• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

បណ្តាសមណស័ក្ដិពុទ្ធសាសនាចូលរួមចែករំលែកជាមួយស្ថានភាពលំបាកក្នុងរដូវកូវីដ ១៩

27/07/2021 07:59

រួមជាមួយនឹងជីវភាពលំបាករបស់បណ្តាគ្រួសារក្រីក្រក្នុងលើកបង្ការទប់ស្កាត់អាសន្នរោគកូវីដ‑១៩ មានសប្បុរសជនជាច្រើនបានរួមដំណើរជាមួយរដ្ឋអំណាចមូលដ្ឋានគិតគូរដល់ស្ថានភាពទាំងនោះ។ ក្នុងនោះ មិនត្រឹមតែនៅចំពោះបណ្តាអ្នកដែលមានជីវភាព​ធូរធារួមគិតគូរដល់គ្រួសារក្រីក្រឡើយ ទាំងសមណស័ក្ដិ ពុទ្ធសាសនាក៏តែងចូលរួមជាមួយ​ទឹកព្រះទ័យមេត្តា​ និងស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ។ ព្រះតេជគុណ ថាច់សុវណ្ណ ព្រះចៅអធិការវត្តសិរីវង្សារាម(ផ្នោរអំពូងថ្មី) និងព្រះតេជគុណ ថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងជាគំរូ។

ព្រះតេជគុណ ថាច់សុវណ្ណ ព្រះចៅអធិការវត្តសិរីវង្សារាម(ផ្នោរអំពូងថ្មី) ឃុំតឹងហ៊ីប ស្រុកថ្កូវ ព្រះអង្គតែងយកព្រះទ័យទុក​ដាក់ដល់ជីវភាពលំបាករបស់បណ្តាគ្រួសារក្រីក្រ រួមជាមួយរដ្ឋអំណាចមូលដ្ឋានជូន​អំណោយជាច្រើនចំណែកដល់ប្រជាជនបណ្តាភូមិ៖ ផ្នោរអំពូង ផ្នោរម្នាង ទ្រព្រះបាទ និងបណ្តាភូមិជិតខាងរបស់ឃុំ។ ព្រះតេជគុណ ថាច់សុវណ្ណ មានថេរដីកាឱ្យដឹងថា៖ ការនិមន្តទៅសួរទុក្ខ ជូនអំ​ណោយដល់ បណ្តាគ្រួសារក្រីក្រ ចាស់ព្រឹទ្ធាចារ្យ អ្នកជំងឺក្រីក្រ។ល។គឺជាទង្វើប្រចាំ។ ថ្វីត្បិតដូច្នោះក៏ដោយ ក្នុងលើកអនុវត្តគម្លាតសង្គម អាត្មាមានការអាទិភាពជាង ពីព្រោះក្នុងរយៈពេលអនុវត្តគម្លាតសង្គម មាមីងមិនបានចេញពីផ្ទះ បើសិនមិនមានការចាំ​បាច់។ ក្នុងបណ្តាគ្រួសារប្រជាជនដែលមានជីវភាពធូរធា សុភមង្គលក៏នៅមានគ្រួ សារលំបាក អភ័ព្វច្រើនផងដែរ។ ដល់ពេលអនុវត្តគម្លាតសង្គមដូច្នេះ គ្រួសារទាំងនេះ​កាន់តែលំបាកជាង។ អាស្រ័យហេតុនោះ ទង្វើរបស់អាត្មាគឺជាការចាំបាច់។ ក្នុងលើកនេះ អាត្មាបម្រុងអំណោយជាង ៤០០ ចំណែកគិតជាតម្លៃជាង ៥០ លានដុងសម្រាប់ជូនគ្រួ​សារពុទ្ធបរិស័ទ បើសិនការអនុវត្តន៍គម្លាតសង្គមនៅអូសអន្លាយជាងទៀត អាត្មានឹង​ឧបត្ថម្ភបន្ថែមទៀត។

