• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

អ្នកគ្រូថាច់ធីហ្វីគ្រូបង្រៀនភាសាខ្មែរពូកែ

11/05/2021 08:38

អ្នកគ្រូថាច់ធីហ្វីបង្រៀននៅសាលាសកលជនជាតិអន្តេវាសិក អនុវិទ្យាល័យស្រុកយ្វៀង​ហាយ។ ​ ដោយស្រឡាញ់អាជីព អ្នកគ្រូតែងរួមចំណែករក្សាស្នាដៃអប់រំនិងបណ្តាចលនារបស់សាលាឲ្យរីកចម្រើនជានិច្ច។

          ក្រោយពេលប្រឡងយកសញ្ញាបត្រផ្នែកគរុកោសល្យអក្សរសាស្រ្តខ្មែរណាម​បូសាលាមហវិទ្យាល័យត្រាវិញនៅឆ្នាំ ២០១៣ អ្នកគ្រូ  ថាច់ធីហ្វី បានចូលរួមប្រឡងជ្រើសរើសក្របខណ្ឌ រួចបានបញ្ជូនទៅបង្រៀនវិញ្ញាសាភាសាខ្មែរនៅសាលាសកលជនជាតិអន្តេវាសិក អនុវិទ្យាល័យស្រុកយ្វៀង​ហាយរហូតមកទល់សព្វថ្ងៃ។ ក្នុងការបង្ហាត់​បង្រៀន អ្នកគ្រូតែងឧស្សាហ៍ព្យាយាម ម៉្លោះហើយ ស្នាដៃក្នុងការងារអប់រំ​របស់អ្នកគ្រូកាន់តែបានលើកកម្ពស់ ហើយបានទទួលស្គាល់ជាយុទ្ធនារីប្រឡងប្រណាំងថ្នាក់មូលដ្ឋាន ០៣ ឆ្នាំបន្តបន្ទាប់និង បានទទួលស្គាល់ជាគ្រូបង្រៀនពូកែថ្នាក់ស្រុកឆ្នាំសិក្សា ២០១៩-២០២០។

អ្នកគ្រូថាច់ធីហ្វីកំពុងបង្រៀនភាសាខ្មែរដល់ប្អូនៗ។

            ជាមួយតួនាទីជាគ្រូបង្រៀនទទួលបន្ទុកមុខវិញ្ញាសា អ្នកគ្រូតែងរក្សាខ្ជាប់ស្នា​ដៃ “បង្រៀនល្អ រៀនល្អ” សម្រាប់ខ្លួន និងសម្រាប់សិស្សានុសិស្ស។ ផ្តើមពីនោះលទ្ធផល​សិក្សា​ភាសាខ្មែររបស់សិស្សតែងសម្រេចលទ្ធផលខ្ពស់។ អ្នកគ្រូថាច់ធីហ្វី​បានចែករំលែក៖ ដោយកំណត់ឃើញថា ទន្ទឹមនឹងការអប់រំសកល​ សិស្សជន​ជាតិខ្មែរនៅតំបន់ជ្រៅ ឆ្ងាយដាច់ស្រយាល ភាគច្រើនមានតម្រូវការរៀនភាសាជនជាតិ ម៉្លោះហើយខ្ញុំមានបំណងរួមចំណែកអ្វីដែលខ្លួនសន្សែសន្សំបានដើម្បីបង្ហាត់បង្រៀនដល់ប្អូនៗ។ ក្នុងការងារបង្ហាត់បង្រៀន ខ្ញុំតែងស្រាវជ្រាវបណ្តាឯកសារពាក់ព័ន្ធ ធ្វើឧបករណ៍បង្ហាត់បង្រៀនដែលជាប់ទាក់ទងដល់មុខវិញ្ញាសាដោយខ្លួនឯង សំដៅជួយឲ្យប្អូនៗយល់ច្បាស់លាស់ភាសាខ្មែរ និងលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិខ្មែរ។

            ដោយអាស្រ័យរក្សាបានល្អស្នាដៃក្នុងការបង្រៀននិងរៀន ម៉្លោះហើយ ជារៀងរាល់ឆ្នាំ សាលាសកលជន​ជាតិអន្តេវាសិកអនុវិទ្យាល័យ ស្រុកយ្វៀងហាយតែងមានសិស្សចូលរួមសម័យប្រឡង “សៀវភៅជ្រះ អក្សរស្អាត” ភាសាខ្មែរថ្នាក់ស្រុក និងថ្នាក់ខេត្ត ហើយទទួលបានរង្វាន់លេខមួយ លេខពីរផងដែរ។

           អ្នកគ្រូថាច់ធីហ្វីតែងរួសរាយសកម្មអនុវត្តបណ្តាកិច្ចការដែលគណៈចាងហ្វាងតម្រូវ​ឱ្យ។ លោកគ្រូលីង៉ុកទ្រឿង  ចាងហ្វាងរងសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ​ស្រុកយ្វៀងហាយបានឱ្យដឹង៖ អ្នកគ្រូថាច់ធីហ្វីជាគ្រូបង្រៀនវ័យក្មេងប្រកបដោយសុទ្ធចិត្តជាមួយការងារ និងបន្ទុករបស់ខ្លួន។ អ្នកគ្រូបានរួមចំណែកជួយឱ្យសាលាសម្រេចបណ្តាកម្រិតផែនការអំពីចលនា ក៏ដូចជាគុណភាពអប់រំបណ្តា​មុខវិញ្ញាសាក្នុងសាលានិយាយរួម ភាសាខ្មែរនិយាយដោយឡែកមិនបង្អង់បានលើក​កម្ពស់។

           បច្ចុប្បន្ន ចលនាសិល្បៈរបស់សាលាកំពុងរីកចម្រើនក៏អាស្រ័យដោយមានការរួមចំ​ណែករបស់អ្នកគ្រូថាច់ធីហ្វីដែរ។ អ្នកគ្រូបានរួមជាមួយសាលាជ្រើសយក​ឈុតសម្តែងសមស្រប រួចហ្វឹកហាត់ឱ្យប្អូនៗចេះរបៀបរាំស្ទាត់ជំនាញបង្គួរ។ ផ្តើមពីនោះ ប្អូនៗក្នុងក្រុមសិល្បៈរបស់សាលាតែងបានជ្រើសចូលរួមសម្តែងនៅតាមបណ្តាឱកាសចាត់តាំងបុណ្យទានរបស់ជនរួមជាតិខ្មែរ។

        ជាគ្រូបង្រៀនវ័យក្មេងមួយរូប អ្នកគ្រូតែងផ្តោះប្តូរអំពីចំណេះដឹងវិជ្ជាជីវៈ ដើម្បីអនុវត្តសម្រេចល្អភារកិច្ច និងជួយឱ្យបុព្វហេតុអប់រំនៅតំបន់ជនរួមជាតិខ្មែរកាន់តែសម្រេចបានលទ្ធផលខ្ពស់ ស័ក្តិសមជាមួយបុព្វហេតុផ្លាស់ថ្មីរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន៕        

                   អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.