• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

យុទ្ធជនពិការថាច់សារ៉ិនលះបង់អស់ពីកម្លាំងកាយចិត្តជូនមាតុភូមិនិងជនរួមជាតិ

30/04/2021 15:29

ថ្វីត្បិតតែសង្រ្គាមបានកន្លងផុតទៅអស់រយៈកាល ៤៦ ឆ្នាំហើយក្តី តែស្លាកស្នាមនៅជាប់ជានិច្ចក្នុងរាងកាយយុទ្ធជនពិការប្រភេទ ៤/៤ ថាច់ សារ៉ិន(កើតឆ្នាំ ១៩៥៣) នៅភូមិសំរោងធំ (ចុងក្រោម) ឃុំម៉ីចាញ់ ស្រុកចូវថាញ់។ ពេលធាតុអាកាស ប្រែប្រួល ក៏ដូចជាពេលធ្វើការងារធ្ងន់ម្តងៗ គាត់ ចុកចាប់យ៉ាងខ្លាំង ដោយសាអំបែងគ្រាប់បែកជាប់ ក្នុងខ្លួន ។ ទោះជាដូច្នោះក្តី ដោយមានគុណសម្បត្តិ ជាកងទ័ពអ៊ំហូ គឺជាអ្នកមានឆន្ទៈមោះមុត មានស្មារតីតស៊ូជម្នះរាល់ការលំបាកខិតខំពលកម្មផលិត ពង្រីកសេដ្ឋកិច្ចជូនគ្រួសារ និងចូលរួមបណ្តាចល នាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ ជាពិសេសអនុវត្តល្អ ភារកិច្ចជាសមាជិកនគរបាល រក្សាលំនឹងសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ចូលរួមកសាងភូមិសំរោងធំសម្រេចលក្ខឋានភូមិ វប្បធម៌ ជនបទថ្មីនាឆ្នាំ ២០២១ ។