ព្រះតេជគុណថាច់សុវណ្ណ ជូនអំណោយដល់គ្រួសារក្រីក្រ។

បានដឹងថា ក្រៅពីការជូនអំណោយដល់គ្រួសារក្រី ព្រះតេជគុណថាច់​សុវណ្ណ នៅទាំងរួមជាមួយរដ្ឋអំណាចមូលដ្ឋានទិញដីមួយកន្លែងទំហំជាង ២.០០០ ម៉ែត្រក្រឡា កសាងផ្ទះមេត្តាធម៌ ០៥ ខ្នងជូនដល់គ្រួសារក្រីក្រ ជាមួយតម្លៃជាង ៤០០ លានដុង។ លោកថាច់ថាញ់ម៉ី ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ីបឱ្យដឹងថា៖ ព្រះតេជគុណថាច់សុវណ្ណបានរួមដំណើរជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តបណ្តាកិច្ចការប្រកប​ដោយស្មារតីស្អាតទាំងសាសនា ថ្លៃថ្លាទាំងសង្គម ជួយដល់គ្រួសារជាច្រើនដោះស្រាយការលំបាកក្នុងជីវភាព។ ព្រះតេជគុណនៅទាំងអនុវត្តបណ្តាលក្ខឋានស្តីពីការកសាងជនបទថ្មីដូចជាកសាងដងផ្លូវភ្លឺ‑បៃតង‑ជ្រះ‑ស្អាត កសាងស្ពានជនបទ។ល។ ជួយដល់មូលដ្ឋានធានាបានការបង្ការទប់ស្កាត់អាសន្នរោគបណ្តើរ ធានាឱ្យការពង្រីកសេដ្ឋកិច្ច-វប្បធម៌-សង្គមបណ្តើរ។

ក្រៅពីព្រះតេជគុណ ថាច់សុវណ្ណ នៅមាអង្គដទៃជាច្រើនទៀតកំពុងមានបណ្តាទង្វើដើម្បីជួយប្រជាជនមិនបណ្តោយទុកឱ្យអ្នកណាម្នាក់ត្រូវខ្វះខាត អត់ឃ្លាន​ ក្នុងលើកអនុវត្តគម្លាតសង្គមនេះឡើយ។ ជាក់ស្តែងដូចជា ព្រះតេជ គុណថាច់រ៉ីយ៍ ប្រធានសមាគម​ព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង ព្រះចៅអធិការវត្តគិរីសុវណ្ណ(ចុងមីសចាស់) ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង បំផុសចលនាបានអង្ករជិត ០៤ តោន ថវិកា រួមជាមួយគ្រឿងឧបភោគចាំបាច់សម្រាប់ប្រគេនដល់ព្រះសង្ឃទាំង ២៣ វត្តលើភូមិសាស្រ្តស្រុក។ ទង្វើនោះគឺដើម្បីជួយឱ្យបណ្តាវត្តបំផុសចលនាព្រះសង្ឃអនុវត្តល្អសារាចររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល  និងរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។

លោកត្រឹងភឿកហៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ីបហ្វាបានឱ្យដឹង​ថា៖ លើភូមិសាស្រ្តឃុំមានវត្តមហានិកាយខ្មែរ ៤ វត្ត ឱ្យតែមានព្រឹត្តិការណ៍កើតឡើង ឬបណ្តាចលនាអាស្រ័យមូលដ្ឋានផ្សព្វផ្សាយនោះ ព្រះចៅអធិការ គណៈកម្មការគ្រប់វត្តមានការជ្រោមជ្រែងយ៉ាងសកម្ម។ ក្នុងលើកអនុវត្តគម្លាតសង្គម  ព្រះចៅអធិការទាំងនោះ រួមដំណើរជាមួយរដ្ឋអំណាចមូលដ្ឋានគិតគូរបានល្អពីជីវភាពជូន​ប្រជាជននិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក បាននឹង​នរចិត្តអនុវត្តបណ្តាការព្រមាន វិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ។ ស្ថិតក្នុងស្ថានភាពលំបាក ក៏មានការលេចឡើងគំរូជាច្រើននៅកន្លែងជាច្រើនជាមួយបំណងចែករំលែកការលំបាក និងរួមជាមួយបណ្តាផ្នែកគ្រប់​លំដាប់ថ្នាក់ជួយប្រជាជនឆ្លងផុតគ្រោះអាសន្នដើម្បីការពារសុខភាពជូនគ្រួសារក៏ដូចជាសហគមន៍បានសុខសប្បាយ៕

អត្ថបទ‑រូបថត៖ ថាច់សម្បតិ្ត

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.