• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

អ្នកមានប្រជាប្រិយភាព ថាច់ម៉ីន៖ ឈានមុខក្នុងការអនុវត្តន៍បណ្ដាចលនា

29/07/2022 14:48

ធ្លាប់បានឆ្លងកាត់វិស័យការងារជាច្រើននៅមូលដ្ឋាន និងបានទទួលស្គាល់ជាអ្នក មានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ លោកថាច់ម៉ីន កើតឆ្នាំ ១៩៥០ នៅភូមិដុំ ទេស ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ តែងសំដែងពីចរិតឈានមុខក្នុងការអនុវត្តន៍ បណ្ដាចលនា ក្លាយជាគំរូភ្លឺស្វាងដើម្បីជនជាច្រើនត្រាប់តាម។

លោកថាច់ម៉ីន តែងស្រាវជ្រាវឯកសារពាក់ព័ន្ធដើម្បីធ្វើល្អការងារផ្សព្វផ្សាយ។

      ជាភូមិដែលមានសក្ដានុពលអំពីដីធ្លីងាយស្រួល ក្នុងការដាំដុះ ទោះជាដូច្នោះក៏ដោយ អាស្រ័យកសិករមិនជ្រើសបានពូជដំណាំសមស្រប ម៉្លោះហើយការផលិតស្រូវ ដាំដំណាំក៏សម្រេចលទ្ធផលមិនខ្ពស់ ផលដំណាំមួយចំនួនច្រើនរងសម្ពាធអំពីតម្លៃដោយពួកឈ្មួញ។ នៅចំពោះស្ថានភាពនោះ លោកថាច់ម៉ីន តែងស្រាវជ្រាវជ្រើសយកពូជដំណាំសមស្របដើម្បីបង្កើនតម្លៃផលិត។ លោក ថាច់ម៉ីនជាអ្នកនាំយកម្ទេសដៃនាងចុះដាំនៅវាល ស្រែដំបូងបង្អស់ជាមួយផ្ទៃដី ០,២៥ ហិកតា។  ដោយអាស្រ័យអនុវត្តល្អតាមវិធីសាស្រ្តបច្ចេកទេស  វិនិច្ឆ័យដីមុនពេលដាំ  ប្រើប្រាស់ជីមានតុល្យភាព និងប្រើប្រាស់ថ្នាំការពាររុក្ខជាតិតាមវិធានការ ត្រូវ ៤ យ៉ាង (ត្រូវថ្នាំ ត្រូវពេល ត្រូវកម្រិតចំនួន  និងត្រូវរបៀប) ម៉្លោះហើយម្ទេសរបស់គ្រួសារលោកបន្ថយបានដង្កូវជំងឺយ៉ាងច្រើន សម្រេចបានទិន្នផល និងលក់បានថ្លៃខ្ពស់។ លោកថាច់ម៉ីនឱ្យដឹងថា៖ ក្នុងរដូវដាំអំឡុងឆ្នាំ ២០០៩ ជាមួយផ្ទៃដី ខាងលើគ្រួសារទទួលបានប្រាក់ចំណូលពីការដាំម្ទេសជាង ៧០ លានដុង ដោយចំណាយដើមទុនប្រមាណតែជាង ១០ លានដុងប៉ុណ្ណោះ។ ផ្ដើមពីជោគជ័យក្នុងការនាំយកដំណាំដាំនៅលើដីដែល មានសក្ដានុពលម៉្លោះហើយប្រជាជនជាច្រើនយក តម្រាប់តាម។ គិតជាមធ្យមក្នុងមួយឆ្នាំ ភូមិរក្សាផ្ទៃដីដាំដំណាំបានជាង ២០០ ហិកតា ក្នុងនោះ ផ្ទៃដីដាំម្ទេសដៃនាងពី ៣០-៤០ ហិកតា។ ភាពជោគជ័យក្នុងការដាំដំណាំ លោកបានក្រុមហ៊ុនពូជដំណាំមៀងណាមអញ្ជើញចូលរួមពិធីសិក្ខាសាលា ចែករំលែកបទពិសោធន៍សំដៅពង្រីកទូ លាយទម្រង់ដាំម្ទេសដៃនាងនៅក្នុងភូមិក៏ដូចជា នៅតាមបណ្ដាមូលដ្ឋានដទៃទៀត។ ឆ្នាំ ២០១០ រូបលោកក៏បានសមាគមកសិករស្ងើចសរសើរជាមួយស្នាដៃអនុវត្តមានប្រសិទ្ធភាពទម្រង់ដាំដំណាំ លើដីកសិកម្ម។
      ដោយអាស្រ័យសន្សំបានចំណេះដឹងសម្រាប់ការផលិត លោកថាច់ម៉ីន រក្សាការដាំដំណាំពី ១-២ រដូវក្នុងមួយឆ្នាំជាមួយបណ្ដាប្រភេទដំណាំដូចជា ល្ពៅ ម្ទេសដៃនាង។ល។ ទទួលបានប្រាក់ចំណូល រាប់សិបលានដុងញុាំងឱ្យសេដ្ឋកិច្ចគ្រួសាររីកចម្រើន។
