• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

អតីតយុទ្ធជន ថាច់ស៊ីរៀន រៀនសូត្រ និងធ្វើតាមអ៊ំហូ ក្នុងការងារផលិតធ្វើអាជីវកម្ម

29/07/2022 14:55

ថ្វីត្បិតមានវ័យជាង ៦០ ឆ្នាំហើយក៏ដោយ ប៉ុន្តែ អតីតយុទ្ធជន ថាច់ស៊ីរៀន ជាសមាជិកសាខាសមាគមតីតយុទ្ធជនអនុសង្កាត់ទី ៩ សង្កាត់ទី ៧ ទីក្រុងត្រាវិញ នៅតែខិតខំក្នុងការងារផលិតធ្វើអាជីវកម្មវិនិយោគកសាងមូលដ្ឋានផលិតទឹក សុទ្ធ និងចិញ្ចឹមអន្ទង់ដោយឥតប្រើល្បាប់។ គាត់ គឺជាគំរូឆ្នើមម្នាក់ឧស្សាហ៍ព្យាយាមរបស់សាខា សមាគមតីតយុទ្ធជនអនុសង្កាត់ទី ៩ សង្កាត់ទី ៧ បានទទួលស្គាល់ ជា“សមាជិកផលិតធ្វើអាជីវកម្ម ពូកែថ្នាក់ខេត្ត ឆ្នាំ ២០២០ ”និងជាគំរូដ៏ឆ្នើមក្នុង ចលនារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញនៅមូលដ្ឋាន។

