11/12/2020 10:30
បណ្ឌិតឡឹមថាយហ៊ុង។
បណ្ឌិតជំនាញខាងរបរចិញ្ចឹមសត្វ។ ដោយមានរយៈពេលជិត ១០ ឆ្នាំ (ឆ្នាំ ២០០៩-២០១៩) ចូលរួមការងារបង្ហាត់បង្រៀន ស្រាវជ្រាវវិទ្យាសាស្រ្ត និងគ្រប់គ្រងផ្នែកកសិកម្ម ជលផលនៃ (សាលាមហាវិទ្យាល័យត្រាវិញ) បងតែងជិតដិតជាមួយអ្នក ចិញ្ចឹមសត្វ និងពីបណ្តាលើកទៅប្រកបការងារផ្ទាល់នៅបណ្តាមូលដ្ឋានបានជំរុញឲ្យបងត្រិះរិះ ស្រាវជ្រាវស្វែងរកបណ្តាដំណោះ ស្រាយមានប្រយោជន៍សំដៅបម្រើប្រជាជនក្នុងការចិញ្ចឹម និងបងបានរក្សាសម្រេចនិក្ខេបបទ បណ្ឌិតជំនាញផ្នែកចិញ្ចឹមសត្វនៅខែមិថុនា ឆ្នាំ ២០១៥ នៅសាលាមហាវិទ្យាល័យកឹងធើ។
ក្នុងដំណាក់កាលបង្ហាត់បង្រៀន ស្រាវជ្រាវ និងគ្រប់គ្រងផ្នែកកសិកម្មជលផល “អ្នកវិទ្យាសាស្រ្ត” របស់កសិករ បណ្ឌិតឡឹមថាយហ៊ុង បានកសាងរាប់សិបគម្រោងការ បធានបទស្រាវជ្រាវក្នុងការចិញ្ចឹមសត្វបានផ្សព្វផ្សាយ។ ជាពិសេសការងារផ្សព្វផ្សាយ នាំយកវិទ្យាសាស្រ្ត-បច្ចេកទេសមកកាន់តំបន់ជនរួមជាតិខ្មែរអំពីបណ្តាចំណេះដឹងក្នុងការចិញ្ចឹមឬបណ្តាទម្រង់ គម្រោងការមានប្រសិទ្ធភាពជាក់ស្តែងជិតដិតជាមួយ ប្រជាជន។ល។ សន្សឹមៗធ្វើឲ្យផ្លាស់ប្តូរទម្លាប់ចិញ្ចឹមសត្វ ឆ្ពោះទៅដល់ទិសដៅចិញ្ចឹមតាមបច្ចេកទេសខ្ពស់ អនុវត្តល្អអំពីការជម្រើសពូជលើកកម្ពស់មាឌគុណភាពសាច់លើសត្វចិញ្ចឹម។ អនុវត្តផ្ទេរ ជូនបច្ចេកទេសចិញ្ចឹមមាន់ព្រលែងក្នុងចម្ការតាមវិធានការ FFS ដល់កសិករ។ ស្រាវជ្រាវបធានបទថ្នាក់សាលាអំពី “ការជះឥទ្ធិពលរបស់បណ្តាកម្រិតថាមពលធ្វើឲ្យផ្លាស់ប្តូរ និង protein សម្រាំង ឡើងក្នុងចំណែកចំណីជាលទ្ធភាពលូតលាស់ របស់មាន់ H mông ពី ០០ ដល់ ០៤ សប្តាហ៍”។ ឬបធានបទថ្នាក់ខេត្តអំពីការស្រាវជ្រាវ “បង្កើនអត្រាមាន់គកបានភ្ញាស់ចេញពេលបញ្ចូល homone ចូលមេមាន់ពងលើពូជមាន់ជល់ពាណិជ្ជផល” លទ្ធផលបង្កើនអត្រាមាន់គកបានភ្ញាស់ចេញ ២០% បើប្រៀបនឹងអត្រាភ្ញាស់ធម្មជាតិ បណ្តាលឲ្យបង្កើនប្រភពចំណូលជូនអ្នកចិញ្ចឹមមាន់។
