• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

លោកគ្រូ ថាច់វិន្ទ អស់ពីចិត្តដើម្បីបុព្វហេតុអប់រំជនជាតិ

27/10/2023 08:53

លោកគ្រូថាច់វិន្ទ បង្រៀនមុខវិជ្ជាប្រែបាលី-ខ្មែរ និងភាសាខ្មែរនៅសាលាមធ្យម ​សិក្សាបាលី-ខ្មែរត្រាវិញ ។ លោកគ្រូ ជាគ្រូបង្រៀនពូកែម្នាក់បានប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរសម្រេចភារកិច្ចឆ្នើមឆ្នាំ ២០១៨។

លោកគ្រូថាច់វិន្ទកំពុងបង្រៀនសមណសិស្ស និងសិស្សសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ។

ជាមួយនឹងការងារមុខជំនាញ លោកគ្រូ ថាច់វិន្ទ តែងមានគំនិតច្នៃប្រតិដ្ឋក្នុងការបង្ហាត់បង្រៀន ជាពិសេសមានវិធីសាស្រ្តបង្រៀនល្អមុខវិជ្ជាប្រែបាលី- ខ្មែរ និងមុខវិជ្ជាភាសាខ្មែរដែលលោកគ្រូទទួលបន្ទុក។ ក្នុងការបង្ហាត់បង្រៀន លោកគ្រូតែងយកចិត្តទុកដាក់ដល់ការអប់រំសិស្សឲ្យបង្កើតគំនិតច្នៃប្រតិដ្ឋថ្មី ដើម្បីសិស្សបង្កើនលទ្ធភាពក្នុងការអធិប្បាយប្រធានបទនីមួយៗ។ លោកគ្រូតែងផ្តល់ ចំណេះដឹងតាំងពីកម្រិតទាបដល់កម្រិតខ្ពស់ ដើម្បី សិស្សចេះស្ទាត់ជំនាញក្នុងការនិយាយ និងសរ សេរអក្សរសាស្រ្តខ្មែរ ពីរោះក្បោះក្បាយ។ លោកគ្រូថាច់វិន្ទនៅទាំងទទួលតួនាទីជាប្រធានក្រុមមុខវិជ្ជាភាសាខ្មែរទៀតផង។ ក្រៅពីនោះ លោកគ្រូក៏បានជំនួយការគណៈចាងហ្វាងផ្នែកបច្ចេកវិទ្យា ព័ត៌មានរបស់សាលាផងដែរ។ ផ្នែកបច្ចេកវិទ្យា ព័ត៌មាន លោកគ្រូអស់ពីចិត្តក្នុងការជួយណែនាំសហជីវិនអំពី ការបង្ហាត់បង្រៀនមុខវិជ្ជាណាដែល ទាក់ទងនឹងបច្ចេកវិទ្យា រួមចំណែកជំនួយឱ្យសកម្មភាពបង្ហាត់បង្រៀនតាមប្រព័ន្ធបច្ចេកវិទ្យារបស់សាលាបានស្ថិរភាព។
លោកគ្រូ ថាច់វិន្ទសំណេះសំណាលថា៖ មុខវិជ្ជាភាសាខ្មែរ បានរៀបរៀងតាមបែបថ្មីធានាមានគុណភាពខ្ពស់។ ហេតុនោះ ក្នុងនាមជាគ្រូបង្រៀន ដែលទទួលបន្ទុកមុខវិជ្ជានេះ ខ្ញុំបានចូលរួមបណ្តាវគ្គបំពាក់បំប៉នដែលមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តចាត់តាំង ។ក្រៅពីនោះ ខ្ញុំនៅទាំងស្រាវជ្រាវ រៀនសូត្របន្ថែមអំពីវិធីសាស្រ្តបង្ហាត់បង្រៀន ដើម្បីបង្រៀនសិស្សឲ្យបង្កើនចំណេះដឹងក្នុងមេរៀន និងចំណេះដឹងផ្សេងៗបង្កើតគំនិតច្នៃប្រតិដ្ឋក្នុងការវិភាគបធានបទ។ មុខវិជ្ជាភាសាសាស្រ្ត ជាពិសេស គឺភាសាខ្មែរ ជាមុខវិជ្ជាដែលបណ្តុះបណ្តាលសិស្សជំនាញក្នុងការសរសេរ និងសន្ទនាភាសា អក្សរសាស្រ្តជាតិ។ ក្នុងនោះមានជំនាញក្នុងការស្តាប់ ការសន្ទនា ការអាន និងការសរសេរជាដើម។ ប្រសិនបើស្ទាត់ជំនាញភាសាសាស្រ្តហើយ សិស្សរមែងមានលទ្ធភាពក្នុងការអត្ថាធិប្បាយអក្សរសាស្រ្តខ្មែរបានសម្បូរបែបពុំខាន។ បំណងធំបំផុតរបស់ ខ្ញុំគឺចង់ឲ្យសិស្សមានសមត្ថភាពក្នុងការវិភាគអក្សរសិល្ប៍ខ្មែរ ដូច្នោះហើយទើបខ្ញុំខំរិះរកវិធីសាស្រ្ត បង្ហាត់បង្រៀនឲ្យសមស្របដើម្បីសិស្សយល់ពាក្យពេចន៍នៃកំណាព្យកាព្យឃ្លោង យល់អំពីខ្លឹមសារ ក្នុងរឿងនីមួយៗ រួចមានគំនិតវិភាគតាមបែបអក្សរសាស្រ្តខ្មែរ។
លោកគ្រូឡឹមសុរន្ត ចាងហ្វាងរងសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ មានប្រសាសន៍ថា៖ លោកគ្រូថាច់វិន្ទ ជាគ្រូបង្រៀនពូកែម្នាក់ដល់ព្រមដោយគុណសម្បត្តិ និងវិជ្ជាសម្បត្តិ។ លោកគ្រូស្ទាត់ជំនាញទាំងភាសាខ្មែរ និងភាសាបាលី។ ដូច្នោះហើយ នៅពេលបង្រៀន លោកគ្រូតែងពន្យល់ពាក្យពេចន៍បានល្អ ព្រមទាំងមានការវិភាគ បំផុសគំនិតច្នៃប្រតិដ្ឋឲ្យសិស្សចេះសរសេរ ចេះវិភាគតាមបែបអក្សរសិល្ប៍ខ្មែរ ក៏ដូចជាសរសេរសុន្ទរកថាជាអក្សរសាស្ត្រខ្មែរបានក្បោះក្បាយទៀតផង។ លោកគ្រូជាគ្រូ បង្រៀនម្នាក់តែងសកម្មក្នុងការក្រើនរំលឹកសិស្សឲ្យបង្កើនស្មារតីរៀនសូត្របានល្អគ្រប់មុខវិជ្ជា ជាពិសេសគឺមុខវិជ្ជាភាសាខ្មែរ និងមុខវិជ្ជាប្រែបាលី-ខ្មែរ។
ចំណុចគួរឲ្យស្ងើចសរសើរចំពោះលោកគ្រូ ថាច់វិន្ទទៀតនោះ ក្រៅពីអនុវត្តល្អការងារបង្ហាត់បង្រៀន និងបណ្តាសកម្មភាពនៅក្នុងសាលាមធ្យមសិក្សាបាលី-ខ្មែរ លោកគ្រូនៅទាំងឆ្លៀតពេលចូល រួមបង្ហាត់បង្រៀនសមណសិស្ស និងសិស្សនៅបណ្តាថ្នាក់ពុទ្ធិកសិក្សានៅតាមវត្តព្រះពុទ្ធសាសនា គណៈមហានិកាយខ្មែរក្នុងនិងក្រៅខេត្តទៀតផង។ ក្នុងនោះមាន វត្តសំរោងឯក វត្តកំពង់ (ទីក្រុងត្រាវិញ) វត្តផ្នោរកំបុត (ស្រុកចូវថាញ់) វត្តកន្លែង សេះ (ស្រុកកាងឡុង) វិទ្យាស្ថានពុទ្ធសាសនាខ្មែរ ទីក្រុងកឹងធើ។ល។ ទោះបីបង្រៀននៅសាលាណាក៏ដោយ លោកគ្រូ តែងមានគំនិតច្នៃប្រតិដ្ឋ យកអស់ពីសមត្ថភាពទៅបង្ហាត់បង្រៀនសិស្ស  ដោយអស់ពីចិត្តដើម្បីបុព្វហេតុអប់រំជនជាតិ៕  អត្ថបទ-រូបថត៖ សុជា

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.