21/05/2021 08:14
លោកមាគឹមម៉ាកលី(ខាងឆ្វេង)កំពុងផ្តោះប្តូរជាមួយលេខាសាខាបក្សភូមិជ្រោយទន្សា។ រូបថត៖ ហ្វិញណូយ
ឆ្នាំ ១៩៧៦ យុវជនគឹមម៉ាកលី នៅភូមិជ្រោយទន្សា ឃុំថាញ់ស៊ើង (បច្ចុប្បន្នឃុំគីមស៊ើង) ស្រុកថ្កូវបានទៅបំពេញកាតព្វកិច្ចយោធាអន្តរជាតិនៅសមរភូមិកម្ពុជា។ ឆ្នាំ ១៩៨២ ចេញចាកជួរទ័ពរួចវិលមកកាន់មូលដ្ឋាន ដល់ឆ្នាំ ១៩៩៩ ចូលរួមបំពេញការងារនៅភូមិដោយមានតួនាទីជាយោធាភូមិនិង អនុប្រធានគណៈកម្មការប្រជាជនភូមិហើយដល់ឆ្នាំ ២០០៤ លោកបានសាខាបក្សភូមិជ្រោយទន្សាបោះឆ្នោតតែងតាំងធ្វើលេខាសាខាបក្សរហូតមកទល់ពេលនេះ។ ចំពោះតួនាទីណាក៏ដោយ លោកគឹមម៉ាកលីតែងអនុវត្តសម្រេចល្អនិងសម្រេចឆ្នើមភារកិច្ចជានិច្ចហើយបានស្ងើចសរសើរជូនរង្វាន់យ៉ាងច្រើន។
សាខាបក្សភូមិជ្រោយទន្សា មានបក្ខជន ១៩ រូបសុទ្ធសឹងជាជនជាតិខ្មែរដឹកនាំប្រជាជនជិត ២១០ គ្រួសារ។ ជាមូលដ្ឋានស្ថិតនៅប្របទន្លេហូវ មានប្រឡាយខា្វត់ខ្វែង តែងជន់លិចដោយទឹក ឥទ្ធិពលដល់ការផលិតកសិកម្មរបស់មាមីងក្នុងភូមិ។ ម្យ៉ាងទៀត ផ្លូវគមនាគមន៍ក៏នៅខ្សត់ខ្សោយ ការធ្វើដំណើរទៅមក ដឹកជញ្ជូនមុខទំនិញរបស់ប្រជាជនក៏ជួបការលំបាកច្រើន។ នៅចំពោះមុខស្ថានភាពនោះ លេខាសាខាបក្ស គឹមម៉ាកលីតែងជញ្ជឹងគិតថា “បើសិនមិនម្ចាស់ការស្នើនៅរង់ចាំតែការបត់បែងទុននោះ ពិបាកអនុវត្តកសាងស្ពាន ថ្នល់ ទំនប់ព័ទ្ធជុំរឹងមាំដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាជនណាស់”។ ផ្តើមពីនោះ លោកគឹមម៉ាកលីបានតម្រូវឲ្យបក្ខជនរួមជាមួយសាខាបក្សបំផុសចលនាប្រជាជន និងសប្បុរសជនក្នុងនិងក្រៅមូលដ្ឋានរួមវិភាគទានទឹកប្រាក់ កម្លាំងពលកម្ម បរិច្ចាគដី ឈើហូបផ្លែដើម្បីកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបម្រើការធ្វើដំណើរ ពង្រីកការផលិត បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាព សម្ភារស្មារតីជូនប្រជាជន។
ប៉ុន្មានឆ្នាំមកអាយនេះ អាស្រ័យតម្លៃចុះថោក មាមីងកសិករខាតទុនច្រើន ម៉្លោះហើយ លោកគឹមម៉ាកលីបានបំផុសចលនាដល់សមូហភាពសាខាបក្សកសាងទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” ក្នុងការកសាងស្ពាន ថ្នល់ ទំនប់រាំងស្កាត់ទឹកជំនន់ រួចផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតសមស្របជាមួយនឹងលក្ខណៈដីធ្លី