• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ឃុំង៉ូវឡាកពង្រីកទម្រង់ក្រុមសមាគមរបរ ក្នុងការចងសម្ព័ន្ធកសាងតំបន់ផលិត

09/10/2020 09:10

ឃុំង៉ូវឡាក ស្រុកយ្វៀងហាយមានសក្តានុពលអំពីការផលិតកសិកម្ម ជាពិសេសគឺផលិតដំណាំលើដីផ្កោរខ្សាច់។ បច្ចុប្បន្នទូទាំងឃុំមានផ្ទៃដីពី ១.១០០-១.២០០០ ហិកតា ភាគច្រើនផលិតបណ្តាបន្លែស៊ីស្លឹកគ្រប់ប្រភេទ ម្ទេស ឪឡឹក។ល។ អាស្រ័យផលិតដោយឯកឯងមិនទាន់មានការចងសម្ព័ន្ធម៉្លោះហើយតម្លៃផលិតផលនាំមកមិនបានខ្ពស់ ច្រើនធ្លាក់ក្នុងស្ថានភាព “អំណោយផល ប៉ុន្តែគ្មានតម្លៃ”។ យោងលើស្ថានភាពនោះ ឆ្នាំ ២០១៨ ទម្រង់ក្រុមសមាគមរបរ (មានមុខរបរដូចគ្នា មានគោលបំណងដូចគ្នាក្នុងការផលិត។ល។) របស់សមាគមកសិករឃុំង៉ូវឡាកបានបង្កើត និងចាប់ផ្តើមដំណើរការសកម្មភាព ដំបូងនាំមកលទ្ធផលក្នុងការផលិតផងនិងលក់ដូរផលិតផលផង។ល។

ទម្រង់ចិញ្ចឹមត្រីគួបផ្សំនឹងផលិតស្រូវ។ រូបថត៖ សុខា

តាមលោកឡេថាញ់ផុង ប្រធានសមាគមកសិករឃុំង៉ូវឡាកបានឲ្យដឹង៖ ក្នុងបណ្តាឆ្នាំកន្លង ចលនាផ្លាស់ប្តូរយកដំណាំដាំក្នុងវាលស្រែ ដាំដំណាំសុវត្ថិភាពបានពង្រីកនៅភូមិពលអាស្រ័យ សំពោងស័កធំ​ ខ្នាច់ទទឹង ដំបូកតាពៅ។ល។ មានប្រភពចំណូលខ្ពស់ជាងពី ២ ដល់ ៣​ ដងបើប្រៀបនឹងការផលិតស្រូវ។ ដើម្បីបង្កើនលទ្ធផលសេដ្ឋកិច្ចឲ្យបណ្តាគ្រួសារដាំដំណាំ​ និង កសាងតំបន់ចងសម្ព័ន្ធលក់ផលិតផល សមាគមបានកសាងបណ្តាទម្រង់សេដ្ឋកិច្ច សេដ្ឋ កិច្ចសហការ​ និងសកម្មភាពសេវា ពិគ្រោះឧបត្ថម្ភកសិករក្នុងការផលិត។

 

បច្ចុប្បន្នឃុំង៉ូឡាកពង្រឹង និងបង្កើតថ្មីក្រុមសមាគមរបរបាន ៥៥ ក្រុម​ដោយមានសមា ជិក ១.០០២ នាក់ចូលរួម សាខាសមាគមរបរ ១​  មានសមាជិក ៤៣​ នាក់  ក្រុមសហការផលិត ០៨ ក្រុមមានសមាជិក ៩៦ ​នាក់ និងសហករណ៍ ៣ កន្លែង ធ្វើសកម្មភាពលើវិស័យកសិកម្ម ដោយមានសមាជិក ១៧២​ នាក់។ លេចធ្លោគឺសហករណ៍សរីរាង្គង៉ូវឡាក​ធ្វើសកម្មភាពតាមកន្សោមតម្លៃមុខទំនិញ ដោយមានផលិតផលដំណាំគ្រប់ប្រភេទ ជារៀងរាល់ឆ្នាំធ្វើអាជីវកម្ម​មានប្រាក់ចំណូល ២,៥​ ពាន់លាន ដុង ក្រោយពេលទូទាត់ប្រាក់ចំណាយ​គ្រួសារនីមួយៗនៅចំណេញ ៥០ លានដុងក្នុងមួយឆ្នាំ។

 

លោកឡឹមថាញ់កាញ់ នាយកសហករណ៍ សរីរាង្គង៉ូវឡាក​បានឲ្យដឹង៖ បច្ចុប្បន្នសហករណ៍មានសមាជិក ៥៦ នាក់ ដោយមានផ្ទៃដីដាំជាង ១៥ ហិកតា និងផលិតស្រូវ ២០ ហិកតា តាមទិសដៅជ្រះស្អាត សុវត្ថិភាព។ ដោយឡែកក្នុងឆ្នាំ ២០១៨ បណ្តាសមាជិកក្នុងសហករណ៍ទទួលប្រភពចំណូល ១,១៣ ពាន់លានដុងចំណេញ ០,៩៤ ពាន់លានដុង (ប្រភពចំណូលពីដំណាំគ្រប់ប្រភេទ ០,៧ ពាន់លានដុង ប្រភពចំណូលពីសេវាកម្ម ០,២៤ ពាន់លានដុង)។ ឆ្នាំ​​ ២០១៩ សកម្មភាពធ្វើអាជីវកម្មពីផលិតផលកសិកម្មជ្រះស្អាតរបស់សហករណ៍មានប្រភពចំណូល ១,២ ពាន់លានដុង ទទួលបានប្រាក់ចំណេញ ០,៨ ពាន់លានដុង។ ឆ្លងតាមនោះ ជារៀងរាល់ឆ្នាំ​ សហករណ៍ជំនួយបានគ្រួសារក្រីក្រ ២០ គ្រួសារ ព្រឹក្សាយោបល់ និងឧបត្ថម្ភបច្ចេកទេសជូនគ្រួសារ ៤៥ គ្រួ។

 

ទន្ទឹមនឹងការចងសម្ព័ន្ធក្នុងការពង្រីករបរដាំដំណាំ ចលនាសេដ្ឋកិច្ចសមូហភាពក្នុងវិស័យចិញ្ចឹមជលផល​ និងចិញ្ចឹមសត្វ បានគណៈអចិន្ត្រៃយ៍សមាគមកសិករឃុំង៉ូវឡាក បំផុសចលនាប្រជាជនសហការ​កសាងទម្រង់ ក្រុមសមាគមរបរ។​​ នៅបណ្ដាភូមិ៖ ខ្នាច់ទទឹង ម៉ែឡាង កៃស្វ័យ​ កៃយ៉ា សមាគមបានបំផុសចលនាកសិករអនុវត្តទម្រង់ចិញ្ចឹមជលផលគ្រប់ប្រភេទនៅលើផ្ទៃដីតែមួយ (ចិញ្ចឹមបង្គានាគគួបផ្សំជាមួយក្តាមសមុទ្រ) សំដៅឆ្លៀត យកចំណីចិញ្ចឹមបង្កងវប្បកម្ម​ បច្ចេកវិទ្យាខ្ពស់ អនុវត្តបច្ចេកទេសវិទ្យាសាស្រ្ត បង្កបានប្រភពចំណូលជូនសមាជិកកសិករ។

 

មានបណ្តាទម្រង់បាននាំមកលទ្ធផលដូចជា៖ គ្រួសារពូឡេវ៉ាំងហ្វា ង្វៀងវ៉ាំងត្រាំង​ស៊ីមិញតុង (ភូមិម៉េឡាង) លោកវ៉វ៉ាំងដុង (ភូមិបោងថាញ់)។ល។ មានប្រភពចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ។ ពូត្រឹងវ៉ាំងថើយ នៅភូមិកៃស្វ័យបានឲ្យដឹង៖ អាស្រ័យឆ្លៀតយកទម្រង់ចិញ្ចឹមជលផលគួបផ្សំនឹងសេវាកសិកម្ម ក្នុងមួយឆ្នាំមានប្រភពចំណូលជាង ១ ពាន់លានដុង ទូទាត់ប្រាក់ចំណាយរួចនៅចំណេញជាង ០,៧៩២ ពាន់លានដុង។​ ក្រៅពីនោះ ពូនៅទាំងចូលរួមជំនួយដល់គ្រួសារ ១៥ គ្រួជួបលំបាកក្នុងជីវភាព និងផ្ទេរជូនបច្ចេកទេសដល់ ២០ គ្រួសារទៀត៕

                                                                                                   ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.