• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

“សេដ្ឋីដូង” នៅតំបន់ដីលឿងហ្វា

22/12/2020 09:41

មកកាន់ភូមិអូរជិក (អា) ឃុំលឿងហ្វា សួររកគ្រួសារលោកមាផាងវ៉ាំងធ្វី នរណាក៏ស្គាល់គាត់ទាំងអស់។ ពីព្រោះគាត់ល្បីឈ្មោះជា “សេដ្ឋីដូង” ក្នុងភូមិ ។

លោកមាធ្វី (ទី១ខាងស្តាំ) រៀបរាប់អនុស្សារវីយ៍ពីការលក់អុសដូង។

          លោកផាងវ៉ាំងធ្វី បានផ្សារភ្ជាប់នឹងរបរដាំដូងជាង ៣០ ឆ្នាំកន្លង។ ដំបូងគាត់ដាំ ២០ កុង ដើម្បីយកស្រកី ស្លឹក ធាងដូងធ្វើអុសលក់ រកប្រាក់ចិញ្ចឹមគ្រួសារ។ ដំណាក់កាលនោះ ជារៀងរាល់ថ្ងៃប្តីប្រពន្ធគាត់ដឹកជញ្ជូនអុសដូងដោយទូកយកទៅលក់នៅតំបន់ផ្សេងៗជាមួយតម្លៃពី ២០០‑៥០០ ដុងក្នុងមួយបាច់។ កាលនោះ ប្រពន្ធគាត់គិតកាប់ដើមដូងចោលដើម្បីដាំដើមឈើហូបផ្លែផ្សេងវិញ ប៉ុន្តែលោកមាធ្វីប្តេជ្ញារក្សាចម្ការដូងរហូតមក។ ប្រមាណ ១៥ ឆ្នាំមកនេះ តម្លៃផ្លែដូងបានថ្លៃ ឈ្មួញមកទិញដល់ចម្ការ សេដ្ឋកិច្ចគ្រួសារគាត់ចាប់ផ្តើមកែលម្អបន្តិចម្តងៗពីការលក់ផ្លែដូង ឆ្នាំ ២០២០ ផ្លែដូងទុំគ្រួសារលោកមាធ្វីបានឈ្មួញមកប្រមូលទិញដល់ចម្ការជារៀងរាល់ខែ ជាមួយតម្លៃពី ១២០‑១៣០ ពាន់ដុងក្នុងមួយទ្វាទសកៈ (១២ ផ្លែ)។ ជាមួយនឹងផ្ទៃចម្ការដូង ៥០ កុង លោកមាធ្វីប្រមូលផលជាង ៨.០០០ ផ្លែក្នុងមួយខែ ក្រោយពេលទូទាត់ខ្ទង់ចំណាយរួច (ដាក់ជីក្នុងមួយឆ្នាំ ០២ លើក សរុបទឹកប្រាក់ ២៥ លានដុង)គ្រួសារលោកមាធ្វីទទួលបានប្រាក់ជាង ៩០០ លានដុងក្នុងមួយឆ្នាំ។

         សំណេះសំណាលអំពីបទពិសោធន៍ដាំដូង ក្នុងពេលកន្លង លោកផាងវ៉ាំងធ្វីបានឲ្យដឹង៖ បើចង់បណ្តុះពូជដូងគឺគ្រាន់តែជ្រើសយកផ្លែធំៗល្អៗយកទៅបណ្តុះឲ្យដុះរួចយកទៅដាំជាការស្រេច។ ដើម្បីដូងលូតលាស់ល្អ ជារៀងរាល់ឆ្នាំគ្រួសារខ្ញុំដាក់ជី ០២ លើក ក្នុងរដូវប្រាំង ០១ លើក រដូវវស្សា ០១​ លើក។ រដូវប្រាំងខ្ញុំដាក់ជីអូរ៉េចំនួន ០,៥ គីឡូក្រាមក្នុងមួយគល់ ហើយស្រោចទឹកជារឿយៗ។ រដូវវស្សាខ្ញុំដាក់ជី NPK ១៦‑១៦‑៨ ចំនួន ០១ គីឡូក្រាមក្នុងមួយគល់។ ទម្រង់បង្វែរផ្ទៃដីចម្ការ ចម្រុះនិងផ្ទៃដីផលិតស្រូវផ្ដល់ទិន្នផលទាបមកដាំដូងតែងបានឃុំយកចិត្តទុកដាក់ជានិច្ច។ លោកលីវ៉ាំងតឹម ប្រធានសមាគមកសិករឃុំលឿងហ្វាបានឲ្យដឹង៖ អនុវត្តតាមកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំស្ដីពីការផ្លាស់ប្ដូរពូជដំណាំនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ ក្នុងនោះក៏បានចង្អុលការឲ្យដាំដូងផងដែរ។ ជាលទ្ធផល ឆ្នាំ ២០២០ ឃុំបានបង្វែរផ្ទៃដីចម្ការចម្រុះ និងផ្ទៃដីផលិតស្រូវផ្ដល់ទិន្នផលទាបជាង ៦,២ ហិកតាមកដាំដូងលើស ២០% បើប្រៀបនឹងផែនការដាក់ចេញ។ កើនតួលេខមកទល់ពេលនេះ ឃុំលឿងហ្វាមានចម្ការដូង ៦៨៧ ហិកតា។ ជុំរុំដាំដូងច្រើនបំផុតគឺភូមិអូរជិក (អា)ជាង ១៦២ ហិកតា អូរជិក (បេ) ជាង ២០៦ ហិក តា។ អនុវត្តគោលការណ៍ផ្លាស់ប្ដូរពូជដំណាំ កែប្រែចម្ការចម្រុះនៅលើភូមិសាស្រ្តឃុំក៏មានគំរូកសិករឆ្នើមជាច្រើននាក់បានផ្លាស់ប្តូរពូជដំណាំនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ ក្នុងនោះមានបង្វែរផ្ទៃដីចម្ការចម្រុះមកដាំដូងនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ដូចជាលោកមាផាងវ៉ាំងធ្វីជាគ្រួសារមួយក្នុងចំណោមគ្រួសារ ដែលផ្សារភ្ជាប់ជាមួយនឹងចម្ការដូងហើយធ្វើមានពីចម្ការដូងនោះឯង។

         ដាំដូងមិនត្រឹមតែនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ​ នៅទាំងរួមចំណែកការពារបរិស្ថាននៅជនបទឲ្យបានខៀវ‑ជ្រះ‑ស្អាតទៀតផង។ពីព្រោះដាំដូងមិនសូវប្រើថ្នាំគីមី។ ដោយការខិតខំផ្ទាល់ខ្លួន នឹងការប្តេជ្ញាថែរក្សាចម្ការដូង កំណត់យកដើមដូងធ្វើជាសក្តានុពល លោកផាងវ៉ាំងធ្វីក៏ល្បីឈ្មោះជា  “សេដ្ឋីដូង”​ ក្នុងតំបន់ឃុំលឿងហ្វា។ ព្រោះថាផ្តើមចម្ការ ដូងដំបូង ២០ កុង គ្រួសារគាត់សន្សំទិញបានដី ៣០ កុងដាំដូងជាបន្ត​ទៀតព្រមទាំងសន្សំសំចៃសង់បានផ្ទះមួយខ្នងយ៉ាងស្កឹមស្កៃជាមួយតម្លៃជាង ១,២ ពាន់លានដុងកាលពី ឆ្នាំ ២០១៦ ៕        

អត្ថបទ‑រូបថត៖សុជា

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.