• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

លោកមាគាងថាញ់បិញជាគំរូក្នុងចលនាបរិច្ចាគដី និងចែករំលែកដល់ស្ថានភាពក្រីក្រ

23/10/2020 09:13

រយៈកាលកន្លង ការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បានកម្មាភិបាល បក្ខជន និងប្រជាជននៅស្រុកថ្កូវសកម្មអនុវត្ត ដោយទង្វើជាក់ស្ដែង មានអង្គភាព បុគ្គលជាច្រើនបានជ្រើសជាគំរូជឿនលឿន។ ក្នុងនោះមានបក្ខជនគាងថាញ់បិញ (កើតឆ្នាំ ១៩៥០) នៅភូមិរោងវាល ឃុំតឹងហ៊ីបស្ម័គ្រចិត្តបរិច្ឆាគដីសម្រាប់សាងសង់ផ្ទះឲ្យគ្រួសារក្រីក្រ កសាងសាលារៀន កសាងផ្លូវគមនាគមន៍ ធារាសាស្ត្រ និងជំនួយគ្រួសារក្រីក្រ។

           លោកស៊ើងផុងប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ីបបានឲ្យដឹង៖ ក្នុងរយៈកាលកន្លង ការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញបានផ្សព្វផ្សាយទូលំទូលាយ និងបានប្រជាជនគ្រប់ជាន់ស្រទាប់ចូលរួម។ ក្នុងនោះមានលោកមាគាងថាញ់បិញបានស្ម័គ្រចិត្តបរិច្ឆាគដី ប្រាក់កាស់ ទ្រព្យសម្បត្តិ និងកម្លាំង ដើម្បីធ្វើផ្លូវ កសាងសាលារៀន និងអនុវត្តសុខុមាលភាពសង្គម។ ការចូលរួមគបវាល់របស់លោកមាបានបង្ហាញ់ឲ្យឃើញស្មារតីភ្ញាក់រលឹក រាលដាលក្នុងចលនាកសាងជនបទថ្មី ជាពិសេសក្នុងតំបន់ជនរួមជាតិខ្មែរ។ លោកមាគាងថាញ់បិញកំពុងបានស្នើរឲ្យគណៈកម្មាធិការប្រជាជនខេត្តជូនបណ្ណសរសើរអំពីស្នាដៃឆ្នើមក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។

             សំណេះសំណាលជាមួយលោកមាគាងថាញ់បិញ អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ នៅឃុំតឹងហ៊ីបបានលោកមាចែករំលែកថា៖ ទោះបីដឹងថាដីធ្លីមានតម្លៃ ប៉ុន្តែបំណងចង់ឲ្យមូលដ្ឋានរីកចម្រើន ប្រជាជនម្នាក់ៗគប្បីធ្វើជាគំរូ។ ខ្ញុំស្ម័គ្រចិត្តបរិច្ឆាគដីជាង ២ កុងសម្រាប់កសាងសាលារៀន ផ្លូវគមនាគមន៍បម្រើតម្រូវការរបស់ប្រជាជនក្នុងឃុំ។

សាលារៀនបានកសាងលើដីបរិច្ចាគរបស់លោកមាគាងថាញ់បិញ។ រូបថត៖ ហ៊ឺវហ្វេ

            ដំណាក់កាល ២០១០ - ២០១១ លក្ខណៈទៅរៀនរបស់សិស្សនៅភូមិរោងវាលជួបការលំបាកលោកមាគាងថាញ់បិញជាអ្នកដំបូងបង្អស់ស្ម័គ្រចិត្តបរិច្ឆាគដី ៥០០ ម៉ែត្រក្រឡាសម្រាប់កសាងសាលារៀន ០៥ បន្ទប់នៅភូមិរោងវាល  ក្រោយមកគ្រួសារបរិច្ឆាគបន្ថែម ៣០០ ម៉ែត្រក្រឡាទៀតដើម្បីបង្កលក្ខណៈឲ្យសាលាបើកទូលាយកន្លែងសិក្សា។  

