22/06/2021 08:52
កសិករថាច់យឿង(ខាងស្តាំ)ផ្តោះប្តូរបច្ចេកទេសដាំដូងសរីរាង្គ។
តាមប្រសាសន៍របស់លោកឌិញវ៉ូដាក លេខាបក្សឃុំតឹងហ្វា៖ មុននោះ កាលពីឆ្នាំ ២០១៧ ដើម្បីអនុវត្តទម្រង់ផលិតសមស្របជាមួយអាកាសធាតុប្រែប្រួល ឃុំតឹងហ្វាបានអនុវត្តគោល ការណ៍បំផុសចលនាប្រជាជនឲ្យផ្លាស់ប្តូរទម្រង់ដាំដូងតាមរបៀបប្រពៃណីមកដាំដូងសរីរាង្គ។ ខណៈនោះមានតែពីបីគ្រួសារនៅក្នុងឃុំអនុវត្តតាម។ ក្រោយពេលផ្សព្វផ្សាយដល់បណ្តាសាខាបក្សភូមិ បក្ខជនថាច់យឿង ប្រធានគណៈកម្មការប្រជាជនភូមិចាក់ទ័ព (កៅ ម៉ោក) ឈានមុខចុះឈ្មោះអនុវត្តទម្រង់ដាំដូងសរីរាង្គវិសោធនកម្ម ដើម្បីមាមីងកសិករនៅក្នុងឃុំចូលរួមទស្សនា ដកពិសោធន៍ និងវាយតម្លៃលទ្ធផលទម្រង់នេះ។ ក្រោយពេលទម្រង់ វិសោធនកម្មនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ មានប្រជាកសិករជាច្រើននៅក្នុងឃុំចាប់ផ្តើមអនុវត្តតាម។
កសិករថាច់យឿងបានឲ្យដឹង៖ ឆ្នាំ ២០១៧ គ្រួសារខ្ញុំបានឃុំតឹងហ្វាបំផុសចលនាឲ្យបង្វែរផ្ទៃដី ១,៦ ហិកតាមកដាំដូងសរីរាង្គ។ ទម្រង់ទទួលបានលទ្ធផលខ្ពស់ជាងបើប្រៀបជាមួយការផលិតដូងតាមទម្លាប់ចាស់។ ចូលរួមក្នុងទម្រង់ កសិករត្រូវអនុវត្តតាមវិធីសាស្រ្តផលិត ប្រើប្រាស់ជីសរីរាង្គអតិសុខុមប្រាណ ឬក៏ប្រើជីលាមកជំនួសឲ្យជីគីមីសាស្ត្រដែលប្រើមុននោះ។ ផ្តើមពីអនុវត្តទម្រង់នេះ ចម្ការដូងរបស់ខ្ញុំលូតលាស់ល្អ មិនសូវមានដង្កូវបំផ្លាញ ទិន្នផលកើនជាង ២០% បើប្រៀបជាមួយនឹងការដាំដូងធម្មតា។ ទន្ទឹមនឹងផ្តល់លទ្ធផល សេដ្ឋកិច្ចខ្ពស់ ទម្រង់នៅទាំងពង្រីកតួនាទីការពារបរិស្ថាន ការពារសុខភាពចំពោះកសិករ គ្រួសារ និងអ្នកប្រើប្រាស់ទៀតផង។
បច្ចុប្បន្ន ចម្ការដូងសរីរាង្គ ០១ ហិកតារបស់គ្រួសារកសិករថាច់យឿង កំពុងអំណោយផល ក្នុងមួយឆ្នាំៗ ប្រមាណ ១០០ លានដុង ចំណែកចម្ការដូង ០,៦ ហិកតាដែលដាំក្រោយកំពុង លូតលាស់ល្អ និងចេញផ្លែដំបូង។ ដូងរបស់គ្រួសារលោកមាបានក្រុមហ៊ុនមេគង់នៅខេត្តបេនត្រែម៉ៅទិញផលិតផលជាមួយតម្លៃក្នុងមួយទ្វាទសកៈ ១០០.០០០ ដុង។
កសិករថាច់យឿងបានឲ្យដឹង៖ មុននោះជាតំបន់ផលិតស្រូវ ពេលផលិតស្រូវមិនសូវបាន ផល ខ្ញុំក៏សម្រេចចិត្តបង្វែរមកដាំអំពៅ ហើយខណៈដែលតម្លៃអំពៅមិនលំនឹង ទើបខ្ញុំបង្វែរ មកដាំដូងវិញ។ ដំបូងខ្ញុំបង្វែរផ្ទៃដី ០១ ហិកតាមកដាំដូងគ្រប់ប្រភេទ ជាមធ្យមក្នុងមួយកុងដាំ ២៥ ដើម។ ក្រោយពេលដាំបានជាង ៣ ឆ្នាំ ដូងចាប់ផ្តើមចេញផ្លែ ក្នុងមួយខែប្រមូលផល បានពី ៨០០-១.០០០ ផ្លែ ហើយលក់បានប្រមាណ ០៩ លានដុង។ ដើម្បីអនុវត្តគោល លំនាំ “យកខ្លីចិញ្ចឹមវែង” ឆ្នាំ ២០១៧ ក្រោយពេលបង្វែរផ្ទៃដីមកដាំដូងចំនួន ២៥០ ដើមនោះ លោកមាយឿងនៅទាំងដាំចេកក្រមួន និងដាំចេកស្លា។ល។ ឆ្លាស់ក្នុងចម្ការដូង ដើម្បីមានប្រ ភពចំណូលប្រចាំថ្ងៃ។ បើប្រៀបជាមួយបណ្តាឈើហូបផ្លែផ្សេង ដាំដូងបង់តែប្រាក់ចំណាយ ទិញពូជ និងឡើងចម្ការក្នុងមួយកុងប្រមាណ ០៧ លានដុង។ ក្រោយមកក្នុងមួយឆ្នាំចំណាយទុនតែបន្តិចបន្តួចប្រមាណ ៣០០.០០០ ដុងសម្រាប់ទិញជីដាក់ដូងក្នុងមួយកុង។
មិនត្រឹមតែជាបក្ខជនឈានមុខក្នុងចលនាផ្លាស់ប្តូររចនាសម្ព័ន្ធផលិតនៅមូលដ្ឋានដោយមានតួនាទីជាប្រធានគណៈកម្មការប្រជាជនភូមិចាក់ទ័ព លោកមាថាច់យឿងនៅទាំងសកម្មចែករំលែកបទពិសោធន៍ដើម្បីជួយឲ្យកសិករ ជាពិសេសគឺមាមីងជនរួមជាតិខ្មែនៅក្នុងភូមិបង្វែរផ្ទៃដីផលិតស្រូវមានទិន្នផលទាបមកដាំដូង និងឈានឡើងលំនឹងជីវភាពដូចជា៖ បង ថាច់បែង្វាង បង្វែរផ្ទៃដីផលិតស្រូវ ០,៧ ហិកតា គ្រួសារបងថាច់ចង បង្វែរផ្ទៃដីដាំអំពៅ ១,២ ហិកតាមកដាំដូង៕
អត្ថបទ-រូបថត៖ សុខា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។