• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

សិស្សឆ្នើមក្នុងការរៀនសូត្រ និងធ្វើតាមដំបូន្មានអ៊ំ

15/05/2022 06:29

អនុវត្តតាមចលនារៀនសូត្រនិងធ្វើតាមគំរូ សីលធម៌ ឥរិយាបថហូជីមិញ ផ្នែកអប់រំបានផ្សព្វផ្សាយទូលំទូលាយជូនកម្មាភិបាល គ្រូបង្រៀន សិស្ស និង និស្សិតទាំងអស់។ ឆ្លងតាមរយៈនោះ ក៏មានសិស្សជាច្រើននាក់បានធ្វើតាម ដំបូន្មានអ៊ំហូ តែងព្យាយាមរៀនសូត្រ លត់ដំអត្តចរិតបានល្អ ទង្វើរបស់សិស្សទាំងនោះក៏សាយភាយទូលំទូលាយនៅតាមបណ្តាសាលារៀន។ ក្នុងនោះមានប្អូន សុើងធីង៉ុកថើជាសិស្សថ្នាក់ទី ១២/៤ សាលាវិទ្យាល័យឡុងហ៊ីប ឃុំឡុងហ៊ីប ស្រុកថ្កូវ។ ប្អូនថាច់ធីហុង ជាសិស្សថ្នាក់ទី ៥/១ សាលាបឋមសិក្សា លឿងហ្វា (សេ) ឃុំលឿងហ្វា (អា) ស្រុកចូវថាញ់។

* ស៊ើងធីង៉ុកថើ៖ ធ្វើតាមដំបូន្មានអ៊ំ អំពីការលត់ដំអត្តចរិត បំពាក់បំប៉នសីលធម៌អស់មួយជីវិត

ប្អូនស៊ើងធីង៉ុកថើ អានសៀវភៅ។

ស៊ើងធីង៉ុកថើជាសិស្សថ្នាក់ទី ១២/៤ សាលា​វិទ្យាល័យឡុងហ៊ីប ឃុំឡុងហ៊ីបស្រុកថ្កូវសម្រេចកិត្តិនាមជាសិស្សគ្រាន់បើពូកែ ១១ ឆ្នាំ បន្តបន្ទាប់។ ជាពិសេសរយៈកាល ០២ ឆ្នាំ ដែលរៀននៅសាលាវិទ្យាល័យឡុងហ៊ីប ប្អូនសម្រេចកិត្តនាមពូកែឆ្នើមបានគណៈចាងហ្វាងសាលាសរសើរជារឿយៗនៅថ្ងៃគោរពទង់ជាតិដើមសប្តាហ៍ ដើម្បីឱ្យមិត្តភក្តិរៀនសូត្រ និងយកតម្រាប់តាម។

ក្នុង​ការរៀនសូត្រ ​និង​ធ្វើ​តាមដំបូន្មានអ៊ំ ង៉ុកថើចំណាប់អារម្មណ៍បំផុតអំពី​ការលត់ដំអត្តចរិត បំពាក់បំប៉ន​សីលធម៌អស់មួយ​ជីវិត។ តាមរយៈនោះ ង៉ុកថើ តែងអនុវត្តល្អតាមច្បាប់សីលធម៌នៅរាល់សកម្មភាព ក៏ដូចជាចាំជានិច្ចក្នុងសតិរបស់ខ្លួន។ ជាពិសេស​ចាប់តាំងពីបានមិត្តរួម​ថ្នាក់ទុកចិត្ត ជ្រើស​ធ្វើជា​ប្រធាន​ថ្នាក់​រយៈកាល  ​០៣​ ឆ្នាំរៀននៅសាលាវិទ្យាល័យ​។

