• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ព្រះតេជគុណ ថាច់សាធន រួមជាមួយរដ្ឋអំណាចមូលដ្ឋានគិតគូរដល់ជីវភាពប្រជាជន

12/08/2022 13:34

ព្រះតេជគុណ ថាច់សាធន។

     តាំងពីសាងផ្នួស និងសិក្សារៀនសូត្ររហូត ដល់ទទួលតួនាទីជាព្រះចៅអធិការវត្ត អនុប្រធាន សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវកែ  សមាជិកគណៈកម្មការវប្បធម៌នៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះតេជគុណ ថាច់សាធន តែងធ្វើជាគំរូស្តីពីមានទឹកព្រះទ័យសប្បុរសធម៌រួមចំណែកធ្វើនូវការងារមានប្រយោជន៍ ដល់សហគមន៍ និងសង្គម បានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់គាំទ្រ និងដឹងគុណរបស់ព្រះអង្គជានិច្ច។
     លោកឡេក្វឹកធ្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំចូវដៀងមានប្រសាសន៍ថា៖ “ព្រះតេជគុណ ថាច់សាធន ព្រះចៅអធិការវត្តរតនសាគរ (ព្រើម)ភូមិព្រើម ឃុំចូវដៀង តែងរួមដំណើរ ជាមួយរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភប្រជាជនមាន ស្ថានភាពលំបាក ដើម្បីប្រជាជនកសាងជីវភាពបានរីកចម្រើន។ គិតត្រឹមរយៈកាល ០៦ ខែដើម ឆ្នាំ ២0២២ ព្រះអង្គចលនាសប្បុរសជនបានអំណោយជាង ២.៣00 ចំណែក (អំណោយរួមមានគ្រឿងបរិភោគ និងប្រាក់) គិតជាតម្លៃសរុបរួមជាង ៣00 លានដុង។ ទន្ទឹមនឹងនោះ ព្រះអង្គនៅទាំងសំដែងធម្មទេសនាអប់រំពុទ្ធបរិស័ទ និងប្រជាជនឲ្យបង្កើនការយល់ដឹង នឹងពង្រីកស្មារតីសាមគ្គី  ព្យាយាមប្រកបការងារដើម្បីកសាងជីវភាពរីកចម្រើន។ ទង្វើជាក់ស្តែងរបស់ព្រះតេជគុណថាច់សាធនបានរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តល្អការងារពង្រីកសេដ្ឋកិច្ច សង្គម រក្សាសន្តិសុខនយោបាយ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន។
     តាមថេរដីការបស់ព្រះតេជគុណ ថាច់សាធន ការងារណាដែលប្រព្រឹត្តឡើងដោយការសង្រ្គោះពុទ្ធបរិស័ទដោយសុទ្ធចិត្ត មិនចង់បានការតបស្នង ពីបរិស័ទការងារនោះពិតជាប្រព្រឹត្តទៅបានស្ថិតស្ថេរជានិច្ច។ ដោយមានទស្សនៈយ៉ាងនោះ ព្រះអង្គតែងមមាញឹកក្នុងការចលនាសប្បុរសជនក្នុង និងក្រៅខេត្តចូលរួមជាមួយព្រះអង្គដើម្បីឧបត្ថម្ភដល់ប្រជាជនដែលមានស្ថានភាពលំបាក ឧបត្ថម្ភសិស្សានុសិស្សនៅមូលដ្ឋានឲ្យរៀនសូត្របានល្អ ដើម្បីមានចំណេះចូលរួមធ្វើការងារមានប្រយោជន៍ ជូនសហគមន៍ និងសង្គម។
