• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

សេនាជនចល័ត ថាច់វណ្ណា រវៀសរវៃជាមួយការងារ

29/12/2023 10:32

សមមិត្តថាច់វណ្ណា កើតឆ្នាំ ១៩៩៦ បច្ចុប្បន្នជាសេនាជនចល័តនៃឃុំតឹងសើុង ស្រុកថ្កូវ។ សមមិត្តបានថ្នាក់ដឹកនាំគណៈបញ្ជាការដ្ឋានយោធា និងថ្នាក់ដឹកនាំមូលដ្ឋាន វាយតម្លៃខ្ពស់អំពីភាពសកម្មក្នុងការអនុវត្តន៍ភារកិច្ចយោធា ក៏ដូចជាបណ្ដាចលនា នៅមូលដ្ឋាន។

សេនាជនចល័ត ថាច់វណ្ណា កសាងផែនការសកម្មភាពសម្រាប់ខ្លួន។

ប្រតិបត្តិតាមការតម្រូវរបស់គណៈបញ្ជាការដ្ឋានយោធាមូលដ្ឋាន ក្រៅពីការប្រចាំការត្រៀមតទល់ជាមួយសភាពការណ៍អាក្រក់ សេនាជនចល័ត ថាច់វណ្ណា នៅទាំងសហការជាមួយផ្នែក នគរបាលចូលរួមអនុវត្តល្អការដើរល្បាតបណ្ដាតំបន់អាយជន បណ្ដាដងផ្លូវលើភូមិសាស្រ្ត។ ជារៀងរាល់សប្ដាហ៍ បងតែងរៀបចំពេលវេលាចូលរួមយាមល្បាត ៣-៤ លើក ដើម្បីក្ដាប់ស្ថានភាព  តាមដានរាល់ការលាតត្រដាងរបស់ប្រជាជន។ ផ្ដើមពីនោះបានជួយឱ្យសមមិត្តធ្វើល្អការងារសេនាធិការជូនថ្នាក់ដឹកនាំគណៈបញ្ជាការដ្ឋានយោធាមូលដ្ឋានដាក់ចេញផែនការគ្រប់គ្រងភូមិសាស្រ្ត និងអនុវត្តការងារសហការជាមួយបណ្ដាផ្នែក អង្គការមហាជន នគរបាលកាន់តែសម្រេចបានប្រសិទ្ធភាពល្អប្រសើរជាង។
សេនាជនចល័ត ថាច់វណ្ណា សំណេះសំណាល៖ ចូលរួមកងសេនាជនមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅច្រើន បំណងដ៏ធំបំផុតរបស់ខ្ញុំ គឺជនរួមជាតិខ្មែរគ្រប់រូបមានស្មារតីគោរពអនុវត្ត បានល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ អាស្រ័យហេតុនោះ ក្នុងដំណើរយាមល្បាត ឬក៏ក្នុងទំនាក់ទំនងការងារ បើសិនពិនិត្យឃើញចំនួនអ្នកប្រព្រឹត្តខុសឆ្គង អាចឈានដល់ការពិន័យតាមផ្លូវច្បាប់នោះ ដំបូងខ្ញុំធ្វើការក្រើនរំលឹក។ មានអ្នកខ្លះ ក្រោយពេលបានក្រើនរំលឹក បានផ្លាស់ប្ដូរការប្រព្រឹត្តឆ្គាំឆ្គង របស់ខ្លួនភ្លាម ជួយឱ្យសណ្ដាប់ធ្នាប់នៃការរស់នៅ របស់ជនរួមជាតិខ្មែរកាន់តែប្រសើរឡើង។
