• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

គាំពារសង្គម និងគាំពារសុខាភិបាល៖ ទិសដៅឆ្ពោះដល់សុខុមាលភាពសង្គម រួមចំណែកពង្រីកសេដ្ឋកិច្ច សង្គមរបស់មូលដ្ឋាន

27/07/2021 08:20

សេចក្តីសម្រេចចិត្តលេខ ២១ NQ/TW ចុះថ្ងៃ ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១២ របស់ការិយាល័យ នយោបាយ ស្តីពីបង្កើនការដឹកនាំរបស់បក្សចំពោះ ការងារគាំពារសង្គម គាំពារសុខាភិបាលដំណាក់ កាល ២០១២-២០២០ បានបញ្ជាក់ច្បាស់៖ “គាំពារសង្គម និងគាំពារសុខាភិបាលជាគោលនយោបាយសង្គមសំខាន់ពីរយ៉ាង ជាសសរទ្រូងសំខាន់របស់ប្រព័ន្ធសុខុមាលភាពសង្គម រួមចំណែកអនុវត្តការជឿនលឿន និងសមភាពសង្គម ធានាស្ថិរ ភាពនយោបាយសង្គម និងពង្រីកសេដ្ឋកិច្ចសង្គម”។ បន្តទៅទៀតគឺសេចក្តីសម្រេចចិត្តលេខ ២៨-NQ/ TW ចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៨ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស(នីតិកាលទី ១២) ស្តីពីកែប្រែគោលនយោបាយគាំពារសង្គម បានបញ្ជាក់ម្តងទៀត៖ “គាំពារសង្គម ជាសសរទ្រូងសំខាន់របស់ប្រព័ន្ធសុខមាលភាពសង្គមក្នុងខឿនសេដ្ឋកិច្ចទីផ្សារកំណត់ទិសដៅសង្គមនិយម រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តន៍ការជឿនលឿន សមភាពសង្គម ធានាស្ថិរភាពនយោបាយ សង្គម ជីវភាពប្រជាជន អភិវឌ្ឍរឹងមាំប្រទេសជាតិ”។

កម្មាភិបាលផ្សព្វផ្សាយពីផលប្រយោជនចូលរួមគាំពារសង្គម គាំពារសុខាភិបាលដល់ប្រជាជននៅលើបណ្តាភូមិសាស្រ្តខេត្ត​។​
     ការអនុវត្តន៍គោលនយោបាយគាំពារសង្គម គាំ ពារសុខាភិបាល គាំពារដាច់អាជីព យោងលើលក្ខខណ្ឌមានវាល់ មានទទួល មានការចែករំលែករវាង បណ្តាសមាជិក។ ជាក់ស្តែងគឺពលករពេលមាន ការងារធ្វើ និងសុខភាពមាំមួននឹងវាល់ប្រាក់ខែ ប្រាក់ចំណូលមួយចំណែកដើម្បីឧបត្ថម្ភខ្លួន ឬក៏អ្នកដទៃពេលឈឺថ្កាត់ គ្រោះថ្នាក់ ពេលកើតកូន ថែទាំកូនចៅ និងនៅពេលវ័យចាស់ ដើម្បីរក្សា និងលំនឹងជីវភាពរបស់ខ្លួន និងគ្រួសារតាមគោល លំនាំ “យើងដើម្បីជនគ្រប់រូប ជនគ្រប់រូបដើម្បី ខ្លួនយើង”។ ទន្ទឹមនឹងនោះ អនុវត្តគោលនយោ បាយគាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពធានាសមភាពអំពីតួនាទីសង្គមរបស់ពលករក្នុងបណ្តាសមាសភាពសេដ្ឋកិច្ចខុសគ្នា