• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ព្រះតេជគុណគឹមហ៊ឺវង៉ី៖ពង្រីកល្អស្មារតីល្អទាំងសាសនា និងសង្គម

10/03/2023 15:31

ព្រះតេជគុណគឹមហ៊ឺវង៉ី ជាមួយសំណង់ព្រះវិហារដែលកំពុងសាងសង់។

ក្រោយពេលបញ្ចប់ការសិក្សាបណ្ដាថ្នាក់សកល និងពុទ្ធិកសិក្សា ក្នុងឆ្នាំ ២០១៧ ព្រះតេជគណគឹមហ៊ឺវង៉ី បានព្រះសង្ឃ ពុទ្ធបរិស័ទវត្តប្រទក្សិលានិគ្រោធ (ចុងព្រៃ) ឃុំភឿកហ៊ឹង ស្រុកថ្កូវ តែងតាំង នាទីជាព្រះចៅអធិការ។ ផ្ដើមពីនោះ ព្រះអង្គកាន់ តែសម្ដែងច្បាស់ពីតួនាទី បន្ទុករបស់ព្រះអង្គក្នុងការបំផុសចលនាបញ្ញវន្តខ្មែរបើកថ្នាក់រៀនបម្រើ ដល់តម្រូវការរៀនសូត្ររបស់ព្រះសង្ឃ កូនចៅ ជនរួមជាតិខ្មែរ បំផុសចលនាពុទ្ធបរិស័ទកសាង និងជួសជុលបានសំណង់ជាច្រើននៅក្នុងផ្ទៃវត្ត  ជួយឱ្យសម្រស់របស់វត្តកាន់តែស្រស់ស្អាត ស័ក្ដសមជាកន្លែងបូជាប្រកបដោយភាពផូរផង់។
ព្រះតេជគុណ គឹមហ៊ឺវង៉ី មានថេរដីកាថា៖ ពេលអាត្មាទទួលនាទីជាព្រះចៅអធិការសំណង់ជាច្រើន នៅក្នុងវត្តខូចទ្រុឌទ្រោម ត្រូវជួសជុល ឬក៏កសាងថ្មី។ អាស្រ័យហេតុនោះ គិតពីតម្លៃធំធេងដែលអ្នកជំនាន់មុនបន្សល់ទុកមក ម៉្លោះហើយអាត្មាភាព តែងខិតខំអស់ពីសមត្ថភាពដើម្បីកៀរគរពុទ្ធបរិស័ទចូលរួមកសាង។
សំណង់ភាគច្រើននៅក្នុងវត្ត អាស្រ័យព្រះតេជគុណទទួលរ៉ាប់រងកសាងផ្ទាល់ ឬចង្អុលការកសាង។ ផ្ដើមពីនោះកាន់តែបញ្ជាក់ឱ្យឃើញពីសមត្ថភាព ភាពអត់ធ្មត់ ភាពដិតដល់ជាមួយការកសាង ជាពិសេសគឺភាពប៉ិនប្រសប់ក្នុងការកសាងរបស់ព្រះ តេជគុណ ទាក់ទាញបានពុទ្ធបរិស័ទជាច្រើនស្ម័គ្រចិត្តប្ដូរវេនគ្នាចូលមករួមជ្រោមជ្រែងកសាងបណ្ដាសំណង់នៅក្នុងវត្ត។ គិតដោយឡែកតែសំណង់ ព្រះវិហារដែលកំពុងកសាងមានពុទ្ធបរិស័ទពីរាប់សិបដល់រាប់រយរូបចូលរួមជ្រោមជ្រែងធ្វើកិច្ចការ ផ្សេងៗទាក់ទងដល់ការកសាងដោយឥតគិតថ្លៃឈ្នួល។
