• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

អ្នកគ្រូង្វៀងធីមុីលិញគំរូឈានមុខ

24/11/2020 08:49

អ្នកគ្រូង្វៀងធីមីលិញគឺជាគំរូឈានមុខក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិស្តីពីចលនា “ផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋក្នុងការបង្ហាត់បង្រៀន និងរៀន” ដំណាក់កាល ២០១៦-២០២០ របស់ផ្នែកអប់រំស្រុកកូវង៉ាង។​

អ្នកគ្រូង្វៀងធីម៉ីលិញ។

ប្រធានគណៈកម្មាធិការប្រជាជនស្រុកជូនប័ណ្ណសរសើរ។

      ជាច្រើនឆ្នាំបន្តបន្ទាប់អ្នកតែង បានប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញជូនប័ណ្ណសរសើរសម្រេចភារកិច្ចឆ្នើម។ ជាពិសេស ក្នុងឆ្នាំ ២០២០ នេះ អ្នកគ្រូមានកិត្តិយសបាននាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលជូនប័ណ្ណស្ងើចសរសើរអំពីស្នាដៃក្នុងការងារអប់រំ និងបណ្តុះបណ្តាល ដំណាក់កាល ២០១៤-២០១៥ រហូតដល់ ២០១៨-២០១៩ រួមចំណែកកសាងនិង កា រពារមាតុប្រទេស។