ពេលនិយាយអំពីគោលគំនិតក្នុងការស្រាវជ្រាវ អនុវត្តបធានបទក្នុងការជាក់ស្តែងដើម្បីសម្រេចបានជោគជ័យ។ បណ្ឌិតឡឹមថាយហ៊ុង បានចែករំលែកជាមួយយើងខ្ញុំថា៖ ឆ្នាំ ២០០៨ ក្នុងខណៈ ដែលចុះទៅប្រកបការងារនៅបណ្តាឃុំរបស់ស្រុក កូវង៉ាង ឃើញកសិករក្រោយពេលប្រមូលផលសណ្តែកដីរួចស្រេចចំណែកដើមសណ្តែកដីចោលពាសពេញនៅវាលស្រែ។ ក្រោយពេល វិលមកស្ថាប័ន ឯកសារទាំងស្រុងអំពីដើមសណ្តែក ដី ក៏ដូចជាតួលេខដែលធ្វើលម្អិតបណ្តាជាតិក្នុង ដើមសណ្តែកដីបរិមាណជាតិបំប៉ន។ល។ បាន បូកសរុបមកដើម្បីធ្វើជាមូលដ្ឋានឲ្យការងារកសាងបធានបទ “ស្រាវជ្រាវរក្សាគ្រប់គ្រងនិងប្រើប្រាស់ ដើមនិងសម្បកមើមសណ្តែកដីក្នុងចំណែកចំណី សម្រាប់បន្ធាត់បន្ធំគោ”។ ប្រសិទ្ធភាពពីបធានបទស្រាវជ្រាវខាងលើ បានអនុវត្តទូលំទូលាយ ដល់អ្នកចិញ្ចឹមសត្វនៅបណ្តាស្រុក៖កូវង៉ាង ថ្កូវ យ្វៀងហាយ។ល។ រហូតមកទល់ពេលនេះ ។ រួមជាមួយការជំនួយបង្កលក្ខណៈ ជំរុញទឹកចិត្ត របស់មិត្តភ័ក្តិ មិត្តរួមអាជីព កាន់តែជំរុញឲ្យបងខិតខំជាងទៀត ដោយមានគោលបំណងរួមចំណែកជួយឲ្យបណ្តាគ្រួសារចិញ្ចឹមសត្វនៅបណ្តា ឃុំលំបាកសំដៅចូលរួមបំពេញឲ្យមាតុភូមិ។
ទន្ទឹមនឹងនោះ បណ្ឌិតឡឹមថាយហ៊ុង នៅទាំង អនុវត្តសហការជាមួយបណ្តាវិជ្ជាស្ថាន សាលា ក្រៅប្រទេសកាណាដា ហូលឡង់ ថៃនិងបណ្តា វិជ្ជាស្ថានក្នុងប្រទេសដូចជាវិជ្ជាស្ថានឈើហូបផ្លែភូមិភាគខាងត្បូង វិជ្ជាស្ថានចិញ្ចឹមសត្វណាមបូ វិជ្ជាស្ថានចិញ្ចឹមជលផលញ៉ាត្រាង។ ដោយមានតួនាទីជាប្រធានក្រុមប្រឹក្សាវិទ្យាសាស្រ្តរបស់ ផ្នែកកសិកម្ម ជលផលស្ថិតក្រោមឱវាទសាលាមហាវិទ្យាល័យត្រាវិញ បណ្ឌិតឡឹមថាយហ៊ុង បានស្នើផ្តល់សច្ចាប័នបធានបទស្រាវជ្រាវវិទ្យាសាស្រ្តថ្នាក់សាលាជាច្រើន និងកំណត់ទិសដៅឲ្យកម្មាភិបាលគ្រូបង្រៀនរបស់ផ្នែកស្នើនិងអនុវត្តច្រើនបធានបទថ្នាក់ខេត្ត។ ក្រៅពីនោះ បណ្ឌិតឡឹមថាយហ៊ុងនៅទាំងប្រកាសជាសាធារណៈសំណង់ស្រាវជ្រាវវិទ្យាសាស្រ្ត ៣៧ សំណង់លើបណ្តាទស្សនាវដ្តីផ្នែកជំនាញក្នុងប្រទេសនិងអន្តរជាតិលើវិស័យចិញ្ចឹមសត្វ ក្នុងនោះមាន ០៧ សំណង់ស្ថិតក្រោមឱវាទទស្សនាវដ្តីមានប្រជាប្រិយភាពលើសកលលោក។
