• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

មានបំណងនាំមកនូវភាពសុខសាន្តជូនប្រជាជន

24/11/2020 08:44

នោះគឺជាបំណងធំបំផុតរបស់លោក គឹមសុខ ប្រធានក្រុមការពារប្រជាជនទីក្រុងនៃអនុសង្កាត់លេខ ២ សង្កាត់ទី ៩ ទីក្រុងត្រាវិញ។

 លោក គឹមសុខ ប្រធានក្រុមការពារប្រជាជនទីក្រុង  ។

       រយៈពេលជិត ២០ ឆ្នាំកន្លង ពេលព្រលប់ប្រជាជនសម្រាកពីការងារជួបជុំគ្រួសារ ប៉ុន្តែចំពោះលោក គឹមសុខវិញ ពេលនោះគឺជាពេលដែលគាត់ចាប់ផ្តើម  ចេញដំណើរទៅយាមល្បាតត្រួតពិនិត្យភូមិសាស្រ្ត ដើម្បីការពារសន្តិសុខជូនប្រជាជន។ ទទួលស្គាល់ នូវការលះបង់យ៉ាងស្ងៀមស្ងាត់នោះ គណៈកម្មា ធិការប្រជាជនទីក្រុងត្រាវិញបានជូនលិខិតសរសើរជាច្រើនច្បាប់ដល់គាត់ ជាពិសេសនាយកនគរបាលខេត្តត្រាវិញ ជូនលិខិតសរសើរដល់គាត់ស្តីពីសម្រេចស្នាដៃឆ្នើម ក្នុងចលនាប្រជាជន ទាំងមូលចូលរួមការពារសន្តិសុខមាតុភូមិ (ឆ្នាំ ២០១៤-ឆ្នាំ ២០១៧) ។
      លោកគឹមសុខ កើតឆ្នាំ ១៩៧១ នៅអនុ សង្កាត់លេខ ២ សង្កាត់ទី ៩ ទីក្រុងត្រាវិញ។ គាត់ជាកសិករម្នាក់ប្រកបការងារដាំបន្លែជាច្រើនប្រភេទលើផ្ទៃដីជិត ០១ កុង ។ ប្រពន្ធរបស់គាត់លក់ដូរបន្តិចបន្តួចក្នុងផ្ទះ។ ថ្វីត្បិតសេដ្ឋកិច្ចមិនសូវបានធូរធាក៏ដោយ ប៉ុន្តែគាត់ប្រាកដក្នុងចិត្ត ថា គ្រួសារសុខសប្បាយទាំងអស់គ្នា មានបាយ ទឹកហូបគ្រប់គ្រាន់គឺសុភមង្គលហើយ។ ចំពោះការងារមុខជំនាញវិញ លោកគឹមសុខតែងមានស្មារតីទទួលបន្ទុកខ្ពស់។ ជារៀងរាល់រាត្រីគាត់និងកងកម្លាំងការពារប្រជា ជនទីក្រុង ០៧ នាក់នៃអនុសង្កាត់លេខ ២ តែង ដើរយាមល្បាតនៅលើភូមិសាស្រ្ត ប្រសិនបើគាត់ ជួបកូនចៅអ្នកភូមិផងប្រមូលគ្នីគ្នាពេលអធ្រាត្រ គាត់ក៏ក្រើនរំលឹកដោយសិទ្ធស្នាល ដើម្បីឱ្យប្អូនៗ ទាំងនោះ ទៅផ្ទះវិញ។ ប្រសិនបើជួបមុខសញ្ញា ចម្លែកគួរសង្ស័យ គាត់ក៏សើុបការណ៍ តាមដានមុខសញ្ញានោះ ។ ជាក់ស្តែងគឺកាលពីខែឧសភា ឆ្នាំ ២០២០ ក្នុងពេលដែលកំពុងយាមល្បាត លោកគឹមសុខបានជួបជនម្នាក់គួរសង្ស័យ ធ្វើដំ ណើរមកកាន់ភូមិសាស្រ្តនោះ គាត់ក៏អង្កេតសាកសួររួចជននោះ ក៏រៀបរាប់ប្រាប់ហេតុការណ៏ ហើយក៏ភៀសខ្លួនចេញពីតំបន់នោះទៅ ។