     អ្នកគ្រូង្វៀងធីម៉ីលិញ កើតឆ្នាំ ១៩៧៤ នៅ​ឃុំក្រីក្រឡុងស៊ើង ស្រុកកូវង៉ាង។ ឆ្នាំ ១៩៩៧ ក្រោយពីរៀនចប់អ្នកគ្រូង្វៀងធីមីលិញបានវិលមកមូលដ្ឋានបង្រៀននៅសាលាបឋមសិក្សា​ឡុង​ សើុង (អា)។ ជាង ២៣ ឆ្នាំដែលច្បាមខ្ជាប់នឹងរបរបង្រៀន អ្នកគ្រូង្វៀងធីម៉ីលិញមិនបញ្ឈប់លត់​ដំលើកកម្ពស់មុខជំនាញ និងសម្រេចភារកិច្ចដែលបានប្រគល់ឲ្យជានិច្ច។អ្នកគ្រូង្វៀងធីម៉ីលិញ​បានឲ្យដឹងថា៖សាលាបឋមសិក្សាឡុងស៊ើង​ គឺជាសាលារបស់ឃុំក្រីក្រពិសេសរបស់ស្រុក ភាគច្រើនសិស្សគឺជាជនជាតិខ្មែរ ជីវភាពនៅជួបការលំបាកច្រើន។  គឺជាអ្នកមានកំណើតនៅភូមិ ស្រុកបានជានាងខ្ញុំយល់បានជ្រាលជ្រៅអំពីប្រការទាំងនេះ។ ពេលដែលជ្រើសយកមុខរបរជាគ្រូ បង្រៀននាងខ្ញុំតែងតែដាក់ចេញគោលដៅខិតខំរៀនសូត្រ លត់ដំដើម្បីក្លាយជាអ្នកគ្រូពូកែដើម្បី បរិច្ចាគឲ្យបុព្វហេតុបណ្តុះបណ្តាលធនធានមនុស្ស ហេតុដូច្នោះយើងជាគ្រូបង្រៀនពូកែម្នាក់ គឺត្រូវមានចំណេះដឹងមុខជំនាញរឹងមាំ ចំណេះខាង សង្គមជ្រៅជ្រះ សំខាន់នោះគឺវិធីសាស្ត្របង្ហាត់បង្រៀនវិទ្យាសាស្ត្រសមស្របជាមួយនឹងកំណត់ អាយុ ចំណេះដឹងរបស់សិស្ស។ ដោយបញ្ជាក់បានច្បាស់ប្រការទាំងនោះ នាងខ្ញុំត្រូវខិតខំដុសខាត់ រៀនសូត្រ ដើម្បីលើកកម្ពស់ចំណេះដឹង កម្រិតវិជ្ជាជំនាញ។ ជាពិសេសគឺចូលរួមជ្រោម​ជ្រែងចលនាប្រឡងប្រណាំង “ផ្លាស់ប្តូថ្មី ច្នៃប្រ​តិដ្ឋក្នុងការបង្ហាត់ បង្រៀននិងរៀន”។ផ្តើមពីនោះ​ នាងខ្ញុំបានអនុវត្តបណ្តាវិធីសាស្ត្របង្រៀនថ្មីចាត់ តាំងជាច្រើនរូបភាពរៀនសូត្រឲ្យសិស្សបានឆ្លងកាត់ពិសោធន៍ ម្ចាស់ការសកម្មស្វែងយល់ច្នៃប្រតិដ្ឋ ក្នុងការរៀនសូត្រ។ ក្រោយពីបានអនុវត្តរបៀប​ថ្មីនេះ ក្នុងបណ្តាឆ្នាំកន្លងថ្នាក់នាងខ្ញុំទទួលបន្ទុកជាអចិន្ត្រៃយ៍មានសិស្ស ១០០% សម្រេចកម្ម​វិធីបឋមសិក្សា មានសិស្សច្រើនរូបសម្រេចបាន​រង្ចាន់ខ្ពស់ក្នុងបណ្តាពិធីប្រឡងដូចជា៖ អូឡាម​ភីក គណិតសាស្រ្ត ប្រឡងសរសេរអក្សរស្អាត ។ល។ ទន្ទឹម​ជាមួយនឹងស្នាដៃក្នងការបង្ហាត់ បង្រៀនតាំងពី​ឆ្នាំ ២០១៦ មកដល់ពេលនេះ ជាមួយនឹងតួនា​ទីជាប្រធានក្រុមមុខជំនាញ អនុប្រ ធានសហជីពមូលដ្ឋានអ្នកគ្រូ​ ង្វៀងធីមីុលិញ​ តែងធ្វើជាគំរូឈានមុខក្នុងបណ្តាចលនាប្រឡងប្រណាំងសាលារៀន។
        លោកគ្រូង៉ូវុាំងញ៉ អនុប្រធានការិយាល័យអប់រំនិ​ងបណ្តុះបណ្តាលស្រុកកូវង៉ាងវាយតម្លៃថា៖ អ្នកគ្រូង្វៀងធីម៉ីលិញ​ តែងសកម្មចូលរួម​បណ្តាសកម្មភាពមុខជំនាញរបស់សាលា របស់​ផ្នែក។ លេចធ្លោបផុត​ គឺបណ្តាចលនាប្រឡង ប្រណាំងនិងអនុវត្តល្អបណ្តាកិច្ចចលនា “កសាង សាលារៀនស្និទ្ធស្នាល សិស្សសកម្ម ”រួមចំណែកកសាងបរិស្ថានអប់រំសុវត្ថិភាព ស្និទ្ធស្នាល ប្រសិទ្ធភាព សមស្របជាមួយនឹងលក្ខណៈជាក់ស្តែងនឹងមូលដ្ឋាន។ សកម្មចូលរួមចលនាប្រឡង ប្រ​ណាំង “ពូកែការងាររដ្ឋ-ធានាការងារផ្ទះ” ចលនាប្រឡងប្រណាំងពូកែ ០២ យ៉ាងសកម្មរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៍ ឥរិយាបថ ហូជីមិញ។
      ជាមួយនឹងស្នាដៃខាងលើ អ្នកគ្រូង្វៀងធីម៉ីលិញ សម្រេចកិត្តិនាមគ្រូបង្រៀនពូកែថ្នាក់ស្រុង ០៦ ឆ្នាំ បន្តបន្ទាប់ ថ្នាក់ខេត្ត ០៣ ឆ្នាំ បន្តបន្ទាប់ ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ ទទួលបានជ័យលាភីលេខ ០៣ គ្រូបង្រៀនពូកែថ្នាក់ខេត្ត។ សម្រេចកិត្តិនាមយុទ្ធជនប្រឡងប្រណាំងមូលដ្ឋាន ០៩ ឆ្នាំបន្តបន្ទាប់ បានប្រធានគណៈកម្មាធិការប្រជាជនជូនប័ណ្ណសរសើរ ០៣ ឆ្នាំ បន្តបន្ទាប់។ល។ ជាពិសេសគឺ ឆ្នាំ ២០២០ នេះអ្នកគ្រូង្វៀងធីមីលិញ មានកិត្តិយសបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជូនប័ណ្ណស្ងើចសរសើរអំពីស្នាដៃក្នុងការងារអប់រំ និងបណ្តុះបណ្តាលដំ ណាក់កាល ២០១៤-២០១៥ រហូតដល់ ២០១៨ -២០១៩ រួមចំណែកកសាងនិងការពារមាតុ ប្រទេស៕   

ឌិញកាញ់-រតនា

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.