• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ព្រះតេជគុណថាច់សេងសុខឡែ៖ មានកិត្តិយសបាននាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាល ប្រគេនប័ណ្ណសរសើរ

24/05/2023 06:45

នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៤ ទិវាលោកប្រធានហូជីមិញអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ ព្រះតេជគុណ ថាច់សេងសុខឡែ ព្រះចៅអធិការវត្តសាលវ័ន (តាអោក) ឃុំចូវដៀង ស្រុក កូវកែ មានកិត្តិយសបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ប្រគេនបណ្ណសរសើរជាមួយស្នាព្រះហស្ដ “រួមចំណែកក្នុងការងារសុខុមាលភាពសង្គមលើភូមិសាស្រ្តខេត្តត្រាវិញ រួមចំណែកក សាងសង្គមនិយម និងការពារមាតុប្រទេស”។

ព្រះតេជគុណ ថាច់សេងសុខឡែ។

ក្នុងបណ្តាឆ្នាំកន្លង អាស្រ័យដោយពោរពេញ ដោយឧត្តមគតិមនសិការៈ ចិត្តមេត្តា ករុណា មុទិតា ឧបេក្ខា គិតគូដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារមានស្ថានភាពលំបាករបស់ឃុំជម្នះការលំបាកមួយចំណែកក្នុងជីវភាព ក្នុងឆ្នាំ ២០២២ ព្រះតេជ គុណថាច់សេងសុខឡែ បានបំផុសចលនាពុទ្ធបរិស័ទ សប្បុរសជននៅក្នុង និងក្រៅខេត្តឧបត្ថម្ភ កសាងផ្លូវបេតុងបាន ៧ ខ្សែ រួមជាមួយស្ពានជាច្រើនកន្លែងនៅតាមបណ្ដាភូមិ ក្នុងនោះមានភូមិដុំ ធំជាដើម សរុបប្រវែងជិត ៣ គីឡូម៉ែត្រ។ ក្រៅពី នោះ ព្រះអង្គនៅទាំងយកព្រះទ័យទុកដាក់អនុវត្តការងារសប្បុរសធម៌សង្គមដូចជា៖ ជូនអំណោយគ្រួសារក្រីក្រ ជិតក្រ គ្រួសារដែលមានស្ដានភាពលំបាក ពុទ្ធបរិស័ទចាស់ជរា អនាថាចូលរួមពិធី បុណ្យសព ឧបត្ថម្ភឈើមនុស្សធម៌ ។ល។ សរុបថវិកាកសាងផ្លូវ ស្ពាន ជូនអំណោយជិត ១,១ ពាន់លានដុង។គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ ព្រះអង្គបំផុសចលនាសប្បុរសជននៅកន្លែងនានាអនុវត្តការងារសប្បុរសធម៌ មនុស្សធម៌ សរុបទឹកប្រាក់ជាង ៥០០ លានដុង។ ព្រះតេជគុណ ថាច់សេងសុខឡែ មានថេរដីកាឱ្យដឹងថា៖ អាត្មាខិតខំបំពេញកិច្ចការសព្វបែបបយ៉ាងទៅតាមសមត្ថភាពរបស់អាត្មាដើម្បីរួមជាមួយមូលដ្ឋាន គិតគូរដល់ជីវភាពគ្រួសារជនក្រីក្រលំបាក។  ចំពោះឃុំចូវដៀង អាត្មាក៏បានរួមចំណែកកសាង សំណង់មួយចំនួន រួមចំណែកធ្វើឱ្យសម្រស់ជនបទកាន់តែមានភាពស្រស់ស្អាត។ 
