• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

អស់ពីចិត្តដើម្បីជីវភាពសហគមន៍

14/09/2020 14:33

នោះគឺបងសឺនវឹង លេខាសាខាបក្សអនុសង្កាត់លេខ១ សង្កាត់ទី៩ ទីក្រុងត្រាវិញ។ បងមិនត្រឹមតែ ខ្នះខ្នែងក្នុងការងារជាលេខាសាខាបក្សប៉ុណ្ណោះទេ បងនៅទាំង អស់ពីចិត្តដើម្បីជីវភាពសហគមន៍។ បងតែងចលនាបណ្តាសប្បុរសជនជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារលំបាកពេលជួបអាសន្នអន្ធក្រ។

      ក្នុងបណ្តាថ្ងៃជិតដល់បុណ្យសែនដូនតា ដោយបានឃើញ  គ្រួសារក្រីកតជាច្រើននៅលើភូមិសាស្ត្រអនុសង្កាត់លេខ១ រងជះឥទ្ធិពលដោយអាសន្នរោគកូវីដ-១៩​ បងសឺនវឹង ចលនាអំណោយបានជាង២០០ចំណែក រួមមានអង្ករ មី ទឹកស៊ីអ៊ីវ។ល។ ឧបត្ថម្ភដល់គ្រួសារក្រ គ្រួសារលំបាក។ សរុបតម្លៃអំណោយក្នុងមួយចំណែកៗជាង២០០.០០០ ដុង។​​ ចំនួនអំណោយនេះបានជួយសម្រាលដល់ភាពលំបាករបស់គ្រួសារក្រមានលក្ខណៈទទួល អំណរបុណ្យសែនដូនតា ប្រកបដោយភាពសុខដុមរមនាជាមួយគ្រួសារ។ ទោះបីអំណោយមានតម្លៃមិនធំដុំក៏ដោយ ប៉ុន្តែនោះគឺជាការចែករំលែក ជាប្រភពជំរុញទឹកចិត្ត សម្តែងឱ្យឃើញពីការយកចិត្តទុកដាក់ភារកិច្ចរបស់បក្ខជន រដ្ឋអំណាចមូលដ្ឋានចំពោះគ្រួសារក្រីក្រ។

   ទោះបីស្ថិតនៅតំបន់ទីក្រុងត្រាវិញក៏ដោយ ប៉ុន្តែគិតមកទល់ដើមឆ្នាំ២០២០ នៅតែមានគ្រួសារប្រជាជនជាង២០គ្រួដែលរស់នៅក្នុងផ្លូវច្រកមិនទាន់មានអគ្គិសនីប្រើប្រាស់។ មូលហេតុគឺអាស្រ័យរកមិនបានដីកប់បង្គោលដើម្បីអន្ទងអគ្គិសនីចូលកាន់គ្រួសារទាំងនោះ។ ផ្តើមពីភាពជាក់ស្តែងនោះ បង ចលនាបណ្តាគ្រួសារដែលមានដីនៅ សងខាងផ្លូវច្រកបរិច្ចាគដីដើម្បីបានកប់បង្គោលអគ្គិសនី អន្ទងខ្សែអគ្គិសនីទៅដល់បណ្តាគ្រួសារ នាំយកភាពរីករាយជូនដល់ប្រជាជនមានអគ្គិសនីអុជបំភ្លឺ និងបម្រើរាល់កិច្ចការប្រជុំជីវភាព។    ក្រៅពីនោះ ក្នុងឆ្នាំ២០២០ បងសឺនវឹងនៅទាំងបំផុសចលនាបណ្តាគ្រួសារប្រជាជននៅក្នុងអនុសង្កាត់កសាងបានផ្លូវបេតុង ០២ ខ្សែដោយមានប្រវែងជាង៤០០ម៉ែត្រ ទទឹង ០២ ម៉ែត្រ សរុបថវិកាជាង៧០លានដុង​ ជួយដោះស្រាយបានស្ថានភាពជន់លិច ភក់ជ្រាំក្នុងរដូវវស្សា បង្កភាពងាយស្រួលឲ្យប្រជាជនធ្វើដំណើរទៅមកបានងាយស្រួល។

    បងថាច់សឿង ប្រជាជននៅអនុសង្កាត់លេខ១ សង្កាត់ទី៩បានឱ្យដឹងថា៖ ខ្ញុំមានការវាយតម្លៃខ្ពស់ចំពោះសង្កាត់ជ្រើសបានអ្នកដែលមានចិត្តស្រឡាញ់រាប់អាន ជិតស្និទ្ធជាមួយប្រជាជន​ និងអស់ពីចិត្តដើម្បីប្រជាជនដូចជាបងសឺនវឹង។ ក្នុងចំណោមគ្រួសារលំបាកនៅលើភូមិសាស្រ្តតែងបានបងជួយឧបត្ថម្ភ អ្វីៗដែលស្ថិតលើផលប្រយោជន៍រួមរបស់ប្រជា ជននោះ បងចលនាកម្លាំងប្រជាជនចូលរួមដើម្បីកសាងអនុសង្កាត់កាន់តែបានល្អប្រសើរជាង។

   បច្ចុប្បន្ន អនុសង្កាត់លេខ១ នៅមានគ្រួសារក្រ ២៥គ្រួ។ អាស្រ័យហេតុនោះ បងតែងយកចិត្តទុកដាក់តាមដាន ឆ្លងតាមរយៈគោលនយោបាយរបស់រដ្ឋឧបត្ថម្ភគ្រួសារក្រ បងធ្វើសេនាធិការ ស្នើដល់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនសង្កាត់ដោះស្រាយឱ្យប្រជាជនបានទទួលផលយ៉ាងឆាប់រហ័ស។ ដើមឆ្នាំ២០២០ បងសហការជាមួយស្ថានីយវិទ្យុ-ទូរទស្សន៍ខេត្តត្រាវិញអនុវត្តអាសយដ្ឋានមនុស្សធម៌មួយកន្លែងជូនអ្នកជំងឺខ្សោយបេះដូងម្នាក់ បំផុសចលនា សប្បុរសជននៅកន្លែងនានាបានទឹកប្រាក់ជាង៥០លានដុង។ បច្ចុប្បន្ន បងកំពុងបំផុសចលនា សប្បុរសជននៅទីក្រុងហូជីមិញឧបត្ថម្ភប្រាក់ចំណាយព្យាបាលជូនអ្នកមានជំងឺម្នាក់ទៀត សរុបប្រាក់ព្យាបាលជាង២០លានដុង។ បងសឺនវឹង ស័ក្តិសមជាលេខាសាខាបក្សគំរូ​ និងជាបក្ខជនឈានមុខក្នុងចលនារៀនសូត្រនិងធ្វើតាម សតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញអំពីបម្រើប្រជាជន៕

   ​​​អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.