ជំរុញ ការផលិតឱ្យរីកចម្រើន។ បំបាត់ចោលគំនិតដែលកាលពីមុនច្រើនយល់ឃើញថា មានត្រឹមតែធ្វើការរដ្ឋ ជាកម្មករបុគ្គលិករដ្ឋទេ ទើបឈ្មោះថាមានការងារធ្វើ រួចបានទទួលបណ្តាគោលនយោបាយ គាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់ អាជីព។
     ទន្ទឹមជាមួយចំនួនអ្នកចូលរួមគាំពារសង្គម គាំ ពារសុខាភិបាល គាំពារដាច់អាជីពកើនឡើងនោះ ចំនួនអ្នកបានទទួលបណ្តារបបពី គោលនយោបាយគាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពក៏កើនឡើងស្របជាមួយអត្រាអ្នកចូល រួមដែរ។ ជាក់ស្តែង ឆ្នាំ ២០២០ ចំនួនអ្នកទទួល បណ្តារបបគាំពារសង្គមមាន ៣០.១៣១ នាក់ ប្រៀបជាមួយរយៈពេលតែមួយនៃឆ្នាំ ២០១៩ កើន ៤៣,៤៨% ជាមួយចំនួនប្រាក់ចំណាយប្រមាណ ១.១៨០,៤៣៧ ពាន់លានដុង (កើន ២១៨,៩៦៩ ពាន់លានដុង)។ ក្នុងនោះចំនួនអ្នកទទួលគាំពារ សង្គមរាល់ខែប្រមាណ ១.០០៤ នាក់ ចំនួនអ្នកទទួល ឧបភោគសោធនមួយលើកចំនួន ១៥.៣៧៥ លើកនាក់ ចំនួនអ្នកទទួលឧបភោគសោធនគាំពារដាច់អាជីព ១៣.៧៥២ លើកនាក់។ ក្រៅពីនោះ នៅ ទាំងដោះស្រាយរបបរយៈពេលខ្លីចំនួនបីរបបទៀត៖ ឈឺថ្កាត់ ស្រ្តីមានផ្ទៃពោះ បំប៉នកម្លាំងឱ្យមនុស្ស ចំនួន ១៤.៥៤៤ នាក់។ ក្នុងឆ្នាំ ២០២០ មាន មនុស្សចំនួន ១.៩៩៦.២៤៩ លើកនាក់ពិនិត្យព្យាបាលជំងឺ បានចំណាយប្រាក់សងជាមួយទឹកប្រាក់ ចំនួន ៧១២,៧១៦ ពាន់លានដុង(កើន ៧៧ លាន ដុង ប្រៀបជាមួយឆ្នាំ ២០១៩)។
     ក្នងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ ចំនួនអ្នក ទទួលរបបគាំពារសង្គមមាន ២១.៧៦៨ នាក់ ជាមួយទឹកប្រាក់ចំណាយ សងចំនួន ៧០៤,២២២ ពាន់លានដុង (កើន៦៥,០៩៤ ពាន់លានដុង ប្រៀបជាមួយរយៈពេលតែមួយនៃឆ្នាំ ២០២០) ក្នុងនោះ ចំណាយប្រាក់ពីប្រភពថវិការដ្ឋចំនួន ២០,៦៧៨ ពាន់លានដុង (ថយចុះ ១,៣៥៧ ពាន់លានដុងប្រៀបជាមួយរយៈតែមួយនៃឆ្នាំ ២០២០) និងចំ ណាយពីមូលនិធិគាំពារសង្គមចំនួន ៦៨៣,៥៤៤ ពាន់លានដុង (កើន ៦៦,៤៥១ ពាន់លានដុង ប្រៀបជាមួយរយៈពេលតែមួយនៃឆ្នាំ ២០២០)។ ក្នុងនោះ ដោះស្រាយរបបគាំពារសង្គមរាល់ខែឱ្យមនុស្ស ១៨៩ នាក់ របបឧបភោគសោធនម្តង ឱ្យមនុស្សចំនួន ៨.៣៣៥ នាក់ ឧបភោគសោធន ដាច់អាជីពឱ្យមនុស្ស ៧.៣៦៩ នាក់ (កើន ៣.