• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ឃុំតឹបស៊ើង៖ ពង្រីកប្រសិទ្ធភាពក្លឹប “កសិករល្អ ៣ យ៉ាង”

06/07/2021 10:44

បណ្ដាឆ្នាំជិតៗនេះ សមាគមកសិករឃុំតឹបស៊ើង ស្រុកថ្កូវសកម្មសហការជាមួយនគរបាលឃុំជំរុញមាំការផ្សព្វផ្សាយ ចលនាកសិករចូលរួមការងារសមាគមភ្ជាប់ជាមួយចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” បំផុតគឺក្លឹប “កសិករល្អ ៣ យ៉ាង” រួមចំណែកបង្កើនស្មារតីយល់ដឹងជូនសមាជិក ចូលរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់ បង្កជាគ្រឹះស្ថានរឹងមាំដើម្បីពង្រីកសេដ្ឋកិច្ច-សង្គមមូលដ្ឋាន។

លោកគឹមវន្ធី ប្រធានសមាគមកសិករឃុំតឹបស៊ើងបានឲ្យដឹងថា៖ ប្រហែលពីឆ្នាំ ២០១៨ ទៅមុខ លើភូមិសាស្រ្តឃុំ នៅតាមបណ្ដាផ្លូវជនបទមួយចំនួន ប្រជាជនមិនទាន់កាប់ឆ្ការព្រៃឈើស៊ុមទ្រុម បាំងប្រយោលភ្នែក ហើយផ្លូវច្រកនៅចង្អៀតមិនទាន់បានស្រឡះ។ ភូមិមួយចំនួននៅកើតបណ្ដាករណីបំពានច្បាប់ ដូចជាប៉ះទង្គិចចរាចរ លេងល្បែង ជល់មាន់ ឆក់លួច យុវជនប្រមូលផ្ដុំគ្នានៅពេលយប់ សេព គ្រឿងស្រវឹងរួចបង្កអុកឡុកនៅទីសាធារណៈ បើកបរម៉ូតូឆ្វៀលឆ្វាត់ បំពងសំឡេង។ល។ បណ្ដាលឲ្យជះឥទ្ធិពលដល់ចិត្តសាស្រ្តព្រួយបារម្ភក្នុងប្រជាជន ។

ពិធីចេញបង្ហាញមុខក្លឹប “កសិករល្អ ៣ យ៉ាង”។ រូបថត៖ ស៊ើងតៀង

ភូមិបាតី (សេ) ជាភូមិមួយក្នុងចំណោមភូមិ ទាំង ០៩ ស្ថិតនៅតំបន់ជនបទរបស់ឃុំតឹបស៊ើង។ ភូមិនេះធំទូលាយ ស្ថិតនៅសងខាងផ្លូវជាតិលេខ ៥៤ ភ្ជាប់ព្រំប្រទល់ឃុំភឿកហ៊ឹង។ ភូមិមានប្រជាជនចំនួន ២០៥ គ្រួសារ មានជនរួមជាតិខ្មែររស់នៅទីនោះ ៩២% នៃចំនួនគ្រួសាររួម។ មាមីងភាគច្រើនប្រកបរបរចិញ្ចឹមសត្វ និងផលិតកសិកម្ម។ មុននេះ ស្មារតីយល់ដឹងក្នុងការប្រតិបត្តិច្បាប់របស់គ្រួសារប្រជាជនមួយចំនួននៅអន់ថយ នៅទន្ទឹងរង់ចាំទៅលើគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ ធ្លាក់ទៅក្នុងអន្លង់អបាយមុខសង្គម។ តាមតួលេខស្ថិតិឆ្នាំ ២០១៧ ភូមិបាតី (សេ) មានមុខសញ្ញា ០៩ នាក់ប្រព្រឹត្តអំពើបំពានច្បាប់ រួមមានមុខសញ្ញា ០២ នាក់លេងបៀ ០២ នាក់ឆក់លួច ម្នាក់សេពគ្រឿងស្រវឹងរួចបង្កអុកឡុកសាធារណៈ ០៣ នាក់តែងប្រមូលផ្ដុំគ្នានៅពេលយប់ ម្នាក់ទៀតតែងបើកបរម៉ូតូឆ្វៀលឆ្វាត។ ស្ថិតក្នុងស្ថានភាពនោះ ទាមទាររដ្ឋអំណាចមូលដ្ឋានត្រូវមានវិធីសាស្រ្តទាន់ពេលដើម្បីចលនា ទប់ស្កាត់ ធានាស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន។

