• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

អ្នកមានប្រជាប្រិយភាពរួមចំណែកផ្សព្វផ្សាយក្នុងការងារបោះឆ្នោត

18/05/2021 08:55

លោកមាគឹមត្រឿងអាយុ ៧៦ ឆ្នាំនៅភូមិកិញឆាង ឃុំហ្វាឡើយ ស្រុកចូវថាញ់ ជាអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ និងគណៈអារាមាភិបាលវត្តគងជ័យរឹងរិទ្ធិស័ក (ផ្នោរកំបុត) ឃុំហ្វាឡើយ ស្រុកចូវថាញ់។ គាត់បានពង្រីកតួនាទី របស់ខ្លួនចូលរួមជាមួយគណៈអារាមាភិបាលវត្ត ផ្សព្វផ្សាយការងារបោះឆ្នោតតំណាងរដ្ឋសភានីតិ កាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ចាប់ តាំងពីខែមករាឆ្នាំ ២០២១ មកទល់ពេលនេះ។

 

លោកគឹមត្រឿង (កណ្តាល)​​ តែងអញ្ជើញទៅវត្តជួបពិគ្រោះយោបល់ពីការងារផ្សព្វផ្សាយ
ជាមួយព្រះចៅអធិការវត្តផ្នោរកំបុត​។