២៥៩ នាក់ ប្រៀបជាមួយរយៈពេលតែមួយនៃឆ្នាំ) និងឧបភោគសោធនឈឺថ្កាត់ ស្ត្រីពោះផ្ទៃ បំប៉នកម្លាំងស្តារសុខភាពឱ្យមនុស្ស ៥.៨៧៥ លើកនាក់។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ មានអ្នកពិនិត្យ ព្យាបាលជំងឺគាំពារសុខាភិបាលចំនួន ៨៨៧.៧០៦ លើកនាក់ បានចំណាយប្រាក់ សងប្រមាណ ៣៣៨,៣១០ ពាន់លានដុង (កើន ១២,៧៩៦ ពាន់លានដុង ប្រៀបជាមួយរយៈពេល តែមួយនៃឆ្នាំ ២០២០)។
     ផ្តើមពីតួលេខខាងលើនោះបានបញ្ជាក់ឱ្យឃើញ ថា គាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីព បានចំណាយចំនួនប្រាក់យ៉ាងធំ និងកាន់តែកើនខ្ពស់ដើម្បីឧបត្ថម្ភ បំពេញសម្រាប់អ្នកចូល រួមក្នុងរយៈពេលដាច់ប្រភពចំណូល។  បំផុតគឺក្នុងស្ថានភាពអាសន្នរោគកូវីដ-១៩ រាតត្បាតស្មុគ ស្មាញដូចសព្វថ្ងៃ គោលនយោបាយគាំពារដាច់ អាជីពកាន់តែមានសារៈសំខាន់ គឺជា “កំសួល សង្គ្រោះជីវិត” និង “ជាទីបង្អែក”សម្រាប់ពលករដែលបាត់ការងារបាត់ប្រាក់ចំណូល ដើម្បីជួយឱ្យពួកគាត់មានប្រភពហិរញ្ញវត្ថុឆ្លងកាត់ដំណាក់កាលលំបាក រក្សាការរស់នៅ។ ទន្ទឹមនឹងនោះ គាំពារសុខាភិបាល មានតួនាទីយ៉ាងសំខាន់ក្នុង សម័យកាលកូវីដ ១៩ កំពុងរាតត្បាតស្មុគស្មាញ ជាគោលច្បាប់ហិរញ្ញវត្ថុការពារអ្នកចូលរួមជៀសវាង កុំឲ្យមានបណ្តាបាតុភាពត្រូវចំណាយសងប្រាក់សុខាភិបាលយ៉ាងខ្ពស់បើសំណាងមិនល្អកើតមានជំងឺ។ បើសិនមិនចូលរួមគាំពារសុខាភិ បាលទេនោះ ប្រជាជនមិនស្ថិតក្នុងរង្វង់ការពាររបស់មូលនិធិគាំពារសុខាភិបាល និងមានបាតុភាព ធ្លាក់ទៅក្នុង  “អន្ទាក់ក្រីក្រ” អាស្រ័យត្រូវចំណាយប្រាក់ព្យាបាលជំងឺ។
     ដូច្នេះ អាចនិយាយបានថា គាំពារសង្គម គាំពារ សុខាភិបាល គាំពារដាច់អាជីពរក្សាតួនាទីទ្រទ្រង់  រឹងមាំក្នុងប្រព័ន្ធសុខុមាលភាពសង្គមសម្រាប់ជន គ្រប់រូប រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន កាត់បន្ថយភាពធ្ងន់ ធ្ងរចំពោះបណ្តាអាជីវកម្ម និងចំពោះថវិកាមូលដ្ឋានក្នុងការគិតគូរជីវភាពរបស់ពលករ និងប្រជា ជនលើភូមិសាស្រ្តខេត្ត បំផុតគឺស្ថានភាពអាសន្ន រោគកូវីដ -១៩ កំពុងរាតត្បាតស្មុគស្មាញដូចសព្វ ថ្ងៃ៕             ប្រែសម្រួល៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.