24/01/2025 09:45
គ្រូពេទ្យដំណាក់សុខាភិបាលពិនិត្យជំងឺជូនប្រជាជន។
លោក ង្វៀងវ៉ាំងនី ប្រធានដំណាក់សុខាភិបាលឃុំ ង៉ូវឡាក បានឱ្យដឹង៖ ដំណាក់សុខាភិបាលឃុំមានកម្មាភិបាល បុគ្គលិក ០៦ នាក់ ក្នុងនោះមានវេជ្ជបណ្ឌិតពហុព្យាបាល ០២នាក់ គ្រូពេទ្យបុរាណម្នាក់ បរិញ្ញាគិលានុបដ្ឋាយិកាម្នាក់ ឱសថការីម្នាក់ ឧត្តមសិក្សាគិលានុបដ្ឋាយិកាម្នាក់ និង សហការីចំនួនប្រជាជន ១០ នាក់ ក្នុងនោះមាន ០៥ នាក់ បានបណ្ដុះបណ្ដាលស្របតាមសេចក្តីកំណត់របស់ក្រសួងសុខាភិបាល។ ដើម្បីបម្រើដល់ការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន ដំណាក់សុខាភិបាល ឃុំង៉ូវឡាក តែងវិនិយោគលើឧបករណ៍ និងលើកកម្ពស់សមត្ថភាពមុខជំនាញ សម្រាប់គ្រូពេទ្យ វេជ្ជបណ្ឌិតដែលបម្រើដល់តម្រូវការពិនិត្យនិងព្យាបាលេជំងឺឱ្យប្រជាជន។
ការអប់រំនយោបាយនិងសតិអារម្មណ៍ដល់បក្ខជន និងកម្មាភិបាលទាំងអស់របស់ដំណាក់សុខាភិបាល តែងបានយកចិត្តទុកដាក់ក្នុងការពង្រឹងស្មារតីទទួល ខុសត្រូវនិងអនុវត្តឱ្យ ល្អ សីលធម៌វេជ្ជសាស្ត្រទាំង ១២ យ៉ាង។ ក្នុងឆ្នាំ ២០២៤ ដំណាក់សុខាភិបាលពិនិត្យនិងព្យាបាលជំងឺឱ្យប្រជាជនចំនួន ៦.២២០ នាក់ រួមមានបណ្តាជំងឺគ្រុនឈាម ផ្តាសាយ សរសៃឈាមបេះដូង ចាក់ថ្នាំបង្ការជំងឺឲ្យកុមារ និង ពិនិត្យរោគស្រ្តី។ល។ ដំណាក់សុខាភិបាលបានចំណាប់អារម្មណ៍លើការងារផ្សព្វផ្សាយការពារជំងឺ ចាត់តាំងបំផុសចលនាដើម្បីបញ្ចូលខ្លឹមសារអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃជំងឺគ្រុនឈាមមកលើសុខភាពមនុស្ស ការផ្សព្វផ្សាយពីរោគសញ្ញាចម្បងនៃជំងឺមួយចំនួនដើម្បីឱ្យប្រជាជនបង្កើនចំណេះដឹងពី ការពារជំងឺ។
ដើម្បីបំពេញតម្រូវការពិនិត្យនិងព្យាបាលជំងឺដល់ប្រជាជនបានត្រឹមត្រូវ ជារៀងរាល់ឆ្នាំ ដំណាក់សុខាភិបាលឃុំ ង៉ូវឡាក តែងតែបង្កើតផែនការពិនិត្យ ព្យាបាល បង្ការ និងការពារជំងឺ។ មីង ថាច់ធីហុងញ៉ុង នៅភូមិសំពោងសក់ធំ ឃុំង៉ូវឡាក បានឱ្យដឹង៖ បច្ចុប្បន្នអាកាសធាតុប្រែប្រួល ចៅទាំងពីរនាក់មានជំងឺផ្ដាសាយ មីងមានប័ណ្ណគាំពារសុខាភិបាល ដូច្នេះក្រោយពីម៉ោងរៀន មីងនាំចៅ ០២ នាក់ មកកាន់ដំណាក់សុខាភិបាលពិនិត្យជំងឺ។ មីងក៏មានជំងឺផងដែរ ដូច្នេះតែងតែមកដំណាក់សុខាភិបាលដើម្បីឱ្យគ្រូពេទ្យជួយវាស់សរសៃឈាម។ គ្រូពេទ្យ វេជ្ជបណ្ឌិតនៅទីនេះ តែងតែរីករាយក្នុងពេលពិនិត្យជំងឺ ដូច្នេះមីងរំភើបចិត្តខ្លាំងណាស់។
ដំណាក់សុខាភិបាលឃុំ ង៉ូវឡាក ធានាការងារសង្គ្រោះបន្ទាន់ ការពិនិត្យ និងព្យាបាលលើកដំបូង អនុវត្តការបង្ការជំងឺ និង គម្រោងកម្មវិធីគោលដៅសុខាភិបាល។ គ្រូពេទ្យវេជ្ជបណ្ឌិតដំណាក់សុខាភិបាលឃុំ ង៉ូវឡាក តែងតែពង្រឹងស្មារតី ទទួលបន្ទុកខុសត្រូវ និងការខិតខំជម្នះការលំបាក ដើម្បីបំពេញភារកិច្ចបានជោគជ័យ។ អស់រយៈកាលជាច្រើនឆ្នាំកន្លង ដំណាក់សុខាភិបាលឃុំ ង៉ូវឡាក បានថ្នាក់លើវាយតម្លៃ សម្រេចបានលទ្ធផលល្អនិងបំពេញភារកិច្ចបានល្អ៕
អត្ថបទ‑រូបថត៖ សុខា