អស់រយៈពេលជាង ១០ ឆ្នាំកន្លងដែលបាន ទទួលនាទីជាព្រះចៅអធិការ ព្រះតេជគុណ ថាច់សេងសុខឡែ បានរួមជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ កសាងសំណង់ជាច្រើននៅក្នុងផ្ទៃវត្តដូចជា៖  ឧបដ្ឋានសាលាសមណកុដិ ជួសជុលសំណង់ ចាស់ៗមួយចំនួនដែលទ្រុឌទ្រោម។ សំណង់កសាងថ្មីភាគច្រើន តែងបានព្រះតេជគុណតុបតែងដោយ បណ្ដាក្បូរក្បាច់ដ៏ស្រស់ស្អាត។ សំណង់មួយចំនួនដែលព្រះតេជគុណទទួលរ៉ាប់រង រួមជាមួយ ព្រះសង្ឃនៅក្នុងវត្តសាងសង់ អាស្រ័យហេតុនោះ ប្រិតសំចៃបានថវិកាមួយចំណែកធំសម្រាប់វត្តប្រយោជន៍កសាងសំណង់ដទៃៗទៀត។    លោកថាច់ភា ប្រធានគណៈអារាមាភិបាលវត្តតាអោក  បានឱ្យដឹងថា៖ចាប់ពីពេលព្រះតេជគុណបាននិមន្តចូលរួមប្រជុំជាញឹកញាប់នៅតាមបណ្ដាកិច្ចប្រជុំ ដែលគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ចាត់តាំង ម៉្លោះហើយព្រះតេជគុណកាន់តែយល់ច្បាស់ពីតម្រូវការជាក់ស្ដែងរបស់សង្គម។ ផ្ដើមពីនោះ ព្រះអង្គរួមជាមួយគណៈអារាមាភិបាលបង្កើតជាក្រុមសប្បុរសធម៌ រាល់ពេលឮដំណឹងថាមានពុទ្ធបរិស័ទឈឺថ្កាត់ តែងនិមន្តទៅសួរសុខទុក្ខ ជូនអំណោយ ដើម្បីជំរុញស្មារតីដល់អ្នកជំងឺឲ្យឆាប់ជាសះស្បើយ។ ចំពោះការសាងសង់បណ្ដាសំណង់ព្រះតេជគុណ តែងសម្ដែងពីបន្ទុកយ៉ាងខ្ពស់។ ទន្ទឹមនឹងនោះ ព្រះអង្គនៅទាំងរួមជាមួយរដ្ឋអំណាចមូលដ្ឋានកសាងបណ្ដាសំណង់សាធារណប្រយោជន៍ជាច្រើន។ ផ្ដើមពីនោះ ព្រះអង្គកាន់តែបង្កបានប្រជាប្រិយភាពចំពោះមហាជន។
ជាវត្តមួយស្ថិតនៅតំបន់ជ្រៅ ឆ្ងាយដាច់ស្រ យាល មានសំណង់ជាច្រើនត្រូវរងការខូចខាត ដោយសារសង្គ្រាម។ ដើម្បីស្នងបន្តពីព្រះចៅអធិការជំនាន់មុន ព្រះអង្គតែងអភិរក្សវត្ថុសាក្សីដើម្បីបញ្ជាក់បន្ថែមពីតម្លៃប្រវត្តិសាស្រ្ត។ ជាក់ស្ដែង ប្រដាប់ប្រដាប្រើប្រាស់ក្នុងវត្តដែលព្រះចៅអធិការ ជំនាន់មុនប្រើប្រាស់បម្រើឱ្យការចិញ្ចឹម លាក់បំ ពួនកម្មាភិបាលកាលពីសម័យសង្គ្រាមប្រមាណ ២២ ប្រភេទដូចជា៖ ថូ ទីកោ ចង្កៀងជាដើមតែងបានព្រះតេជគុណរក្សាទុកយ៉ាងហ្មត់ចត់ចាត់ជា រតនវត្ថុដើម្បីបញ្ជាក់ និងធ្វើការអប់រំអ្នកជំនាន់ក្រោយ ឱ្យយល់ដឹងព្រមទាំងមានស្មារតីស្នេហាជាតិ។     លោកឡេក្វឹកធ្វឹង ប្រធានគណៈ កម្មាធិការប្រជាជនឃុំចូវដៀង បានឱ្យដឹងថា៖ ព្រះតេជគុណ ថាច់សេងសុខឡែជា បព្វជិតគំរូមួយអង្គ អស់ពីព្រះទ័យ ដើម្បីសាសនា និងសង្គម។ ព្រះតេជគុណ រួមចំណែកយ៉ាងធំធេងក្នុងការងារបំផុសចលនាពុទ្ធបរិស័ទកសាងវត្តអារាម អនុវត្តល្អបណ្ដាចលនា ដែលមូលដ្ឋានបានផ្សព្វផ្សាយ។ សកម្មក្នុងការ ងារផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ា គោល នយោបាយរបស់បក្ស និងរដ្ឋដល់ពុទ្ធបរិស័ទ ជួយឱ្យពុទ្ធបរិស័ទ អនុវត្តជំនឿសាសនា ប្រតិបត្តិគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋនៅតំបន់ជនរួមជាតិខ្មែរកាន់តែបានល្អប្រសើរជាង។ ព្រះតេជគុណ តែងរួមដំណើរជាមួយរដ្ឋអំណាចមូលដ្ឋាន កសាងឃុំសម្រេច លក្ខឋានឃុំជនបទថ្មី និងជនបទថ្មីលើកកម្ពស់៕   អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.