អតីតយុទ្ធជន ថាច់ស៊ីរៀន (ស្តាំ) ទស្សនាគំរូចិញ្ចឹមអន្ទង់។  
     ខ្ញុំមានឱកាសធ្វើដំណើរតាម លោក ង្វៀងមិញថើយ ប្រធានសមាគមអតីតយុទ្ធជនសង្កាត់លេខ ៧ ទីក្រុងត្រាវិញទៅសួរសុខទុក្ខគ្រួសារលោកមា ថាច់ស៊ីរៀន។ ពេលបានឮថាមានអ្នកកាសែតមកសួរសុខទុក្ខគាត់បានបង្ហាញនូវភាពអៀនខ្មាស ហើយនិយាយដោយបន្ទាបខ្លួនថា៖ខ្ញុំខ្មាសអៀន មិនហ៊ានជួបជាមួយអ្នកយកសារព័ត៌មានឡើយ ព្រោះខ្ញុំឃើញថាខ្ញុំមិនទាន់បានធ្វើអ្វីលេចធ្លោទេ ត្រូវតែខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀតក្នុងការផលិតធ្វើអាជីវកម្មរបស់ខ្លួន។
       យើងខ្ញុំបានស្តាប់ពីការចែករំលែករបស់លោក មាអំពីការជម្នះភាពលំបាកនិងការរួចផុតពីភាពក្រីក្រ ព្រមទាំងបទពិសោធន៍ផ្ទាល់របស់ខ្លួនគាត់ នៅពេលប្រឈមមុខនឹងភាពបរាជ័យក្នុងជីវិត ក៏ដូចជាការងារផលិតនិងធ្វើអាជីវកម្ម។គាត់បាន នាំយើងខ្ញុំទៅទស្សនាទម្រង់ចិញ្ចឹមអន្ទង់រួចនិយាយថា៖ មកដល់ពេលនេះខ្ញុំចិញ្ចឹមបានប្រហែល ០៧ ឆ្នាំហើយ។កាលទើបចិញ្ចឹម ខ្ញុំជួបការលំបាក និងស្មុគស្មាញយ៉ាងច្រើន។ ដោយសារតែចំណង់ចំណូលចិត្តរបស់ខ្លួនចង់រៀនសូត្របទពិសោធន៍ ទម្រង់ផលិតថ្មីៗតាមសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយខ្ញុំចាប់អារម្មណ៍លើទម្រង់ចិញ្ចឹមអន្ទង់នេះ។ មុនដំបូងខ្ញុំចិញ្ចឹមក្នុងអាងតូចតែ ១ ។ ពូជអន្ទង់នេះ ខ្ញុំបានធ្វើដំណើរទៅដល់ខេត្ត តៀងយ៉ាងដើម្បីទិញយកមក។ប៉ុន្តែដំបូងការចិញ្ចឹមមិនបានផល  ដោយសារមិនដឹងរបៀបថែទាំក៏ដូចជាកម្រិតចំណីនិងអនាម័យស្រះ។ល។
     ដោយមិនព្រមចុះចាញ់គាត់មានបទពិសោធន៍ និងស្វែងរកបច្ចេកទេសតាមរយៈការអានកាសែតនូវរបៀបថែទាំអន្ទង់។មុននឹងចិញ្ចឹមគឺត្រូវជ្រើសរើសពូជដោយប្រយ័ត្ន ហើយត្រូវរកកន្លែងដែល មានផ្ទៃដីធំសម្រាប់បង្កាត់ពូជ។ បន្ទាប់ពីអន្ទង់ ពងរួចត្រូវប្រមូលយកទៅភ្ញាស់។ ដើម្បីឲ្យអន្ទង់មានទីជម្រកគាត់បានចងខ្សែនីឡុងហើយទម្លាក់ វាទៅក្នុងអាង។ អន្ទង់នៅតូចនឹងស៊ីសត្វល្អិត ប្រហែល១ខែឲ្យស៊ីចំណីឧស្សាហកម្មគ្រាប់។ របបចំណីត្រូវតែមានកម្រិត ប្រសិនបើឲ្យស៊ីតិចអន្ទង់ មិនគ្រប់ជាតិបំប៉នក្រធំតប៉ុន្តែបើឲ្យស៊ីច្រើនពេកអន្ទង់ពិបាករំលាយអាហារ ដូច្នេះអន្ទង់នឹងត្រូវងាប់។
      ឥឡូវទម្រង់ចិញ្ចឹមអន្ទង់របស់លោក ថាច់ស៊ីរៀន មានអាងចំនួន ២២អាង។អាងនីមួយៗចិញ្ចឹមអន្ទង់ប្រហែល ២.០០០ ក្បាល មានផ្ទៃ  ០៤ ម៉ែត្រ ក្រឡា។គិតទៅក្នុងមួយឆ្នាំអាចចិញ្ចឹមអន្ទង់បាន ១រដូវ។ទុនចំណាយសម្រាប់ទិញពូជប្រហែល  ២៥០លានដុង។ក្នុងអាងនីមួយៗពេលប្រមូលផលបានប្រហែល៣៥០គីឡូក្រាមហើយលក់ក្នុង១គីឡូក្រាមជាមួយតម្លៃ ១២០.០០០ដុង។  តាមការប៉ាន់ស្មាន ក្នុងមួយអាង ក្រោយពេលប្រមូលផលហើយទូទាត់ប្រាក់ចំណាយរួចស្រេចគ្រួសារលោកមានៅចំណេញជិត ២០ លានដុង។
     មិនត្រឹមតែមានចំណង់ចំណូលចិត្តក្នុងការស្វែងរកនិងអនុវត្តចិញ្ចឹមអន្ទង់បានជោគជ័យ ក្នុងរយៈកាលជាង ២០ ឆ្នាំមកអាយនេះអតីតយុទ្ធជនថាច់ស៊ីរៀន ក៏បានបង្កើតបានមូលដ្ឋានអាជីវកម្មទឹក កកនិងទឹកសុទ្ធជាមួយផ្លាកអាជីវកម្មវៀតអាង  ទៀតផង។ បច្ចុប្បន្នគិតជាមធ្យមក្នុងមួយថ្ងៃមូលដ្ឋានផលិតទឹកកកបានប្រហែល៤០តោន។ មូលដ្ឋានផលិតទឹកសុទ្ធរបស់គាត់បានរួមចំណែកដោះស្រាយការងារឱ្យពលករទំនេរនៅមូលដ្ឋានប្រហែល ២០ នាក់ ម្នាក់ៗមានប្រាក់ចំណូលគិតជាមធ្យម ០៦ លានដុងក្នុងមួយខែ។
     កើតចេញ និងធំដឹងក្តីក្នុងសម័យសង្គ្រាមឆ្នាំ ១៩៧៩ ពេលរៀនចប់ថ្នាក់ទី ១២ លោកថាច់ស៊ីរៀន  បានចូលបម្រើកងទ័ពស្ម័គ្រចិត្តក្នុងសមរភូមិប្រទេសកម្ពុជា។ពីឆ្នាំ ១៩៨២ ដល់ឆ្នាំ ១៩៨៤ លោកមាត្រឡប់មកស្រុកកំណើតវិញគាត់ធ្វើការនៅតំបន់ ខាងត្បូងហាយយឿងក្នុងទីក្រុងកឹងធើ។ ដល់ឆ្នាំ ១៩៨៥ អតីតយុទ្ធជន ថាច់ស៊ីរៀន មានគ្រួសារ និងឆ្លងកាត់មុខរបរជាច្រើន។
      លោកថាច់ស៊ីរៀនឲ្យដឹង៖ ខ្ញុំចូលចិត្តរៀនសូត្រអ្វីដែលថ្មីៗ។ ខ្ញុំមិនបានចូលរៀននៅសកលវិទ្យាល័យដូចអ្នកដទៃទេ ប៉ុន្តែខ្ញុំនៅតែស្រាវជ្រាវនិងសិក្សាគ្រប់ពេលវេលា គ្រប់ទីកន្លែង សិក្សាតាមប្រព័ន្ធផ្សព្វផ្សាយ។ល។ ដើម្បីយកមកប្រើប្រាស់ ក្នុងការផលិតធ្វើអាជីវកម្ម។នោះគឺជាវិធីមួយដែល ខ្ញុំរៀនសូត្រនិងធ្វើតាមគំរូសីលធម៌របស់អ៊ំហូក្នុង ស្មារតី«សិក្សារៀនបន្ថែមនិងសិក្សារហូត»។
      លោក ង្វៀងមិញថើយប្រធានសមាគមអតីតយុទ្ធជនសង្កាត់លេខ ៧ បានឲ្យដឹងថា៖ លោក ថាច់ស៊ីរៀន ជាអតីតយុទ្ធជនដែលសិក្សារៀនសូត្រឧស្សាហ៍ព្យាយាម និងច្នៃប្រតិដ្ឋក្នុងវិស័យផលិត និងធ្វើអាជីវកម្ម ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ មិនត្រឹម តែប៉ុណ្ណោះលោកមាក៏បានជួយដល់គ្រួ សារក្រីក្រជាង ១០ គ្រួសារក្នុងការផ្គុំដាក់ អន្ទងអគ្គិសនីនិងទឹកសម្រាប់គ្រួសារទាំងនេះប្រើប្រាស់ ដោយឥតគិតថ្លៃរាល់ខែទៀតផង។ គាត់សក្ដិសម ជាគំរូអតីតយុទ្ធជនឆ្នើមម្នាក់ក្នុងចលនារៀនសូត្រ និងធ្វើតាមគំរូសីលធម៌របស់អ៊ំហូ សម្រាប់សមា ជិកសមាគមអតីតយុទ្ធជននិងប្រជាជននៅសង្កាត់ លេខ ៧ ធ្វើតាម៕  អត្ថបទ-រូបថត៖ សុខា

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.