ដើម្បីបង្កើនប្រាក់ចំណូលលើផ្ទៃដីផលិតមានខ្នាតតែមួយ។ គាត់តែងឈានមុខ ធ្វើជាគំរូ រួចចលនាបក្ខជនដទៃក្នុងសាខាបក្សរួមវិភាគទាន។ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ លោកគឹមម៉ាកលី ឆ្លៀតយកការជួយឧបត្ថម្ភរបស់បណ្តាអង្គការសប្បុរសជន និងប្រជាជនមូលដ្ឋានគបវាល់ថវិកា ថ្ងៃពលកម្មកសាងស្ពាន ៤ កន្លែង ជាមួយថវិកាជាង ៧០០ លានដុង។ ទន្ទឹមនឹងនោះ គាត់រួមជាមួយបក្ខជនក្នុងសាខាបក្សបំផុសចលនាប្រជាជនឲ្យបរិច្ចាគដី ឈើហូបផ្លែកសាងភ្លឺទំនប់ព័ទ្ធជុំវាលស្រែ សរុបប្រវែងជាង ៦ គីឡូម៉ែត្រដើម្បីទប់ស្កាត់ទឹកជំនន់ ធានាឱ្យការផលិតរបស់ប្រជាជនក្នុងភូមិ។
ក្នុងការអនុវត្តន៍បង្វែររចនាសម្ព័ន្ធផលិតលោកគឹមម៉ាកលីក៏ជាគំរូក្នុងការបង្វែរពីដីដាំអំពៅមិនសូវមានផល ១.៥០០ ម៉ែត្រក្រឡាមកចិញ្ចឹមបង្កងជើងស ទទួលបានប្រាក់កម្រៃប្រមាណ ១៥ លានដុងក្នុងមួយរដូវ(៣ខែ) ខណៈដែលមាមីងកសិករដាំអំពៅត្រូវខាតទុនច្រើនឆ្នាំបន្តបន្ទាប់។ ផ្ដើមពីនោះ លោកបានបំផុសចលនាគ្រួសារកសិករក្នុងភូមិ ០៩ គ្រួ បង្វែរផ្ទៃដីដាអំពៅ ៥,៥ ហិកតាមកចិញ្ចឹមជលផល ដាំដូង ដាំស្មៅចិញ្ចឹមគោនាំមកប្រាក់កម្រៃ ប្រភពចំណូលខ្ពស់។
លោកគឹមម៉ាកលីបានឱ្យដឹង៖ “ធ្វើជាកម្មាភិបាលបម្រើប្រជាជនត្រូវប្រកបដោយសុទ្ធចិត្ត បំពេញការងារអស់ពីចិត្ត មា្ចស់ការស្នើ និងហានធ្វើ”។ បច្ចុប្បន្ន ភូមិជ្រោយទន្សាជាភូមិដំបូងបង្អស់ក្នុងឃុំមានទំនប់ព័ទ្ធជុំវាលស្រែ ១០០% និងដងផ្លូវទៅកាន់វាលស្រែជាង ៩០% បានកសាងរឹងមាំ បណ្តាញគមនាគមន៍បានកសាងតភ្ជាប់គ្នា។ ជាមួយកិច្ចចង្អុលការរបស់លោកគឹមម៉ាកលី ទម្រង់ “ប៉ិនប្រសបការងារប្រជាចលនា” របស់សាខាបក្សភូមិជ្រោយទន្សា ៣ ឆ្នាំបន្តបន្ទាប់ ( ២០១៨-២០២០) បានគណៈកម្មាធិការបក្សឃុំគីមស៊ើងស្ងើចសរសើរ រួចចង្អុលការឲ្យពង្រីកទូលាយនៅសាខាបក្សដទៃក្នុងឃុំរៀនសូត្រនិងធ្វើតាម។
លោកតូថាញ់លីម លេខាគណៈកម្មាធិការបក្សឃុំគីមស៊ើងវាយតម្លៃ៖ លោកគឹមម៉ាកលីតែងធ្វើជាគំរូឈានមុខក្នុងបណ្តាចលនាសកម្មភាពបដិវត្តន៍។ គាត់បានដឹកនាំសាខាបក្សអនុវត្តសម្រេចឆ្នើមភារកិច្ចជាច្រើនឆ្នាំបន្តបន្ទាប់ រួមចំណែកជំរុញសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន៕
ប្រែសម្រួល៖ សម្បត្តិ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។