• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ក្រុមហ៊ុនអគ្គិសនីត្រាវិញអនុវត្តភារកិច្ចបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ផង និងធានាផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព បន្តបន្ទាប់ និងស្ថិរភាពផង

09/07/2021 09:23

ស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ រីករាលដាល ស្មុគស្មាញ គណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៃក្រុមហ៊ុនអគ្គិសនីត្រាវិញចង្អុលការ បណ្ដាអង្គភាពស្ថិតក្រោមឱវាទអនុវត្តបណ្ដាវិធានការចាំបាច់ សំដៅធានាបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ ការពារសុខភាពជូនពលករផលិតធ្វើអាជីវកម្ម រក្សាសកម្មភាពផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព បន្តបន្ទាប់ និងស្ថិរភាព។

     ក្នុងខែមិថុនា ឆ្នាំ ២០២១ នៅលើភូមិសាស្រ្ត ខេត្តត្រាវិញ មានមូលដ្ឋានមួយចំនួនត្រូវបង្កើត មណ្ឌលហ៊ុមព័ទ្ធជម្លៀសអាស្រ័យ ដោយមានករណី វិជ្ជមានជំងឺកូវីដ-១៩។ ក្នុងនោះ មានអនុសង្កាត់លេខ ៥ លេខ ៦ ទីប្រជុំជនកូវកែ ស្រុកកូវកែ បានបង្កើតមណ្ឌលហ៊ុមព័ទ្ធជម្លៀសកាលពីថ្ងៃទី ០១ មិថុនា ឆ្នាំ ២០២១ និងភូមិហ្វាថាញ់ ឃុំហ៊ុងហ្វា ស្រុកទីវកឹងបង្កើតមណ្ឌលហ៊ុមព័ទ្ធជម្លៀសកាលពីថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០២១។ ក្នុងរយៈពេលដែលមូលដ្ឋានទាំងនេះត្រូវបង្កើតមណ្ឌលហ៊ុមព័ទ្ធម្លៀស ក្រុមហ៊ុនអគ្គិសនីត្រាវិញចង្អុលការបណ្ដាអគ្គិសនីស្ថិតក្រោមឱវាទអនុវត្តការផ្គត់ផ្គង់អគ្គិសនីបម្រើល្អមណ្ឌលហ៊ុមព័ទ្ធជម្លៀសប្រមូលផ្ដុំបង្ការ​ទប់ស្កាត់អាសន្នរោគរបស់ខេត្ត បណ្ដាតំបន់ដែល ត្រូវហ៊ុមព័ទ្ធ។ល។ ចំពោះតំបន់ដែលត្រូវមណ្ឌល ហ៊ុមព័ទ្ធជម្លៀសមួយចំណែកនៃអនុសង្កាត់លេខ ៥ លេខ ៦ ទីប្រជុំជនកូវកែ ស្រុកកូវកែ ក្នុងរយៈពេលចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០២១ នៅក្នុងតំបន់នេះ បានផ្គត់ផ្គង់អគ្គិសនីឲ្យ គ្រួសារប្រជាជន ១២០ គ្រួ រួចចង្អុលការឲ្យអគ្គិសនីកូវកែ មិនផ្ដាច់អគ្គិសនី ផ្អាក់ ទាំងស្រុងការងារជួស ជុលក្នុងបរិវេណនេះ ជួសជុលតែអគ្គិសនីពេលមានតម្រូវការ។ ក្នុងរយៈពេលដែលមណ្ឌលហ៊ុម ព័ទ្ធជម្លៀសអគ្គិសនីកូវកែបានធានាការផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព បន្តបន្ទាប់ គ្មានដាច់អគ្គិសនីឡើយ។
