• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ព្រះតេជគុណសឺនហ្វាងរួមចំណែកអប់រំពុទ្ធបរិស័ទរស់នៅប្រកបដោយសម្មាទិដ្ឋិ

03/03/2023 16:26

ព្រះតេជគុណ សឺនហ្វាង សំណេះសំណាលជាមួយព្រះតេជគុណ គឹមម័ន អំពីការចាត់តាំងកម្មវិធីផ្សេងៗ។

ជាង ១៥ ឆ្នាំដែលបានសាងព្រះផ្នួស សិក្សារៀនសូត្រ ព្រះតេជគុណ សឺនហ្វាង គង់នៅវត្តកំពង់ឈូក ផ្នោសង្រ្កម ឃុំហ៊ីវទឺ ស្រុក ទីវកឹងតែងចលនាពុទ្ធបរិស័ទមកវត្តនៅពេលរាត្រីដើម្បីរៀនសូត្រធម៌អាថ៌តាមប្រវេណីខ្មែរ។ ជាពិសេសគឺរៀន និងគោរពប្រតិបត្តិតាមពុទ្ធោវាទនិងរៀនអំពីប្រវេណីវប្បធម៌ខ្មែររួមចំណែកយ៉ាងសកម្មក្នុងការរក្សាខ្ជាប់របៀបរស់នៅវប្បធម៌នៅតំបន់ដែលមានប្រជាជនខ្មែររស់នៅកុះករ។
ឆ្នាំ ២០០៥ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ពុទ្ធិក មធ្យមសិក្សាទុតិយភូមិ ព្រះតេជគុណ សឺនហ្វាង មានបំណងរួមចំណែកអប់រំប្រជាពុទ្ធបរិស័ទ បង្កើនការយល់ដឹងអំពីធម៌អាថ៌របស់ព្រះពុទ្ធក៏ដូចជា បង្កើនការយល់ដឹងអំពីប្រវេណីវប្បធម៌ជនជាតិ ។ ចំណុះជើងវត្តផ្នោសង្ក្រមមានប្រជាពុទ្ធបរិស័ទជាង ៣០០ គ្រួសារ។ ពេលថ្ងៃប្រជាពុទ្ធបរិស័ទ តែងរវល់ប្រកបការងារចិញ្ចឹមជីវិត ដូច្នោះហើយតែងមានការនឿយហត់មិនចង់មកវត្តនាពេលរាត្រីដើម្បីរៀនធម៌ឡើយ។ ថ្វីត្បិតដូច្នោះ ព្រះតេជគុណ តែង ព្យាយាមចលនាដោយទឹកព្រះទ័យមេត្តា ចង់ឲ្យពុទ្ធបរិស័ទរៀនសូត្រយល់ដឹងអំពីធម៌អាថ៌ព្រះពុទ្ធ ក៏ដូចជាប្រវេណីវប្បធម៌ សីលធម៌ ម្ល៉ោះហើយព្រះ អង្គក៏ខិតខំចលនាប្រជាពុទ្ធបរិស័ទរួចក៏បានពុទ្ធបរិស័ទមកវត្តរៀនបន្តិចម្តងៗ។ឆ្នាំ ២០០៦ ព្រះ តេជគុណសឺនហ្វាងចាត់តាំងបើកថ្នាក់បង្រៀន ព្រះធម៌នៅពេលរាត្រីនាវត្តផ្នោសង្ក្រម និងមានប្រជាពុទ្ធបរិស័ទប្រមាណជាង ១០ នាក់ចូលរៀនតែប៉ុណ្ណោះ។ ថ្វីត្បិតថ្នាក់ដំបូងមានពុទ្ធបរិស័ទចំនួន តិចក៏ដោយព្រះតេជគុណ សឺនហ្វាង តែងខិតខំ បង្រៀនប្រជាពុទ្ធបរិស័ទអស់ពីព្រះទ័យ ។ ដោយមានវិធីសាស្រ្តបង្រៀនល្អការបង្រៀនរបស់ព្រះតេជគុណសឺនហ្វាង បានទាក់ទាញពុទ្ធបរិស័ទមករៀនយ៉ាងកុះករ។ មកដល់ពេលនេះ មានប្រជាពុទ្ធជាង ១២០ នាក់មកវត្តរៀននៅពេលរាត្រី។
ព្រះតេជគុណ សឺនហ្វាង មានថេរដីកាថា៖  បណ្តាការងារដែលអាត្មាបានធ្វើគឺដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាពុទ្ធបរិស័ទ ។ ប្រជាពុទ្ធ បរិស័ទខ្មែរមានប្រវេណីមកវត្តប្រគេនចង្ហាន់ ក៏ដូចជាចតុប្បច្ច័យសម្រាប់ព្រះសង្ឃបួសរៀន គឺជាប្រវេណីដ៏ល្អមានមកពីបុរាណ។ ម្ល៉ោះហើយ អាត្មាមានបំណងចង់ភ្ជាប់និស្ស័យ អប់រំពុទ្ធបរិស័ទ បង្កើនការយល់ដឹងអំពីគុណតម្លៃនៃព្រះពុទ្ធសាសនាយ៉ាង ណានិងមានវិធីសាស្រ្តគោរពប្រតិបត្តិយ៉ាងណាឲ្យបានល្អតាមឱវាទរបស់ព្រះពុទ្ធ ដើម្បីកសាង ជីវភាពសុភមង្គល។ ជាពិសេសរស់នៅប្រកបដោយសម្មាទិដ្ឋិ មានចិត្តមេត្តា សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមកក្នុងការរស់នៅ ដើម្បីរួមចំណែករក្សាខ្ជាប់ របៀបរស់នៅវប្បធម៌ក្នុងភូមិផងរបងជាមួយគ្នា។
ព្រះអង្គនៅទាំងមានទឹកព្រះទ័យមេត្តា សកម្មក្នុងការងារសប្បុរសធម៌សង្គមដូចជា៖ ចលនាពុទ្ធបរិស័ទដែលមានជីវភាពធូរធា ឧបត្ថម្ភគ្រួសារ ដែលជួបការលំបាក ដើម្បីរៀបចំពិធីបុណ្យសព ក៏ដូចជាឧបត្ថម្ភនៅពេលដែលជួបការលំបាកក្នុង ជីវភាពជាដើម។
ព្រះតេជគុណ គឹមម័ន អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ទីវកឹងមានថេរដីកាថា៖ ព្រះតេជគុណ សឺនហ្វាង មិនត្រឹមតែបំពេញ នាទីជាអនុប្រធានការិយាល័យសមាគមស្រុកបានល្អប៉ុណ្ណោះទេ នៅទាំងជាព្រះសង្ឃមួយព្រះអង្គ ដែលមានទឹកព្រះទ័យ "មេត្តា" ចូលរួមធ្វើនូវកិច្ចការសប្បុរសធម៌ជាច្រើនដើម្បីនាំមកនូវផលប្រយោន៍ជូនប្រជាពុទ្ធបរិស័ទ ។ ទង្វើដែលព្រះតេជគុណសឺនហ្វាងបានធ្វើ រួមចំណែកយ៉ាងសកម្ម ក្នុងការអប់រំប្រជាជនខ្មែរចូលរួមកសាង និងរក្សាខ្ជាប់របៀបរស់នៅវប្បធម៌នៅតំបន់ប្រជាជនស្នាក់នៅ៕  អត្ថបទ-រូបថត៖   សុជា

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.