     ក្នុងនាមជាអ្នកមានប្រជាប្រិយភាព និងជាអា រាមាភិបាល លោកមា គឹមត្រឿង និងគណៈអារា មាភិបាលតែងសកម្មក្នុងការផ្សព្វផ្សាយពីច្បាប់បោះឆ្នោតប្រគេន-ជូនដល់ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តគងជ័យរឹងរិទ្ធិស័ក (ផ្នោរកំបុត) ផ្នោរកំបុតនៅបណ្តាថ្ងៃ ០៨ រោច ០៨ កើត ថ្ងៃពេញបូរមីនិងថ្ងៃខែដាច់។ល។
     ដោយមានសក្តានុភាពជាអារាមាភិបាលវត្ត គាត់តែងស្និទ្ធស្នាលជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ ជានិច្ច។ ព្រះតេជគុណគឹមឆាយវ៉ារីយ៍ ព្រះចៅអធិការវត្តផ្នោរកំបុតមានថេរដីកាថា៖ លោកមា គឹមត្រឿង តែងចូលរួមយ៉ាងសកម្មក្នុងការងារវត្ត និងការងារសង្គម។ គាត់តែងឆ្លៀតពេលអញ្ជើញមកវត្តដើម្បីផ្សព្វផ្សាយចលនាពុទ្ធបរិស័ទឲ្យអនុវត្តល្អតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស និងរដ្ឋ ជាពិសេសគឺផ្សព្វផ្សាយពីការបោះឆ្នោតតំណាងរដ្ឋសភានីតិ កាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។
     ដើម្បីទុកឱ្យប្រជាជនងាយយល់ក្នុងការបោះឆ្នោតខាងមុខនេះ លោកមាគឹមត្រឿងតែងពិភាក្សា និងពន្យល់ត្រួសត្រាយឲ្យប្រជាជនបានងាយយល់ អំពីការរៀបចំឲ្យការបោះឆ្នោត។ ជាពិសេស ចាប់ពីពេលបិទប្រកាសបញ្ជីរាយនាមបេក្ខជន ចេញឈរឆ្នោតជាសាធារណៈនៅទីស្នាក់ការឃុំ តាមមណ្ឌលបោះឆ្នោត លោកមាបានចូលរួមប្រកាសទូលំទូលាយជូនពុទ្ធបរិស័ទ និងប្រជាជននៅមូលដ្ឋានដើម្បីស្វែងយល់ពីជីវប្រវត្តិសង្ខេបរបស់បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។ ទន្ទឹមនឹងនោះ លោកមានៅទាំងសកម្មចលនាមាមីងត្រូវទៅបោះឆ្នោតដោយផ្ទាល់ខ្លួន មិនត្រូវ ពឹងអ្នកដទៃទៅបោះឆ្នោតជំនួសឡើយ។ល។
     លោកមា គឹមត្រឿង មានប្រសាសន៍ថា៖ ខ្ញុំតែងរៀបរាប់បញ្ជាក់ ពីខ្លឹមសំខាន់ៗ នៃការបោះឆ្នោតដោយភាសាខ្មែរ។ ខ្ញុំបញ្ជាក់ថាមាមីងចូលរួមបោះឆ្នោតគឺអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋ។ ប្រជាជនទៅបោះឆ្នោតដើម្បីជ្រើសអ្នកមានគុណសម្បត្តិ វិជ្ជាសម្បត្តិ សមជាអ្នកតំណាងឲ្យប្រជាជនដើម្បីនាំពាំមានយោបល់ស្នើ ឆ្លុះបញ្ចាំងឡើង ដល់បក្ស និងរដ្ឋ បណ្តាស្ថាប័នមានសមត្ថកិច្ចដោះស្រាយ និងអនុវត្តគោលនយោបាយឲ្យស្របតាមគំនិត និងគោលបំណងរបស់ប្រជាជន ដើម្បី ឧបត្ថម្ភតំបន់ឆ្ងាយដាច់ស្រយាលតំបន់ជនរួមជាតិ ខ្មែរឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
     តាមលោកមាគឹមត្រឿង ប្រសិនបើចង់ឲ្យប្រជាជនទុកចិត្ត ដំបូងបង្អស់ខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួនត្រូវធ្វើជាគំរូ។ ដោយមានទស្សនៈនោះ លោកមា និងក្រុមគ្រួសារគាត់តែងធ្វើជាគំរូក្នុងការអនុវត្តតាមគោលការណ៍ គោលមាគ៌ា គោល នយោបាយ ក្រឹត្យច្បាប់របស់បក្ស និងរដ្ឋ សារាចរ សេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក៏ដូចជាលក្ខន្តិកៈ និង គតិកាសញ្ញារបស់មូលដ្ឋាន។ សកម្មចូលរួមក្នុង ចលនាពង្រីកសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន។ គ្រួសារ លោកមាតែងមានរបៀបរស់នៅល្អ ស័ក្តិសម ជាគំរូសម្រាប់គ្រួសារដទៃ និងសហគមន៍យក តម្រាប់តាម។ តាំងពីឆ្នាំ ២០០៦ រហូតមកទល់ ពេលនេះ គ្រួសារលោកមាតែងបានទទួលស្គាល់ ជាគ្រួសារវប្បធម៌ថ្នាក់ឃុំ និងស្រុកបានគណៈកម្មា ធិការប្រជាជនស្រុកជូនលិខិតសរសើរសម្រេចស្នាដៃឆ្នើមក្នុងចលនា " ទូទាំងប្រជាជនសាមគ្គី កសាងជីវភាពរស់នៅវប្បធម៌" ។
     លោក គឹមវុាំងឌឹក  ប្រធានគណៈកម្មការប្រជា​ជនភូមិកិញឆាងឲ្យដឹងថា៖ "អាស្រ័យមានកិត្យានុភាព និងយល់ច្បាស់សភាពការណ៍ជាក់ស្តែង របស់មូលដ្ឋាន ព្រមទាំងស្ទាត់ជំនាញឧភ័យភាសា ទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរផងនោះ លោក មាគឹមត្រឿងតែងម្ចាស់ការផ្សព្វផ្សាយពីការងារបោះឆ្នោតបានល្អជូនសមាជិកក្នុងគ្រួសារ ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងភូមិ។ ម៉្លោះហើយលោក មាបានមាមីងស្តាប់និងយកតម្រាប់តាមជាក់ស្តែង ដូចជាបណ្តាថ្ងៃជួបជាមួយម្ចាស់ឆ្នោត លោកមាបាន អញ្ជើញមាមីងក្នុងភូមិចូលរួមយ៉ាងកុះករ។
     មិនត្រឹមតែជាអ្នកមានប្រជាប្រិយភាពសកម្ម ក្នុងការផ្សព្វផ្សាយការបោះឆ្នោត ប៉ុណ្ណោះទេ លោកមា គឹមត្រឿង នៅទាំងជាគំរូល្អក្នុងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន ដូចជា៖ បរិច្ចាគដីជាង ៣០០ ម៉ែត្រក្រឡា គិតជាតម្លៃជិត ២០០ លានដុង សម្រាប់ធ្វើផ្លូវជនបទ ចូលរួមសម្រុះសម្រួលការវិវាទវណ័្ឌទំនាស់របស់ប្រជាជន ។ល។ រីឯការពង្រីកសេដ្ឋកិច្ចគ្រួសារ ទោះបីគាត់ មានអាយុចាស់ហើយក៏ដោយ តែគាត់នៅតែមមាញឹកក្នុងការផលិតកសិកម្មដើម្បីបង្កើនប្រាក់ចំណូល។ គ្រួសាររបស់គាត់មានដីស្រែ ១២ កុង និងដីចម្ការ  ០៦ កុង គិតជាមធ្យមក្នុងមួយឆ្នាំគ្រួ សារលោកមាទទួលបានប្រាក់ចំណេញពី ៦០-៧០ លានដុង។ ដោយមានភាពជាគំរូឈានមុខ និងចូលរួមបណ្តាចលនានៅមូលដ្ឋាន លោកមា គឹមត្រឿង បានគណៈកម្មាធិការប្រជាជនស្រុកចូវ ថាញ់ជូនលិខិតសរសើរ "ដោយមានស្នាដៃឆ្នើម ក្នុងការអនុវត្តការងារជនជាតិ និងគោលនយោ បាយជនជាតិរបស់បក្សនិងរដ្ឋ " តាំងពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ៕ 
  

អត្ថបទ-រូបថត៖  សុជា

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.