• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

យុទ្ធជនពិការង៉ូវិញទៀកពង្រីកតួនាទី ជាអ្នកមានប្រជាប្រិយភាពនៅមូលដ្ឋាន

21/07/2022 14:44

នៅពេលទៅនេរ លោកង៉ូវិញទៀក នៅតែកាត់ដេរសម្លៀកបំពាក់ដដែល។

     បច្ចុប្បន្នក្នុងខេត្តមានប្រជាជនជាង ៤៣០ នាក់ បានទទួលស្គាល់ជាអ្នកមានប្រជាប្រិយភាព ក្នុងតំបន់ជនរួមជាតិខ្មែរ ក្នុងនោះមានតែលោក ង៉ូវិញទៀក (ជនជាតិខ្មែរ) ម្នាក់គត់ជាយុទ្ធពិការបានទទួលស្គាល់ជាអ្នកមានប្រជាប្រិយភាព។ 
     ឆ្នាំ១៩៨៥ លោក ង៉ូវិញទៀក នៅអនុសង្កាត់ទី ៧ សង្កាត់លេខ៨ ទីក្រុងត្រាវិញ បានស្ម័គ្រ ចិត្តទៅបំពេញកាតព្វកិច្ចយោធាវៀតណាម ដើម្បីចូលរួមសង្រ្គោះប្រទេសកម្ពុជា។ នៅពេលកំពុងបំពេញភារកិច្ចយាមល្បាតនៅសមរភូមិមុខ គាត់ជាន់គ្រាប់បែកផ្ទុះរងរបួសជាទម្ងន់ និងបាត់បង់ជើង ឆ្វេងម្ខាង បានទទួលស្គាល់ជាយុទ្ធជនពិការប្រភេទ ២/៤ ។ ឆ្នាំ ១៩៨៧ បងបានចេញទ័ព  ចូលបំពេញការងារនៅការិយាល័យយុត្តិធម៌ស្រុកចូវថាញ់បាន ៤ ឆ្នាំ។ ដោយមានបំណងចូលរួមការងារនៅកន្លែងដែលគាត់ស្នាក់នៅដើម្បីងាយស្រួល ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ លោក ង៉ូវិញទៀក ក៏សុំសម្រាកការងារនៅការិយាល័យយុត្តិធម៌ស្រុកចូវថាញ់។ ចូលរួមការងារសមាគមអតីតយុទ្ធជន សង្កាត់លេខ ៨ តែងតាំងធ្វើជាប្រធានសាខាសមា គមអតីតយុទ្ធជន អនុសសង្កាត់ទី៧ សង្កាត់លេខ ៨ រហូតមកទល់បច្ចុប្បន្ន។ ដោយមានប្រជាប្រិយភាព និងអស់ពីចិត្តក្នុងបណ្តាចលនានៅមូលដ្ឋាន កាលពីឆ្នាំ ២០១១ លោក ង៉ូវិញទៀក បានប្រជា ជនក្នុងតំបន់បោះឆ្នោតតែងតាំងជាអ្នកមានប្រជា ប្រិយភាពតំបន់ជនជាតិខ្មែរ។ លោក ង៉ូវិញទៀក អនុវត្តល្អតួនាទីជាប្រធានសាខាសមាគមអតីតយុទ្ធជន និងតួនាទីជាអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិខ្មែរ។ គាត់តែងសកម្មក្នុងការចលនាសមាជិកពង្រីកមានប្រសិទ្ធភាពក្លឹបអតីតយុទ្ធជន ការពារបរិស្ថានអនុវត្តល្អកិច្ចសហការជាមួយបណ្តាអង្គការមហាជនដើម្បីចេញទ័ពអនាម័យ បរិស្ថានញុាំងឲ្យប្រជាជនបង្កើនការយល់ដឹងក្នុងការងារការពារបរិស្ថាន និងបានទៅជាទម្លាប់រស់នៅល្អបែបបទអារ្យធម៌ទីក្រុង។ ជាពិសេស តាំងពីឆ្នាំ ២0១១ មកគាត់ចលនាសមាជិកអនុវត្តល្អ ទម្រង់ “៧ + ១” (សមាជិកម្នាក់គ្រប់គ្រងគ្រួសារប្រជាជន ០៧ គ្រួ)។ 
     លោក ង៉ូវិញទៀកមានប្រសាសន៍ថា៖ ក្នុងរយៈពេលប្រជុំជីវភាពក្នុងកងជួរទ័ព ខ្ញុំរៀនចំណេះដឹង បានច្រើនសម្រាប់អនុវត្តក្នុងជីវភាព។ ក្នុងនោះ ចំណុចដែលខ្ញុំចាប់អារម្មណ៍បំផុតគឺអំពីគុណសម្បត្តិ ដ៏ថ្លៃថ្លារបស់កងទ័ពអ៊ំហូគឺ“ខន្តី និងវីរិយៈ” ។ ដូច្នេះ ហើយពេលដែលត្រឡប់មកស្រុកកំណើតវិញ ទោះបីជីវភាពជួបការលំបាកយ៉ាងណាក៏ដោយ ខ្ញុំក៏មិនធុញទ្រាន់ដែរ ខ្ញុំតែងព្យាយាម តស៊ូធ្វើការ ងារគ្រប់យ៉ាងលុះត្រាបានសម្រេចជោគជ័យ។
