• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

សិស្សរៀនពូកែមុខវិជ្ជាប្រវត្តិសាស្ត្រថ្នាក់ស្រុក

25/06/2021 08:29

ប្អូនថាច់ធីខាញ់ឡិន កើតឆ្នាំ ២០០៨ សិស្សថ្នាក់ទី ៧/៤ សាលាអនុវិទ្យា ល័យលឿងហ្វា។ ប្អូនសម្រេចកិត្តិនាមជាសិស្សគ្រាន់បើ ពូកែ រយៈកាល ០៧ ឆ្នាំបន្តបន្ទាប់។ ដោយឡែកឆ្នាំសិក្សា ២០២០-២០២១ នេះ ខាញ់ឡិនសម្រេចកិត្តិនាមជាសិស្សពូកែមុខវិជ្ជាប្រវត្តិសាស្ត្រថ្នាក់ស្រុក។

ខាញ់ឡិនជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូន ០២ នាក់។ ជីវភាពគ្រួសាររបស់ប្អូនធូធារគ្រាន់បើ ដូច្នោះហើយ ប្អូនតែងបានឪពុកម្តាយឧបត្ថម្ភរៀនសូត្របានល្អ និងបង្កលក្ខណៈឲ្យប្អូនចូលរួមបណ្តាសកម្មភាពកងកុមារឈានមុខរបស់សាលាទៀតផង។ ខាញ់ឡិនរៀនពូកែគ្រប់មុខវិជ្ជា ក្នុងនោះមានមុខវិជ្ជាប្រវត្តិសាស្ត្រគឺជាមុខវិជ្ជាដែលប្អូនចូលចិត្តបំផុត។

អ្នកគ្រូឃឺវធីត្រុកហាញ់ ជូនលិខិតសរសើរសិស្សពូកែមុខវិជ្ជាប្រវត្តិសាស្រ្តដល់ប្អូនខាញ់ឡិន។

សំណេះសំណាលអំពីចំណូលចិត្ត និងវិធីសាស្រ្តរៀនមុខវិជ្ជាប្រវត្តិសាស្រ្ត ខាញ់ឡិនបានឲ្យដឹងថា៖មុខវិជ្ជាណាក៏មានការពិបាកដោយឡែក  សំខាន់គឺត្រូវព្យាយាមរៀនសូត្រ យកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ក្នុងសាលា និងឧស្សាហ៍ធ្វើលំហាត់នៅនឹងផ្ទះឲ្យបានច្រើន។ អំពីវិធីសាស្រ្តរៀនមុខវិជ្ជាប្រវត្តិសាស្រ្តរបស់ប្អូនគឺកត់ត្រាដំណាក់កាលប្រវត្តិសាស្ត្រនីមួយៗទៅក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃដើម្បីយកទៅតាមអានគ្រប់ពេល។ វិធីសាស្រ្តនេះបានជំនួយឲ្យប្អូនងាយចាំមេរៀនបានយូរ។ ក្រៅពីនោះ ប្អូននៅទាំងឆ្លៀតពេលអានសៀវភៅដើម្បីសិក្សាស្រាវជ្រាវឯកសារស៊ីជម្រៅពីប្រវត្តិសាស្រ្តដើម្បីស្វែងយល់បញ្ហាសំខាន់ៗពីប្រវត្តិសាស្រ្តរបស់ប្រទេស និងប្រវត្តិសាស្រ្តអន្តរជាតិគ្រប់សម័យកាល។ កត្តាសំខាន់ម៉្យាងទៀតគឺត្រូវមានចំណូលចិត្ត និងមោទនភាពចំពោះប្រវត្តិសាស្រ្តរបស់​ប្រទេសជាតិយើង  និងការតស៊ូដ៏អង់អាចក្លាហានរបស់វីរជននៃជនជាតិ​យើងគ្រប់​ជំនាន់ដែលបានតស៊ូដើម្បីការពារ និងកសាងប្រទេសជាតិ។

ទន្ទឹមនឹងការរៀនបានពូកែ ខាញ់ឡិននៅទាំងចូលរួមយ៉ាងសកម្មក្នុងបណ្តាសកម្មភាពកងកុមារឈានមុខរបស់សាលាទៀតផង។ អ្នកគ្រូ ឃឺវធីទ្រុកហាញ់ អគ្គគ្រប់គ្រងកងកុមារឈានមុខនៃសាលាអនុវិទ្យាល័យលឿងហ្វាបានឲ្យដឹងថា៖ “ខាញ់ឡិនជាសិស្សឆ្លាសវៃ លុះក្នុងដំបូន្មានលោកគ្រូ អ្នកគ្រូ។ ប្អូនតែងព្យាយាមរៀនសូត្របានពូកែគ្រប់មុខវិជ្ជា ក្នុងនោះមានមុខវិជ្ជាប្រវត្តិសាស្រ្តជាមុខវិជ្ជាដែលប្អូនចូលចិត្តបំផុត។ ទន្ទឹមនឹងនោះ ប្អូននៅទាំងអនុវត្តល្អតួនាទីជាប្រធានថ្នាក់ និងប្រធានសាខាក្រុមកុមារឈានមុខរបស់ថ្នាក់ទៀតផង។ ប្អូនតែងជួយណែនាំមិត្តភក្តិក្នុងការរៀនសូត្រ ចូលរួមគបវាល់ប្រាក់ក្នុងចលនា “ ផែនការតូច “ ចូលរួមអនាម័យបរិស្ថានក្នុងសាលា។ល។ ដោយមានស្នាដៃរួមចំណែក​យ៉ាងសកម្មនោះ ខាញ់ឡិនបានសមាគមកងកុមារឈានមុខឃុំលឿងហ្វាស្ងើចសរសើរ “ក្មួយឆ្លាសវៃរបស់អ៊ំ“ នាឆ្នាំ ២០២១ ។

សំណេះសំណាលអំពីគោលបំណងក្នុងពេលអនាគត ខាញ់ឡិន បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ ប្អូននឹងខំរៀនឲ្យបានពូកែដើម្បីប្រឡងយកសញ្ញាបត្រវិទ្យាល័យសម្រេចលទ្ធផលខ្ពស់ រួចប្រឡងចូលសាលាមហាវិទ្យាល័យណាមួយ បន្ទាប់ពីរៀនចប់ដើម្បីរកការងារធ្វើ មានប្រភពចំណូលលំនឹងជួយគិតគូរដល់សង្គមគ្រួសារ៕

អត្ថបទ‑រូបថត៖សុជា

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.