     ដល់ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០២១ នៅលើភូមិសាស្រ្តខេត្ត មានតំបន់មួយទៀតត្រូវមណ្ឌលហ៊ុមព័ទ្ធជម្លៀសស្ថិតនៅភូមិហ្វាថាញ់ ឃុំហ៊ុងហ្វា ស្រុកទីវកឹង ក្នុងនោះរួមមាន ២១ គ្រួសារ ដោយមានចំនួនមនុស្សរាយចំ ៦៤ នាក់ ចាប់ពីម៉ោង ២០ នៃ ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០២១ រហូតដល់ពេលមានសេចក្ដីប្រកាសថ្មី។ ក្រុមហ៊ុនអគ្គិសនីត្រាវិញ ចង្អុលការអគ្គិសនីទីវកឹងផ្គត់ផ្គង់អគ្គិសនីឲ្យតំបន់ នេះដោយមិនឲ្យអគ្គិសនី ផ្អាកទាំងស្រុងការងារ ជួសជុលក្នុងបរិវេណនេះ ជួសជុលតែខ្សែអគ្គិសនីពេលមានត្រូវការ សំដៅធានាផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព បន្តបន្ទាប់ មិនទុកឲ្យមានករណីបាត់អគ្គិសនី។
     ទន្ទឹមនឹងការអនុវត្តភារកិច្ចបង្ការទប់ស្កាត់ជំងឺ កូវីដ-១៩ ផង និងធានាផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព បន្តបន្ទាប់ និងស្ថិរភាពផង គណៈនាយក និងគណៈ អចិន្រ្តៃយ៍សហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ បាន សំណូមពរឲ្យកម្មាភិបាល បុគ្គលិក ពលករអនុវត្តម៉ឹងម៉ាត់អនុសាសន៍ ៥K របស់ក្រសួងសុខាភិបាល។ ផ្គត់ផ្គង់គ្រប់គ្រាន់សម្ភារ ឧបករណ៍ សុខាភិបាលឲ្យកម្មាភិបាលដែលបំពេញការងារ ប៉ះពាល់ផ្ទាល់ជាមួយអតិថិជន។ នៅបណ្ដាកន្លែងជួបប្រាស្រ័យ ផ្ទាល់ កន្លែងប្រមូលប្រាក់អគ្គិសនី អង្គភាពបានផ្គត់ផ្គង់គ្រប់គ្រាន់ទឹកសម្រាប់លាងដៃរម្ងាប់មេរោគ ណែនាំឲ្យអតិថិជនរក្សាចម្ងាយពីគ្នា ពាក់របាំងមុខពេលប្រាស្រ័យទំនាក់ទំនងជាមួយអតិថិជន។ ទន្ទឹមនឹងនោះ ម្ចាស់ការផ្សព្វផ្សាយ លើកទឹកចិត្ត អតិថិជនឲ្យប្រើបណ្ដាបណ្ដាញសេវាបន្តផ្ទាល់ ទូ ទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខ។ ជា មួយការខិតខំរបស់ផ្នែកអគ្គិសនី បច្ចុប្បន្នការងារ ផលិតធ្វើអាជីវកម្មរបស់ផ្នែកអគ្គិសនីតែងបាន រក្សាលំនឹង ការផ្គត់ផ្គង់អគ្គិសនីបានធានា ស្ថិរភាព សុវត្ថិភាព និងបន្តបន្ទាប់ បម្រើល្អការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តត្រាវិញ។
     ទន្ទឹមនឹងការបង្ការទប់ស្កាត់អាសន្នរោគ ក្រុម ហ៊ុនតែងរក្សាល្អបណ្ដាសកម្មភាពផលិត ធ្វើអាជីវកម្មត្រូវតាមផែនការដាក់ចេញ។ តាមដាន ពិនិត្យអង្កេតម៉ត់ចត់សំដៅធានាអនុវត្តសម្រេចបណ្ដាកម្រិតផែនការភារកិច្ចការងារ ផលិត ធ្វើអាជីវកម្ម និងបណ្ដាវិស័យសេដ្ឋកិច្ចបច្ចេកទេសដែល អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងប្រគល់ឲ្យ។ ក្រុមហ៊ុនសកម្មផ្សព្វផ្សាយ ចូលរួមវគ្គហ្វឹកហាត់ អំពីការផ្លាស់ប្ដូរលេខបន្តផ្ទាល់តាមរយៈបណ្ដាញ Zoom meeting ដែលអាស្រ័យដោយក្រុមហ៊ុន ចាត់តាំងសំដៅអនុវត្តល្អបធានបទឆ្នាំ ២០២១ “ផ្លាស់ប្ដូរលេខក្នុងសម្ព័ន្ធអគ្គិសនីប្រទេសវៀត ណាម”៕ 
   

   ហ្វីហ្វាង-ថាច់ហ្វាង

 

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.