     ទន្ទឹមនឹងចូលរួមបណ្តាចលនានៅមូលដ្ឋានលោក ង៉ូវិញទៀក នៅទាំងពង្រីកសេដ្ឋកិច្ចគ្រួសារដោយរបរកាត់ដេរ ចិញ្ចឹមជ្រូក ជួលសាល និងសម្ភារសម្រាប់ចាត់តាំងពិធីផ្សេងៗ។ល។  លោក ង៉ូវិញទៀក មានប្រសាសន៍បន្ថែមថា៖ “ខ្ញុំជាយុទ្ធជន ពិការ ដោយបានរដ្ឋអំណាចយកចិត្តទុកដាក់ឧបត្ថម្ភខ្ញុំក៏ត្រូវតែមានស្មារតីពុះពារឈានឡើងក្នុងជីវភាព ទើបសក្តិសមជាយុទ្ធជនគោរព និងធ្វើតាមបណ្តាំអ៊ំហូ "យុទ្ធជនពិការតែមិនអសារឥតការ"។
     លោក ស៊ើងសេន  ប្រធានសមាគមអតីតយុទ្ធជនសង្កាត់លេខ ៨ មានប្រសាសន៍ថា៖ ត្រឡប់មកកសាងជីវភាពនៅស្រុកកំណើតវិញ អតីតយុទ្ធជន ង៉ូវិញទៀក បានគណៈកម្មាធិការប្រជាជនសង្កាត់លេខ ៨ ឧបត្ថម្ភថវិកា ១៨ លានដុង សម្រាប់ សាងសង់ផ្ទះឧបការគុណ (ឆ្នាំ ២០០៧) គួបផ្សំ នឹងប្រាក់ដែលគ្រួសារគាត់សន្សំសំចៃបាន គាត់ក៏សង់បានផ្ទះមួយខ្នងតម្លៃជាង ១២០ លានដុង។ សមមិត្ត ង៉ូវិញទៀក អនុវត្តល្អតួនាទីជាប្រធានសាខាសមាគមអតីតយុទ្ធជនផង និងតួនាទីជាអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ នៅអនុសង្កាត់ទី៧ សង្កាត់លេខ ៨ ផង។ ដោយមានលក្ខណៈពិសេសជាតំបន់មានជនជាតិខ្មែរ រស់នៅច្រើនកុះករ (ជាង ៧០%)សមមិត្តង៉ូវិញ ទៀក តែងសកម្មក្នុងការផ្សព្វផ្សាយ ចលនាសមាជិក និងមាមីងខ្មែរឲ្យគោរព អនុវត្តល្អតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយច្បាប់របស់បក្ស និងរដ្ឋ។ ទន្ទឹមនឹងនោះ គាត់នៅទាំងធ្វើជាគំរូក្នុងការបរិច្ចាគដីជិត ៤០ ម៉ែត្រក្រឡា (តម្លៃជាង ២៥០លានដុង) សម្រាប់រដ្ឋពង្រីកផ្លូវក្នុងទីក្រុងត្រាវិញទៀតផង។ ការងារជាក់ស្តែងរបស់ លោក ង៉ូវិញទៀកបានរួមចំណែក សាយភាយរូបភាព និងគុណសម្បតិ្តដ៏ថ្លៃថ្លារបស់ “កងទ័ពអ៊ំហូ”។
       ដោយមានស្នាដៃល្អ ឆ្នាំ ១៩៩១ លោកង៉ូវិញ ទៀកបានលោក ប្រធានរដ្ឋជូនគ្រឿងឥស្សរិយយសយុទ្ធជនត្រចះត្រចង់។ ឆ្នាំ ២0១២ បានសមាគមអតីតយុទ្ធជនវៀតណាមជូនអនុស្សារិយយសអតីតយុទ្ធជនវៀតណាម  និងបានបណ្តាផ្នែកជូនលិខិត-ប័ណ្ណសរសើរជាច្រើនច្បាប់ទៀត ផង។ ក្នុងនោះ មានប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីមានស្នាដៃ “អ្នកមានសគុណឆ្នើមម្ចាស់ការឈានឡើយក្នុងជីវភាព” ។ ប្រធានគណៈជនជាតិខេត្តជូនលិខិតសរសើរ “មានស្នាដៃឆ្នើមក្នុងការអនុវត្តន៍តាមសេចក្តីសម្រេច ចិត្តលេខ១៨/QĐ-TTg និងសេចក្តីសម្រេចចិត្ត លេខ ៥៦/២0១៣/QĐ-TTg៕
                       ​​​​​​​​                                                                                                                 អត្ថបទ-រូបថត៖ សុជា

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.