12/08/2021 15:09
កសិករថែទាំគោ ។
កសិករគឹមង៉ុកឡៀងចែករំលែកថា៖ មុននោះ ១០ ឆ្នាំ ជីវភាពគ្រួសារខ្ញុំក្រលំបាក មានដីផលិតស្រូវ ០២ កុង ប៉ុន្តែផលិតមិនសូវមានផល។ រយៈកាល ០៥ ឆ្នាំ មកអាយនេះ ខ្ញុំបង្វែរផ្ទៃដីផលិតស្រូវមកដាំពោត និងសណ្តែកដីមានប្រភពចំណូលកើនពី ០២ ដល់ ០៣ ដង ប្រៀបនឹងការផលិតស្រូវ ទើបជីវភាពគ្រួសារបានធូរធាគ្រាន់បើ។ គ្រួសារខ្ញុំរួចផុតពីក្រីក្រកាលពីឆ្នាំ ២០១៦។
បច្ចុប្បន្ន គ្រួសារបងគឹមង៉ុកឡៀង ជួលដីបន្ថែម ០៦ កុងទៀតដើម្បីដាំដំណាំភាគច្រើន គឺដាំពោត។ ដាំពោត ០១ កុងទទួលបានផលប្រមាណ ១,២ តោន លក់ក្នុងមួយគីឡូក្រាមជា មួយតម្លៃ ៤.០០០ ដុង ក្រោយពេលគិតប្រាក់ចំណាយរួចស្រេច ក្នុងមួយរដូវនៅចំណេញជាង ០៣ លានដុង ក្នុងមួយកុង។
រដូវនេះ គ្រួសារបងឡៀងកំពុងប្រមូលផលពោតនិងសណ្តែកដីតម្លៃមិនសូវបានខ្ពស់ អាស្រ័យ ជះឥទ្ធិពលអំពីអាសន្នរោគជំងឺកូវីដ-១៩ ថ្វីត្បិតដូច្នោះក្តី គ្រួសារបងនៅតែទទួលបានប្រាក់ចំណេញជាង ១០ លានដុង។ ដាំដំណាំត្រូវយោងទៅតាមតម្លៃទីផ្សារ តាមបងឡៀង រដូវណាតម្លៃនៅទីផ្សារខ្ពស់ រដូវនោះទទួលបានប្រាក់ចំណេញជាង ២០ លានដុង។ ដើម្បីមានប្រភពចំណូលបន្ថែម គ្រួសារបងឆ្លៀតយក ដើមពោត និងដើមសណ្តែកដីដើម្បីធ្វើចំណីចិញ្ចឹមគោ។ ក្នុងមួយឆ្នាំហ្វូងគោរបស់គ្រួសារបងកើនឡើងពី ១ ២ ក្បាល លក់បានប្រាក់ជាង ២០ លានដុង។
លោក ថាច់ញើង ប្រធានគណៈកម្មការប្រជាជនភូមិត្រពាំងក្រពើ បានឲ្យដឹង៖ អាស្រ័យហ៊ាន បង្វែរផ្ទៃដីផលិតស្រូវមកដាំដំណាំ ទើបគ្រួសារកសិករគឹបង៉ុកឡៀងបានបុលទុន ១៥ លានដុង ពីប្រភពទុនពង្រីកការផលិតកសិកម្មសម្រាប់ វិនិយោគកែប្រែដី ទិញជី ថ្នាំ សម្រាប់ដាំដំ ណាំ។ បងឡៀងជាគំរូកសិករមួយរូប ឆ្លងកាត់ការលំបាក អនុវត្តបច្ចេកទេសថ្មីទៅក្នុងការផលិត ផ្តល់ទិន្នផលខ្ពស់៕
អត្ថបទ-រូបថត៖ សុខា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។