      ទន្ទឹមនឹងការឈានមុខជាមួយទម្រង់ដាំដំណាំ លោកនៅទាំងសកម្មចូលរួមជាមួយបណ្ដាអង្គការ មហាជនមូលដ្ឋានអនុវត្តការងារសង្គម អនុវត្តបណ្ដាចលនាបដិវត្តន៍នៅមូលដ្ឋាន។ លោកចូលរួមជាមួយសមាជិកសមាគមអតីតយុទ្ធជនអនុវត្តល្អទម្រង់ ៧+១ (សមាជិកអតីតយុទ្ធជនម្នាក់ទទួលបន្ទុក គ្រួសារប្រជាជន ៧ គ្រួ) បំផុសចលនាធ្វើអនាម័យ បណ្ដាដងផ្លូវ អនុវត្តបណ្ដាលក្ខឋានគ្រួសារវប្បធម៌ ជនបទថ្មី ជួយឱ្យរាល់ការប្រជុំជីវភាពរបស់ប្រជាជនត្រូវតាមលក្ខឋានដែលបានដាក់ចេញ។ គិតមកទល់ពេលនេះ ភូមិអនុវត្តសម្រេចនិងបានទ ទួលស្គាល់ជាភូមិវប្បធម៌ជនបទថ្មី។ គ្រួសារលោកបរិច្ចាគដីជិត ១០០ ម៉ែត្រក្រឡាសម្រាប់កសាងផ្លូវគមនាគមន៍ក្នុងភូមិ បំផុសចលនាបណ្ដាគ្រួសារបរិច្ចាគដី ផលដំណាំ រុក្ខជាតិជាច្រើនដើម្បីសំណង់បានអនុវត្ត។ ជាមួយតួនាទីអ្នកមានប្រជាប្រិយ ភាពលោកក៏តែងបានអញ្ជើញចូលរួមការងារសម្រុះ សម្រួលនៅមូលដ្ឋានសម្រេចជាច្រើន ករណីវិវាទវ័ណ្ឌទំនាស់មូលដ្ឋាន បន្ថយបានស្ថានភាពបណ្ដឹងតវ៉ាទៅថ្នាក់លើ។
      លោកង្វៀងថាញ់ហ៊ុង ប្រធានគណៈកម្មាធិការ ប្រជាជនឃុំង៉ូវឡាក បានឱ្យដឹងថា៖ ជាមួយចរិត ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវនៅចំពោះ មុខមហាជនស្វាហាប់ក្នុងការងារផ្សពផ្សាយ ម៉្លោះហើយលោកថាច់ម៉ីន បង្កបានប្រិយភាពខ្ពស់ក្នុង ជនរួមជាតិខ្មែរ។ អនុវត្តល្អការងារផ្សព្វផ្សាយ ចរិតធ្វើជាគំរូ ចូលរួមសម្រុះសម្រួលសម្រេចជោគជ័យ ករណីវិវាទជាច្រើន ម៉្លោះហើយជាច្រើនឆ្នាំកន្លង ភូមិដុំម្ទេសតែងរក្សាលំនឹងស្ថានភាពសន្តិសុខន យោបាយសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ទន្ទឹមនឹងនោះរបៀបធ្វើជាគំរូរបស់លោក បានជួយឱ្យប្រជាជនខិតខំ ក្នុងពលកម្មផលិត ឈានឡើងចាកផុតភាពក្រីក្រស្ថិរភាព។
ដោយមានស្នាដៃក្នុងការងារ និងប្រិយភាពជា មួយមហាជនប្រជាជន លោកថាច់ម៉ីនបានបណ្ដាផ្នែកគ្រប់លំដាប់ថ្នាក់ជូនលិខិត បណ្ណសរសើរជាច្រើនច្បាប់។ ក្នុងនោះមានបណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញជាមួយស្នាដៃពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុង ជនរួមជាតិខ្មែរឆ្នាំ ២០០៩។ អនុស្សារិយយសពីព្រោះបរិច្ចាគឆ្នើមពិសេសសម្រាប់បុព្វហេតុមហាសាមគ្គីទូទាំងជនជាតិ។ លោកបានប្រធានរដ្ឋ ជូនគ្រឿងឥស្សរិយយសតស៊ូលេខពីរដោយ“មានស្នាដៃក្នុងការតស៊ូធ្វើសង្គ្រាមប្រឆាំងអាមេរិកសង្គ្រោះ ប្រទេសជាតិ” រួមជាមួយរង្វាន់ខ្ពង់ខ្ពស់ដទៃជា ច្រើនទៀត៕   អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.