• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ឃុំង៉ាយស្វៀងបង្កើតក្រុមសុខុមាលភាពជួយប្រជាជនក្នុងតំបន់បិទខ្ទប់

12/08/2021 15:04

អនុវត្តសេចក្តីសម្រេចចិត្តលេខ ១៥១/QĐ- UBND ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ របស់ប្រធាន គណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្ដីពីការបិទខ្ទប់ ស្វែងរកអ្នកសង្ស័យ ជ្រាបមេរោគ SARS-CoV-2 នៅលើភូមិសាស្រ្ត ភូមិកូវហាញ់ សមចយ ស្វាយសៀម ជ្រៃធំ សរុបផ្ទៃដីធម្មជាតិ ១.៣៨៤ ហិកតា រួមមានប្រជាជន ២.០៤៥ គ្រួសារ ដោយមានមនុស្សចំនួន ៨.៦០៤ នាក់ ចាប់ផ្ដើមអនុវត្តពីម៉ោង ១៦ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ពេលមានសេចក្ដីប្រកាសថ្មី។

     គណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ឃុំង៉ាយស្វៀងបានបង្កើតបណ្ដាប៉ុស្ដិ៍ត្រួតពិនិត្យនៅលើភូមិសាស្រ្ត ភូមិទាំង ០៤ ដើម្បីកុំឲ្យប្រជាជនចេញចូល បិទទ្វារបណ្ដាហាងលក់មុខទំនិញក្នុងភូមិទាំងនោះ ហាមមិនឲ្យលក់ដូរ នៅផ្សារស្វាយសៀម។ល។ សំដៅទប់ស្កាត់ជំងឺ កុំឲ្យរាលដាល និងស្វែងរកករណីជ្រាបជំងឺ។ ដើម្បីធានាជីវភាពរបស់ប្រជាជនក្នុងរយៈពេលបិទខ្ទប់នោះ ឃុំបានបង្កើតក្រុមសុខុមាលភាពស្ម័គ្រចិត្តទទួលរួចផ្ដល់ជូនអំណោយ មកទល់ពេលនេះបានចំនួន ៤៣៩ ចំណែកដល់គ្រួសារ ក្រីក្រ ជិតក្រ មុខសញ្ញាគាំពារសង្គម។ ទន្ទឹមនឹងនោះ ផ្ដល់ខិត្តបណ្ណព័ត៌មានតម្រូវការទិញ គ្រឿងឧបភោគដល់គ្រួសារប្រជាជនមួយគ្រួ ០៣ ថ្ងៃម្ដងដើម្បីសមាជិករបស់ក្រុមសុខុមាលភាព ស្ម័គ្រចិត្តទៅផ្សារទិញជំនួសរួចជូនដល់ ដៃរបស់មាមីងដើម្បីកាត់បន្ថយការចេញចូលរបស់មាមីងក្នុងរយៈពេលហ៊ុមព័ទ្ធ។ មីងកាវ ធីខឿង នៅភូមិស្វាយសៀមបានឲ្យដឹង៖ គ្រួសារខ្ញុំមានសមាជិក ០៥ នាក់។ កាលមិនទាន់បិទខ្ទប់ កូនខ្ញុំទៅធ្វើជាងកំបោរ ខ្ញុំទៅលក់នំ ជីវភាពអាចប្រព្រឹត្តរួច។ ចាប់តាំងពីបិទខ្ទប់មកទល់ ពេលនេះ នៅផ្ទះគ្មានធ្វើអ្វី ប្ដីឈឺ ៤-៥ ឆ្នាំនេះ។ ចាប់តាំងពីពេលមានក្រុមទៅផ្សារ ខ្ញុំតែងផ្ញើទិញថ្នាំ ម្ហូបអាហារពីបីថ្ងៃម្ដង។ កាលនៅទៅធ្វើបាន ហូបសម្បូរ ឥឡូវគ្រួសារហូបប្រិតសំចៃបន្តិច។
     តាមប្រសាសន៍របស់លោក គាងថាញ់វិសាល ប្រធានគណៈកម្មាធិការប្រ ជាជនឃុំង៉ាយស្វៀង៖ នៅលើភូមិសាស្រ្ត ឃុំមានពលករ ១៨ នាក់ មកពីទីក្រុងហូជីមិញ និងបណ្ដាខេត្តបានធ្វើការជម្លៀសប្រមូលផ្ដុំនៅសាលាបឋមសិក្សាង៉ាយស្វៀង (អា)។ មុខសញ្ញាទាំងនេះបានផ្គត់ ផ្គង់អាហារក្នុងមួយថ្ងៃ ០៣ ពេល ក៏អាស្រ័យ ដោយក្រុមសុខុមាល ភាព ស្ម័គ្រចិត្តធានាទទួល រ៉ាប់រង។ និយាយអំពីសកម្មភាពរបស់ក្រុមសុខុមាលភាពស្ម័គ្រចិត្ត លោក គាងថាញ់វិសាល បានឲ្យដឹងថា៖ សកម្មភាពសំខាន់របស់ក្រុម គឺផ្គត់ផ្គង់ពេលបាយដល់តំបន់ចត្តាឡីស័ក ហើយធានាការទៅផ្សារទិញអីវ៉ាន់ឲ្យមាមីងក្នុងតំបន់ បិទខ្ទប់។ នៅតំបន់បិទខ្ទប់ ០៤ តំបន់នោះបានបង្កើត ០៤ ក្រុម សមាជិកចូលរួម គឺបងប្អូនសមាជិកាសាខាសមាគមនារីភូមិ និងប្អូនៗក្នុងស្ថាប័នឃុំ។ រៀងរាល់ថ្ងៃឲ្យតែដល់ម៉ោង ០២ រសៀល មាមីងយកខិត្តបណ្ណទៅសរសេរមុខទំនិញដែលត្រូវទិញថ្ងៃស្អែក ដូចជាអង្ករ ទឹក ស៊ីអីវ ស្ករ។ល។ រួចបត់ខិតបណ្ណនោះ ច្រកចូលថង់។ ព្រឹកថ្ងៃបន្ទាប់ ក្រុមសុខុមាលភាពស្ម័គ្រចិត្តចាត់ឲ្យអ្នកទៅផ្សារទិញមុខទំនិញតាមបញ្ជីដែលមាមីងជ្រើសរើស រួចខ្ចប់ខិត្តបណ្ណព្រមទាំងមុខទំនិញដែលបានទិញចូលក្នុងថង់យកទៅដាក់មាត់ទ្វាររបស់មាមីង។ នេះគឺជាក្រុមទៅផ្សារជំនួសមាមីង ជួយឲ្យមាមីងស្ងប់ចិត្តក្នុងពេលអនុវត្តការបិទខ្ទប់៕             
                                                                                                                                              ហុងភុក-ថាច់ហ្វាង

 

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.