• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ប្អូនត្រឹងធីហ្វៀងត្រឹងជាគំរូសង្វាតរៀនសូត្រ

25/11/2020 07:12

ទោះបីជីវភាពគ្រួសារលំបាកយ៉ាងណាក៏ដោយ ប្អូនប្អូនត្រឹងធីហ្វៀងត្រឹងតែងខិតខំឈានឡើងក្នុងការសិក្សាជានិច្ច។

ប្អូនត្រឹងធីហ្វៀងត្រឹង។

      ប្អូនត្រឹងធីហ្វៀងត្រឹង ជាសិស្សថ្នាក់ទី ៨/៣ សាលាអនុវិទ្យាល័យឡុងហ្វា ស្រុកចូវថាញ់ ជាសិស្សសង្វាតរៀនសូត្រ។  អស់រយៈកាល ០៧ ឆ្នាំសិក្សា (ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៧) ហ្វៀងត្រឹងតែងសម្រេចកិត្តិនាមជាសិស្សរៀនពូកែហើយបានលោកគ្រូ អ្នកគ្រូ មិត្តភ័ក្ដិស្រឡាញ់រាប់អាន។ កន្លងហើយហ្វៀងត្រឹង មានកិត្តិយសបានសាលាជ្រើសជូនអាហារូបករណ៍សម្រាប់សិស្សក្រីក្រសង្វាតរៀនសូត្រ។

    តាមប្រសាសន៍លោកគ្រូ ង្វៀងភូខូយ អចិន្រ្តៃយ៍ថ្នាក់ ៨/៣ សាលាអនុវិទ្យាល័យឡុងហ្វា៖ ត្រឹងធីហ្វៀងត្រឹង ជាសិស្សឆ្លាត ប្អូនយល់មេរៀនយ៉ាងរហ័ស ចេះគោរពលោកគ្រូ អ្នកគ្រូ មិត្តភក្តិចូលចិត្តរាប់អាន។

     អាស្រ័យស្ថានភាពគ្រួសារលំបាក ម្ល៉ោះហើយហ្វៀងត្រឹងតែងព្យាយាមរៀនសូត្រ។ ជារៀងរាល់ថ្ងៃប្អូនចំណាយពេលវេលាច្រើនសម្រាប់ការរៀនសូត្រ ខិតខំក្រេបជញ្ជក់ចំណេះដឹងមេរៀននៅនឹងថ្នាក់ និងលៃលកពេលវេលា រំលឹកមេរៀននៅនឹងផ្ទះ។ វិញ្ញាសាដែលហ្វៀងត្រឹងចូលចិត្តរៀនបំផុតនោះគឺប្រវត្តិសាស្រ្ត ដោយមានបំណងក្លាយជាអ្នកស្វែងយល់ស្រាវជ្រាវប្រវត្តិសាស្រ្ត។ លោកគ្រូត្រឿងមិញភូ អ្នកទទួលបន្ទុកកងកុមារ សាលាអនុវិទ្យាល័យឡុងហ្វាបានឲ្យដឹង៖ មិនត្រឹមតែរៀនពូកែ ហ្វៀងត្រឹងនៅទាំងជាសមាជិកាក្រុមរវាសរវៃ ប្អូនជាសមាជិកាគណៈចង្អុលការក្រុមថ្នាក់ទី ៨/៣។ ប្អូនតែងស្វាហាប់ ឈានមុខក្នុងបណ្តាចលនាក្រុមរបស់សាលា។

     មកសួរសុខទុក្ខគ្រួសារហ្វៀងត្រឹង ស្នាក់នៅភូមិថូងវ៉ាង ឃុំឡុងហ្វា ស្រុកចូវថាញ់ គ្រួសារហ្វៀងត្រឹងជាគ្រួសារលំបាក ផ្ទះដែលប្អូនកំពុងរស់នៅសព្វថ្ងៃអាស្រ័យបានកម្មវិធីតេតកងទ័ព ប្រជាជនឃុំឡុងហ្វាឧបត្ថម្ភកាលពីឆ្នាំ ២០១៩។ គ្រួសារមានតែដីសម្រាប់សង់ផ្ទះគ្មានដីស្រែផលិត ឪពុកប្អូនឈ្មោះ ត្រឹងវ៉ាំងថឹក គ្មានមុខរបរលំនឹងម្ល៉ោះហើយជីវភាពគ្រួសារជួបការលំបាកច្រើន។ អាស្រ័យបណ្តាប្រឡាយក្នុងតំបន់កោះឡុងហ្វាគឺជាប្រភពសម្រាប់ចិញ្ចឹមជីវភាពរបស់គ្រួសារហ្វៀងត្រឹង ជារៀងរាល់ថ្ងៃឪពុកប្អូនតែងទៅដោតសន្ទូច រាយមងចាប់បង្កងត្រីដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និង ចិញ្ចឹមកូនរៀនសូត្រ ។ ថ្វីត្បិតនឿយហត់ ប៉ុន្តែពូថឹកតែងរស់នៅដោយរីករាយ ខិតខំពលកម្មនិងដាស់តឿនឲ្យកូនៗខិតខំរៀនសូត្រជានិច្ច។ មិនត្រឹមតែរៀនពូកែ ហ្វៀងត្រឹងនៅទាំងជាកូនកតញ្ញូ ជាបងស្រីប៉ិនប្រសប់ តែងជួយណែនាំប្អូនទាំងពីររៀនសូត្រឲ្យបានល្អ។ ពុំនោះសោត ប្អូននៅទាំងជួយឪពុកម្តាយធ្វើការងារផ្ទះដូចជាប្រឡេះបន្លែ ដណ្តាំបាយ ថែទាំឲ្យប្អូនៗ។ល។ ផ្លូវទៅសាលារៀនថ្វីត្បិតមិនឆ្ងាយប៉ុន្តែអាស្រ័យផ្ទះហ្វៀងត្រឹងស្ថិតនៅកណ្តាលវាល ម្ល៉ោះហើយនៅរដូវភ្លៀងភក់ជ្រាំបបិចបបាក់ ហេតុនោះការធ្វើដំណើរទៅរៀនរបស់ប្អូននៅជួបការលំបាកច្រើន។

      ឆ្លងកាត់រាល់ការលំបាករបស់ស្ថានភាព ច្រើនឆ្នាំបន្តបន្ទាប់ត្រឹងធីហ្វៀងត្រឹងតែងសម្រេចកិត្តិនាមជាសិស្សពូកែ បានសាលាជ្រើសចូលរួមប្រឡងសិស្សពូកែបណ្តាថ្នាក់។ ជាមួយបណ្តាស្នាដៃរៀនសូត្រនោះ ហ្វៀងត្រឹងមានកិត្តិយសបានទទួលអាហារូបករណ៍វូឌិញលីវ ០២ លើកទទួលអាហារូបករណ៍ង្វៀងធៀងថាញ់ ០២ លើកសម្រាប់សិស្សក្រីក្រ ឆ្លងកាត់លំបាករៀនសូត្រពូកែ៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.