ង៉ុកថើសំណេះសំណាលថា៖ ក្នុងរឿងនិទានរបស់អ៊ំ ដែលប្អូនបានអាន ជំនួយឲ្យប្អូនមានចំណេះដឹងដ៏មានតម្លៃ ដើម្បីយកទៅអនុវត្តក្នុងការរៀនសូត្រ និងការរស់នៅ។ ក្នុងនោះ អ៊ំហូជាទីគោរពស្រឡាញ់បានផ្តាំថា៖ “យើងគ្រប់រូបត្រូវរៀនសូត្របំពាក់បំប៉នសីលធម៌ ដូចជាលុបមុខជារៀងរាល់ថ្ងៃ” នេះជាការងារដែលត្រូវព្យាយាមធ្វើឲ្យបានខ្ជាប់ខ្ជួន និងធ្វើអស់មួយជីវិត។ អ៊ំនៅទាំងបញ្ជាក់ថា៖ “មានវិជ្ជាសម្បត្តិប៉ុន្តែ​គ្មាន​គុណសម្បត្តិ​គឺ​ជាមនុស្សឥតប្រយោជន៍។ ​មាន​គុណសម្បត្តិ ប៉ុន្តែគ្មានវិជ្ជាសម្បត្តិមិនអាចធ្វើ​ការងារអ្វីមានប្រយោជន៍ឡើយ” ។ ធ្វើតាមដំបូន្មានអ៊ំប្អូន​តែង​ស្តាប់​បង្គាប់តាមដំបូន្មាន​ឪពុក ម្ដាយ និង​គ្រូបង្រៀន។ ក្នុងថ្នាក់រៀនប្អូនតែងយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់មេរៀនព្រមទាំងក្រើនរំលឹកដោយវាចាទន់ភ្លន់ចំពោះមិត្តភក្តិណាដែលនិយាយគ្នាក្នុងថ្នាក់រៀន។ ពង្រីកស្មារតីសាមគ្គី ជួយធុរៈគ្នាក្នុងការរៀនសូត្រ។ ពេលនៅ​ផ្ទះ​ក្រៅពី​ម៉ោងធ្វើលំហាត់ ប្អូនបាន​ជួយធ្វើ​ការងារ​ផ្ទះ ដើម្បីសម្រាលការផ្ទះមួយចំណែកណាជូន​ឪពុក​ម្តាយ។

លោកគ្រូ ឡេហ្វាងណាម លេខាសម្ព័ន្ធយុវជនសាលាវិទ្យាល័យឡុងហ៊ីប បានឲ្យដឹង៖ ង៉ុកថើគឺជាកូនស្រីម្នាក់គត់របស់គ្រួសារដែលមានជីវភាពធូរធា ប៉ុន្តែ ង៉ុងថើគ្មានចរិតក្អេងក្អាងឡើយ។ ជាច្រើនឆ្នាំមកនេះ ង៉ុកថើ តែងព្យាយាមរៀនសូត្រ និងលត់ដំអត្តចរិតបានល្អជាពិសេសប្អូនតែងគោរពធ្វើតាមដំបូន្នានអ៊ំជានិច្ច។ អាស្រ័យហេតុនោះទើបង៉ុកថើមិនត្រឹមតែសម្រេចកិត្តិនាមជាសិស្សពូកែ ឆ្នើមប៉ុណ្ណោះទេ ថែមទាំងអនុវត្តល្អតួនាទីជាប្រធានថ្នាក់ លេខាសាខាសម្ព័ន្ធយុវជនថ្នាក់ ឈានមុខក្នុងសកម្មភាពសម្ព័ន្ធយុវជន និងសម្រេចស្នាដៃជាច្រើនគួរឲ្យកត់សម្គាល់ដូចជា៖ ទទួលជ័យលាភីលេខ ៣ នាពិធីប្រឡងស្វែងយល់អំពី “ ឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ” ថ្នាក់ស្រុក (ឆ្នាំសិក្សា ២0២0-២0២១)។ ជ័យលាភីលេខ ១ ថ្នាក់សាលានាពីធីប្រឡងនិទានរឿងអ៊ំហូ (ឆ្នាំសិក្សា ២០២១-២០២២)។ល។

* ថាច់ធីហុង៖  ធ្វើតាមដំបូន្មានអ៊ំ “វ័យក្មេង ធ្វើការងារស្រាល”