    ពីមុនមានប្រជាជនមួយចំនួនមិនទាន់យល់ពីទង្វើរបស់លោកគឹមសុខ ច្រើនតែពោលពាក្យ បង្អាប់គាត់ថា "ហូបបាយផ្ទះ ធ្វើការឥតប្រយោជន៍ គ្មានប្រាក់ខែ ។ល។ ប៉ុន្តែពេលឃើញគាត់និងកងកម្លាំងការពារប្រជាជនទីក្រុង យាមល្បាត សម្រុះសម្រួលជនបង្កអុកឡុក ដើម្បីការពារ សន្តិសុខជូនប្រជាជន អ្នកទាំងនោះទើបយល់ទង្វើដ៏មានប្រយោជន៍របស់គាត់រួច គោរពកោតសរសើរគាត់យ៉ាងក្រៃលែង។តាំងពីទទួលនាទីជាប្រធានក្រុមការពារប្រជាជនទីក្រុង (ឆ្នាំ ២០០៩) លោកគឹមសុខទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយខែពី ១២០ - ២០០ ពាន់ដុង។ ចាប់ពីឆ្នាំ ២០១៩ កើនឡើងបាន ៥៥០ ពាន់ដុងក្នុងមួយខែ។
        លោកគឹមសុខមានប្រសាសន៍ថា៖ "ក្នុង ពេលធ្វើការងារសង្គម ខ្ញុំតែងបានគ្រួសារ បង្កលក្ខណៈនិងជំរុញស្មារតីខ្ញុំជានិច្ច។ទន្ទឹមនឹងនោះ ខ្ញុំនៅទាំងទទួលបានការគាំទ្រ ពីសំណាក់កម្មាភិបាល បក្ខជន និងប្រជាជនទៀតផង។ ប្រសិន បើខ្ញុំគិតពីធ្វើការងារនេះដើម្បីមានប្រភពចំណូល ជូនគ្រួសារ ប្រហែលជាខ្ញុំមិនធ្វើការងារនេះជិត ២០ ឆ្នាំកន្លងទេ។ បំណងធំបំផុតរបស់ខ្ញុំគឺ " ផ្តល់នូវភាពសុខសន្តជូនមាមីង "ការងារនេះពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ខ្ញុំ។
    ជាច្រើនឆ្នាំកន្លង លោកគឹមសុខនិងកង កម្លាំងការពារប្រជាជនទីក្រុងនៃសង្កាត់អនុសង្កាត់លេខ ២ សង្កាត់ទី ៩ បានប្រកៀកស្មាគ្នាចូលរួម បំពេញការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាជននៅលើភូមិសាស្រ្ត។លោកគាងថា ប្រធានគណៈកម្មការប្រជាជនអនុសង្កាត់លេខ ២ សង្កាត់ទី៩ មានប្រសាសន៍ថា៖ តាំងពីឆ្នាំ ២០០៩ រហូតមកទល់បច្ចុប្បន្នអនុសង្កាត់លេខ ២ រក្សាខ្ជាប់កិត្តិនាម អនុសង្កាត់សុវត្ថិភាពពីសន្តិ សុខសណ្តាប់ធ្នាប់។ សម្រេចបានលទ្ធផលនោះ គឺមានការរួមចំណែកយ៉ាងសកម្មរបស់កងកម្លាំងការពារប្រជាជនទីក្រុងនៃអនុសង្កាត់លេខ ២ និង លោកគឹមសុខ។ លោកគឹមសុខ មានតួនាទីសំខាន់ក្នុងការកោះហៅរកកងកម្លាំងការពារប្រជាជនទីក្រុងនៃសង្កាត់លេខ ២ អនុវត្តល្អ ការងារយាមល្បាតដើម្បី បង្ការទប់ស្កាត់ឧក្រឹដ្ឋជននិងអបាយមុខសង្គមនាំមកនូវភាពសុខសាន្តជូនប្រជាជនជាង ២៤០ គ្រួសារក្នុងអនុសង្កាត់លេខ ២៕
   

អត្ថបទ-រូបថតៈ សុជា

 

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.