មិនត្រឹមតែប្តេជ្ញាចិត្តជាមួយការងារស្រាវជ្រាវ គិតពីខែកុម្ភ ៈឆ្នាំ ២០២០ មកទល់ពេលនេះ បណ្ឌិតឡឹមថាយហ៊ុងបានបញ្ជូនមកប្រកបការងារគ្រប់គ្រងដោយមានតួនាទីជានាយករងមន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាខេត្តត្រាវិញ បណ្ឌិតឡឹមថាយហ៊ុង មាន “ព្រេងសំណាង” បន្តបានផ្សារភ្ជាប់ជាមួយកសិករពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទូលំទូលាយ។ បងបានឲ្យដឹង៖ ពេលមុនខ្ញុំប្រកបការងារបង្រៀន ស្រាវជ្រាវ ។ល។ គឺជាបណ្តាបញ្ហាងាយស្រួលដើម្បីពង្រីកប្រសិទ្ធភាពក្នុងការងារគ្រប់គ្រងជំនាញផ្នែកវិទ្យាសាស្រ្តចំពោះតួនាទីថ្មីនាពេលបច្ចុប្បន្ននេះ។ ត្រាវិញជាខេត្តកសិកម្មអនុវត្តវិទ្យាសាស្រ្តបច្ចេកវិទ្យានៅអន់ថយច្រើនពិសេសគឺការចិញ្ចឹមសត្វ ដាំដំណាំ ទោះបីខេត្តមានតម្លាភាពអំពី ផ្ទៃដីតំបន់ផលិត។ល។ព្រោះហេតុនោះរយៈពេលខាងមុខលើវិស័យវិទ្យាសាស្រ្តដើម្បីអនុវត្តនិងពង្រីកទូលាយឲ្យកសិករ អង្គភាពគប្បីកសាងល្អទម្រង់ចងសម្ព័ន្ធ៖ “កសិករ+ទីផ្សារ ក្នុងការស្រាវជ្រាវ-អនុវត្តដើម្បីធ្វើពាណិជ្ជកម្ម” សំដៅជួយឲ្យអ្នកផលិតក៏ដូចជាមូលដ្ឋានលើកកម្ពស់តម្លៃសេដ្ឋកិច្ចពីបធានបទគម្រោងការក្រោយពេលអនុវត្តមានប្រសិទ្ធភាព។ ដើម្បីសម្រេចបានលទ្ធផលក្នុងការចងសម្ព័ន្ធដូចខាងលើ ទាមទារបណ្តាផ្នែក ពាក់ព័ន្ធលើគ្រប់វិស័យ និងមូលដ្ឋានគប្បីរួមជាមួយគ្នាកំណត់អំពីតម្រូវការចាំបាច់នៅរាល់បធានបទគម្រោងការចំពោះផលិតផល (សត្វចិញ្ចឹម ឈើ ដំណាំ ផ្ទេរ ជូនបច្ចេកទេស ។ល។ តាមទិសដៅរបស់ទីផ្សារ (ផលិតតាមតម្រូវការទីផ្សារ)៕
ប្រែសម្រួល៖ តឹងង៉ុក
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។