អនុវត្តគោលការណ៍របស់សមាគមកសិករស្រុកថ្កូវស្ដីពីការជំរុញមាំចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” រួមចំណែកធានាសន្តិសុខសណ្ដាប់ធា្នប់នៅមូលដ្ឋាន ឆ្នាំ ២០១៨ គណៈកម្មាធិការប្រជាជនឃុំបង្កើតក្លឹប “កសិករល្អ ៣ យ៉ាង” (យល់ដឹង និងអនុវត្តល្អបណ្ដាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ចូលរួមកសាងផ្លូវគមនាគមន៍ឲ្យស្រឡះស្រឡូន ជ្រះ ស្អាត អប់រំល្អកូនចៅក្នុងគ្រួសារមិនឲ្យបំពានច្បាប់ និងប្រព្រឹត្តអំពើបាបគ្រោះសង្គម រួមចំណែកកសាងភូមិសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់) នៅភូមិបាតី (សេ) ដោយមានសមាជិក ០៩ រូប អធិការក្លឹបគឺលោកថាច់យ៉ើន ប្រធានសាខាសមាគមកសិករភូមិ។

លោកថាច់យ៉ើនបានឲ្យដឹងថា៖ រៀងរាល់ខែ ក្លឹបចាត់តាំងប្រជុំម្ដងដើម្បីផ្សព្វផ្សាយជួយឲ្យប្រជាជនយល់ច្បាស់គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ប្រសព្វនិងអប់រំបណ្ដាករណីបំពានច្បាប់អំពីសន្តិសុខសណ្ដាប់ធ្នាប់ លើកទឹកចិត្តឲ្យមុខសញ្ញាទាំងនោះខិតខំរកស៊ី មិនបំពានច្បាប់ ស្វែងយល់ និងសម្រុះសម្រួលបណ្ដាករណីវណ័្ឌទំនាស់តូចតាចនៅមូលដ្ឋាន កសាងមនោសញ្ចេតនារវាងអ្នកភូមិផងរបងជាមួយ អនាម័យបរិស្ថានតាមបណ្ដាដងផ្លូវ ស្រង់សំរាម ត្រកៀតប៉ោងនៅតាមប្រឡាយវាលស្រែ បង្កលក្ខណៈងាយស្រួលឲ្យប្រជាជនក្នុងភូមិធ្វើដំណើរទៅមក ពលកម្មផលិត។ ផ្សព្វផ្សាយ ដាស់ស្មារតីប្រជាជនឲ្យប្រុងប្រយ័ត្ននឹងកលល្បិចរបស់បណ្ដាប្រភេទឧក្រឹដ្ឋជនឆក់លួច បោកបញ្ឆោត យកទ្រព្យសម្បត្តិ ចេតនាបង្ករបួស។ល។ សំដៅបង្កើនស្មារតីប្រុងប្រយ័ត្ន ទន្ទឹមនឹងនោះ ចលនា ណែនាំសមាជិកឲ្យរកឃើញ ថ្កោលទោស ឡោមព័ទ្ធចាប់ឧក្រឹដ្ឋជន ស្វ័យបង្ការ គ្រប់គ្រង ការពារទ្រព្យសម្បត្តិរបស់ខ្លួន។

តាមប្រសាសន៍របស់លោកថាច់យ៉ើន មុនពេលបង្កើតក្លឹប “កសិករល្អ ៣ យ៉ាង” ក្នុងមួយឆ្នាំៗ គណៈកម្មការប្រជាជនភូមិសម្រុះសម្រួលពី ០៣-០៤ ករណី។ ចាប់ពីពេលបង្កើតក្លឹបមកទល់ពេលនេះ ក្រុមសម្រុះសម្រួល ភូមិសម្រុះសម្រួលករណីវណ័្ឌទំនាស់តូចតាចប្រមាណតែ ០២ ករណី រួមចំណែកបង្កភាពទំនាក់ទំនងផ្សារភ្ជាប់ជាមួយបណ្ដាគ្រួសារ រក្សាមនោសញ្ចេតនារវាងអ្នកភូមិផងជាមួយ។ ក្រោយពេលបង្កើតបាន ០៣ ឆ្នាំ ក្លឹបអប់រំមុខសញ្ញា ០៩ នាក់ មាន ០៧ នាក់បានកែប្រែខ្លួនល្អ បច្ចុប្បន្ននៅ ០២ នាក់កំពុងគ្រប់គ្រង និងបន្តអប់រំមុខសញ្ញា ០៤ នាក់ទៀតកែខ្លួនបានល្អ។

