• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ឃុំង៉ូវឡាក៖ ប្រសិទ្ធភាពពីការបង្វែររចនាសម្ព័ន្ធផលិត

12/01/2021 08:43

ដោយអាស្រ័យមានតំបន់ដីជាច្រើនសមស្របសម្រាប់ពង្រីកពូជឈើដំណាំដែលមានតម្លៃសេដ្ឋកិច្ច ម៉្លោះហើយឃុំង៉ូវឡាក ស្រុកយ្វៀងហាយចាត់ទុកវិស័យកសិកម្មជាកម្លាំងព្រៀបមួយសម្រាប់ការពង្រីកសេដ្ឋកិច្ច ជាពិសេសគឺនៅរដូវដំណាំបម្រើឱ្យទីផ្សារបុណ្យតេតតែងនាំមកប្រាក់ចំណូលលំនឹងជូនដល់បណ្តាគ្រួសារប្រជាជន។

ត្រៀមបម្រុងដំណាំសម្រាប់បម្រើទីផ្សារបុណ្យតេតឆ្នាំ ២០២១ បច្ចុប្បន្ន ប្រជាជនបណ្តាភូមិ៖ ពលអាស្រ័យ សំពោងស័កធំ ខ្នាច់ទទឹង គងមានបុណ្យ ផ្នោរម្ទេសចុះពូជដំណាំគ្រប់ប្រភេទបានជិត ៦០០ ហិកតា តាមការប៉ាន់ស្មាន ចាប់ពីពេលនេះដល់ចុងខែមាឃនឹងមានផ្ទៃដីជាច្រើនទៀតបានបន្តចុះពូជ។ ក្នុងបណ្តាប្រ ភេទដំណាំដើមឆ្នាំ ២០២១ នោះ សណ្តែកដីស្រូបយកផ្ទៃដីជិត ៣៥០ ហិកតា ប្រមូលផ្តុំច្រើនបំផុតនៅភូមិខ្នាច់ទទឹង និងផ្នោរម្ទេស។ ទន្ទឹមនឹងនោះ បណ្តាប្រភេទដំណាំរយៈពេលខ្លីដូចជា៖ ស្ពៃគ្រប់ប្រភេទ ត្រសក់ ម្រះ។ល។ បានមាមីងចុះពូជជាមួយគោលដៅបម្រើទីផ្សារតេត។

បងស្រីគាងភិរម្យ អ្នកជំនាញដាំដំណាំរយៈពេលជាច្រើនឆ្នាំនៅភូមិផ្នោរម្ទេសបានឱ្យដឹងថា៖ ប្រភេទដំណាំបានគ្រួសារដាំសម្រាប់លក់ក្នុងឱកាសបុណ្យតេតគឺម្រះ។ តាមការនិយមរបស់មនុស្សមួយចំនួន ប្រភេទផលបន្លែនេះច្រើនបានជ្រើសសម្រាប់ធ្វើជាគ្រឿងបរិភោគក្នុងបណ្តាពិធីជប់លៀងក្នុងឱកាសបុណ្យទាន ក៏ដូច្នោះដែរ គេត្រូវការច្រើន លក់ក៏បានតម្លៃខ្ពស់។ អាស្រ័យហេតុនោះ ផ្ទៃដីជិត ៣ កុងរបស់គ្រួសារ ខ្ញុំតែងបម្រុងផលិតស្រូវតែមួយរដូវ រង់ចាំដល់អំឡុងពេលប្រហែលខែមិគសិរចាប់ផ្តើមដាំម្រះ។ ទោះបីផលដំណាំនេះមានរយៈពេលខ្លីបង្គួរ ប៉ុន្តែសំណាងល្អក្នុងផ្ទៃដីមួយ ១.០០០ ម៉ែត្រក្រឡាក៏អាចរកបានប្រាក់ចំណូលពី ១៥­-១៦ លានដុង។ អាស្រ័យការបង្វែររចនាសម្ព័ន្ធផលិត ម៉្លោះហើយប្រាក់ចំណូលនៅលើផ្ទៃដីរបស់គ្រួសារខ្ញុំក៏តែងបានលើកកម្ពស់។

ទម្រង់បង្វែរផ្ទៃដីផលិតស្រូវអន់ប្រសិទ្ធភាពមកដាំដំណាំរបស់កសិករឃុំង៉ូវឡាក។

ក្នុងឆ្នាំ ២០២០ ឃុំបំផុសចលនាបង្វែរផ្ទៃដីផលិតស្រូវអន់ប្រសិទ្ធភាពចំនួន១៦,៩ហិកតាមកដាំបណ្តាប្រភេទដំណាំប្តូរវេនគ្នា បង្កើនចំនួនគិតមកទល់ពេលនេះ កសិករក្នុងឃុំបង្វែរផ្ទៃដីបានចំនួន ៣០១,៦ ហិកតា។ រដូវដំណាំឆ្នាំ ២០២០ ឃុំបំផុសចលនាប្រជាកសិករចុះពូជបានចំនួន ១.៩៤០,៤ ហិកតា ប្រមូលផលបាន ២.៥៥០ តោន សម្រេច ១១៤,៨% ប្រៀបជាមួយសេចក្តីសម្រេចចិត្ត។