យុទ្ធជនពិការ ថាច់សារ៉ិន ។
     ដោយមានមនសិការស្នេហាជាតិមាតុភូមិកាល ពីឆ្នាំ ១៩៦៨ ថាច់សារ៉ិន បានស្ម័គ្រចិត្តចូលរួមកង ឈ្លបឃុំថាញ់ម៉ី (បច្ចុប្បន្នជាឃុំម៉ីចាញ់) ស្រុកចូវថាញ់ ក្នុងពេលអាយុមិនទាន់គ្រប់ ១៥ ឆ្នាំផង។ ខណៈនោះ ថាច់សារ៉ិន បានស្ម័គ្រចិត្តធ្វើជាយុទ្ធ ជនចេញទៅកាន់សមរភូមិប្រយុទ្ធនឹងខ្មាំងសត្រូវ នៅបណ្តាតំបន់បដិវត្តន៍ក្នុងស្រុកចូវថាញ់ដូចជា៖ ភូមិដៃទែន (ឃុំលឿងហ្វា អា) អូរឫស្សីធំ ភូមិភូទ័រ (ឃុំថាញ់ម៉ី)។ល។ ឆ្នាំ ១៩៧១ ក្នុងពេលសត្រូវ វាយប្រហារ បាញ់សម្រុកចូលតំបន់យុទ្ធសាស្ត្រ នៅភូមិអូរឫស្សីធំ យុវជនសារ៉ិន រួមជាមួយមិត្តរួមអាវុធក្នុងក្រុមបានតស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហាន។ពេលនោះគាត់ក៏រងរបួសត្រង់ទ្រូង អត្រារបួសទម្ងន់ ២៦% ។បន្ទាប់ពីព្យាបាលបានធូស្រាល គ្រាន់បើយុវជនសារ៉ិនក៏រួមជាមួយមិត្តរួមអាវុធក្នុងក្រុមបន្តការតស៊ូប្រយុទ្ធជាមួយពួកខ្មាំងឈ្លានពានលុះត្រាប្រទេសជាតិបានរំដោះទាំងស្រុង។
     ក្រោយពីរំដោះ វិលមកកសាងជីវភាពធម្មត្រា​វិញនោះ យុទ្ធជនពិការ ថាច់សារ៉ិន ក៏ចាប់ផ្តើមកសាងជីវភាពគ្រួសារដោយរបរកសិកម្ម។ ដំណាក់កាលនោះ ប្តីប្រពន្គាត់បានឪពុកម្តាយ ចែកដីស្រែឲ្យ ០៣ កុង គាត់ក៏ផលិតស្រូវផង ចិញ្ចឹម សត្វផង។ ឆ្នាំ ២០០៨ លោកសារ៉ិន បានរដ្ឋឧបត្ថម្ភ ផ្ទះឧបការគុណ ០១  ខ្នង តម្លៃ ២៥ លានដុង គួបផ្សំនឹងប្រាក់សន្សំសំចៃ គាត់សាងសង់បានផ្ទះមួយខ្នងតម្លៃជាង ៧៥ លានដុង។ កាលពីឆ្នាំ ២០១៦ រដ្ឋអំណាចមូលដ្ឋានបានបង្កលក្ខណៈឱ្យគាត់បុល ទុន ៣០ លានដុង ពីធនាគារគោលនយោបាយ សង្គមស្រុកដើម្បីចិញ្ចឹមគោ ហើយបានគម្រោង ការ AMD ត្រាវិញឧបត្ថម្ភពូជមាន់ ៣០០ ក្បាល មកចិញ្ចឹមទៀតផង។ បច្ចុប្បន្ន គ្រួសារគាត់មានគោទាំងអស់ ០៦ ក្បាល លក់អស់ ០២ ក្បាល នៅគោញី ០៤ ក្បាល ក្នុងនោះគោញី ០១ ក្បាល ជិតកើតកូននិងចិញ្ចឹមទាជិត ២០០ ក្បាល កំពុង អំណោយផលពងក្នុងមួយយប់គិតជាមធ្យម ១៧០ ពង ជំនួយគ្រួសារគាត់មានប្រាក់ចំណូលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
     ទន្ទឹមនឹងការពង្រីកសេដ្ឋកិច្ចគ្រួសារ លោកសារ៉ិននៅទាំងចូលរួម សកម្មភាពជាច្រើននៅភូមិសំរោង ធំដូចជា៖ ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិ សមាជិកនគរបាលភូមិ ។ ជាពិសេសចំពោះ តួនាទីជាសមាជិកនគរបាលភូមិសំរោងធំតាំងពី ឆ្នាំ ២០០៤ ដល់ឆ្នាំ ២០២០ លោកសារ៉ិនតែងអនុវត្តល្អបណ្តាវិធានការណ៍ធានាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងភូមិមិនទុកឲ្យកើតមានឧប្បត្តិហេតុធ្ងន់ធ្ងរឡើយ។
     លោកសឺនយ៉ឹង លេខាសាខាបក្សភូមិសំរោង ធំមានប្រសាសន៍ថា៖ ក្រៅពីតួនាទីជាសមាជិកនគរបាលភូមិបានល្អ លោកសារ៉ិននៅទាំងបំពេញ តួនាទីជាសមាជិកក្រុមសម្រុះសម្រួលភូមិសំរោង ធំបានល្អទៀតផង។ លោកសារ៉ិនតែងស្នើដល់សាខាបក្សនិងរដ្ឋអំណាចភូមិអនុវត្តមានប្រសិទ្ធិភាពក្នុងកិច្ចសហការគ្រប់គ្រង អប់រំ មុខសញ្ញាដែលមាននិន្នាការបំពានច្បាប់សន្តិសុខសណ្តាប់ ធ្នាប់តំបន់ប្រជាជនស្នាក់នៅ ដើម្បីកសាងនិង រក្សាខ្ជាប់កិត្តិនាម "ភូមិសុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់" តាំងពីឆ្នាំ ២០១៨ រហូតមក។ ឆ្នាំ ២០២១ ភូមិសំរោងធំបានទទួលស្គាល់ជាភូមិ ជនបទថ្មី។ សម្រេចបានលទ្ធផលដូចបច្ចុប្បន្នគឺមានការរួមចំណែកយ៉ាងសកម្មរបស់លោកសា រ៉ិនផងដែរ។
     ការលះបង់របស់យុទ្ធជនពិការថាច់សារ៉ិន បានរួមចំណែកក្នុងការបណ្តុះ បណ្តាលបញ្ញវន្តឲ្យមានមនសិការស្នេហាជាតិមាតុភូមិ ជាពិសេស គឺបញ្ញវន្តជាកម្មាភិបាលយុវវ័យនៅលើភូមិសាស្ត្រឃុំ។ លោកស្រីហូធីយ៉េវ អនុប្រធានគណៈកម្មាធិការ ប្រជាជនឃុំម៉ីចាញ់បានឲ្យដឹងថា៖ មាតុភូមិបាន សន្តិភាពមែន ប៉ុន្តែពូៗយុទ្ធជនពិការ ក្នុងនោះមាន ពូថាច់សារ៉ិននៅតែបន្តការលះបង់ ។ សម័យ សង្រ្គាមពូសារ៉ិនបានប្រយុទ្ធនិងខ្មាំងសត្រូវ លុះ មាតុភូមិបានសន្តិភាពគាត់បន្តការប្រយុទ្ធនឹងជំងឺវិញ។ទោះជាយ៉ាងនោះក្តី គាត់តែងមានស្មារតី មោះមុត តស៊ូជម្នះនឹងការឈឺចាប់ដើម្បីបន្តការ អនុវត្តបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋានជាពិសេសគឺចលនារក្សា សន្តិសុខ សណ្តាប់ធ្នាប់នាំមកនូវភាពសុខសាន្តជូនប្រជាជន។ពូសក្ដិសមជាគំរូដ៏ល្អសម្រាប់យុវវ័យគ្រប់ជំនាន់រៀនសូត្រនិងយកតម្រាប់តាម។
     កំណត់ត្រាពីការតស៊ូ ក៏ដូចជាការតស៊ូសម័យ សន្តិភាពនេះ កាលពីឆ្នាំ ១៩៨៣ លោកសារ៉ិនបាន ប្រធានរដ្ឋជូនមេដាយតស៊ូប្រឆាំងនឹងអាមេរិក ចំ ណាត់ថ្នាក់លេខ ១ ។ ឆ្នាំ ២០១៨ គាត់បានរដ្ឋមន្ត្រី ក្រសួងពលកម្មយុទ្ធជនពិការនិងសង្គមកិច្ចជូនប័ណ្ណសរសើរ "ដោយមានស្នាដៃឆ្នើមក្នុងការងារ យុទ្ធជនពិការ ពលី" និង រដ្ឋមន្ត្រីក្រសួងនគរបាល ជូនអនុស្សារិយយស "ព្រោះបុព្វហេតុការពារសន្តិសុខមាតុភូមិ" ៕  
 

អត្ថបទ រូបថត៖ សុជា

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.