បានដឹងថា គ្រួសារលោកមាគឹមយឿនស្ថិតក្នុងក្របខ័ណ្ឌជិតក្រ មានកូន ០៣ នាក់ ០២ នាក់ទៅធ្វើការនៅខេត្តបិញយឿង ចំណែកកូនពៅនៅផ្ទះជាមួយជីដូនជីតា ប៉ុន្តែកូនពៅរបស់គាត់គ្មានការងារធ្វើលំនឹងឡើយ តែងប្រមូលផ្ដុំគ្នាជាមួយមិត្តរួចសេពគ្រឿងស្រវឹងហើយបង្កអុកឡុកភូមិស្រុកបណ្ដាលឲ្យបាត់ការសាមគ្គី។ ដោយឃើញរឿងរ៉ាវនោះកើតឡើងជាញឹកញាប់ ម៉្លោះហើយអតីតយុទ្ធជនទ្រិញវ៉ាំងជា សមាជិកក្លឹប “កសិករល្អ ៣ យ៉ាង” ទៅដល់ផ្ទះ ជួបរួចសួរអំពីហេតុផល ហើយលើកទឹកចិត្តឲ្យខិតខំរកស៊ី។ មិនត្រឹមតែម្ដង គាត់បានអញ្ជើញទៅដល់គ្រួសារនោះជាច្រើនលើក ម៉្លោះហើយ កូនពៅរបស់មាយឿនសន្សឹមៗផ្លាស់ប្ដូរគំនិត មិននៅប្រមូលផ្ដុំគ្នាសេពគ្រឿងស្រវឹងទៀត ហើយក៏ឡើងទៅទីក្រុងហូជីមិញធ្វើជាងកំបោរ រហូតមកទល់ពេលនេះ។

រួមជាមួយនោះ បណ្ដាសមាជិកក្លឹបចូលរួមយាមល្បាតធានាសន្តិសុខសណ្ដាប់ធ្នាប់បានចំនួន ៣២ លើករំសាយកន្លែងលេងល្បែង ០៣ កន្លែង ក្រុមយុវជនប្រមូលផ្ដុំគ្នានៅពេលយប់ ០១ កន្លែង អប់រំនៅនឹងកន្លែងចំបោះមុខសញ្ញា ១៨ នាក់។ ក្លឹបបានឧបត្ថម្ភ ០១ ករណីឲ្យបុលទុនពីធនាគារជាមួយចំនួនប្រាក់ ១០ លានដុងសម្រាប់ពង្រីកសេដ្ឋកិច្ចគ្រួសារ។ អាស្រ័យលទ្ធផលទាំងនោះរបស់ក្លឹប បង្កបានក្ដី ជំនឿក្នុងប្រជាជន ម៉្លោះហើយប្រជាជនតែងសកម្មចូលរួមថ្កោលទោសឧក្រឹដ្ឋជន។ ក្នុងរយៈពេល ០៣ ឆ្នាំកន្លង ប្រជាជនបានផ្ដល់ដំណឹងជូនកងកម្លាំងនគរបាលចាប់ករណីលេងបៀ ០១ ករណី ថ្កោលទោសមុខសញ្ញាលួចទ្រព្យសម្បត្តិម្នាក់។ គណៈអធិការក្លឹបសហការជាមួយនគរបាលឃុំចាប់ភ័ស្តុតាងមុខសញ្ញាប្រើឧបករណ៍អគ្គិសនីឆក់ចាប់ត្រីខុសច្បាប់ម្នាក់ ចាប់ភ័ស្តុតាងមុខសញ្ញាចូលរួមលេងបៀ ១២ នាក់ ផ្ដល់ ០៤ ប្រភពដំណឹងមានតម្លៃទាក់ទងដល់សន្តិសុខសណ្ដាប់ធ្នាប់ ជួយឲ្យកងកម្លាំងនគរបាលដោះស្រាយរឿងរ៉ាវទាន់ពេល។

ការខិតខំរបស់បណ្ដាសមាជិកក្នុងក្លឹប “កសិករល្អ ៣ យ៉ាង” បានរួមចំណែកបង្កើនការយល់ ដឹងក្នុងការប្រតិបត្តិច្បាប់ ក្នុងកម្មាភិបាល សមាជិក និងគ្រួសារកសិករភូមិបាតី (សេ)។ បច្ចុប្បន្ន ទម្រង់បានពង្រីកទូលាយនៅបណ្ដាភូមិបាតី (អា) ដើមជ្រៃ ដុងស៊ើង។ ផ្ដើមពីនោះ កម្មាភិបាល សមាជិកកសិករមានការសម្រេចចិត្តក្នុងការកសាងគ្រួសារមិនបំពានច្បាប់ និងមិនប្រព្រឹត្តអំពើបាបគ្រោះសង្គម។ អាស្រ័យហេតុនោះ គ្រួសារនីមួយៗតែងសកម្មអនុវត្ត និងចលនាមនុស្សរាល់គ្នាចូលរួមអនុវត្ត រួមចំណែកញ៉ាំងឲ្យចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរាលដាល រួមចំណែករក្សាភ្ជាប់កិត្តិនាមឃុំសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.