លោកង្វៀងវ៉ាំងទ្រឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ូវឡាកបានឱ្យដឹងថា៖ ដើម្បីសមស្របអំពីការពង្រីកបណ្តាប្រភេទដំណាំនៅមូលដ្ឋាន ក្នុងឆ្នាំ ២០២០ ឃុំបំផុសចលនាបង្កើនសហករណ៍បាន ២ កន្លែងដោយមានសមាជិក ៧១ រូប ជាមួយទុនលក្ខន្តិកៈចំនួន ២៤០ លានដុង​សម្រេច ២០០% ប្រៀបជាមួយសេចក្តីសម្រេចចិត្ត បង្កើនចំនួនគិតមកទល់ពេលនេះ ទូទាំងឃុំមានសហករណ៍ ៥ កន្លែង ដោយមានសមាជិកចំនួន ២៥៤ រូប ជាមួយទុនលក្ខន្តិកៈចំនួន ២,៥ ពាន់លានដុង។ ក្នុងនោះមានសហករណ៍កសិកម្មចំនួន ០៤ កន្លែង(នៅតាមបណ្តាភូមិពលអាស្រ័យ ខ្នាច់ទទឹង គងមានបុណ្យ ផ្នោរម្ទេស) និងសហករណ៍បច្ចេកវិទ្យាមេគង្គ ១ កន្លែង (នៅភូមិមាត់ខ្វែង)។ ទន្ទឹមនឹងនោះ ចលនាបង្កើតបានក្រុមសហការផលិតចំនួន ២៩ ក្រុម ដោយមានសមាជិក ៤៧៣ រូប ក្នុងនោះមាន ១៦ ក្រុមធ្វើសកម្មភាពក្នុងវិស័យដាំដុះ។

បងស្រីថាច់ធីសាវី សមាជិកាសហករណ៍កសិកម្មតឹងថាញ់ (ភូមិគងមានបុណ្យ)ចែករំលែក៖ ក្រៅពីធានាផ្គត់ផ្គង់បណ្តាប្រភេទពូជមានគុណភាពជូនសមាជិកសហករណ៍តឹងថាញ់នៅទាំងចងសម្ព័ន្ធជាមួយបណ្តាកន្លែងដើមប្រភពដទៃទៀតសំដៅដោះស្រាយល្អផលិតផលច្រកចេញជាមួយតម្លៃលំនឹងជាង។ ទោះជាដូច្នោះក៏ដោយ អាស្រ័យកត្តាបរានុម័ត រយៈពេលកន្លង សមាជិកសហករណ៍មួយចំនួនក៏ជួបប្រទះការលំបាកអំពីតម្លៃ។ បណ្តាសមាជិកសហករណ៍កំពុងស្នើថ្នាក់ដឹកនាំសហករណ៍ឲ្យរិះរកដំណោះស្រាយបញ្ចៀសការលំបាក ក្នុងនោះមានការប្រមូលផ្តុំផលិតបណ្តាប្រភេទដំណាំទៅតាមតំបន់នីមួយៗដើម្បីធានាអំពីបរិមាណដឹកជញ្ជូនទៅកន្លែងលក់ដូរនៅទីផ្សារធំៗ។​ មានតែប្រការនេះទេទើបបន្ថយបានកម្លាំងគាបពេលមុខទំនិញកាន់តែមានការប្រជែងខ្ពស់។ ឆ្នាំ ២០២០ ដោយអាស្រ័យបានការចងសម្ព័ន្ធស្អិតល្មួតជាមួយបណ្តាអង្គភាពដើមប្រភព បណ្តាសមាជិកយើងខ្ញុំរក្សាផ្ទៃដីដាំម្ទេសដៃនាងបានជាង ១៨ ហិកតា ដល់ពេលប្រមូលផលលក់បានតម្លៃជាង ៦០.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយមកថយចុះជាលំដាប់រហូតដល់តម្លៃនៅជាង ៣០.០០០ ដុង ក្នុងមួយគីឡូក្រាម ប្រាក់កម្រៃរបស់សមាជិកម្នាក់ៗទទួលបានពី ៩០-១០០ លានដុងក្នុង មួយហិកតា ក្រោយពេលទូទាត់រាល់ការចំណាយ សមាជិកម្នាក់ៗនៅមានចំណេញពី ៦០-៧០ លានដុង ។ ជាមួយប្រាក់កម្រៃដូចពោលខាងលើធានាឲ្យបណ្តាសមាជិកសហករណ៍ផ្សារភ្ជាប់ជាមួយសហករណ៍ និងរក្សាបានផ្ទៃដីដាំម្ទេស។

ផ្តើមពីការបង្វែររចនាសម្ព័ន្ធផលិតសមស្រប ម៉្លោះហើយក្នុងបណ្តាឆ្នាំកន្លង ឃុំង៉ូវឡាកក៏បំផុសចលនាបណ្តាគ្រួសារប្រជាជនលើភូមិសាស្រ្តអនុវត្តសម្រេចកម្រិតផែនការសំខាន់ៗជាច្រើន​ ក្នុងនោះមានកម្រិតផែនការស្តីពីបន្ថយភាពក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរ។ ពិសេសឃុំសម្រេចបាន ១៩/១៩ លក្ខឋានឃុំជនបទថ្មីតាមការគ្រោងទុកនឹងទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីក្នុងត្រៃមាសទី ១ ឆ្នាំ ២០២១៕   ​​​

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.