• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់

04/06/2024 13:14

លោក ថាច់អាង(ខាងឆ្វេង) និងរដ្ឋអំណាចមូលដ្ឋានពិនិត្យអំពូលភ្លើងអុជបំភ្លឺតាមដងផ្លូវជនបទ។

ភូមិអូរត្រាវត្បូង ឃុំតឹបង៉ាយ ស្រុកទីវកឹង មានជនរួមជាតិខ្មែរ៣០%។ ដោយកំណត់ច្បាស់ថា  ការកសាងជនបទថ្មី ជនបទថ្មីលើកម្ពស់ត្រូវមានការចូលរួមក្នុងទូទាំងប្រព័ន្ធនយោបាយ និងប្រជាជន ម្ល៉ោះហើយជនរួមជាតិខ្មែរនៅទីនេះបានបរិច្ចាកដី ដំណាំកម្លាំងពលកម្ម ដើម្បីកសាងផ្លូវបេតុង ផ្លូវកៅស៊ូ បង្គោលភ្លើងអុចបំភ្លឺតាមដងផ្លូវ។ល។ គិតជាតម្លៃជិត ៦០០ លានដុង រួមចំណែកជាមួយរដ្ឋ អំណាចមូលដ្ឋានកសាងសម្រេចលក្ខឋានភូមិជនបទថ្មីលើកកម្ពស់កាលពីឆ្នាំ ២០២៣ ។
គ្រួសារលោក ថាច់អាង ជាគ្រួសារមួយក្នុងចំ ណោមគ្រួសារបានរួមចំណែកយ៉ាងសកម្មក្នុងការ កសាងជនបទថ្មីលើកម្ពស់ ។ លោក មិនត្រឹមតែធ្វើជាគំរូ ក្នុងការបរិច្ចាគដីកសាងផ្លូវមួយខ្សែ (ទទឹង ០,៦ ម៉ែត្រ ប្រវែងជាង ៤០០ ម៉ែត្រ) ប៉ុណ្ណោះទេ នៅទាំងពង្រីកតួនាទីជាអ្នកមានប្រជាប្រិយភាពតំបន់ជនជាតិខ្មែរ ចលនាទូទាំងប្រជាជនក្នុងភូមិចូលរួមបរិច្ចាគដីកសាងផ្លូវជនបទ បង្គោលភ្លើងផងដែរ។ 
លោក ថាច់អាងបានឲ្យដឹងថា៖ ក្នុងនាមជាអ្នកមានប្រជាប្រិយភាពក្នុងភូមិ ខ្ញុំមានបំណងរួម ចំណែកក្នុងការចលនាប្រជាជនអនុវត្តបណ្តាចលនាប្រឡងប្រណាំង ស្នេហាជាតិនៅមូលដ្ឋាន។ ម្ល៉ោះហើយ នៅពេលប្រជុំម្តងៗ ខ្ញុំតែងចូលរួមបំពេញយោបល់កសាងកម្មវិធីផែនការផ្សព្វផ្សាយ ។ ជាពិសេសគឺផ្សព្វផ្សាយ ចលនាប្រជាជន ចូលរួមកសាងផ្លូវ បង្គោលភ្លើងអុចបំភ្លឺផ្លូវជនបទ។ ក្នុងការផ្សព្វផ្សាយ ខ្ញុំតែងពន្យល់ឲ្យមាមីងយល់អំពី គោលដៅរបស់បក្ស និងរដ្ឋក្នុងការកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់គឺដើម្បីអភិវឌ្ឍលើគ្រប់វិស័យនៅមូលដ្ឋាន ដើម្បីផលប្រយោជន៍របស់ប្រជាជន។ល។ ដូច្នោះហើយនៅពេលសហការផ្សព្វផ្សាយ មាមីងក្នុងភូមិក៏យល់ស្រប រួចចូលរួមជ្រោមជ្រែងក្នុងការកសាងជនបទថ្មីលើកកម្ពស់។
លោកង្វៀងថាញ់វៀត អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ តឹបង៉ាយ បានឲ្យដឹងថា៖ ជាច្រើនឆ្នាំកន្លង បណ្តាសកម្មភាពកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់ នៅភូមិអូរត្រាវត្បូង តែងបានសាខាបក្ស រដ្ឋអំណាចភូមិពង្រីកស្មារតីសាមគ្គី ជាមួយមាមីងជនជាតិខ្មែរដើម្បីពិគ្រោះសម្រេចដោយប្រជាធិបតេយ្យរួចស្រេចទើបចាត់តាំងអនុវត្តឱ្យបានល្អ។ ជនរួមជាតិខ្មែរនៅភូមិអូរត្រាវត្បូងតែងពង្រីកស្មារតីសាមគ្គីរួមជាមួយនឹងសាខាបក្ស រដ្ឋអំណាចភូមិអនុវត្តបណ្តាលក្ខឋានកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់។ ជាពិសេសការបរិច្ចាគ ដីដំណាំ កម្លាំងពលកម្ម ដើម្បីចូលរួមកសាងលក្ខឋានហេដ្ឋារចនាសម្ព័ន្ធជនបទលើកកម្ពស់ រួចបានមាមីងជនជាតិខ្មែរចូលរួមអនុវត្តល្អ រួមចំណែកជាមួយឃុំអនុវត្តសម្រេច ១៩/១៩ លក្ខឋានឃុំជនបទថ្មីលើកកម្ពស់ រង់ចាំថ្នាក់លើត្រួតពិនិត្យទទួលស្គាល់៕  អត្ថបទ-រូបថត៖ សុជា

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
  • សេនាជនចល័ត ថាច់វណ្ណា រវៀសរវៃជាមួយការងារ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.