• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ទំនៀមទម្លាប់

ជូនអំណោយ ១៥០ ចំណែកដល់លោកយាយលោតា សមាជិកសមាគម

12/10/2021 08:33

កន្លងហើយថ្មីៗនេះ សមាគមអ្នកមានវ័យចាស់សង្កាត់លេខ ៩ ទីក្រុងត្រាវិញ ជូនអំណោយ ១៥០ ចំណែកដល់លោកយាយលោកតា និងបណ្តាសមាជិកសមាគមអ្នកមានវ័យចាស់លើភូមិសាស្រ្តសង្កាត់។

អំណោយមួយចំណែកៗរួមមាន៖ ទឹកដោះ ស្ករគិតជាតម្លៃជាង ១០០ ពាន់ដុង អាស្រ័យសមាគមអ្នកមានវ័យចាស់សង្កាត់បំផុសចលនាបណ្តាសប្បុរសជនជូន។ អំណោយមានតម្លៃមិនធំក៏ពិតមែន ប៉ុន្តែសម្តែងពីស្មារតីវប្បធម៌នៃមនុស្សយ៉ាងជ្រាលជ្រៅ គិតគូរពីសម្ភារស្មារតីសម្រាប់អ្នកមានវ័យចាស់ រួមចំណែកជំរុញឱ្យលោកយាយលោកតា ពង្រីកជាងទៀតចលនាប្រឡងប្រណាំង “វ័យចាស់គំរូភ្លឺស្វាង” ធ្វើជាគំរូសម្រាប់កូនចៅជំនាន់ក្រោយត្រាប់តាម៕       

   

លោកថាច់សាង ប្រធានសមាគមអ្នកមានវ័យចាស់សង្កាត់លេខ ៩ ជូនអំណោយដល់អ្នកមានវ័យចាស់។

*សហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញទៅសួរសុខទុក្ខជូនអំណោយដល់អ្នកមានវ័យចាស់នាទិវាអ្នកមានវ័យចាស់អន្តរជាតិ

នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៣១ ទិវាអ្នកមានវ័យចាស់អន្តរជាតិ (០១/១០/១៩៩១-០១/១០/២០២១)​ គណៈអចិន្រ្តៃយ៍សហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញទើបអញ្ជើញទៅសួរសុខទុក្ខព្រមទាំងជូនអំណោយដល់អ្នកមានវ័យចាស់នៅលើភូមិសាស្រ្តខេត្តត្រាវិញ។

ឆ្នាំនេះអាស្រ័យដោយអាសន្នរោគកូវីដ-១៩ រីករាលដាលស្មុគស្មាញ គណៈអចិន្រ្តៃយ៍សហជីពមូលដ្ឋានបានស្នើដល់គណៈនាយកក្រុមហ៊ុនឯកភាពប្រគល់ភារកិច្ចឲ្យថ្នាក់ដឹកនាំ បណ្ដាអង្គភាព (ប្រធានបណ្ដាបន្ទប់ គណៈ ក្រុមដែលស្ថិតក្រោមឱវាតក្រុមហ៊ុន និងនាយកបណ្ដាអគ្គិសនីបណ្ដាស្រុក ទីផ្សាររួមខេត្ត ក្រុង) សហការជាមួយសហជីពភាគចំណែកឬសហជីពផ្ទាល់ទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកមានវ័យចាស់ដែលជាឪពុកម្ដាយរបស់កម្មាភិបាល កម្មករ និយោជិតបណ្ដាអង្គភាពស្ថិតក្រោមឱវាទ។ ឆ្នាំនេះ ក្រុមហ៊ុនអគ្គិសនីត្រាវិញមានឪពុកម្ដាយរបស់កម្មាភិបាល កម្មករ និយោជិត ១៥៤ នាក់និងអ្នកម្ដាយវៀតណាមវីរភាព ០៣ រូបដែលក្រុមហ៊ុនទទួលទំនុកបម្រុងបានពិនិត្យតាមលក្ខឋានពី ៨០ ឆ្នាំឡើងទៅ អ្នកមានវ័យចាស់ទាំងនោះ ម្នាក់ៗបានជូនអំណោយមួយចំណែកតម្លៃ ៥០០.០០០ ដុង ចំពោះអ្នកដែលមានវ័យពី ៩០ ឆ្នាំឡើងទៅក្រៅពីបានទទួលអំណោយនៅទាំងបានជូនបណ្ណអំណរជន្មាយុ សរុបប្រាក់ចំណាយទៅសួរសុខទុក្ខលើកនេះ ៧៨,៥ លានដុង។

