02/02/2021 09:53
ប្អូនថាច់សាង ។
ថាច់សាងកើតនិងធំដឹងក្ដីឡើងក្នុងគ្រួសារក្រីក្រមួយ នៅភូមិអំពាំងសាន្តឃុំទ្រឿងទ័រស្រុកកូវង៉ាង។គ្រួសារគ្មានដីបង្កើនផលថែមទាំងគ្មានមុខ របរស្ថិតស្ថេរ ម៉្លោះហើយឪពុកអ្នកម្ដាយរបស់ប្អូនតែងទៅធ្វើការស៊ីឈ្នួលនៅទីក្រុងហូជីមិញដើម្បីរកប្រាក់ទំនុកបម្រុងជីវភាពរស់នៅនិងចិញ្ចឹមកូនបួននាក់កំពុងសិក្សារៀនសូត្រ។ ដោយយល់ពីការលះបង់របស់ឪពុកម្ដាយសាងតែងខិតខំ ដើម្បីទទួលបានលទ្ធល្អបំផុតទុកជារង្វាន់លើកទឹកចិត្ដជូនឪពុកម្ដាយ។ ជាលទ្ធផលរយៈពេល ២ ឆ្នាំ បន្តបន្ទាប់សាងតែងទទួលបានលទ្ធផលល្អ គឺទទួលបានពិន្ទុជាមធ្យម ៨.០ ពិន្ទុឡើងនៅរាល់វិញ្ញាសា។ សម័យប្រឡងឆមាសកន្លងហើយ សាងទទួលបានពិន្ទុមធ្យម៩.១។ជាពិសេសក្នុង “ពិធីប្រឡងច្នៃប្រតិដ្ឋសម្រាប់យុវជនកុមារខេត្ដត្រាវិញលើកទី ៨ ឆ្នាំ ២០២០ ”ថាច់សាងបានសហការជាមួយប្អូនសើុងតឹង(សិស្ស១២A)បានចូលរួមប្រឡងជាមួយផលិតផលដែលមានឈ្មោះ ថា “ផ្នែកទន់សម្រាប់ស្វែងយល់អំពីវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរណាមបូលើប្រព័ន្ធ android” ចាត់តាំងនៅសាលាវិទ្យា ល័យផាងង៉ុកហៀងសង្កាត់ទី១ទីក្រុងកាម៉ាវទទួលបានរង្វាន់លេខពីរ។
ចែករំលែកអំពីវិធីសាស្រ្តរៀនសូត្ររបស់ខ្លួន ថាច់សាង បានឲ្យដឹង៖ដោយសារប្អូនគ្មានលទ្ធភាពទិញសៀវភៅស្រាវជ្រាវបន្ថែមចំណេះដឹងប្អូនតែងទៅកាន់បណ្ណាល័យរបស់សាលាអានសៀវភៅឬស្រាវជ្រាវរៀនតាមបណ្ដាញអ៊ិនធើណែត ដើម្បីស្វែង រកឯកសារសិក្សាជាពិសេសចំណេះដឹងដែលលោកគ្រូអ្នកគ្រូអ្នកគ្រូបានពន្យល់ក្នុងថ្នាក់។ ពេលគ្រូបង្រៀននៅក្នុងថ្នាក់ប្អូនព្យា យាមស្វែងយល់ភ្លាមៗ ប៉ុន្តែប្រសិនបើប្អូនមិនយល់ខ្លឹមសារណាមួយប្អូនតែងសួរលោកគ្រូ អ្នកគ្រូឡើងវិញ។ ក្តីបំណងរបស់ប្អូនក្រោយពេលបញ្ចប់ការសិក្សាថ្នាក់ទី ១២ ប្អូននឹងចុះឈ្មោះប្រឡងចូលរៀនជំនាញខាងបច្ចេកវិទ្យាព័ត៌មាននៅទីក្រុងហូជី មិញ។ ក្នុងនាមជាប្រធានថ្នាក់ ប្អូនតែងជួយនិងចែករំលែកវិធីសាស្រ្តរៀនសូត្រដល់មិត្ត រួមថ្នាក់ដែលរៀនខ្សោយ។
មិនត្រឹមតែឧស្សាហ៍ព្យាយាមក្នុងការសិក្សាថាច់សាង នៅទាំងជាកូនកតញ្ញូចេះគោរពស្ដាប់ បង្គាប់ឪពុកម្តាយចេះចែក រំលែកទុក្ខលំបាកជាមួយគ្រួសារ។ប្អូនបានឲ្យដឹងបន្ថែមទៀតថា៖ រាល់រដូវវិស្សមកាលប្អូនតែងទៅទីក្រុងហូជីមិញធ្វើជាងកំ បោរ និងសុំការងារធ្វើនៅតាមអាហារដ្ឋាន ដើម្បីរកប្រាក់ជួយឪពុកម្តាយដោះស្រាយការលំបាកក្នុងគ្រួសារ។ កាលពីមុនកិច្ច ការផ្ទះត្រូវបានឪពុកម្តាយប្អូនមើលថែឥឡូវនេះឪពុកម្តាយប្អូនទៅធ្វើការនៅទីឆ្ងាយបងប្អូនទាំងបួននាក់របស់ប្អូនរស់នៅជាមួយម្តាយមីង ម៉្លោះហើយប្អូនតែងឆ្លៀតពេលសម្រាករៀននៅចុងសប្ដាហ៍ទៅផ្ទះជំនួសឪពុកម្តាយប្អូនមើលថែប្អូនៗ។ទោះ បីនឿយហត់យ៉ាងណាក៏ដោយប៉ុន្តែដោយមានការលើកទឹកចិត្តពីឪពុកម្តាយការឧបត្ថម្ភពីសំណាក់គ្រូបង្រៀននិងមិត្តភក្តិដូច្នេះហើយប្អូនតែងខិតខំសិក្សាឲ្យបានល្អ មិនឲ្យខកបំណងអ្នកទាំងនោះឡើយ៕
អត្ថបទ- រូបថត៖ ថាច់តារា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។