សមមិត្ត ថាច់វណ្ណាបានចាត់ទុកជាអ្នកឈានមុខក្នុងការអនុវត្តន៍សារចរលេខ ២៧ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ ក្នុងលើកចេញទ័ពរួមជាមួយបណ្ដាផ្នែក សមមិត្តតែងត្រៀមបម្រុងបានល្អរាល់ឧបករណ៍កាត់រំលស់កាប់ឆ្ការ បណ្ដាមែកឈើស៊ុមទ្រុម គ្របមកលើផ្លូវ ធានាសុវត្ថិភាពដល់អ្នកបើកបរ និងមធ្យោបាយចូលរួមចរាចរណ៍តាមបណ្ដាដងផ្លូវគមនាគមន៍ បង្កទិដ្ឋភាពបៃតង ជ្រះស្អាតបណ្ដាដងផ្លូវឃុំជនបទថ្មី។
អនុវត្តយោបល់ចង្អុលការរបស់គណៈបញ្ជាការដ្ឋានយោធាស្រុកក្នុងកិច្ចសហការអនុវត្តលើកកំពូលស្ដីពីបង្ការ បង្ក្រាបជនលើ្មសមុន ក្នុង និងក្រោយបុណ្យតេតង្វៀងដាងយ៉ាបទិនឆ្នាំ ២០២៤ សមមិត្ត ថាច់វណ្ណាកសាងផែនការជាក់ស្ដែងដោយខ្លួនឯង ចូលរួមប្រចាំការ ២៤/២៤ ម៉ោងដើម្បី សហការជាមួយផ្នែកនគរបាលអនុវត្តភារកិច្ច បង្ក្រាបជនល្មើស។
សមមិត្ត ថាច់វណ្ណា បានឱ្យដឹងបន្ថែម៖ តាម រយៈការប្រជុំស្ដីពីការងារត្រៀមបម្រុងសម្រាប់ លើកកំពូលបង្ការបង្ក្រាបជនល្មើសមុន ក្នុង និងក្រោយបុណ្យតេតតាមគោលលំនាំ “រលឹកដើម្បី ប្រជាជនសម្រាន្ត យាមល្បាតឱ្យប្រជាជនសប្បាយ” ខ្ញុំខិតខំដើម្បីបំពេញភារកិច្ចរបស់ខ្លួននៅមូលដ្ឋានឱ្យបានពេញលេញ។
សមមិត្ត ហ្វិញមិញហាយ មេបញ្ជាការគណៈបញ្ជាការដ្ឋានយោធាឃុំ តឹងស៊ើង បានឱ្យដឹង៖  សមមិត្ត ថាច់វណ្ណាតែងសម្ដែងពីភាពសកម្ម រវៀសរវៃក្នុងការងារ។ ក្នុងការអនុវត្តន៍ភារកិច្ច សមមិត្ត តែងសម្ដែងពីតួនាទី បន្ទុករបស់ខ្លួនយ៉ាងខ្ពស់។  អាស្រ័យហេតុនោះ បណ្ដាកិច្ចការដែលបានប្រគល់ជូន សមមិត្តតែងសម្រេចល្អ។ សមមិត្តក៏ជាអ្នកអនុវត្តល្អពេលវេលាហ្វឹកហាត់តាមកិច្ចចង្អុលការរបស់ថ្នាក់លើ។ ហេតុនោះ លទ្ធផលហ្វឹកហាត់របស់សមមិត្តកាន់តែសម្រេចបានលទ្ធផលខ្ពស់។ ក្រៅពីការប្រតិបត្តិម៉ោងប្រចាំការ សហការជាមួយផ្នែកនគរបាលអនុវត្តការយាមល្បាត សមមិត្ត នៅទាំងបម្រុងពេលវេលាចូលរួមចែករំលែកជាមួយបណ្ដាគ្រួសារដែលរងគ្រោះធម្មជាតិ អាសន្ន អន្ធក្រដើម្បីជួយគ្រួសារទាំងនោះឆ្លងកាត់ការលំបាក។ ភាពរវៀសរវៃរបស់មមិត្តសក្ដិសមជាយុទ្ធជនវ័យក្មេង ស្ម័គ្រចិត្តតទល់ជាមួយសភាពការណ៍ដែលកើតមានឡើង បង្កបានរូបភាពស្រស់ ស្អាតដក់ជាប់ក្នុងដួចចិត្តមហាជន។ល។ ជាមួយស្នាដៃនោះ គណៈបញ្ជាការដ្ឋានយោធាមូលដ្ឋាន ស្នើគណៈកម្មាធិការប្រជាជនស្រុកស្ងើចសរសើរ ជូនរង្វាន់ដល់សមមិត្ត៕          អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.