• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

កសិករកាវជិនធឹក៖ អនុវត្តបណ្ដាវិធីសាស្រ្តប្រិតសំចៃអគ្គិសនី ក្នុងការចិញ្ចឹមបង្កងវប្បកម្មកម្រិតខ្ពស់

24/09/2021 09:14

បង កាវជិនធឹក កើតឆ្នាំ ១៩៨២ នៅភូមិអង្កោល ឃុំឡុងវិញ ស្រុកយ្វៀងហាយជាកសិករម្នាក់ក្នុងចំណោមកសិករចិញ្ចឹម បង្កងវប្បកម្មកម្រិតខ្ពស់ អនុវត្តបណ្ដាវិធីសាស្រ្តប្រិតសំចៃអគ្គិសនីមានប្រសិទ្ធភាព។

វិធីសាស្រ្តប្រិតសំចៃអគ្គិសនីមានប្រសិទ្ធភាព។  រូបថត៖ ទ្រឿងអង
     បងធឹកជីកស្រះ ០៣ សម្រាប់ចិញ្ចឹមបង្កង តាមរូបភាពវប្បកម្មកម្រិតខ្ពស់ សរុបផ្ទៃដី ៤.០០០ ម៉ែត្រក្រឡា។ ក្នុងនោះ បងឡើងគម្រោងការជីក ០២/០៣ ស្រះចិញ្ចឹម (ស្រះនីមួយៗទំហំ ១.២០០  ម៉ែត្រក្រឡា) ដើម្បីក្រាលកម្រាលប្រាក់ ផ្គុំដាក់ប្រព័ន្ធកង្ហា និងស្រះរងមួយទំហំ ១.៦០០ ម៉ែត្រ ក្រឡា។ គិតតាំងពីចុងឆ្នាំ ២០១៩ មកទល់ពេលនេះ រដូវណាក៏បងចិញ្ចឹមបានសម្រេចជោគជ័យ។ តាមសំដីរបស់បងធឹក មុននោះ គាត់ចិញ្ចឹមបង្កងដែរ ប៉ុន្តែចិញ្ចឹមតាមរូបភាពឧស្សាហកម្មសម្រេចជោគជ័យច្រើនឆ្នាំ។ ដល់ចុងឆ្នាំ ២០១៩ បងវិនិយោគទុនចិញ្ចឹមតាមរូបភាពវប្បកម្មកម្រិតខ្ពស់។ ជាមួយស្រះចិញ្ចឹមចំនួន ០២ បងបានផ្គុំដាក់ប្រព័ន្ធ កង្ហាទឹកសំខាន់ ០៣ ប្រព័ន្ធ និងកង្ហារង ០៤ ប្រព័ន្ធ សរុបថាមពលសម្រាប់ស្រះ ០១ ជិត ១០ សេស។
ផ្ដើមពីបទពិសោធន៍ជាក់ស្ដែងរួមជាមួយការរៀនសូត្រពីមាមីងកសិករដែលចិញ្ចឹមបង្កងមានលទ្ធផលខ្ពស់នៅមូលដ្ឋាន បងធឹកអនុវត្តព្រមៗ គ្នាបណ្ដាវិធានការប្រិតសំចៃអគ្គិសនី ដូចជា៖ ប្រើ អំពូលភ្លើងប្រិតសំចៃអគ្គិសនីនៅរាល់ផ្លូវទៅកាន់ តំបន់ចិញ្ចឹម ពីផ្ទះទៅស្រះចិញ្ចឹម។ អំពូលភ្លើង សម្រាប់បំភ្លឺលើស្រះ បងក៏ប្រើអំពូលភ្លើង led នៅជុំវិញស្រះ ផ្គុំដាក់ជាមួយចម្ងាយសមស្រប ហើយឧស្សាហ៍ត្រួតពិនិត្យរួចបាំងអំពូលភ្លើងកុំឲ្យប៉ះទឹកបណ្ដាលឲ្យខូចអំពូលភ្លើង។ ចំពោះ​ប្រព័ន្ធកង្ហា បងបានប្រើប្រអប់បន្ថយល្បឿនកង្ហា សមស្របតាមអាយុរបស់បង្កង កម្រិតចិញ្ចឹមឬ​កាត់បន្ថយក្នុងម៉ោងកំពូល អនុវត្តទម្រង់កែប្រែ ប្រើខ្នើយថ្កល់កូនរ៉ុកជំនួសខ្នើយមានរូបសណ្ឋានអក្សរ U (អាចប្រិតសំចៃអគ្គិសនីបាន ១៥%)។ មុននេះ បងកាវជិនធឹក ប្រើខ្នើយថ្កល់សណ្ឋាន អក្សរ U ថ្កល់ស្នូលកង្ហាបង់អគ្គិសនីច្រើន។ ចាប់តាំងពីពេលប្រើកូនរ៉ុកជាខ្នើយថ្កល់ស្នូល កង្ហាមកបានរួមចំណែកប្រិតសំចៃអគ្គិសនីគួរកត់សម្គាល់។
     ក្រៅពីវិធានការខាងលើ ចំពោះការបូមទឹកទុក បង្ការនៅស្រះរងសម្រាប់ផ្លាស់ប្ដូរ បំពេញបន្ថែមឲ្យស្រះចិញ្ចឹមទាំង ០២ អាស្រ័យដោយម្ចាស់ការ បានពេលវេលាទាំងស្រុង ម៉្លោះហើយគប្បីបូមទឹកក្រៅម៉ោងកំពូល។ បងកាវជិនធឹកអះអាង៖ បណ្ដា រដូវចិញ្ចឹមកន្លង គិតជាមធ្យមក្នុងមួយរដូវ ( ០៣ ខែ) ខ្ញុំបង់ប្រាក់អគ្គិសនីពី ៦០-៦២ លាន ដុង ប៉ុន្តែតាមបុគ្គលិកអគ្គិសនីយ្វៀងហាយ ប្រសិនបើមិនអនុវត្តព្រមៗគ្នាបណ្ដាវិធានការប្រិតសំចៃអគ្គិសនីដូចពោលខាងលើ ខ្ញុំនឹងវាល់ប្រាក់ អគ្គិសនីបន្ថែមក្នុងមួយរដូវពី ១០-១៥ លានទៀត៕           ប្រែសម្រួល៖ ថាច់ហ្វាង

 

 

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.