               មិនត្រឹមតែបរិច្ឆាគដីកសាងសាលារៀន ឆ្នាំ ២០១៩ លោកមាគាងថាញ់បិញ ឃើញគ្រួសារលោកមាថាច់ថាញ់ផុង នៅភូមិរោងវាលកំពុងជួបលំបាកអំពីលំនៅឋាន គ្មានដីសាងសង់ផ្ទះ លោកមាបានជូនដី ៤០០ ម៉ែត្រក្រឡាឲ្យលោកមាផុងសម្រាប់សង់ផ្ទះ។ មិនត្រឹមតែបរិច្ឆាគដី កសាងសាលារៀន ជូនដីដល់អ្នកក្រីក្រ បក្ខជនគាងថាញ់បិញ នៅទាំងជាគំរូល្អក្នុងការងារបំផុសចលនា ផ្សព្វផ្សាយដល់បណ្តាគ្រួសារប្រជាជនដទៃឲ្យបរិច្ឆាគដីដើម្បីបើកទូលាយដងផ្លូវ។ ទង្វើឈានមុខបរិច្ឆាគដីកសាងសាលារៀនរបស់គ្រួសារលោកមាញ៉ាំងឲ្យបណ្តាគ្រួសារប្រជាជននៅក្នុងភូមិអនុវត្តតាម។

                ក្នុងការកសាងផ្លូវគមនាគមន៍ មុននោះបណ្តាដងផ្លូវនៅភូមិរោងវាលភាគច្រើនគឺដើរតាមភ្លឺស្រែការធ្វើដំណើរជួបការលំបាកច្រើន។ ឆ្នាំ ២០១៥ ពេលមូលដ្ឋានមានគោលការណ៍ធ្វើផ្លូវលោកមាគាងថាញ់បិញកំណត់ច្បាស់ថាខ្លួនជាបក្ខជន ហើយជាអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរទៀតនោះត្រូវតែធ្វើជាគំរូឈានមុខ បំផុសចលនាសមាជិកក្នុងគ្រួសារ ក៏ដូចជាប្រជាជននៅក្នុងភូមិអនុវត្តល្អ។  

                  អស់រយៈកាល ៥ ឆ្នាំ (២០១៥-២០២០)  លោកមាបានចូលរួមបំផុសចលនាប្រជាជនកសាង និងប្រគល់ជូនទីធ្លាដើម្បីដំណើរការកសាងផ្លូវជនបទ ៣ ខ្សែសរុបប្រវែង ៣,៥ គីឡូម៉ែត្រ(ផ្លូវកៅស៊ូ ១ ខ្សែប្រវែង ១,៥ គីឡូម៉ែត្រ ផ្លូវកៅស៊ូប្រវែង ១ គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង ១ គីឡូម៉ែត្រ។

                ក្រៅពីនោះ ជាមួយតួនាទីជាប្រធានសមាគមជំរុញការសិក្សាឃុំតឹងហ៊ីបនឹងជាប្រធានគណៈកម្មការវត្តរោងវាលជារៀងរាល់ឆ្នាំលោកមានៅទាំងបំផុសចលនាគ្រួសារក៏ដូចជាសប្បុរសជននៅក្នុងនិងក្រៅមូលដ្ឋានឧបត្ថម្ភដល់សិស្សក្រីក្រ។ ដំណាក់កាលឆ្នាំ ២០១៦-២០២០ លោកមាចលនាអំណោយបាន ៦.៦៣៧ ចំណែកជូនគ្រួសារក្រីក្រ គ្រួសារជិតក្រក្នុងឃុំគិតជាតម្លៃជាង ៧០៤ លានដុង ជូនអាហារូបករណ៍ចំនួន ៣៣៨ ចំណែកដល់សិស្សក្រីក្រសង្វាតរៀនសូត្រ គិតជាទឹកប្រាក់ ១៧២ លានដុង ជូនទោចក្រយាន ៤១ គ្រឿងតម្លៃជិត ៧០ លានដុង និងទទួលឧបត្ថម្ភសិស្ស ៦៩ នាក់ (សរុបទឹក ប្រាក់ជាង ៧៦ លានដុង)។ល។ ឆ្លងតាមនោះ រួមចំណែកជាមួយមូលដ្ឋានអនុវត្តល្អសុខុមាលភាពសង្គម កសាងជនបទថ្មី។ ការសាយភាយបណ្តាទម្រង់ ការងារមានប្រយោជន៍បានរួមចំណែកនាំយកការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ នៅលើភូមិសាស្រ្ដឃុំតឹងហ៊ីបនិយាយដោយឡែក និងស្រុកថ្កូវនិយាយរួមឲ្យកាន់តែស៊ីជម្រៅ ឆ្លងតាមនោះបានរួមចំណែកជំរុញសេដ្ឋកិច្ច សង្គមឲ្យកាន់តែរីកចម្រើន ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ បង្កើនគុណភាពការងារកសាងបក្សនៅលើភូមិសាស្រ្ដក៏ដូចជាពង្រីកស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកក្នុងតំបន់ជនរួមជាតិខ្មែរ រួមដៃគ្នាអនុវត្តជោគជ័យកម្រិតផែនការសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគឃុំអាណត្តិកាល ២០២០-២០២៥៕

                                  ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.