សួរសុខទុក្ខនិងជូនអំណោយដល់អ្នកមានវ័យចាស់។ រូបថត៖ ហ្វីហ្វាង

នៅបណ្ដាកន្លែងដែលទៅសួរសុខទុក្ខបណ្ដាសមាជិកក្រុមប្រតិភូបានធ្វើការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល អំពីសុខភាព ស្ថានភាពរស់នៅ ការប្រជុំជីវភាពរបស់អ្នកមានវ័យចាស់ ទន្ទឹមនឹងនោះសង្ឃឹមថាអ្នកមានវ័យចាស់ទាំងនោះរស់នៅប្រកបដោយក្ដីរីករាយ មានសុខភាពមាំមួន សកម្មជំរុញទឹកចិត្តកូនចៅឲ្យរៀនសូត្រ លត់ដំ ពង្រីកសេដ្ឋកិច្ច ប្រតិបត្តិល្អបណ្ដាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ធ្វើជាគំរូសម្រាប់កូនចៅយកតម្រាប់តាម៕                                                                          ​​

សម្បត្តិ-ហ្វីហ្វាង-ថាច់ហ្វាង

TIN CÙNG MỤC

ជំនឿអ្នកតាគប្បីបានអភិរក្សនិងអភិវឌ្ឍ

ស៊ូពលីជីវិតដើម្បីបក្ស និងប្រជាជន

លោកតាគឹមហ៊ីប នៅភូមិដៃទទឹង ឃុំតឹបង៉ាយ ស្រុកទីវកឹង។ លោកតាគឺជាមូលដ្ឋានចិញ្ចឹមលាក់បំពួនកម្មាភិបាល បដិវត្តន៍។ ដើមឆ្នាំ ១៩៦១ ក្នុងការធ្វើបាតុកម្មប្រឆាំងចក្រពត្តិ និងបរិវារ លោកតាត្រូវពួកទាហានឃុំចាប់ធ្វើទារុណកម្ម នៅនឹងកន្លែង ហើយបង្ខំឱ្យស្រែកប្រកាសបដិសេធអ៊ំហូ ដើម្បីឱ្យបាតុករស្រែកតាម។ ស្ថិតក្នុងស្ថានការណ៍តឹងតែងនោះលោក តាគឹមហ៊ីបបែរជាមានស្មារតីរឹងប៉ឹងជាងពេលណាៗទាំងអស់ លោកតាពោលថា៖ ពួកឯងមិនបាច់វាយអញទេ អញនឹងស្រែក ហោរឱ្យឮដូច្នេះ។ ពេលនោះខ្សែភ្នែករាប់រយនាក់សម្លឹងទៅកាន់លោកតាហ៊ីបដោយក្តីបារម្ភជាពន់ពេក។ ប៉ុន្តែបាតុករដែលកំពុងវត្តមាននៅទីនេះខ្សឹបប្រាប់គ្នាថា “តាហ៊ីបមិនក្បត់ទេ ពីព្រោះគាត់ក៏ដូចជាយើងដែរសុទ្ធតែបានអ៊ំហូ និងបក្សយើងរំដោះឱ្យរួចផុតពីភាពជាទាសករ។

  • វត្តខ្មែរទាំង ១៤៣ វត្តចាត់តាំងពិធីបុណ្យមាឃបូជា
  • ប្រឡងប្រណាំងប៉ិនប្រសប់ការងារប្រជាចលនាច្បាមភារកិច្ចនយោបាយនៅមូលដ្ឋាន
  • វប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ
  • ផ្នែកអប់រំ-បណ្តុះបណ្តាល៖ យកចិត្តទុកដាក់បង្កើនគុណភាពអប់រំក្នុងតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.