• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

បណ្តាកសិករហ៊ានគិត-ហ៊ានធ្វើ៖“អ្នកជំនាញ” ផលិតស្រូវពូជ

18/06/2021 07:44

ជាមួយនឹងស្មារតីហ៊ានគិត-ហ៊ានធ្វើ និងហ៊ានប្រឈមមុខនឹងការលំបាកសាកល្បង​ ក្នុងជីវភាព បានជួយឲ្យកសិករត្រឹងវុាំងជុង នៅភូមិអូរត្រែ ឃុំថាញ់ម៉ី ស្រុចូវថាញ់ ពុះពារឈានឡើងរួចផុតពីភាពក្រីក្រ។

 

កសិករត្រឹងវុាំងជុងជាមួយនឹងត្រាក់ទ័ររបស់គ្រួសារ ។

      កើតចេញ និងធំដឹងក្តីក្នុងគ្រួសារក្រីក្រមួយ ក្រោយពេលកសាងគ្រួសារ ដើម្បីមានប្រាក់គិតគូរដល់ជីវភាព អស់រដូវ  ប្រមូលផលស្រូវ កសិករត្រឹងវុាំងជុង ទៅសុំប្រមូលចំបើងរបស់មាមីងនៅ ក្នុងភូមិមកសម្រាប់បណ្ដុះផ្សិតនៅជុំវិញផ្ទះសន្សឹមៗ ប្តីប្រពន្ធគាត់ក៏សន្សំបានប្រាក់ផ្ទេរកម្មសិទ្ធិដីស្រែ បាន ០៥ កុង។ ចំនួនផ្ទៃដីស្រែទាំងនេះ ក្នុងមួយឆ្នាំផលិតស្រូវបាន ០៣ រដូវមិនសូវមានផល គ្មានច្រកចេញលំនឹង។ ឆ្នាំ ២០០៩ បងជុងសម្រេចចិត្តទៅរកពឹងកម្មាភិបាលកសិកម្មឃុំ និងស្វែងយល់ ព័ត៌មានអំពីកាសែត និងទូរទស្សន៍បន្ថែម ដើម្បីផលិតស្រូវពូជគឺវឡុង និងពូជស្រូវហាមចូវ (ជាប្រភេទពូជស្រូវថ្មីនាពេលបច្ចុប្បន្ននេះ) ក្នុង មួយហិកតាទិន្នផលសម្រេចបាន ០៤ តោន។ អាស្រ័យដោយឃើញទទួលបានផល និងមានទីផ្សារលំនឹងបងជុងចាប់ផ្តើមចលនាឲ្យមាមីងកសិករនៅក្នុងភូមិអនុវត្តតាម។
     កសិករត្រឹងវុាំងជុងបានឲ្យដឹងថា៖ ការផលិតស្រូវតាមទម្លាប់ចាស់ផ្ដល់ទិន្នផលទាប និងលទ្ធផលសេដ្ឋកិច្ចមិនសូវបានខ្ពស់ ម៉្លោះហើយ ឆ្នាំ ២០១២ ក្រោយពេលបានឃុំថាញ់ម៉ីជ្រើសឲ្យចូលរួមវគ្គហ្វឹកហាត់ បច្ចេកទេសជ្រើសពូជ និងផលិតស្រូវពូជ នៅទីក្រុងកឹងធើ អាស្រ័យដោយវិជ្ជាស្ថានសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍វាលទំនាបទន្លេគឺវឡុងចាត់តាំងនោះ ខ្ញុំចលនាគ្រួសារកសិករ ០៦ គ្រួក្នុងភូមិ ដើម្បីបង្កើតក្រុមសហការផលិត ស្រូវពូជគឹមជុង នៅលើផ្ទៃដី ០៧ ហិកតា។ ដល់ដើមខែកញ្ញា ឆ្នាំ ២០១៧ ដោយបានឃើញទម្រង់ នាំមកលទ្ធផលសេដ្ឋកិច្ចជាក់ស្តែង និងបានសមាជិកសមាគមកសិករភាគច្រើន សូមចូលរួមផង ដែរនោះ ខ្ញុំក៏បានពង្រីកជាសហករណ៍កសិកម្មផាកតាយស្ថិតនៅភូមិអូរត្រែ ឃុំថាញ់ម៉ី ស្រុកចូវថាញ់ ជំនាញខាងផលិតបណ្តាស្រូវពូជស្រូវ ពាណិជ្ជផល។ កាលទើបបង្កើត សហករណ៍មានសមាជិក ៥៨ នាក់ ដោយមានទុនលក្ខន្តិកៈ ៣៦៤ លានដុង។  បច្ចុប្បន្ននេះ សហករណ៍ ពង្រីកសមាជិកបាន ៧៤ នាក់ ស្ថិតនៅ ០៦ ភូមិ របស់ឃុំថាញ់ម៉ី ជាមួយនឹងទុនលក្ខន្តិកៈកើនឡើង បាន ៤២៤ លានដុង ផលិតលើផ្ទៃដី ១៥០ ហិកតា។ ក្នុងរដូវសម្រក ២០២០-២០២១ នេះទិន្នផលស្រូវ ក្នុងមួយហិកតាផ្ដល់ជាមធ្យមពី ០៨-០៩ តោន (ស្រូវទទឹក) ដោយឡែកមានសមាជិកមួយចំនួនសម្រេចបាន ១០ តោនក្នុងមួយហិកតា។ ប្រភព ចំណូលជាមធ្យមចំពោះស្រូវពូជក្នុងរដូវសម្រក ២០២០-២០២១ ក្នុងមួយហិកតាបានជិត ៥៦ លានដុង។
     ក្រោយរយៈកាល ០៤ ឆ្នាំដែលធ្វើសកម្មភាពផលិតស្រូវជាង ១០ រដូវ សហករណ៍ជាកន្លែង រឹងមាំរបស់សមាជិក។ បច្ចុប្បន្ននេះសហករណ៍ កំពុងទទួល និងពិនិត្យមើលសំណើសុំចូលរួមក្នុង សហករណ៍របស់កសិករឃុំថាញ់ម៉ី និងបណ្តា ឃុំនៅជិតខាង។ ក្នុងរដូវផលិតស្រូវសម្រក ២០២០​-២០២១ សហករណ៍ប្រមូលផ្តុំផលិតពូជស្រូវថ្មី ៦ ប្រភេទដូចជា៖ ពូជស្រូវ OM ៥១៥១ OM ១៨ ដាយធើម ៨ ហឿងចូវ ៦ OM៤៩០០ ហាមចូវ។ ដល់ពេលប្រមូលផល ប្រសិនបើស្រូវសម្រេច​សម្បទាសហករណ៍នឹងប្រមូលទិញដោយតម្លៃខ្ពស់ជាងតម្លៃស្រូវពាណិជ្ជផលក្នុងតំបន់ក្នុង​មួយ គីឡូក្រាមពី ១.០០០- ១.២០០ ដុង (ស្រូវទទឹក)។
     បង ង្វៀងវុាំងគឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ម៉ីវាយតម្លៃ៖ ការផលិតស្រូវ របស់បណ្តាសមាជិកចូលរួមក្នុងសហករណ៍ទទួលបានប្រាក់ចំណេញខ្ពស់ជាងផលិតនៅខាងក្រៅ ទន្ទឹមនឹងនោះសមាជិកនៅទាំងបានទិញជីដោយ តម្លៃទាបជាងខាងក្រៅក្នុងមួយការុងប្រមាណ ២០.០០០ ដុង។ សហករណ៍ធ្វើសកម្មភាពទទួល បានលទ្ធផលដល់ចុងឆ្នាំសមាជិកចែកប្រាក់ចំណេញដោយយោងតាមកម្រិតចូលរួមប្រាក់ទុនខាងដើម។ ក្នុងឆ្នាំ ២០២០ ក្រោយពេលដកយក ប្រាក់ចំណេញដាក់ចូលក្នុងមូលនិធិបម្រុងរួចស្រេច តាមច្បាប់សហករណ៍ឆ្នាំ ២០១២ សហករណ៍ ផាកតាយនៅចំណេញបានជិត ១២០ លានដុង។
     បង ផាងវុាំងត្រិញ នៅភូមិអូរត្រែបានឲ្យដឹង៖ អាស្រ័យដោយបានចូលរួមក្នុងសហករណ៍ គ្រួសារខ្ញុំមានជីវភាពធូរធារគ្រាន់បើជាងមុន ក្រៅពីបានបងជុងណែនាំអស់ពីចិក្តអំពីរបៀបផលិតស្រូវពូជ ក្នុងរដូវប្រមូលផលស្រូវ គ្រួសារខ្ញុំនៅទាំង បានបងជុងឲ្យខ្ចីគ្រឿងម៉ាស៊ីនសម្ងួតស្រូវ ដើម្បី ធានាគុណភាពស្រូវ និងលក់បានតម្លៃខ្ពស់។
     អាស្រ័យដោយមានស្មារតីការខិតខំឈានឡើងក្នុងការផលិត កសិករត្រឹងវុាំងជុង បានសមាគម កសិករគ្រប់លំដាប់ថ្នាក់ទទួលស្គាល់ជាកសិករផលិតពូកែជាច្រើនឆ្នាំបន្តបន្ទាប់។ បងគឺជាគំរូ ឆ្នើមមួយរូបក្នុងចលនា “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” នៅមូលដ្ឋាន៕        

  អត្ថបទ-រូបថត៖ សុខា

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.