ក្នុងការសាងបណ្ដាសំណង់នៅក្នុងវត្ត ព្រះតេជគុណតែងយកព្រះទ័យទុកដាក់ដល់ការអភិរក្ស បណ្ដាតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ហេតុនោះសំណង់មានភាពស្រស់ស្អាត ប្រកបដោយតម្លៃសិល្បៈ វប្បធម៌ខ្មែរបានមនុស្សជាច្រើន វាយតម្លៃខ្ពស់។គិតដោយឡែកតែឆវរថ (យានដឹកសាកសព)ដែលបានកសាងប៉ុន្មានឆ្នាំមុននេះក្លាយ ជាសំណង់ពោរពេញដោយការច្នៃប្រតិដ្ឋក្នុងការ ពូតផ្ដុំបន្ថែមសម្រស់ស្រស់ស្អាតពីលក្ខណៈប្រពៃណីក្នុងការដង្ហែសាកសពរបស់ជនរួមជាតិខ្មែរ។ ឆវរថជារថនិយមប្រើប្រាស់របស់គ្រួសារដែលមានសាច់ញាតិទទួលមរណភាពហើយ ដង្ហែទៅបូជាឬក៏បញ្ចុះ។
ព្រះតេជគុណ គឹមហ៊ឺវង៉ី មានថេរដីកាឱ្យដឹង បន្ថែមទៀតថា៖ដោយពិនិត្យឃើញផ្លូវគមនាគមន៍ នៅទីណាក៏ដោយសុទ្ធតែបានរដ្ឋវិនិយោគទុន កសាងរឹងមាំ ធានាឱ្យបណ្ដាមធ្យោបាយបើកបរទៅមក ហេតុនោះការកសាងឆវរថទាំង ២ គ្រឿងតាម បែបបទចម្លាក់ក្បូរក្បាច់ខ្មែរក៏ជាការសមស្របជាមួយទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរផង សមស្របជាមួយស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិផង។ ឆវរថទាំង ២ គ្រឿងដែលបានកសាង មិនត្រឹមតែបម្រើឱ្យដឹកសពឡើយ នៅទាំងប្រើប្រាស់ សម្រាប់ការដឹកជញ្ជូនបណ្ដាវត្ថុផ្សេងៗដែលទាក់ ទងដល់ពិធីបុណ្យរបស់ជនរួមជាតិខ្មែរឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរទៀតផង។

ក្រៅពីការកសាងបណ្ដាសំណង់នៅក្នុងវត្ត ព្រះ តេជគុណ គឹមហ៊ឺវង៉ី ក៏ពង្រីកល្អស្មារតីសប្បុរសធម៌មនុស្សធម៌ដូចជា៖ ចូលរួមជាមួយរដ្ឋអំណាច មូលដ្ឋានគិតគូរដល់ស្ថានភាពលំបាករបស់ប្រជាជន ចាត់តាំងជូនអំណោយដល់គ្រួសារក្រីក្រ ជិត ក្រ ជនអនាថា។ល។ រយៈពេលថ្មីៗនេះព្រះតេជគុណ សាងសង់ផ្ទះបាន ១ ខ្នងជូនដល់អ្នកដែលមានជីវភាពលំបាកនៅភូមិត្រាម។ ក្នុងលើកកំពូល បង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ព្រះអង្គបាន រួមជាមួយរដ្ឋអំណាចមូលដ្ឋានជូនអំណោយ គិតគូរពេលបាយជូនប្រជាជនក្នុងតំបន់ចត្តាឡីស័ក ជួយឱ្យការបង្ការទប់ស្កាត់អាសន្នរោគសម្រេចប្រសិទ្ធភាពល្អ  រួមចំណែកនាំមកជីវភាពសុខសាន្ត ជូនប្រជាជន។ ចាប់ពីពេលទទួលនាទីជាព្រះចៅអធិការ ព្រះអង្គក៏តែងយកព្រះទ័យទុកដាក់ដល់ការបើកថ្នាក់រៀនសម្រាប់ព្រះសង្ឃកូនចៅជនរួមជាតិខ្មែររៀនសូត្រ។ ជារៀងរាល់ឆ្នាំមានព្រះសង្ឃ កូនចៅជនរួមជាតិខ្មែររាប់រយអង្គ និងរូបចូលមកស្នាក់អាស្រ័យរៀនសូត្រ ជួយឱ្យវិស័យសិក្សាអប់រំ ក្នុងតំបន់ជនរួមជាតិខ្មែរមានភាពរីកចម្រើនជាលំដាប់។ ឆ្នាំ ២០១៩ ជាមួយបំណងរួមចំណែកក្នុង បុព្វហេតុបណ្ដុះបណ្ដាល ព្រះអង្គបានឯកភាពជា មួយគណៈអារាមាភិបាល ព្រមទាំងពុទ្ធបរិស័ទសុំដាក់មណ្ឌលប្រឡងនៅក្នុងវត្តដោយទទួលបេក្ខសិស្សរាប់រយអង្គនិង រូបចូលរួមប្រឡង។ ទន្ទឹមនឹងនោះ ទំនៀមទម្លាប់មួយចំនួនកាន់តែមានភាព រោយរៀវទៅក៏បានព្រះព្រះអង្គស្ដារឡើងវិញដើម្បីអប់រំពីអត្តចរិត សីលធម៌ របៀបរស់នៅដល់ជន រួមជាតិខ្មែរ។
លោកលីវុាំងហ្វា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំភឿកហ៊ឹង បានឱ្យដឹងថា៖ ព្រះតេជគុណគឹមហ៊ឺវង៉ី បានបណ្ដាផ្នែកគ្រប់លំដាប់ថ្នាក់ប្រគេនលិខិតសរសើរពីព្រោះមានការ រួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តន៍បណ្ដាចលនានៅមូលដ្ឋាន ព្រះអង្គជាអង្គដែលយកព្រះ ទ័យទុកដាក់អំពីសាសនា និងសង្គម ម៉្លោះហើយ តែងបង្កភាពស្និទ្ធស្នាលជាមួយរដ្ឋអំណាចមូលដ្ឋានដើម្បីបានដឹងព័ត៌មានពីគណៈ ផ្នែកឃុំ រួចរាល់ ពេលបណ្ដាគណៈ ផ្នែកឃុំមានការពឹងពាក់ព្រះអង្គៗតែងជួយឧបត្ថម្ភអស់ពីព្រះទ័យ។
ព្រមជាមួយការកសាងបណ្ដាសំណង់ ព្រះតេជគុណនៅទាំងសន្សំសំចៃថវិកាជាវដីបន្ថែមនៅ ក្បែរវត្តបានរាប់សិបពាន់ម៉ែត្រក្រឡាដើម្បីបើកទូលាយផ្ទៃវត្តឱ្យកាន់តែធំទូលាយជាង គួបផ្សំជាមួយភាពស្រស់ស្អាតនៃបណ្ដាសំណង់ដែលកាន់តែបានកសាងជាលំដាប់លំដោយ ធ្វើឱ្យនរណាក៏មានបំណងចង់មកកាន់វត្តនេះដែរ។
  ទោះបីមានការមមាញឹកក្នុងការងារវត្តអារាមក៏ដោយ ប៉ុន្តែព្រះតេជគុណគឹមហ៊ឺវង៉ី នៅតែឆ្លៀតពេលរៀនសូត្របន្ថែមកម្រិតវិជ្ជាមហាវិទ្យាល័យ។ បច្ចុប្បន្ន ព្រះអង្គកំពុងសិក្សាឆ្នាំទី ២ ផ្នែកច្បាប់ នៅមហាវិទ្យាល័យត្រាវិញ។ នោះគឺជាការបញ្ជាក់ ឱ្យឃើញពីភាពអត់ធ្មត់ក្នុងរាល់ការងារក៏ដូចជាការរៀនសូត្រដើម្បីសន្សំចំណេះដឹងបង្កើនការ យល់ដឹងសម្រាប់ព្រះអង្គ ព្រមទាំងជួយឱ្យការគ្រប់គ្រងរាល់ការងារបានល្អប្រសើរជាង៕   អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.