ប្អួនថាច់ហុង (ខាងឆ្វេង) និងមិត្តរួមថ្នាក់អានសៀវភៅនៅបណ្ណាល័យសាលា។

ថាច់ធីហុង ជាសិស្សថ្នាក់ទី ៥/១ សាលាបឋមសិក្សាលឿងហ្វា(សេ) ឃុំលឿងហ្វា (អា) ស្រុកចូវថាញ់។ ហុងជាកូនលុះក្នុងដំបូន្មាន​របស់ឪពុក​ម្តាយ​កាលទើបដឹងក្តីម៉្លេះប្អូនតែង ព្យាយាម​រៀនសូត្របានល្អ។ ដោយ​ការព្យាយាម​នោះ  ហុងក៏​សម្រេចកិត្តិនាមជា​សិស្ស​ពូកែ​ក្នុងរយៈកាល ០៤ ឆ្នាំ បន្តបន្ទាប់។ ទន្ទឹមនឹងនោះ  ហុងនៅទាំងចូលរួមបណ្តាពិធីប្រឡងជាច្រើន ទទួលបានជ័យលាភី​ខ្ពស់​ជារឿយៗ ដូចជា៖ ជ័យលាភីលេខ ១ នាពីធីប្រឡង​និទាន​រឿងអ៊ំថ្នាក់សាលា។ ជ័យលាភីលេខ ៣ នាពិធីប្រឡងកុមារឧទ្ទេសនាមសៀវភៅថ្នាក់ស្រុក។ល។

កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករ។ ទោះបីមមាញឹកនឹងការងារធ្វើស្រែចម្ការក៏ដោយ ប៉ុន្តែពេលមកពីរៀនវិញ ឪពុកម្តាយប្អូនហុងតែងចំណាយពេលស្និទ្ធស្នាល ជំរុញទឹកចិត្ត និងរួមដំណើរជាមួយហុង (ហុងមានបងប្អូនស្រី ០២ នាក់)ក្នុងពេលរៀន និងធ្វើលំហាត់នៅផ្ទះ។

ដើម្បីសម្រេចស្នាដៃក្នុងការរៀនសូត្រដូចបច្ចុប្បន្ននេះ ទន្ទឹមនឹងការជំរុញស្មារតីរបស់ឪពុក ម្តាយ ហុងតែងគោរព និងធ្វើតាមដំបូន្មានអ៊ំ។ ហុងសំណេះសំណាល៖ ប្អូនចូលចិត្តអានសៀវភៅណាស់ ជាពិសេសអានសៀវភៅ “និទានរឿងអ៊ំហូជាមួយយុវជន យុវកុមារ”។ ក្នុង​នោះ​ ប្អូនរៀនសូត្រ និងធ្វើតាមបណ្តាំអ៊ំបានផ្តាំចំពោះយុវជន និងយុវកុមារថា៖ “ វ័យក្មេង​ធ្វើការងារស្រាល តាម​កម្លាំងរបស់ខ្លួន”។ ដើម្បីគោរព ធ្វើបានល្អតាមដំបូន្មានអ៊ំ ប្អូនតែងសកម្មចូលរួមបណ្តាចលនា “ផែនការតូច”ដូចជា៖ រើសអេតចាយ ក្រដាសគ្រប់ប្រភេទជាដើម ដើម្បីកសាងមូលនិធីក្រុមកុមារឈានមុខ សម្រាប់ឧបត្ថម្ភមិត្តភក្តិដែលមានស្ថានភាពលំបាក។ ក្រៅពីនោះប្អូននៅទាំង​ជួយណែនាំ​មិត្តភ័ក្តិ​ក្នុង​ការរៀនសូត្រ​តាមរយៈចលនា “មិត្តទាំងពីរនាក់ជួយគ្នាដើម្បីជឿនលឿ” “ជួយមិត្ត​ជម្នះ​ការលំបាក”។ល។

អ្នកគ្រូ ង្វៀងធីឡង គ្រូបង្រៀនអចិន្រ្តៃយ៍ថ្នាក់ទី ៥/១ សាលាបឋមសិក្ស លឿងហ្វា (សេ)បានឲ្យដឹង៖ ប្អូនថាច់ធីហុងជាសិស្សលុះក្នុងដំបូន្មាន រៀនពូកែ។ ក្រៅ​ពីនោះ ប្អូននៅទាំង​បាន​គ្រូ​បង្រៀនអប់រំឲ្យអនុវត្ត​ល្អ​នូវដំបូន្មាន ​៥ ប្រការរបស់អ៊ំហូ​​។ នេះជាវិជ្ជាសម្បត្តិដ៏មានតម្លៃសម្រាប់សិស្សទាំងអស់ក្នុងនោះមានប្អូនហុង យកទៅអនុវត្តក្នុងការរៀនសូត្រនិងជីវភាពដើម្បីមានវ័យវឌ្ឍនាការល្អ៕                                                                           

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.