានភាពកក់ក្តៅ នឹងនរចិត្តដើម្បីព្យាយាមរៀនសូត្របានល្អ មិនដែលធ្វើឲ្យអ្នកដែលអាណិតស្រឡាញ់និងជួយឧបត្ថម្ភប្អូនខកបំណងឡើយ។

ប្អូនត្រឹងធីខាញ់ញឺកំពុងអានសៀវភៅ។

តាំងពីឆ្នាំរៀនថ្នាក់ទី ១ ដល់ថ្នាក់ទី ៤ ខាញ់ញឺជាសិស្សពូកែគ្រប់វិញ្ញាសា។ វិញ្ញាសាដែលខាញ់ញឺចូលចិត្ត និងរៀនពូកែបំផុតគឺតែងសេចក្ដី។ ដើម្បីរៀនពូកែវិញ្ញាសានេះ ទន្ទឹមនឹងយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់មេរៀនក្នុងថ្នាក់ ខាញ់ញឺនៅទាំងខ្ចីសៀវភៅ កាសែតទៅផ្ទះអានដើម្បីស្រាវជ្រាវរៀនសូត្រ។ ក្នុងពេលអាន ខាញ់ញឺយកចិត្តទុកដាក់កត់ទុកក្នុងសៀវភៅនូវពាក្យពេចន៍ ឃ្លាឃ្លោងពិរោះៗ។ ខាញ់ញឺសំណេះសំណាលថា៖ ប្អូនចូលចិត្តអានសៀវភៅណាស់ បំផុតគឺបណ្តាវណ្ណកម្ម អក្សរសិល្ប៍ រឿងនិទានសម្រាប់កុមារ។ល។ ឆ្លងតាមរយៈការអានសៀវភៅទាំងនោះបានជំនួយឲ្យប្អូនសម្បូរពាក្យពេចន៍សម្រាប់តែងសេចក្តីឲ្យបានពិរោះក្បោះក្បាយ។  លោក គ្រូត្រឹងវ៉ាំងថាញ់ គ្រូបង្រៀនអចិន្រៃ្តយ៍ថ្នាក់ទី ៥/៣ សាលាបឋមសិក្សាលឿងហ្វា(សេ) បានឲ្យដឹងថា៖ ខាញ់ញឺជាសិស្សលុះក្នុងដំបូន្មានមាន រៀនពូកែគ្រប់វិញ្ញាសា។ ក្នុងនោះវិញ្ញាសាអក្សរសាស្រ្តជាវិញ្ញាសាដែលប្អូនចូលចិត្តនិងរៀនពូកែបំផុត៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.