     លោក ស៊ើងថាញ់ថាយ នៅភូមិព្រើម ឃុំចូវដៀងជាអតីតនិស្សិតម្នាក់ ក្នុងចំណោមអតីតនិស្សិត សិស្សដែលទទួលបានការឧបត្ថម្ភពីសំណាក់ព្រះ តេជគុណ ថាច់សាធន។ គាត់បានព្រះតេជគុណ ថាច់សាធនឧបត្ថម្ភឲ្យរៀនចប់តាំងពីកម្រិតពុទ្ធិក មធ្យមសិក្សាបឋមភូមិ ទុតិយភូមិនិងរៀនចប់ថ្នាក់ ឧត្តមសិក្សាអប់រំបឋមសិក្សានៃសាកលវិទ្យាល័យត្រាវិញ ( ឆ្នាំ ២០១៦) ផងដែរ។ បច្ចុប្បន្នលោក ស៊ើងថាញ់ថាយ ជាគ្រូបង្រៀនព្រះសង្ឃ និងកូនចៅពុទ្ធបរិស័ទនៅវត្តព្រើមព្រមទាំងទទួលតួនាទី ជាប្រធានគណៈការងាររណសិរ្សភូមិព្រើម ឃុំចូវដៀងទៀតផង។ លោក ថាញ់ថាយ មានប្រសាសន៍ថា៖ ដំណាក់កាលដែលខ្ញុំកំពុងសិក្សាខ្ញុំតែងបាន ព្រះតេជគុណថាច់សាធនឧបត្ថម្ភទាំងសម្ភារ និង ស្មារតី ទើបខ្ញុំសិក្សារៀនសូត្របានល្អទាំងផ្លូវលោក និងផ្លូវធម៌មានចំណេះសមល្មមដើម្បីជួយការងារ សង្គមដូចសព្វថ្ងៃ។ ខ្ញុំតែងរំលឹកនូវឧបការគុណដ៏ធំធេងរបស់ព្រះតេជគុណជានិច្ច ខ្ញុំប្តេជ្ញាចិត្តខិតខំបំពេញតួនាទីរបស់ខ្ញុំក្នុងបច្ចុប្បន្នឲ្យបានល្អ ដើម្បីរួមចំណែកកសាងភូមិស្រុកឲ្យរីកចម្រើន ទើបសក្តិសមនឹងគុណូបការៈដែលព្រះតេជគុណព្រះចៅអធិការវត្តព្រើមបានឧបត្ថម្ភខ្ញុំរៀនសូត្រក្នុងពេលកន្លង។
     ព្រះតេជគុណ ថាច់សាធន មានថេរដីកាថា៖  គោលដៅព្រះពុទ្ធសាសនា គឺដើម្បីសង្គ្រោះសត្វលោកឲ្យឆ្លងផុតពីអន្ធការកសាងជីវភាពដោយសម្មាអាជីវោ ដើម្បីបានសេចក្តីសុខស្ងប់ក្នុងចិត្ត និងចូលរួមកសាងសង្គមឲ្យបានរីកចម្រើន សុភមង្គលគ្រប់ៗគ្នា។ អាត្មាជាអ្នកបួស អ្នកគោរពទ្រ ទ្រង់ធម៌ព្រះពុទ្ធសាសនាអាត្មាត្រូវ អនុវត្តតាមផ្លូវ ព្រះពុទ្ធសាសនាដើម្បីជួយ សង្រ្គោះប្រជាពុទ្ធបរិស័ទ។ អាត្មាតែង អប់រំ និងដឹកនាំពុទ្ធបរិស័ទឲ្យ មានចិត្តមេត្តា កុំឈ្នានីសគ្នា ត្រូវអនុគ្រោះគ្នាទៅវិញទៅមក ទើបខ្លួនយើងក៏ដូចជាសង្គមយើងបានសុខសាន្ត និងជឿនលឿន។ សហការជាមួយរដ្ឋអំណាចមូលដ្ឋាន ចលនាសប្បុរសជនចូលរួមឧបត្ថម្ភប្រជាពុទ្ធបរិស័ទ ក៏ដូចជាប្រជាជនក្នុងជីវភាពរស់ នៅឆ្លងកាត់ការលំបាក និងបានរៀនសូត្រដើម្បីកសាងជីវភាពឲ្យប្រសើរជាងទៀត។
     ទទួលស្គាល់ និងដឹងនូវគុណូបការៈរបស់ព្រះតេជគុណ ថាច់សាធន ដែលបានចូលរួមធ្វើនូវកិច្ច ការមានប្រយោជន៍លើគ្រប់វិស័យជីវភាព វប្បធម៌ និងសង្គម ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានប្រគេនបណ្ណសរសើរដល់ព្រះអង្គ ដោយសម្រេច ស្នាព្រះហស្ថឆ្នើមក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” និងស្នាព្រះហស្តឆ្នើមក្នុង ចលនាឧបត្ថម្ភការងារបង្ការ ទប់ស្កាត់អាសន្នរោគ កូវីដ-១៩” ឆ្នាំ ២០២១។ ក្រៅពីនោះព្រះតេជគុណ ថាច់សាធននៅទាំងបាននាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ប្រគេនលិខិតសរសើរ សម្រេចស្នាព្រះហស្តឆ្នើមក្នុងការផ្សព្វផ្សាយចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ក្នុងខេត្តដំណាក់កាល ២០០០ - ២០២០៕     អត្ថបទ-រូបថត៖ សុជា

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.